ការវិនិយោគ និងមូលធន
កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ «មកទល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ លើកលែងគម្រោងដែលអាមេរិកជួយសាងសង់ផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ឆ្នាំ៦០» ឯកឧត្តមបានបន្ត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំផងដែរ។
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកផ្ដល់សេវាកម្មសុំសញ្ជាតិអឺរ៉ុបឱ្យជនជាតិខ្មែរ តាមការវិនិយោគអចលនទ្រព្យ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអន្តរជាតិ GGG និង EQTY Capital បានប្រកាសផ្ដល់សេវាកម្មថ្មី គឺការជួយសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសព័រទុយហ្កាល់ និងសហភាពអឺរ៉ុបសម្រាប់ជនជាតិខ្មែរ តាមរយៈការវិនិយោគលើអចលនទ្រព្យ។ សេវាកម្មថ្មីនេះ មិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលនេះ តែគឺអាចធ្វើទៅបានសម្រាប់ប្រជាជនខ្មែរគ្រប់រូបដែលទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើអចលនទ្រព្យ។ គោលបំណងចំបងនៃសេវាកម្មនេះ គឺដើម្បីសម្រួលដល់ការវិនិយោគលើវិស័យអចលនទ្រព្យ និងកាត់បន្ថយភាពស្មុគស្មាញនានា ក្នុងនីតិវិធីវិនិយោគ និងសុំសញ្ជាតិ។ ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសព័រទុយហ្កាល់ជាមួយនឹង EQTY Capital មិនត្រឹមអាចជួយផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នោះទេ ប៉ុន្តែក៏ចាត់ទុកថាជាការវិនិយោគមួយដ៏វៃឆ្លាត ព្រោះក្រុមហ៊ុន EQTY Capital គឺជាក្រុមហ៊ុនធំ ដែលគម្រោងល្អៗក្នុងដៃ ជាច្រើន តម្លៃសរុបជា៤ ពាន់លានអឺរ៉ូ នៅទូទាំងព័រទុយហ្កាល់។ ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគ អ្នកនឹងទទួលបានអចលនទ្រព្យដែលល្អបំផុត ហើយក៏មាននិន្នាការនឹងឡើងថ្លៃជាបន្តបន្ទាប់។ គួរបញ្ជាក់ថា សម្រាប់ការសុំវីសាស្នាក់នៅអចិន្ត្រៃយ៍ព័រទុយហ្កាល់ អ្នកត្រូវមានទុនវិនិយោគយ៉ាងហោច ៥០ ម៉ឺនដុល្លារ ដោយអ្នកនឹងអាចនាំយកសាច់ញាតិក្នុងក្រុមគ្រួសារទៅបានដល់ទៅ ៣ ជំនាន់ (តាយាយ ឱពុកម្ដាយ និងកូនចៅ)។ លើសពីនេះ ក្រុមហ៊ុន Isaford […]
អានបន្ថែមផែទេសចរណ៍លើកោះទន្សាយ ពន្យារពេលបើកការដ្ឋានពីខែតុលា ទៅវិច្ឆិកា ដោយសារភ្លៀងធំ
កាលបរិច្ឆេទបើកការដ្ឋានផែទេសចរណ៍ថ្មីដែលស្ថិតនៅត្រើយខាងកោះទន្សាយផ្ទាល់ ត្រូវបានពន្យារពេលពីខែតុលា ទៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះវិញ ដោយសារបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង។ លិខិតរបស់ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់អភិបាលខេត្តកែប ចុះថ្ងៃទី ១៨ ខែតុលា បញ្ជាក់ថា ក្រុមហ៊ុន វិមានជ័យ គ្រុប ខូលអិលធីឌី នឹងចាប់ផ្តើមអនុវត្តការងារ សម្រាប់អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ គម្រោងផែនេះ នឹងប្រើប្រាស់ថវិកាសម្រាប់សាងសង់ ១,៦លានដុល្លារ ដែលជាជំនួយរបស់ ADB ដោយនឹងប្រើពេលសាងសង់ ១៥ខែ ពោលគឺគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ (អានបន្ថែម) គួរបញ្ជាក់ថា កំពង់ផែនេះគឺខុសពីកំពង់ផែកោះទន្សាយ ដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម)
អានបន្ថែមកំពង់ស្ពឺស្វាគមន៍គម្រោងវិនិយោគថ្មីមួយទៀត តម្លៃជាង ៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៤ លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីមួយកន្លែង នៅខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជី គឺក្រុមហ៊ុន GARMENT (CAMBODIA) CO., LTD ដែលនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ គម្រោងនេះ អាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ (អានបន្ថែម)
អានបន្ថែម៩ខែឆ្នាំនេះ CDC អនុម័តការវិនិយោគ ១៣៤ គម្រោង ទុនសរុបជាង ៣.៣ពាន់លានដុល្លារ
ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ ចំនួនគម្រោងវិនិយោគ បានថយចុះ ២៨,៧% ខណៈទុនវិនិយោគក៏ថយចុះ ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមសារព័ត៌មាន Freshnews ដែលស្រង់ទិន្នន័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការអនុម័តគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតចំនួនការងារ ចំនួន៨៥,៥៧២ កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងចំណោមគម្រោងទាំងអស់ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១,៤ប៊ីលានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១,៩ប៊ីលានដុល្លារ។ របាយការណ៍ដដែលបញ្ជាក់ថា គម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប២៣៨គម្រោងជាមួយនឹងទុនវិនិយោគសរុប ៨,២ប៊ីលានដុល្លារ ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ២០១៩។
អានបន្ថែមវិភាគ៖ តើវិបត្តិ Evergrande របស់ចិននឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច?
វិបត្តិ Evergrande នឹងដាក់សម្ពាធលើទីផ្សារអលចនទ្រព្យរយៈពេលខ្លី តែក្នុងរយៈពេលវែងនឹងធ្វើឱ្យទីផ្សារមានស្ថេរភាព និងសុខភាពល្អជាងមុន ព្រោះនឹងគ្មានការបំប៉ោងតម្លៃ ប្រជាពលរដ្ឋក្នុងស្រុកមានសមត្ថភាពទិញអចលនទ្រព្យច្រើនជាងមុន និងពិសេសគ្មានការសង់ខុនដូខ្វះគុណភាពទុកចោលដើម្បីឱ្យវិនិយោគិនចិនលាងលុយ។ ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group វិបត្តិហិរញ្ញវត្ថុប្រឈមនឹងបំណុលជាង ៣០០ ពាន់លានដុល្លារអាមេរិក អ្នកវិភាគជាច្រើនព្យាករថាវានឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតដែលមានការវិនិយោគពីចិនច្រើន។ កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលទីផ្សារអចលនទ្រព្យភាគច្រើនពឹងផ្អែកលើការវិនិយោគរបស់ចិន។ ដូច្នេះ តើហេតុការណ៍វិបត្តិហិរញ្ញវត្ថុ Evergrande នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច? យោងតាមអត្ថបទវិភាគរបស់ The Diplomat ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ជាក់ស្ដែង ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថាមានឱកាសដួលរលំខ្ពស់ តាំងពីមុនវិបត្តិកូវីដ និងហេតុការណ៍ Evergrande ទៅទៀត។ ដូច្នេះ ហេតុការណ៍ Evergrande នឹងក្លាយជាចលករសំខាន់មួយទៀតដែលអាចបង្កហានិភ័យបន្ថែមទៅក្នុងទីផ្សារ។ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក James Hodge បានវិភាគថា ការវិបត្តិ Evergrande នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់មកលើប្រទេសកម្ពុជាទេ ដោយសារក្រុមហ៊ុននេះមិនមានការវិនិយោគនៅកម្ពុជា។ ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោលទៅលើស្ថានភាពទីផ្សារក្នុងរយៈពេលខ្លី។ «វិបត្តិរបស់ក្រុមហ៊ុនយក្សនេះ នឹងប៉ះពាល់ដល់វិនិយោគិនចិនដែលកំពុងរស់នៅប្រទេសកម្ពុជា និងដាក់សម្ពាធលើអ្នកអភិវឌ្ឈន៍អចលនទ្រព្យនៅកម្ពុជាកាន់តែធ្ងន់» លោកបន្ដ។ […]
អានបន្ថែមត្រឹមខែសីហា ការវិនិយោគសាងសង់គម្រោងកសិឧស្សាហកម្មនៅកម្ពុជា មានតម្លៃសរុប៩,៧ប៊ីលាន
គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានការវិនិយោគសាងសង់គម្រោងធំៗនានា ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម សរុបចំនួន ៣៧៦គម្រោង តម្លៃសរុបប្រមាណ៩,៧ប៊ីលានដុល្លារ ។ តួលេខនេះត្រូវបង្ហាញក្នុងជំនួបរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយអគ្គរដ្ឋទូតអូស្រ្តាលី PABLO KANG កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ។ ក្នុងឱកាសនេះ កម្ពុជា និងអូស្រ្តាលី ក៏បានចុះអនុស្សារណយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារព្រមទាំងធ្វើឱ្យមានប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ផងដែរ។ គួរបញ្ជាក់ថា វិស័យកសិឧស្សាហកម្ម នៅកម្ពុជា កំពុងតែរីកចម្រើន តាមរយៈគម្រោងវិនិយោគនានាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនោះមានដូចជា រោចចក្រផលិតកង់រថយន្តប្រើប្រាស់វត្ថុធាតុដើមពីកៅស៊ូក្នុងស្រុក រោងចក្រកែច្នៃផលិតផលកសិកម្ម ចេញពីវត្ថុធាតុដើមប្រមូលពីក្នុងស្រុក ជាដើម។ .
អានបន្ថែមផែទេសចរណ៍ថ្មីមួយនៅលើកោះទន្សាយផ្ទាល់ នឹងចាប់ផ្តើមការដ្ឋានសាងសង់នៅពាក់កណ្តាលខែតុលា
គម្រោងផែទេសចរណ៍ថ្មីមួយ ដែលស្ថិតនៅលើកោះទន្សាយផ្ទាល់តែម្ដង នឹងចាប់បើកដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយគ្រោងចំណាយពេល ១៥ខែ សម្រាប់ការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ ក្រសួងទេសចរណ៍ តំណាង ADB និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។ កំពង់ផែនេះគឺខុសពី កំពង់ផែកោះទន្សាយដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម) ដោយឡែក គម្រោងផែទេសចរណ៍កោះទន្សាយថ្មីដែលស្ថិតនៅកោះផ្ទាល់នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ លទ្ធកម្មដេញថ្លៃនៃគម្រោងផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដោយសម្រេចប្រគល់សិទ្ធម៉ៅសំណង់ជូនក្រុមហ៊ុនវិមានជ័យគ្រុប។
អានបន្ថែមចិននឹងឈប់ផ្តល់កម្ចីលើការវិនិយោគគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេស
ប្រទេសចិន បានសន្យាថានឹងបញ្ឈប់ផ្តល់ហិរញ្ញប្បទានទៅលើគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស ដោយងាកទៅគាំទ្រខ្លាំងលើគម្រោងថាមពលបៃតង និងបញ្ចេញឧស្ម័នកាបូនតិច។ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ប្រទេសចិននឹងបង្កើនការគាំទ្រប្រទេសកំពុងអភវិឌ្ឍន៍ ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ចេញកាបូនតិច និងមិនកសាងគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេសទៀតឡើយ។ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិដើម្បីបញ្ចប់ការផ្តល់ហិរញ្ញប្បទានលើរោងចក្រធ្យូងថ្មនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកញ្ចប់ធ្វើបច្ចុប្បន្នភាពនៃការសន្យាអាកាសធាតុជាតិ។ ប្រភពដដែលលើកឡើងថា ការសន្យាចុងក្រោយរបស់ចិន នឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យមជាច្រើន ជាមួយនឹងទុនវិនិយោគសរុបជាង ៥០ពាន់លានដុល្លារ ដូចជា បង់ក្លាដែស ហ្សីមបាវេ ឥណ្ឌូនេស៊ី វៀតណាម និងអាហ្វ្រិកខាងត្បូង ដែលកំពុងពឹងផ្អែកលើថាមពលធ្យូងថ្មតម្លៃទាបដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ងាកមកកម្ពុជាវិញ បច្ចុប្បន្នមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់ចំនួន ២ ដែលអាចបង្កើតថាមពលបាន ៧៤០មេហ្កាវ៉ាត់ដល់បណ្តាញអគ្គិសនី។ រោងចក្រថាមពលទាំងនេះមានទីតាំងស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (អានបន្ថែម) បន្ថែមពីលើនេះ គម្រោងរោងចក្រថាមពលធ្យូងថ្ម ចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រួមមាន រោងចក្រ ៧០០មេហ្កាវ៉ាត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅខេត្តកោះកុង រោងចក្រ ៧០០ មេហ្កាវ៉ាត់ នៅស្ទឹងហាវរបស់ក្រុមហ៊ុន […]
អានបន្ថែមទូតអាមេរិកសាទរលើគម្រោងបង្កើតរោងចក្រផលិតរថយន្ត Ford តម្លៃ ២១លានដុល្លារ នៅពោធិ៍សាត់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ពីសក្តានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ ខណៈខេត្តនេះទើបទទួលគម្រោងវិនិយោគដ៏ធំមួយ គឺរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ។ ថ្លែងក្នុងឱកាស ចុះសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកពិតជាមានមោទនភាព និងចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក្រោយខេត្តនេះទទួលបាននូវការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយនេះ។ ឯកឧត្តមបន្តថា អ្វីដែលគួរឱ្យកោតសរសើរមួយទៀតគឺ រដ្ឋបាលខេត្តពោធិ៍សាត់ល្បីល្បាញរឿងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយ។ រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត។ (អានបន្ថែម)
អានបន្ថែម