ការវិនិយោគ និងមូលធន
ក្រសួងរ៉ែកំពុងទាក់ទាញក្រុមហ៊ុនរុស្ស៊ីឱ្យមកវិនិយោគរុករកប្រេងនៅកម្ពុជា
កម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកវិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា ជាពិសេសវិស័យអភិវឌ្ឍប្រេងកាត និងវិស័យថាមពលអគ្គិសនី។ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាធុរកិច្ចលើកទី១ រវាងកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនរុស្ស៉ីធ្លាប់បានសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាតទាំងដែនគោក និងដែនសមុទ្រ នៅកម្ពុជា។ ដូច្នេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ ខាវ៉ាន់ បានស្នើថា ក្រុមហ៊ុនរុស្ស៉ីគួរតែបន្តការងារនេះ ហើយងាកមកបន្តវិនិយោគបន្ថែមលើគម្រោងថាមពលអគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាតនៅកម្ពុជា ឱ្យបានច្រើនជាងមុន។ ក្រៅពីវិស័យថាមពល និងប្រេង ជំនួបពិភាក្សានេះ ក៏ត្រូវបានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងវិស័យឧស្សាហកម្មផងដែរ។
អានបន្ថែមខេត្តកណ្ដាល និងកំពង់ឆ្នាំង ស្វាគមន៍គម្រោងវិនិយោគធំៗ ២ តម្លៃ១២,៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៨ កក្កដា នេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៥ លានដុល្លារអាមេរិក នៅខេត្តកណ្ដាល និងកំពង់ឆ្នាំង។ ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៧,៣លានដុល្លារ បង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន SORTICS ALLIANCE CO., LTD ដែលវិនិយោគ៥,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងវិនិយោគទាំងពីរនឹងបង្កើតការងារសរុបជាង ១៩០០ កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត […]
អានបន្ថែមខេត្តព្រះសីហនុ និងស្វាយវៀង ស្វាគមន៍រោងចក្រធំៗ ២ ទៀតហើយ តម្លៃជិត៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃសុក្រនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៧,៨ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន CATHAYA (CAMBODIA) CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CK SPORTS CO., LTD ដែលនឹងវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងវិនិយោគទាំងពីរនឹងបង្កើតការងារសរុប ៣៨០កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារអាមេរិក ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែមខេត្តកណ្តាល និងតាកែវ គ្រោងស្វាគមន៍គម្រោងវិនិយោគធំៗ ៤ តម្លៃជាង ៥១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៤កន្លែង តម្លៃសរុប ៥១,១ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន REMSTEX FASHION CO., LTD ដែលនឹងវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED ដែលនឹងវិនិយោគប្រមាណ ៩,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល […]
អានបន្ថែមឥណ្ឌូនេស៊ីចង់ចាប់ដៃគូជាមួយឧកញ៉ាជើងចាស់ ៣ រូប វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
ឥណ្ឌូនេស៊ីកំពុងសិក្សាឱកាសចង់ចាប់ដៃគូជាមួយឧកញ៉ាជើងខ្លាំង ៣រូប រួមគ្នាវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ ក៏ត្រូវបានជ្រើសជាវិស័យអាទិភាពផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ WorldBridge Group លោកឧកញ៉ា ម៉ុង រិទ្ធី ប្រធានក្រុមនហ៊ុន ម៉ុង រិទ្ធី គ្រុប និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជា កាលពីថ្ងៃពុធកន្លងទៅ។ ក្នុងជំនួបនេះ គឺផ្តោតលើការពិភាក្សាការងារ វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ (ថាមពលស្អាត) វិស័យសាងសង់ និងអចលនទ្រព្យនៅកម្ពុជា។ ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ឥណ្ឌូនេស៊ីចង់ស្វែងយល់ពីសក្តានុពលរបស់កម្ពុជាសិន។ ដូចគ្នានេះ កម្ពុជាយើងក៏ចង់ដឹងពីសក្ដានុពលរបស់ឥណ្ឌូនេស៊ីផងដែរ។ លោកឧកញ៉ា បន្តថា «ជាក់ស្ដែងគេចាប់អារម្មណ៍លើច្រើនវិស័យនៅកម្ពុជាដូចជាកសិឧស្សាហកម្ម ថាមពល សាធារណការ និងអចលនទ្រព្យ។ ដូច្នេះ អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកពិនិត្យឱកាសនៅកម្ពុជាផ្ទាល់ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្បើយ»។
អានបន្ថែមឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារអាមេរិក ឬស្មើនឹង១០% ។ ការកើនឡើងនេះ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រអគ្គិសនី ធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd តម្លៃ ១,៣ ពាន់លានដុល្លារអាមេរិក រោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited តម្លៃ ៥០៤លានដុល្លារអាមេរិក និងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន […]
អានបន្ថែមការដ្ឋានទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ បន្តតាមផែនការ បច្ចុប្បន្នសម្រេចបាន ៣០%
ការសាងសង់គម្រោងទីក្រុងរណបកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC សម្រេចបាន៣០% ហើយ គិតត្រឹមខែមិថុនានេះ ដោយក្រុមហ៊ុនបញ្ជាក់ថា ដំណើរការសាងសង់ គឺធ្វើទៅតាមការគ្រោងទុក បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី។ លោក ទូច សំណាង មន្រ្តីជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បានឱ្យដឹងនៅថ្ងៃទី១ កក្កដានេះ ថា ការងារចាក់បំពេញដីសម្រេចបាន ៦០% នៃផែនការ ការងារសាងសង់ស្ពានសម្រេចបាន ២០% ហើយការងារសាងសង់ជារួមសម្រេចបាន ៣០% ។ លោកបន្តថា៖ «គម្រោងនៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការរៀងពិបាកបន្តិចដោយសារតម្រូវឱ្យមានលក្ខខណ្ឌចាក់វ៉ាកសាំង និងចត្តាឡីស័ក។ វាប៉ះគឺប៉ះហើយ ប៉ុន្តែយើងនឹងជំនះទៅមុខ»។ គួរបញ្ជាក់ផងដែរថា គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាល ជាដើម។ ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះតាំងពីខែតុលា ឆ្នាំ ២០១៨ ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុន។ […]
អានបន្ថែមខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។ ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ២ គឺ XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD ដែលបោះទុន ៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ JIAWAY DECOR […]
អានបន្ថែមក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។ «ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕
អានបន្ថែមក្រុមហ៊ុនសិង្ហបុរីបានការអនុញ្ញាតបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើដី១មុឺនហិកតានៅកំពង់ស្ពឺ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសសិង្ហបុរី Hong Lai Huat Group ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សមួយនៅលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់របស់ The Business Times កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ គម្រោងមជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមដំបូងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ ការសាងសង់ដំណាក់ដំបូង នឹងផ្តោតជាសំខាន់ទៅលើការងារជំរុញហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់បណ្តាញផ្លូវខាងក្នុង តខ្សែបណ្តាញអគ្គិសនី និងបណ្តាញទឹក។ គម្រោងមជ្ឈមណ្ឌលដ៏ធំនេះ ត្រូវរឹពឹងទុកថានឹងសាងសង់ដោយរួមច្របាច់បញ្ចូលដូចជា រោងចក្រកែច្នៃម្ហូបអាហារ ឃ្លាំងបរិក្ខារ កន្លែងផលិតថាមពល កសិដ្ឋានចិញ្ចឹមសត្វ ចំការ សម្ភារសំណង់ ប្រព័ន្ធជលវប្បកម្ម អាងប្រព្រឹត្តកម្មទឹកស្អាត រួមនឹងគំនិតនៃការរស់នៅរបស់សហគមន៍ និងពាណិជ្ជកម្ម។ ក្រុមហ៊ុនអចលនទ្រព្យ Hong Lai Huat Group សង្ឃឹមទុកថាគម្រោងអភិវឌ្ឍនេះនឹងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក។ មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ០៣មកហើយ ដែលបានចុះបញ្ជីចូលហ៊ុនគ្នា ដែលមានទុនវិនិយោគឡើងទៅដល់ ២២៥លានដុល្លារអាមេរិក ហើយពេលនេះ ក្រុមហ៊ុនក៏កំពុងតែចរចារជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងស្រុកផងដែរ។ គួរបញ្ជាក់ថា កាលពីខែមិថុនានេះ ក្រុមហ៊ុននេះ […]
អានបន្ថែម