ការវិនិយោគ និងមូលធន
ក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក
ZPLAT INTERNATIONAL ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ដែលពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យពិភពលោក ចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។ ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យបូកបញ្ចូលគ្នានៅទូទាំងពិភពលោកសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។ ដើម្បីឆ្លើយតបនូវកំណើននេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើសអ្នកជំនាញវ័យក្មេងជាច្រើននាក់ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកលដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយនៅទូទាំង ១៩៥ ប្រទេសលើពិភពលោក។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបមកកាន់អ៊ីម៉េល talent@zplat.com ។ មានតែបេក្ខជនជាប់ឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។ […]
អានបន្ថែមក្រុមហ៊ុនជប៉ុន នឹងសិក្សាលទ្ធភាពបង្កើតសេដ្ឋកិច្ចពិសេស និងទីក្រុងឆ្លាតវៃនៅបាត់ដំបង
អ្នកវិនិយោគជប៉ុននឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង នៅខែមេសា ខាងមុខនេះ ដើម្បី សិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ២ខែកុម្ភៈ កន្លងទៅ។ ឯកឧត្តម សុខ លូ បានប្រាប់ ទៅកាន់ភាគីជប៉ុនថា បាត់ដំបងជាខេត្តដែលមានសក្ដានុពលវិស័យកសិកម្មដ៏សំបូរបែបហើយផលិតផលកសិកម្ម ជាច្រើនប្រភេទមិនទាន់មានរោងចក្រកែច្នៃនៅឡើយ។ ដូច្នេះ ឯកឧត្តម ក៏បានស្នើដល់ភាគីជប៉ុនជួយកៀរគរអ្នកវិនិយោជប៉ុនមកបណ្ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឬរោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបងដើម្បីជំរុញការនាំចេញ និងបង្កើតការងារជូនប្រជាពល រដ្ឋនៅមូលដ្ឋាន។ ជាការឆ្លើយតប ភាគីជប៉ុននឹងមកទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅអំឡុងខែមេសា ខាងមុខនេះ ។
អានបន្ថែមFTB វិនិយោគបន្ថែម ១០លានដុល្លារ លើគម្រោងព្រលានអន្តរជាតិតេជោ តាមរយៈមូលបត្របំណុល
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTA) វិនិយោគ ១0 ដុល្លារបន្ថែម លើសញ្ញាបណ្ណរបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ ការបន្ថែមវិនិយោគនេះ ធ្វើឱ្យទំហំវិនិយោគរបស់ធនាគារFTB មានទឹកប្រាក់សរុប ៣០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ។ (អានបន្ថែម) ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដែលទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិចត្រូវបានចំណាយ ដោយមិនរាប់បញ្ចូលថ្លៃដី។
អានបន្ថែមសាជីវកម្មធានាឥណទានកម្ពុជា វិនិយោគ ២លានដុល្លារ ចូលរួមកសាងព្រលានភ្នំពេញថ្មី
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគ ៨,០០០លានរៀល (ឬប្រមាណ ២លានដុល្លារ អាមេរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២៧ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយក CGCC លោក Wong Keet Loong ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន […]
អានបន្ថែមជប៉ុន ចង់វិនិយោគបង្កើតរោងចក្រច្នៃផលិតផលកសិកម្មលើដី ១០០០ហិចតា នៅឧត្តរមានជ័យ
ក្រុមហ៊ុនជប៉ុន YEBISS HOLDINGS គ្រោងនឹងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី លើផ្ទៃដីទំហំ១០០០ហិកតា ក្នុងខេត្តឧត្តរមានជ័យ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមជំនួបសម្តែងការគួសម រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោក Akira Taniguch ថា ការវិនិយោគនេះមានគោលបំណងសំខាន់ដូចជា បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ជាដើម។ ជាការឆ្លើយតប ឯកឧត្តម វេង សាខុន ក៏បានគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដោយជឿជាក់ថាគម្រោងនឹងបង្កើតពហុប្រយោជន៍ដល់កសិករ សហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យទិញវត្ថុធាតុដើម(សំបក) ពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុក ពិសេសជួយប្រើកំលាំងពលករក្នុងស្រុក។
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា ហើយក៏បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗដូចជា ដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ជាដើម។ ឯកឧត្តមបានបន្ដ ការពង្រីកបណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកនឹងកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។ ជាការឆ្លើយតប លោកស្រី Minnie Chey ថានឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និង ផ្លូវជាតិលេខ៤៨ ជាដើម។
អានបន្ថែមឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ
ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង»។ «ដោយក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ» ឯកឧត្តម បានបន្ដ។ ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីទំហំថវិកា ដែលគ្រោងចំណាយលើគម្រោងនេះក្ដី […]
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញផែនការចង់បង្កើតរថយន្តតាក់ស៊ីអគ្គិសនី និងស្ថានីយសាកថ្ម នៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនចិនពិចារណាសិក្សាលើគម្រោងវិនិយោគបង្កើតរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម នៅក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយនឹង គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong អមដោយតំណាងក្រុមហ៊ុន CACS និងក្រុមហ៊ុន GCC កាលពីថ្ងៃទី២៥ ខែមករា។ ក្រៅពីពិភាក្សាលើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាក់ស៊ីអគ្គិសនី ក្រសួងក៏ស្នើឱ្យក្រុមហ៊ុនជួយ អប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះបន្ថែមនៅកម្ពុជា។ លើសនេះ កិច្ចប្រជុំក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគកន្លែងបោះចោលអាគុយចាស់ៗចេញពីរថយន្តដើរថាមពលអគ្គិសនីផងដែរ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
អានបន្ថែមក្រសួងគ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនីលើផ្លូវល្បឿនលឿន និងតាមខេត្តក្រុង ១៥ កន្លែង
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនី នៅតាមដងផ្លូវ និងផ្លូវល្បឿនលឿន ក្នុងខេត្តក្រុងនានា ចំនួន១៥ ទីតាំង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនជាងមុន ទិសដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា។ កិច្ចប្រជុំក៏បានចូលរួមដោយក្រុមហ៊ុនរថយន្តធំៗ ដូចជា ក្រុមហ៊ុន Mercedes និងក្រុមហ៊ុន HGB Group ផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញ និងលើកទឹកចិត្តឱ្យជំរុញឱ្យសហព័ន្ធ និងក្រុមហ៊ុនទាំងអស់ ជួយគ្នានាំចូល និងជំរុញការប្រើប្រាសរថយន្តEV បន្ថែម។ ឯកឧត្តម ថា ដើម្បីជំរុញរឿងនេះ ក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ផងដែរ។ ជាក់ស្ដែង ក្រសួងកំពុងសហការជាមួយUNDP សាងសង់ស្ថានីយសាករថយន្តEV ៥ កន្លែង […]
អានបន្ថែមរដ្ឋស្នើឱ្យ Samsung C & T ជួយសង់ផ្លូវល្បឿនលឿន ប្រព័ន្ធMass Transit ផ្លូវក្រវាត់ក្រុង និងផែ
ក្រុមហ៊ុនសាជីវកម្ម Samsung C & T បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀត។ នេះជាការលើកឡើង គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T ដឹកនាំដោយលោក Han Jung Suk ក្នុងកិច្ចប្រជុំអនឡាញ ជាមួយនឹង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញ ព្រមទាំងកំពង់ផែជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ បង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្រុមហ៊ុនសាជីវកម្ម Samsung C&T […]
អានបន្ថែម