Wing វិនិយោគ ២ លានដុល្លារ លើមូលបត្របំណុលរបស់ CAIC ចូលរួមកសាងព្រលានភ្នំពេញថ្មី

ធនាគារវីង (ខេមបូឌា) ម.ក វិនិយោគទឹកប្រាក់ ២លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បី ចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់ប្រមាណ ៣០%។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២០ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយកធនាគារវីង លោក ហាន ប៉េងក្វាង ក្រោមអធិបតីភាពប្រធានក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដោយក្រុមហ៊ុនកន្លងមកបានចំណាយទុនវិនិយោគសរុប […]

អាន​បន្ថែម

គម្រោងវិនិយោគថ្មីៗ ១០ គម្រោង តម្លៃជិត២ ពាន់លានដុល្លារ ត្រូវបានអនុម័តសម្រាប់ខេត្តក្រុង ៨

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១ ៨៩៧, ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន ចំនួន ១០កន្លែង មាននៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង កំពត ឧត្តរមានជ័យ កោះកុង និងកំពង់ធំ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-ក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក។ ២- ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD: បង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក […]

អាន​បន្ថែម

ស្រុកក្រគរមានសក្ដានុពល! នឹងក្លាយជាបណ្ដុំរោងចក្រថាមពលស្អាត និងតំបន់សេដ្ឋកិច្ចខ្នាតធំ

ក្រុមហ៊ុនឯកជនគ្រោងនឹងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ១៥០MW បន្ថែមទៀត ទៅលើរោងចក្រមានស្រាប់៩០MW នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងពង្រីកអានុភាព នេះនឹងធ្វើឱ្យស្រុកក្រគរមានថាមពលសូឡាស្អាតគ្មានផ្សែងពុល ដល់ទៅ ២៤០MW ទៅថ្ងៃអនាគត ដែលធំជាងគេនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំស្នាអន្សា ស្រុកក្រគរ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម ថា ក្រុមហ៊ុន SchneiTec Co.,Ltd បានអភិវឌ្ឍស្ថានីយថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ ៩០មេកាវ៉ាត់ ហើយក្រុមហ៊ុនកំពុងត្រៀមសាងសង់ និងពង្រីកបន្ថែម។ ទីតាំងបណ្ដុំរោងចក្រថាមពលសូឡានេះ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលមានគម្រោងជាច្រើនដូចជា រោងក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford និង ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន (SAMDACH HUN SEN SPORT CENTER) ជាដើម៕ គួរបញ្ជាក់ថា ទីតាំងរោងចក្រដែលមានស្រាប់បច្ចុប្បន្ននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន១៣៥ហិកតា ក្រោមទុនវិយោគក្នុងតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

អ្នកជំនាញថា វិស័យ២ នឹងមានសន្ទុះខ្លាំង ក្នុងឆ្នាំ ២០២២ ទោះទីផ្សារនៅមានភាពច្បាស់លាស់

លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យឧស្សាហកម្ម នឹងដឹកជញ្ជូន នឹងមានសក្ដានុពលខ្ពស់ក្នុងឆ្នាំ ២០២២ នេះ បើធៀបនឹងអនុវិស័យអចលនទ្រព្យផ្សេងៗទៀត ទោះអនាគតទីផ្សារជារួមនៅមានភាពមិនច្បាស់លាស់ក្ដី។ លោកបន្តថា ដោយសារកត្តាមេរោគបំប្លែងថ្មី និងកត្តាក្រៅស្រុកផ្សេងៗទៀត ទោះកម្ពុជាបើកប្រទេសហើយក្ដី ក៏មិនធានាថាវិនិយោគិនបរទេស និងត្រឡប់មិនវិញភ្លាមៗដែរ ដូច្នេះ គ្រប់យ៉ាងគឺនៅស្រពិចស្រពិល។ «ប៉ុន្តែអ្វីដែលជាក់ច្បាស់គឺ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ កត្តានេះនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យឧស្សាហកម្ម និងការដឹងជញ្ជូន ឱ្យមានសន្ទុះខ្លាំង ក្នុងឆ្នាំថ្មីនេះ» លោកបញ្ជាក់។ ជាក់ស្ដែង ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd ថ្មីៗនេះ ទើបឈានជើងចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៣ ខាងមុខ។(អានបន្ថែម) លើសពីនេះ រោងចក្រឧស្សាហកម្ម នៅតែបន្ដមានសកម្មភាព។ ក្នុងរយៈពេល១១ខែឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ដែលមានទុនវិនិយោគ១ ៧១៦លានដុល្លារ។ […]

អាន​បន្ថែម

សំណង់ចំនួន ៤ ៣០៣គម្រោង តម្លៃ ៥,៣ប៊ីលានដុល្លារ អនុម័តក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៣១%

ក្នុងឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តម្រោងសាងសង់ចំនួន ៤ ៣០៣ គម្រោង ស្មើនឹងទុនវិនិយោគសរុប ៥,៣៣ ប៊ីលានដុល្លារ ដែលថយចុះ ៣១,២១% បើធៀបនឹងឆ្នាំ ២០២០។ គម្រោងទាំងអស់មានផ្ទៃក្រឡាសរុបចំនួន ១២,៩៩លានម៉ែត្រការ៉េ ក្នុងនោះ ៣៨៨គម្រោង (ស្មើ ១០,៤២ លានម៉ែត្រការ៉េ) តម្លៃ ៤,២ប៊ីលានដុល្លារ អនុម័តដោយក្រសួង ខណៈ ៩១៥ គម្រោងទៀត (ស្មើ ២,៥លានម៉ែត្រការ៉េ) តម្លៃ ១,១ ប៊ីលានដុល្លារ អនុម័តដោយរដ្ឋបាលរាជធានីខេត្ត។ គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦,៦២លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៦៦,២ប៊ីលានដុល្លារ។

អាន​បន្ថែម

ធនាគារ អេស៊ីលីដា វិនិយោគ៣០លានដុល្លារ លើគម្រោងសាងសង់ព្រលានភ្នំពេញថ្មី

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចវិនិយោគ ៣០លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី តាមរយៈសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។ ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងអគ្គនាយករងក្រុមហ៊ុន CAIC លោក ឆារស៍ វ៉ាន់ និងនាយកប្រតិបត្តិធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ក្រោមអធិបតីភាពអ្នកឧកញ៉ាពុង ឃាវសែ។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់។ ទាក់ទិននឹងការគៀងគរទុននេះ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវបន្ដជួយវិនិយោគមូលបត្របំណុលនេះ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនអានកូស្នើសុំវិនិយោគគម្រោងពហុបំណងលើផ្ទៃដីជាង៦ពាន់ហិកតានៅខេត្តកោះកុង

ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ កាលពីថ្មីៗនេះ បានស្នើសុំវិនិយោគគម្រោងពហុបំណង លើផ្ទៃដីទំហំ ៦១៤៥ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៩ ខែធ្នូ បានចុះពិនិត្យទីតាំងនៃគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ។ យោងតាមព័ត៌មានរបស់រដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត បានបង្ហាញនូវការគាំទ្រចំពោះគម្រោង ព្រោះគម្រោងនឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។ ប៉ុន្តែ លោកក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានច្បាស់លាស់ ដើម្បីធ្វើឱ្យគម្រោងប៉ះពាល់ដល់បរិស្ថាន និងសង្គមតិចតួចបំផុត។ គួរបញ្ជាក់ថា គម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់នៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E (អានបន្ថែម) កំពង់ផែទឹកជ្រៅ (អានបន្ថែម) ផ្លូវជាតិលេខ៤៨ (អានបន្ថែម) ផ្លូវជាតិលេខ១០ (អានបន្ថែម) រួមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត។

អាន​បន្ថែម

រដ្ឋបាលខេត្តត្បូងឃ្មុំចេញគោលការណ៍ថ្មីរឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ សំណង់ និងដីធ្លី

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញបញ្ជាឱ្យមន្ទីរ និងរដ្ឋបាលក្រុងស្រុកក្រោមឱវាទទាំងអស់ ពង្រឹងវិធានការគ្រប់គ្រងអាជីវកម្មពុះដីឡូតិ៍ សំណង់ ការជីក និងចាក់បំពេញអាចម៍ដី នៅទូទាំងខេត្ត ក៏ដូចជាត្រូវអនុវត្តវិធានការក្ដៅដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា។ លិខិតលេខ ០៤២/២១ គបឯខ.តឃ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ដូចខាងក្រោម៖ -មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការត្រួតពិនិត្យរាល់ ការងារសំណង់ និងការពុះដីឡូត៍ ឱ្យបានត្រឹមត្រូវ ដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស -មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការត្រួតពិនិត្យរាល់សំណង់ទាំងឡាយណា ដែលបានសាងសង់ ឬបាននឹងកំពុងសាងសង់លើដីចំណីផ្លូវ ហើយណែនាំដល់ម្ចាស់សំណង់ឱ្យអនុវត្តស្របច្បាប់វិញ -មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ(ការជីកយកអាចម៍ដី) ដោយត្រូវធ្វើការហាមឃាត់ជាដាច់ខាតចំពោះការជីកយកអាចម៍ដីនៅក្នុងតំបន់ដីព្រៃលិចទឹក ឬតំបន់អភិរក្ស -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា -អភិបាលក្រុង ស្រុក ត្រូវតាមដាន និងត្រួតពិនិត្យលើការរំលោភយកដីរដ្ឋ […]

អាន​បន្ថែម

ធនាគារប្រៃសណីយ៍ទិញមូលបត្របំណុល ១០ លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍព្រលានថ្មី

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានវិនិយោគ១០លានដុល្លារ លើសញ្ញាបណ្ណបំណុលមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមផ្ដល់ទុនបន្ថែមសម្រាប់ការអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ រវាងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយកក្រុមហ៊ុន CAIC និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ។ អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០ លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់ យ៉ាងហោចបានជាង ១០០លានដុល្លារ។ ទាក់ទិននឹងការគៀងគរទុននេះ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវបន្ដជួយវិនិយោគមូលបត្របំណុល ៣០០លានដុល្លារ នេះ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកនេះ […]

អាន​បន្ថែម

ជប៉ុនគ្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វិនិយោគិនជប៉ុនមានផែនការចង់បង្កើតគម្រោងជាច្រើនលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ នេះ។ លោកលើកឡើងថា៖ «ជប៉ុនមានក្រុមហ៊ុនមួយចំនួនគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា»។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនសម្ដេចតេជោនូវការគាំទ្ររបស់ជប៉ុន ធ្វើយ៉ាងណាជំរុញកំពង់ផែខេត្តព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់ប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្ដេចបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននានា និងអរគុណជប៉ុនចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត។

អាន​បន្ថែម