ការវិនិយោគ និងមូលធន
ត្រឹមខែសីហា ការវិនិយោគសាងសង់គម្រោងកសិឧស្សាហកម្មនៅកម្ពុជា មានតម្លៃសរុប៩,៧ប៊ីលាន
គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានការវិនិយោគសាងសង់គម្រោងធំៗនានា ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម សរុបចំនួន ៣៧៦គម្រោង តម្លៃសរុបប្រមាណ៩,៧ប៊ីលានដុល្លារ ។ តួលេខនេះត្រូវបង្ហាញក្នុងជំនួបរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយអគ្គរដ្ឋទូតអូស្រ្តាលី PABLO KANG កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ។ ក្នុងឱកាសនេះ កម្ពុជា និងអូស្រ្តាលី ក៏បានចុះអនុស្សារណយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារព្រមទាំងធ្វើឱ្យមានប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ផងដែរ។ គួរបញ្ជាក់ថា វិស័យកសិឧស្សាហកម្ម នៅកម្ពុជា កំពុងតែរីកចម្រើន តាមរយៈគម្រោងវិនិយោគនានាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនោះមានដូចជា រោចចក្រផលិតកង់រថយន្តប្រើប្រាស់វត្ថុធាតុដើមពីកៅស៊ូក្នុងស្រុក រោងចក្រកែច្នៃផលិតផលកសិកម្ម ចេញពីវត្ថុធាតុដើមប្រមូលពីក្នុងស្រុក ជាដើម។ .
អានបន្ថែមផែទេសចរណ៍ថ្មីមួយនៅលើកោះទន្សាយផ្ទាល់ នឹងចាប់ផ្តើមការដ្ឋានសាងសង់នៅពាក់កណ្តាលខែតុលា
គម្រោងផែទេសចរណ៍ថ្មីមួយ ដែលស្ថិតនៅលើកោះទន្សាយផ្ទាល់តែម្ដង នឹងចាប់បើកដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយគ្រោងចំណាយពេល ១៥ខែ សម្រាប់ការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ ក្រសួងទេសចរណ៍ តំណាង ADB និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។ កំពង់ផែនេះគឺខុសពី កំពង់ផែកោះទន្សាយដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម) ដោយឡែក គម្រោងផែទេសចរណ៍កោះទន្សាយថ្មីដែលស្ថិតនៅកោះផ្ទាល់នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ លទ្ធកម្មដេញថ្លៃនៃគម្រោងផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដោយសម្រេចប្រគល់សិទ្ធម៉ៅសំណង់ជូនក្រុមហ៊ុនវិមានជ័យគ្រុប។
អានបន្ថែមចិននឹងឈប់ផ្តល់កម្ចីលើការវិនិយោគគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេស
ប្រទេសចិន បានសន្យាថានឹងបញ្ឈប់ផ្តល់ហិរញ្ញប្បទានទៅលើគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស ដោយងាកទៅគាំទ្រខ្លាំងលើគម្រោងថាមពលបៃតង និងបញ្ចេញឧស្ម័នកាបូនតិច។ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ប្រទេសចិននឹងបង្កើនការគាំទ្រប្រទេសកំពុងអភវិឌ្ឍន៍ ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ចេញកាបូនតិច និងមិនកសាងគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេសទៀតឡើយ។ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិដើម្បីបញ្ចប់ការផ្តល់ហិរញ្ញប្បទានលើរោងចក្រធ្យូងថ្មនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកញ្ចប់ធ្វើបច្ចុប្បន្នភាពនៃការសន្យាអាកាសធាតុជាតិ។ ប្រភពដដែលលើកឡើងថា ការសន្យាចុងក្រោយរបស់ចិន នឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យមជាច្រើន ជាមួយនឹងទុនវិនិយោគសរុបជាង ៥០ពាន់លានដុល្លារ ដូចជា បង់ក្លាដែស ហ្សីមបាវេ ឥណ្ឌូនេស៊ី វៀតណាម និងអាហ្វ្រិកខាងត្បូង ដែលកំពុងពឹងផ្អែកលើថាមពលធ្យូងថ្មតម្លៃទាបដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ងាកមកកម្ពុជាវិញ បច្ចុប្បន្នមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់ចំនួន ២ ដែលអាចបង្កើតថាមពលបាន ៧៤០មេហ្កាវ៉ាត់ដល់បណ្តាញអគ្គិសនី។ រោងចក្រថាមពលទាំងនេះមានទីតាំងស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (អានបន្ថែម) បន្ថែមពីលើនេះ គម្រោងរោងចក្រថាមពលធ្យូងថ្ម ចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រួមមាន រោងចក្រ ៧០០មេហ្កាវ៉ាត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅខេត្តកោះកុង រោងចក្រ ៧០០ មេហ្កាវ៉ាត់ នៅស្ទឹងហាវរបស់ក្រុមហ៊ុន […]
អានបន្ថែមទូតអាមេរិកសាទរលើគម្រោងបង្កើតរោងចក្រផលិតរថយន្ត Ford តម្លៃ ២១លានដុល្លារ នៅពោធិ៍សាត់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ពីសក្តានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ ខណៈខេត្តនេះទើបទទួលគម្រោងវិនិយោគដ៏ធំមួយ គឺរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ។ ថ្លែងក្នុងឱកាស ចុះសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកពិតជាមានមោទនភាព និងចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក្រោយខេត្តនេះទទួលបាននូវការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយនេះ។ ឯកឧត្តមបន្តថា អ្វីដែលគួរឱ្យកោតសរសើរមួយទៀតគឺ រដ្ឋបាលខេត្តពោធិ៍សាត់ល្បីល្បាញរឿងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយ។ រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត។ (អានបន្ថែម)
អានបន្ថែមខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគធំៗ៣ តម្លៃជាង១៥លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែល ទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១- ក្រុមហ៊ុន MOUNTAIN FOREST PRODUCT CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេ គ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម សម្ភារតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ២- ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD វិនិយោគ ៥,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ៣- ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., […]
អានបន្ថែមរោងចក្រគ្រឿងសង្ហារិមធំមួយតម្លៃជិត ៣លានដុល្លារ នឹងបង្ហាញខ្លួនលើផ្លូវជាតិលេខ២ ខេត្តតាកែវ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារិមចំនួន១កន្លែង នៅទឹកដីខេត្តតាកែវ។ យោងតាមប្រកាសរបស់គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័ត ១កន្លែង គឺ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (ពីស្បែក និងឈើនាំចូល) ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD ដែលនឹងត្រូវសាងសង់ឡើងនៅទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ គម្រោងវិនិយោគរោងចក្រថ្មីនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ២០៨ កន្លែង។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬស្មើនឹង ៣១៥លានដុល្លារអាមេរិក៕
អានបន្ថែមខណ្ឌពោធិ៍សែនជ័យនិងស្រុកអង្គស្នួលស្វាគមន៍គម្រោងវិនិយោគធំៗ៣ តម្លៃជាង៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៨,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១- ក្រុមហ៊ុន NEW T&K TEXTILE CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២- ក្រុមហ៊ុន YUAN SHEN TAI CO., LTD វិនិយោគ ៣,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល។ ៣- ក្រុមហ៊ុន FORTUNE BROAD FOOTWEAR CO., LTD វិនិយោគ ៣,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង […]
អានបន្ថែមត្រឹមឆ្នាំ២០២១ កម្ពុជាមានរោងចក្រដំឡើងនិងគ្រឿងបង្គុំរថយន្តសរុប ៩កន្លែងទូទាំងប្រទេស
កម្ពុជាមានរោងចក្រដំឡើងរថយន្ត និងរោងចក្រគ្រឿងបង្គុំរថយន្តសរុបចំនួន ៩កន្លែង ទូទាំងប្រទេស ដែលបានចុះបញ្ជីផ្លូវការ បើគិតត្រឹមឆ្នាំ២០២១នេះ។ នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍។ រោងចក្រដំឡើងរថយន្ត និងគ្រឿងបង្គុំរថយន្តទាំងនេះ គឺជាការវិនិយោគមកពីប្រទេស ជប៉ុន ចិន ថៃ កូរ៉េខាងត្បូង រួមនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ក្រោមទុនវិនិយោគសរុបជាង ៦១លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនចំនួន ៩ មានរោងចក្រ ២ គឺជារោងចក្រដំឡើងរថយន្ត ដែលមានទីតាំងនៅខេត្តស្វាយរៀង និងភ្នំពេញ ក្រោមទុនវិនិយោគសរុប ២០លានដុល្លារ។ ដោយឡែក រោងចក្រ ៧ផ្សេងទៀត គឺជារោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដែលទុនវិនិយោគសរុប ៤១លានដុល្លារ។ ៤ នៃរោងចក្រទាំងនេះ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ ៣ទៀត ស្ថិតនៅក្រុងព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។ ផលិតផលគ្រឿងបង្គុំរថយន្តទាំងអស់ ត្រូវបាននាំចេញទាំងស្រុងទៅក្រៅប្រទេស។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក៏ទើបអនុម័តឱ្យក្រុមហ៊ុន RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចែកចាយរថយន្ត ម៉ាក Ford […]
អានបន្ថែមសម្ដេច៖ បើប្រទេសណាចង់ផ្ដល់ជំនួយដល់កម្ពុជាសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចិនជាដៃគូ និងប្រភពហិរញ្ញវត្ថុលំដាប់ទី១ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗជាច្រើននៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនមានទំនោរងាកទៅរកចិននោះទេ តែសួរថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។ ប៉ុន្តែ សម្ដេចបន្តទៀត នេះមិនមែនថាកម្ពុជារើសអើងជំនួយនោះ បើប្រទេសណាចង់បោះទុន ផ្ដល់ជំនួយដល់កម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីទទួលយកពហុកីឡដ្ឋានមរតកតេជោ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។ សម្តេច ហ៊ុន សែន ចោទសួរបន្តថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?» «ពហុកីឡដ្ឋានមរកតតេជោ នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ?» សម្ដេចបានបន្ត។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ចិនបានផ្ដល់កម្ចីសរុបជាង ៣ពាន់លានដុល្លារ ហើយមកកម្ពុជាដើម្បីកសាងហេដ្ឋចរនាសម្ព័ន្ធនានារាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀតផងដែរ។ (អានបន្ថែម)
អានបន្ថែមស្រុកកៀនស្វាយស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃជាង ៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគថ្មីមួយតម្លៃ ៥លានដុល្លារ ដែលមានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគគឺ ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយរំពឹងថានឹងបង្កើតការងារបាន ១ ៤១៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរជម្រាប់ដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក៕ (អានបន្ថែម)
អានបន្ថែម