រដ្ឋត្រូវការថវិកាជាង ១៧ប៊ីលានដុល្លារសម្រាប់វិនិយោគលើអនុវិស័យធំៗ ៤ ម ដល់ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ១៧,៥ប៊ីលានដុល្លារ ដើម្បីវិនិយោគលើវិស័យឧស្សាហកម្មទូទៅ សម្រាប់ឆ្នាំ២០២២ ដល់២០២៤។ នេះបើយោងតាមរបាយការណ៍ស្តីពីកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល (PIP) 2022-2024 របស់ក្រសួងផែនការ។ បើបែងចែកតាមឆ្នាំ ឆ្នាំ២០២២នេះ រដ្ឋនឹងត្រូវការទុនប្រមាណ ៥,៣ ប៊ីលានដុល្លារ ខណៈ ឆ្នាំ២០២៣ ត្រូវការ ៥,៩ប៊ីលានដុល្លារ ហើយឆ្នាំ ២០២៤ ៦,២ប៊ីលានដុល្លារ។ របាយការណ៍នេះបានបន្តថា វិស័យឧស្សាហកម្មទូទៅ សំដៅលើការរុករករ៉ែ ផលិតកម្ម អគ្គិសនី ឧស្ម័ន និងទឹក និងអនុវិស័យសំណង់។ អនុវិស័យសំណង់ នឹងត្រូវការថវិកាវិនិយោគ ៩,២ប៊ីលានដុល្លារ ខណៈវិស័យផលិតកម្មត្រូវការ ៦ប៊ីលានដុល្លារ ហើយវិស័យអគ្គិសនី ឧស្ម័ន និងទឹក ត្រូវការ ១,៩ប៊ីលានដុល្លារ។ គួរបញ្ជាក់ថា រដ្ឋាភិបាល បាននិងកំពុងសាងសង់អគារសាធារណៈ ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០។

អាន​បន្ថែម

២ ខែ ដើមឆ្នាំ ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានជាង ២ ពាន់លានដុល្លារ កើនជាង ២៣០%

២ ខែ ដំបូងនៃឆ្នាំ ២០២២ នេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដល់ ៣៥ គម្រោង ឬស្មើនឹងទុនវិនិយោគសរុប ២ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងពេល ២ ខែ នេះ ចំនួនគម្រោងកើនឡើង ១៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈទុនវិនិយោគសរុប កើនជាង ២៣៦,៥%។ គម្រោងវិនិយោគទាំងនេះ បានផ្តល់លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣១ ពាន់នាក់ ដែលកើនឡើង ៧៥,៣% ផងដែរ។  

អាន​បន្ថែម

២ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៦៥០ គម្រោង តម្លៃ ១៣៧ លានដុល្លារ

នៅក្នុងរយៈពេល ២ ខែ នៃឆ្នាំ២០២២ នេះ ចំនួនគម្រោងសំណង់ដែលទទួលបានការអនុញ្ញាតមានសរុប ៦៥២ គម្រោង ឬស្មើនឹងទុនវិនិយោគ ១៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំនួនគម្រោងក្នុង ២ ខែ បានធ្លាក់ចុះ ២០៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈតម្លៃវិនិយោគក៏ធ្លាក់ចុះ ៨៨,៩%។ របាយការណ៍ដដែល បន្តថា ក្នុងចំណោមគម្រោងសាងសង់ទាំងអស់ ប្រភេទសំណង់លំនៅដ្ឋាន មាន៦១៦ គម្រោង ឬស្មើនឹង ៩៤,៥% នៃសំណើសុំសាងសង់សរុប ដែលក៏ធ្លាក់ចុះ ២៣០ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។  

អាន​បន្ថែម

ធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្រាការប្រាក់ របស់សញ្ញាបណ្ណ នេះ គឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣១,១% ហើយ ដែលក្រុមហ៊ុន CAIC បានចំណាយទឹកប្រាក់សរុប ៤៣៤ លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី។

អាន​បន្ថែម

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB នៅថ្ងៃទី ៦ មេសា នេះ។ ក្នុងចំណោមវិស័យទាំងអស់ វិស័យបដិណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន) នឹងមានកំណើនឡើងវិញសន្សឹមៗនៅឆ្នាំ ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម និងការបោះឆ្នោតជាតិ។ របាយការណ៍ដដែលបន្ដថា វិស័យផលិតកម្មឧស្សាហកម្មនឹងកើន ៨,១% ក្នុងឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ ដោយឡែក វិស័យសេវាកម្មនឹងកើន ៤,៨% និង ៥,៨% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងៗគ្នា។ កំណើននេះ គឺដោយសារតែតម្រូវការផលិតផលកម្ពុជាពីក្រៅស្រុកកំពុងកើនឡើងខ្ពស់ និងការងើបនៃវិស័យទេសចរណ៍។ ដោយឡែក វិស័យដែលនឹងមានកំណើនបន្ទាប់ គឺការលក់ដុំ លក់រាយ ដឹកជញ្ជូន ប្រាស្រ័យទាក់ទង និងអចលនទ្រព្យ។ ADB ក៏បានណែនាំថា […]

អាន​បន្ថែម

ក្រុមហ៊ុន Medtecs វិនិយោគ ៣លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានវិនិយោគ ៣លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមលើគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE។ ពីឆ្នាំ១៩៩៩ គិតមកដល់សព្វថ្ងៃនេះ មានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្រ របស់ខ្លួននៅខេត្តកំពង់ចាម។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគ ២ ធំៗ តម្លៃ ជាង១០ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ២ ឱ្យវិនិយោគសរុប ១០,៤ លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ១ មេសា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន MALAGA GARMENT FACTORY CO., LTD វិនិយោគ ៦,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន YOUNG CLOTHING (CAMBODIA) CO., LTD ដែលវិនិយោគ ៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងទាំង២ នេះ នឹងជួយបង្កើតការងារបានដល់ទៅជាង ២០០0 […]

អាន​បន្ថែម

អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័យទឹក ថាមពល និងភស្តុភារ។ លើសពីនេះ នៅដំណាក់កាលបន្ទាប់ អូស្ត្រាលី ក៏មានផែនការនឹងផ្ដល់ជំនួយបន្ថែមទៀតចំនួនប្រមាណ៤២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ដល់ ២០៣០។ គួរបញ្ជាក់ថា នេះជាជំនួយឥតសំណង ស្ថិតក្រោមកម្មវិធីតាមរយៈកម្មវិធីជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)។

អាន​បន្ថែម

កម្ពុជាជំរុញកូរ៉េវិនិយោគបន្ថែមលើវិស័យ២ ធំៗ ខណៈបច្ចុប្បន្នទុនកូរ៉េមានជាង ៥ ពាន់លានដុល្លារ

គិតត្រឹមខែកុម្ភៈឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់របស់កូរ៉េ សរុប ២១៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ប៊ីលានដុល្លារ។ គម្រោងទាំងនេះ មានក្នុងច្រើនវិស័យអាទិភាពដូចជាបច្ចេកវិទ្យា កសិកម្ម និងពិសេសវិស័យសំណង់ និងអចលនទ្រព្យជាដើម។ ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះ កម្ពុជាក៏បាន ជំរុញឱ្យកូរ៉េមកវិនិយោគបន្ថែម ពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារផង។ តួលេខគម្រោងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឃូ យុនឆូល រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីពីថ្ងៃទី៣០ ខែមីនា។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគផ្ទាល់ពីកូរ៉េ នាំមកនូវដើមទុន និងបច្ចេកវិទ្យានៅកម្ពុជា។ ឯកឧត្តម បន្ដថា ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជារំពឹងថាជួយទាក់ទាញការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ទើបបានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េសម្រេចផ្ដល់កញ្ចប់កម្ចីថ្មីដល់កម្ពុជា ១២០០ លានដុល្លារ សម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ កញ្ចប់ឥណទានសម្បទានថ្មីនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តាម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ ទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក នេះនឹងត្រូវប្រើសម្រាប់គម្រោងអទិភាព ដែលភាគីទាំង២ នឹងពិភាក្សាសម្រេចថានឹងប្រើលើគម្រោងណាជាក់ច្បាស់ នៅក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក ។ ដោយឡែក សម្រាប់កម្ចីវិញ គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន កូរ៉េបានផ្តល់កម្ចសីសរុបប្រមាណជាង ១ ២១១ […]

អាន​បន្ថែម