ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគធំៗ៣ តម្លៃជាង១៥លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែល ទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១- ក្រុមហ៊ុន MOUNTAIN FOREST PRODUCT CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេ គ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម សម្ភារតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ២- ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD វិនិយោគ ៥,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ៣- ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., […]

អាន​បន្ថែម

រោងចក្រគ្រឿងសង្ហារិមធំមួយតម្លៃជិត ៣លានដុល្លារ នឹងបង្ហាញខ្លួនលើផ្លូវជាតិលេខ២ ខេត្តតាកែវ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារិមចំនួន១កន្លែង នៅទឹកដីខេត្តតាកែវ។ យោងតាមប្រកាសរបស់គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័ត ១កន្លែង គឺ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (ពីស្បែក និងឈើនាំចូល) ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD ដែលនឹងត្រូវសាងសង់ឡើងនៅទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ គម្រោងវិនិយោគរោងចក្រថ្មីនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ២០៨ កន្លែង។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬស្មើនឹង ៣១៥លានដុល្លារអាមេរិក៕

អាន​បន្ថែម

ខណ្ឌពោធិ៍សែនជ័យនិងស្រុកអង្គស្នួលស្វាគមន៍គម្រោងវិនិយោគធំៗ៣ តម្លៃជាង៨លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៨,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១- ក្រុមហ៊ុន NEW T&K TEXTILE CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២- ក្រុមហ៊ុន YUAN SHEN TAI CO., LTD វិនិយោគ ៣,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល។ ៣- ក្រុមហ៊ុន FORTUNE BROAD FOOTWEAR CO., LTD វិនិយោគ ៣,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២១ កម្ពុជាមានរោងចក្រដំឡើងនិងគ្រឿងបង្គុំរថយន្តសរុប ៩កន្លែងទូទាំងប្រទេស

កម្ពុជាមានរោងចក្រដំឡើងរថយន្ត និងរោងចក្រគ្រឿងបង្គុំរថយន្តសរុបចំនួន ៩កន្លែង ទូទាំងប្រទេស ដែលបានចុះបញ្ជីផ្លូវការ បើគិតត្រឹមឆ្នាំ២០២១នេះ។ នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍។ រោងចក្រដំឡើងរថយន្ត និងគ្រឿងបង្គុំរថយន្តទាំងនេះ គឺជាការវិនិយោគមកពីប្រទេស ជប៉ុន ចិន ថៃ កូរ៉េខាងត្បូង រួមនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ក្រោមទុនវិនិយោគសរុបជាង ៦១លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនចំនួន ៩ មានរោងចក្រ ២ គឺជារោងចក្រដំឡើងរថយន្ត ដែលមានទីតាំងនៅខេត្តស្វាយរៀង និងភ្នំពេញ ក្រោមទុនវិនិយោគសរុប ២០លានដុល្លារ។ ដោយឡែក រោងចក្រ ៧ផ្សេងទៀត គឺជារោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដែលទុនវិនិយោគសរុប ៤១លានដុល្លារ។ ៤ នៃរោងចក្រទាំងនេះ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ ៣ទៀត ស្ថិតនៅក្រុងព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។ ផលិតផលគ្រឿងបង្គុំរថយន្តទាំងអស់ ត្រូវបាននាំចេញទាំងស្រុងទៅក្រៅប្រទេស។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក៏ទើបអនុម័តឱ្យក្រុមហ៊ុន RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចែកចាយរថយន្ត ម៉ាក Ford […]

អាន​បន្ថែម

សម្ដេច៖ បើប្រទេសណាចង់ផ្ដល់ជំនួយដល់កម្ពុជាសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចិនជាដៃគូ និងប្រភពហិរញ្ញវត្ថុលំដាប់ទី១ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗជាច្រើននៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនមានទំនោរងាកទៅរកចិននោះទេ តែសួរថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។ ប៉ុន្តែ សម្ដេចបន្តទៀត នេះមិនមែនថាកម្ពុជារើសអើងជំនួយនោះ បើប្រទេសណាចង់បោះទុន ផ្ដល់ជំនួយដល់កម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីទទួលយកពហុកីឡដ្ឋានមរតកតេជោ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។ សម្តេច ហ៊ុន សែន ចោទសួរបន្តថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?» «ពហុកីឡដ្ឋានមរកតតេជោ នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ?» សម្ដេចបានបន្ត។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ចិនបានផ្ដល់កម្ចីសរុបជាង ៣ពាន់លានដុល្លារ ហើយមកកម្ពុជាដើម្បីកសាងហេដ្ឋចរនាសម្ព័ន្ធនានារាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ស្រុកកៀនស្វាយស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃជាង ៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគថ្មីមួយតម្លៃ ៥លានដុល្លារ ដែលមានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគគឺ ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយរំពឹងថានឹងបង្កើតការងារបាន ១ ៤១៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរជម្រាប់ដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក៕ (អានបន្ថែម)

អាន​បន្ថែម

បុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល

អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។ ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីអបអរពិធីសម្ពោធជាការិយាល័យលក់ 6A ថ្មីនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ ៨ ម៉ឺនដុល្លារ ជាមួយការបញ្ចុះតម្លៃដល់ទៅ ១២%។ លើសពីនេះ អតិថិជនអាចបង់ ២០% នៃតម្លៃផ្ទះ ដោយគ្មានប្រាក់កក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ។ ប្រម៉ូសិនគឺមានត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។ គួរបញ្ជាក់ថា គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលកំពុងសាងសង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ […]

អាន​បន្ថែម

អាមេរិកបន្តពង្រីកទីផ្សារមកកម្ពុជា ថ្មីៗនេះបើកឱ្យខ្មែរទិញផ្ទះនៅទីក្រុង Miami បានតាមអនឡាញ

ក្រុមហ៊ុនអចលនទ្រព្យធំៗ ២ របស់អាមេរិក Golden Gate Global និង Lennar Home បន្តសហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co Ltd ដើម្បីពង្រីកសក្ដានុពលទីផ្សារ និងទាក់ទាញវិនិយោគិនបន្ថែមពីកម្ពុជា ខណៈក្រុមហ៊ុនទាំង ៣ ទើបបើកឱ្យខ្មែរអាចទិញគេហដ្ឋានក្នុងគម្រោងថ្មីស្រឡាងមួយនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida បាន។ ក្នុងអំឡុងកូវីដ១៩ ដូច្នេះ សម្រាប់វិនិយោគិនដែលមិនចង់ធ្វើដំណើរទៅមើលផ្ទះដោយខ្លួនឯង ក្រុមហ៊ុនទាំង ៣ ក៏មានផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិន ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ គម្រោងថ្មីនេះ មានឈ្មោះថា Via Ventura ដែលជាគម្រោងថ្មីស្រឡាងមួយក្នុងចំណោមគម្រោងគេហដ្ឋានជាង ១៣០០ គម្រោង នៅ ២១រដ្ឋ ដែលអ្នកវិនិយោគកម្ពុជាអាចជ្រើសរើសវិនិយោគបាន។ ចំណុចពិសេសរបស់គម្រោង Via Ventura គឺទីតាំងដែលសិ្ថតនៅចំកណ្ដាលក្រុង Miami ជាមួយនឹងស្ថាបត្យកម្មផ្ទះបែបទំនើប និងបរិក្ខារប្រើប្រាស់បែបយ៉ាង ដែលសាកសមទាំងសម្រាប់រស់នៅ និងសម្រាប់វិនិយោគ។ គម្រោងនេះត្រូវបានសាងសង់នៅជុំវិញបឹង នឹងហ៊ុមព័ទ្ធដោយព្រៃឈើបៃតង សួនច្បារ និងផ្លូវតភ្ជាប់ទៅនឹងឆ្នេរខ្សាច់។ លើសពីនេះ គម្រោងក៏មានសេវាកម្មដ៏សំបូរបែបផ្សេងទៀត […]

អាន​បន្ថែម

រដ្ឋាភិបាល បដិសេធសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម

រដ្ឋាភិបាល សម្រេចបដិសេធលើសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន លើផ្ទៃដីបឹង ១ ០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ដោយសម្រេចរក្សាបឹងធម្មជាតិនេះនៅដដែល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៤ ខែសីហា ក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ បានស្នើសុំជាគោលការណ៍ពីរដ្ឋាភិបាល ចង់ទិញដីបឹង ១ ០០០ ហិកតា ក្នុងស្រុកល្វាឯម ដើម្បីសអភិវឌ្ឍនជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ប៉ុន្តែ ក្រោយមានចំណារពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទីស្តីគណៈរដ្ឋមន្រ្តី បានសម្រេចបដិសេធការវិនិយោគនេះ ដោយរក្សាទីតាំងនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈវិញ និងស្នើឱ្យអាជ្ញាធរ ត្រូវជីកបឹងឱ្យបានជ្រៅដើម្បីរក្សាទឹក។ បន្ថែមពីលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើរដីតំបន់នេះមកសុំអនុញ្ញាតជាគោលការណ៍ដល់រដ្ឋាភិបាលបន្តទៀត។

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉ុននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២.៨ ពាន់លានដុល្លារអាមេរិក។ ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន៦៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម