ការវិនិយោគ និងមូលធន
ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB នៅថ្ងៃទី ៦ មេសា នេះ។ ក្នុងចំណោមវិស័យទាំងអស់ វិស័យបដិណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន) នឹងមានកំណើនឡើងវិញសន្សឹមៗនៅឆ្នាំ ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម និងការបោះឆ្នោតជាតិ។ របាយការណ៍ដដែលបន្ដថា វិស័យផលិតកម្មឧស្សាហកម្មនឹងកើន ៨,១% ក្នុងឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ ដោយឡែក វិស័យសេវាកម្មនឹងកើន ៤,៨% និង ៥,៨% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងៗគ្នា។ កំណើននេះ គឺដោយសារតែតម្រូវការផលិតផលកម្ពុជាពីក្រៅស្រុកកំពុងកើនឡើងខ្ពស់ និងការងើបនៃវិស័យទេសចរណ៍។ ដោយឡែក វិស័យដែលនឹងមានកំណើនបន្ទាប់ គឺការលក់ដុំ លក់រាយ ដឹកជញ្ជូន ប្រាស្រ័យទាក់ទង និងអចលនទ្រព្យ។ ADB ក៏បានណែនាំថា […]
អានបន្ថែមក្រុមហ៊ុន Medtecs វិនិយោគ ៣លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល
ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានវិនិយោគ ៣លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមលើគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE។ ពីឆ្នាំ១៩៩៩ គិតមកដល់សព្វថ្ងៃនេះ មានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្រ របស់ខ្លួននៅខេត្តកំពង់ចាម។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគ ២ ធំៗ តម្លៃ ជាង១០ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ២ ឱ្យវិនិយោគសរុប ១០,៤ លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ១ មេសា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន MALAGA GARMENT FACTORY CO., LTD វិនិយោគ ៦,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន YOUNG CLOTHING (CAMBODIA) CO., LTD ដែលវិនិយោគ ៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងទាំង២ នេះ នឹងជួយបង្កើតការងារបានដល់ទៅជាង ២០០0 […]
អានបន្ថែមអូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ
អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័យទឹក ថាមពល និងភស្តុភារ។ លើសពីនេះ នៅដំណាក់កាលបន្ទាប់ អូស្ត្រាលី ក៏មានផែនការនឹងផ្ដល់ជំនួយបន្ថែមទៀតចំនួនប្រមាណ៤២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ដល់ ២០៣០។ គួរបញ្ជាក់ថា នេះជាជំនួយឥតសំណង ស្ថិតក្រោមកម្មវិធីតាមរយៈកម្មវិធីជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)។
អានបន្ថែមកម្ពុជាជំរុញកូរ៉េវិនិយោគបន្ថែមលើវិស័យ២ ធំៗ ខណៈបច្ចុប្បន្នទុនកូរ៉េមានជាង ៥ ពាន់លានដុល្លារ
គិតត្រឹមខែកុម្ភៈឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់របស់កូរ៉េ សរុប ២១៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ប៊ីលានដុល្លារ។ គម្រោងទាំងនេះ មានក្នុងច្រើនវិស័យអាទិភាពដូចជាបច្ចេកវិទ្យា កសិកម្ម និងពិសេសវិស័យសំណង់ និងអចលនទ្រព្យជាដើម។ ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះ កម្ពុជាក៏បាន ជំរុញឱ្យកូរ៉េមកវិនិយោគបន្ថែម ពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារផង។ តួលេខគម្រោងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឃូ យុនឆូល រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីពីថ្ងៃទី៣០ ខែមីនា។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគផ្ទាល់ពីកូរ៉េ នាំមកនូវដើមទុន និងបច្ចេកវិទ្យានៅកម្ពុជា។ ឯកឧត្តម បន្ដថា ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជារំពឹងថាជួយទាក់ទាញការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ទើបបានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ (អានបន្ថែម)
អានបន្ថែមកូរ៉េសម្រេចផ្ដល់កញ្ចប់កម្ចីថ្មីដល់កម្ពុជា ១២០០ លានដុល្លារ សម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ កញ្ចប់ឥណទានសម្បទានថ្មីនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តាម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ ទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក នេះនឹងត្រូវប្រើសម្រាប់គម្រោងអទិភាព ដែលភាគីទាំង២ នឹងពិភាក្សាសម្រេចថានឹងប្រើលើគម្រោងណាជាក់ច្បាស់ នៅក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក ។ ដោយឡែក សម្រាប់កម្ចីវិញ គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន កូរ៉េបានផ្តល់កម្ចសីសរុបប្រមាណជាង ១ ២១១ […]
អានបន្ថែមឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និងកំពុងសិក្សាជាមួយ JICA និងធនាគារពិភពលោក លើគម្រោងធ្វើឱ្យប្រសើរឡើងឡូជីស្ទិក (ភស្តុភារកម្ម) នៅកម្ពុជា ដូចជា គម្រោងរថភ្លើងលើអាកាស និងការៀបចំផែនការមេភស្តុភារកម្ម ជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផែនការមេភស្តុភាកម្មនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណ ៥០ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្ឋាំខាងមុខ ដើម្បីវិនិយោគលើគម្រោងអទិភាពជាច្រើនជាង ៣០០ គម្រោង ទិសដៅដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាមានប្រសិទ្ធភាព និងផលិតភាពខ្ពស់ជាដើម»។ ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងកំពង់ផែ ដែលមានរីកចម្រើនគួរឱ្យកត់សំគាល់ចាប់តាំងពីឆ្នាំ១៩៩៨ មកពោលគឺនៅពេលកម្ពុជា […]
អានបន្ថែមកម្មវិធីទិញអចលនទ្រព្យ បានសញ្ជាតិនៅតែបន្ដ! គម្រោងផ្ទះថ្មីទើបបើកលក់នៅរដ្ឋ North Carolina
អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុនក្នុងស្រុក Isaford Immigration នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ខណៈថ្មីៗ ទើបតែបើកលក់គម្រោងថ្មីមួយនៅរដ្ឋ North Carolina។ មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសគម្រោង Ellis Walk នៅទីក្រុង Durham រដ្ឋ North Carolina ដែលទើបតែបើកលក់ថ្មី។ គម្រោងនេះ មានទីតាំងស្ថិនក្នុងតំបន់សក្ដានុពល (ហៅថា tri-city region ឬ Triangle) ដែលសាកសម្យទាំងសម្រាប់ការវិនិយោគ និងការស្នាក់អាស្រ័យផ្ទាល់ខ្លួនផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា តំបន់ Triangle រួមមាន ទីក្រុង Raleigh Durham និង Chapel Hill នៃរដ្ឋ North Carolina។ តំបន់នេះមានភាពល្បីល្បាញខាងផ្នែកស្រាវជ្រាវ និងបច្ចេកវិទ្យា […]
អានបន្ថែមម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលធំៗ ៧ នៅខេត្តកំពង់ស្ពឺ
ក្រុមវិនិយោគិនម៉ាឡេស៊ីនេស៊ី កំពុងសិក្សាពីសក្តានុពលវិនិយោគក្នុងវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ រួមមាន អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី និងថាមពលព្រះអាទិត្យ។ ការលើកឡើងពីចំណាប់អារម្មណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ELDEEN HUSAINI HOHD HASHIM កាលពីថ្ងៃទី១៦ ខែមីនា។ បើតាមឯកឧត្តម វ៉ី សំណាង ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី នឹងកៀងគរអ្នកវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យមកបោះទុនក្នុងវិស័យធំៗ ទាំង ៧ ខាងលើ ក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍បោះទុនក្នុងខេត្ត ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ក៏មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈ ឱកាសការងារ»។
អានបន្ថែមផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមស្ដង់ដា SCG Design Village បើកសម្ពោធជាផ្លូវការ
SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។ សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ រួមមាន នាយកប្រតិបត្តិនៃក្រុមហ៊ុន […]
អានបន្ថែម