បារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS ជានាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខា ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣វិច្ឆិកា កន្លងទៅ។ កម្ចី ២៣លានដុល្លារ នេះនឹងត្រូវប្រើដើម្បីស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ១៦កន្លែង ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ ដោយនៅក្នុងនោះ មាន៨កន្លែងនៅខេត្តបាត់ដំបង និង៧កន្លែងនៅបន្ទាយមានជ័យ។ ដោយឡែក ថវិកា ៣៤៦ ៨០០ ដុល្លារទៀត គឺជាជំនួយឥតសំណងដែលមូលនិធិ FAPS (Facility for Support, Preparation and Implementation of Project) […]

អាន​បន្ថែម

រដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់

រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផងដែរ»។ «ជាក់ស្ដែងដូចជា ឆ្នេរកោះទន្សាយ ដែលកំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,. LTD)។ ក្នុងពេលអនាគតខាងមុខ កោះនេះនឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណីត សម្រាប់បម្រើលើវិស័យទេសចរណ៍» ឯកឧត្តម បានបន្ដ។ គួរបញ្ជាក់ថា គម្រោងវិនិយោគអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ នេះ មានតម្លៃសរុបជាង ១៣០លានដុល្លារ ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗរហើយ។ (អានបន្ថែម) ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែបក៏គ្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយផ្ទាល់នេះផងដែរ ដោយការដ្ឋានគ្រោងនឹងចាប់ផ្ដើមក្នុងខែវិច្ឆិកានេះ ហើយ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីគ្រោងបង្កើតគម្រោងអភិវឌ្ឍចម្រុះតម្លៃ ៥០លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន HLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ ៥០លានដុល្លារ លើផ្ទៃដី ១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយររបស់ក្រុមហ៊ុនកាលពី ១ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានផ្ទៃដី ៣ ទៅ ៥ ហិកតា នៃផ្ទៃដីទាំងមូល នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ ស្រដៀងគ្នានឹងផ្សារ Makro ទីផ្សារ seafoods និងកន្លែងចម្អិនអាហាសមុទ្រ ស្រដៀងនឹងប្រទេសកូរ៉េដូច្នោះដែរ។ ដោយឡែក ដីដែលនៅសល់ នឹងត្រូវបានបែងចែកទៅជាដីឡូតិ៍តូចៗសម្រាប់ការអភិវឌ្ឍន៍ចម្រុះ ដោយក្រុមហ៊ុននឹងបើកឱ្យដៃគូរសហការផ្សេងទៀតជួល ឬក៏ទិញដាច់ពីក្រុមហ៊ុនក៏បាន។ ក្រោមលក្ខខណ្ឌនៃការបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុន Smart Winner ដែលជាម្ចាស់ដី នឹងរួមចំណែក ២៥,២ លានដុល្លារអាមេរិក ដែលជាតម្លៃដីផ្ទាល់ ឬស្មើនឹង ៥០,៤% នៃភាគហ៊ុន។ ទន្ទឹមនឹងនេះ HLHD នឹងវិនិយោគ ១០លានដុល្លារអាមេរិក ឬស្មើនឹង […]

អាន​បន្ថែម

ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។ ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។ សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យ និងអនុម័តទាំងស្រុង ។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន ១២ជំពូក និង ៤២មាត្រា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ។    

អាន​បន្ថែម

កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ «មកទល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ លើកលែងគម្រោងដែលអាមេរិកជួយសាងសង់ផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ឆ្នាំ៦០» ឯកឧត្តមបានបន្ត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនក្នុងស្រុកផ្ដល់សេវាកម្មសុំសញ្ជាតិអឺរ៉ុបឱ្យជនជាតិខ្មែរ តាមការវិនិយោគអចលនទ្រព្យ

ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអន្តរជាតិ GGG និង EQTY Capital បានប្រកាសផ្ដល់សេវាកម្មថ្មី គឺការជួយសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសព័រទុយហ្កាល់ និងសហភាពអឺរ៉ុបសម្រាប់ជនជាតិខ្មែរ តាមរយៈការវិនិយោគលើអចលនទ្រព្យ។ សេវាកម្មថ្មីនេះ មិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលនេះ តែគឺអាចធ្វើទៅបានសម្រាប់ប្រជាជនខ្មែរគ្រប់រូបដែលទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើអចលនទ្រព្យ។ គោលបំណងចំបងនៃសេវាកម្មនេះ គឺដើម្បីសម្រួលដល់ការវិនិយោគលើវិស័យអចលនទ្រព្យ និងកាត់បន្ថយភាពស្មុគស្មាញនានា ក្នុងនីតិវិធីវិនិយោគ និងសុំសញ្ជាតិ។ ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសព័រទុយហ្កាល់ជាមួយនឹង EQTY Capital មិនត្រឹមអាចជួយផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នោះទេ ប៉ុន្តែក៏ចាត់ទុកថាជាការវិនិយោគមួយដ៏វៃឆ្លាត ព្រោះក្រុមហ៊ុន EQTY Capital គឺជាក្រុមហ៊ុនធំ ដែលគម្រោងល្អៗក្នុងដៃ ជាច្រើន តម្លៃសរុបជា៤ ពាន់លានអឺរ៉ូ នៅទូទាំងព័រទុយហ្កាល់។ ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគ អ្នកនឹងទទួលបានអចលនទ្រព្យដែលល្អបំផុត ហើយក៏មាននិន្នាការនឹងឡើងថ្លៃជាបន្តបន្ទាប់។ គួរបញ្ជាក់ថា សម្រាប់ការសុំវីសាស្នាក់នៅអចិន្ត្រៃយ៍ព័រទុយហ្កាល់ អ្នកត្រូវមានទុនវិនិយោគយ៉ាងហោច ៥០ ម៉ឺនដុល្លារ ដោយអ្នកនឹងអាចនាំយកសាច់ញាតិក្នុងក្រុមគ្រួសារទៅបានដល់ទៅ ៣ ជំនាន់ (តាយាយ ឱពុកម្ដាយ និងកូនចៅ)។ លើសពីនេះ ក្រុមហ៊ុន Isaford […]

អាន​បន្ថែម

ផែទេសចរណ៍លើកោះទន្សាយ ពន្យារពេលបើកការដ្ឋានពីខែតុលា ទៅវិច្ឆិកា ដោយសារភ្លៀងធំ

កាលបរិច្ឆេទបើកការដ្ឋានផែទេសចរណ៍ថ្មីដែលស្ថិតនៅត្រើយខាងកោះទន្សាយផ្ទាល់ ត្រូវបានពន្យារពេលពីខែតុលា ទៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះវិញ ដោយសារបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង។ លិខិតរបស់ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់អភិបាលខេត្តកែប ចុះថ្ងៃទី ១៨ ខែតុលា បញ្ជាក់ថា ក្រុមហ៊ុន វិមានជ័យ គ្រុប ខូលអិលធីឌី នឹងចាប់ផ្តើមអនុវត្តការងារ សម្រាប់អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ គម្រោងផែនេះ នឹងប្រើប្រាស់ថវិកាសម្រាប់សាងសង់ ១,៦លានដុល្លារ ដែលជាជំនួយរបស់ ADB ដោយនឹងប្រើពេលសាងសង់ ១៥ខែ ពោលគឺគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ (អានបន្ថែម) គួរបញ្ជាក់ថា កំពង់ផែនេះគឺខុសពីកំពង់ផែកោះទន្សាយ ដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម)

អាន​បន្ថែម

កំពង់ស្ពឺស្វាគមន៍គម្រោងវិនិយោគថ្មីមួយទៀត តម្លៃជាង ៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៤ លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីមួយកន្លែង នៅខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជី គឺក្រុមហ៊ុន GARMENT (CAMBODIA) CO., LTD ដែលនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ គម្រោងនេះ អាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

៩ខែឆ្នាំនេះ CDC អនុម័តការវិនិយោគ ១៣៤ គម្រោង ទុនសរុបជាង ៣.៣ពាន់លានដុល្លារ

ក្នុងរយៈពេល ៩ ខែ​​ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ ចំនួនគម្រោងវិនិយោគ បានថយចុះ ២៨,៧% ខណៈទុនវិនិយោគក៏ថយចុះ ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមសារព័ត៌មាន​ Freshnews ដែលស្រង់ទិន្នន័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការអនុម័តគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតចំនួនការងារ ចំនួន៨៥,៥៧២ កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងចំណោមគម្រោងទាំងអស់ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១,៤ប៊ីលានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១,៩ប៊ីលានដុល្លារ។ របាយការណ៍ដដែលបញ្ជាក់ថា គម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប២៣៨គម្រោងជាមួយនឹងទុនវិនិយោគសរុប ៨,២ប៊ីលានដុល្លារ ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ២០១៩។

អាន​បន្ថែម

វិភាគ៖ តើវិបត្តិ Evergrande របស់ចិននឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច?

វិបត្តិ Evergrande នឹងដាក់សម្ពាធលើទីផ្សារអលចនទ្រព្យរយៈពេលខ្លី តែក្នុងរយៈពេលវែងនឹងធ្វើឱ្យទីផ្សារមានស្ថេរភាព និងសុខភាពល្អជាងមុន ព្រោះនឹងគ្មានការបំប៉ោងតម្លៃ ប្រជាពលរដ្ឋក្នុងស្រុកមានសមត្ថភាពទិញអចលនទ្រព្យច្រើនជាងមុន និងពិសេសគ្មានការសង់ខុនដូខ្វះគុណភាពទុកចោលដើម្បីឱ្យវិនិយោគិនចិនលាងលុយ។ ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group វិបត្តិហិរញ្ញវត្ថុប្រឈមនឹងបំណុលជាង ៣០០ ពាន់លានដុល្លារអាមេរិក អ្នកវិភាគជាច្រើនព្យាករថាវានឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតដែលមានការវិនិយោគពីចិនច្រើន។ កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលទីផ្សារអចលនទ្រព្យភាគច្រើនពឹងផ្អែកលើការវិនិយោគរបស់ចិន។ ដូច្នេះ តើហេតុការណ៍វិបត្តិហិរញ្ញវត្ថុ Evergrande នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច? យោងតាមអត្ថបទវិភាគរបស់ The Diplomat ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ជាក់ស្ដែង ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថាមានឱកាសដួលរលំខ្ពស់ តាំងពីមុនវិបត្តិកូវីដ និងហេតុការណ៍ Evergrande ទៅទៀត។ ដូច្នេះ ហេតុការណ៍ Evergrande នឹងក្លាយជាចលករសំខាន់មួយទៀតដែលអាចបង្កហានិភ័យបន្ថែមទៅក្នុងទីផ្សារ។ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក James Hodge បានវិភាគថា ការវិបត្តិ Evergrande នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់មកលើប្រទេសកម្ពុជាទេ ដោយសារក្រុមហ៊ុននេះមិនមានការវិនិយោគនៅកម្ពុជា។ ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោលទៅលើស្ថានភាពទីផ្សារក្នុងរយៈពេលខ្លី។ «វិបត្តិរបស់ក្រុមហ៊ុនយក្សនេះ នឹងប៉ះពាល់ដល់វិនិយោគិនចិនដែលកំពុងរស់នៅប្រទេសកម្ពុជា និងដាក់សម្ពាធលើអ្នកអភិវឌ្ឈន៍អចលនទ្រព្យនៅកម្ពុជាកាន់តែធ្ងន់» លោកបន្ដ។ […]

អាន​បន្ថែម