ការវិនិយោគ និងមូលធន
CBRE៖ ក្រៅពីវិបត្តិកូវីដ ទីផ្សារខុនដូឆ្នាំ២០២១ កំពុងប្រឈមនឹងហានិភ័យពីរផ្សេងទៀត
ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបានឱ្យដឹង បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មកឆ្នាំ ២០២១។ ជារួម សម្រាប់ ៣ខែដំបូងនៃឆ្នាំ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ម៉ឺនយូនីត ដែលព្យាករថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។ តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺស្ថិតនៅកម្រិតប្រមាណ ៣.០០០ដុល្លារ និង ១.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% […]
អានបន្ថែមគម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ
រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។ រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។ គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណាម (VinWonders Phu Quoc) ឧទ្យានអភិរក្សសត្វ ទីលាន វាយកូនហ្គោល ផ្សារទំនើប កន្លែងកម្សាន្ត និងផ្សាររាត្រីជាដើម។ គម្រោងនេះ ក៏រួមបញ្ជូលទាំងគម្រោងរីសត និងកាស៊ីណូ Corona Resort & Casino ដែលបានបើកដំណើរការតាំងពីខែមករា ឆ្នាំ២០១៩ ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកំសាន្ តនិងបដិសណ្ឋារកិច្ច Vinpearl Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន […]
អានបន្ថែមវិនិយោគិនឯកជនជាង ៥០ក្រុមហ៊ុន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបជាង ៥០ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ នេះបើយោងតាម ជំនួបអនឡាញរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាឱ្យកាន់ពីវិស័យឯកជនឱ្យកាន់តែច្រើន។ ឯកឧត្តម ក៏បានប្តេជ្ងាថានឹងសហការជាមួយឯកជនបន្តកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានធ្វើការយ៉ាងសកម្មលើការងារជាច្រើនដូចជា តភ្ជាប់បណ្តាញផ្លូវថ្នល់ទូទាំងប្រទេស ពង្រីកផ្លូវជាតិ និងផ្លូវខេត្តនានា ក៏ដូចជាលើកកម្ពស់ផ្លូវពីស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ជាដើម។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ នេះ មានគម្រោងជាច្រើនដូចជា គម្រោងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង គម្រោងផ្លូវក្រវាត់ក្រុងទី ៤ គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ (អានបន្ថែម) លើសពីនេះ ថ្មីៗនេះ រដ្ឋាភិបាលក៏ទើបបានដាក់ដំណើរការផ្លូវជាតិលេខ១១ ប្រវែង៩៦ គីឡូម៉ែត្រ និងប្រកាសដាក់ដំណើរការស្ពានងត្រង់-ក្រូចឆ្មា ប្រវែង១ […]
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញអគ្គិសនីដែលភ្ជាប់ទៅតាមភូមិវិញ គឺបានប្រមាណ ៩៧,៣៩% នៃចំនួនភូមិសរុបជាង ១៤ ៤៩៨ នៅទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ សម្តេចក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំតភ្ជាប់ខ្សែបណ្តាញចរន្តអគ្គិសនីឱ្យកាន់ទូលំទូលាយបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម បន្ថែម និងបន្ថែម) គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថាមពលអគ្គសនីជាច្រើនប្រភេទ និងច្រើនកន្លែង។ ជាក់ស្ដែងដូចជា រោងចក្រថាមពលធ្បូងថ្មនៅខេត្តព្រះសីហនុតម្លៃជាង ១,២ ពាន់លានដុល្លារដែល CDC ទើបអនុម័ត រោងចក្រសូឡាយ៉ាងហោចជាង ៥កន្លែង វារីអគ្គសនីនៅខេត្តនានា និងថ្មីៗនេះ ក៏មានគម្រោងថាមពលដើរដោយខ្យល់ផងដែរ។ (អានបន្ថែម បន្ថែម […]
អានបន្ថែមកម្ពុជាស្នើឱ្យ ADB ផ្ដោតការអភិវឌ្ឍន៍លើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីលើកកម្ពស់វិស័យព័ស្ដុភារកម្ម
ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យព័ស្ដុភារកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ សំណើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់ឆ្លងកាត់ព្រំដែននេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប លោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានសម្តែងចំណាប់ចំពោះសំណើដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង ដោយសន្យាពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះផងដែរ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗ ទាំងឡាយរួមមាន ដូចជាការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកប ដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិព័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD ដែលនឹងវិនិយោគ ៩,១ លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំងពីរនេះ នឹងផ្តល់ការងារចំនួន ១៨៤០កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់ឆ្នាំ ២០២១ នេះ […]
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (០៣ មេសា ២០២១)
មាតិកាប្រចាំសប្តាហ៍ ០៣ មេសា ២០២១៖ #1 រដ្ឋាភិបាលសម្រេចបង្កើត «ទីក្រុងបូកគោ» ជាផ្លូវការហើយ ដោយកាត់យកឃុំ ៣ ពីស្រុកទឹកឈូ [អានបន្ថែម] #2 NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាតក្ដី [អានបន្ថែម] #3 ព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ក្រោយក្រុមហ៊ុនបង្ហាញរបាយការណ៍ការសិក្សាជូនរដ្ឋ [អានបន្ថែម] #4 ឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី [អានបន្ថែម] #5 ភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា [អានបន្ថែម] #6 ថៃពិចារណាជំនួសគម្រោងព្រែកជីកដោយផ្លូវលើអាកាសភ្ជាប់ពីមហាសមុទ្រឥណ្ឌាមកឈូងសមុទ្រថៃ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមបរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]
អានបន្ថែមថៃពិចារណាជំនួសគម្រោងព្រែកជីកដោយផ្លូវលើអាកាសភ្ជាប់ពីមហាសមុទ្រឥណ្ឌាមកឈូងសមុទ្រថៃ
រដ្ឋាភិបាលកំពុងពិចារណាជំនួសគម្រោងព្រែកជីក ដោយផ្លូវលើអាកាសតភ្ជាប់ពីមហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ដោយគ្រោងនឹងបង្ហាញទីតាំងជាក់លាក់នៅខែមិថុនាខាងមុននេះ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Saksayam Chidchob កាលពីសប្ដាហ៍មុននេះ។ គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃអនុម័តឱ្យសិក្សាតាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ ដោយការសិក្សានឹងត្រូវចំណាយថវិកាប្រមាណ ២,២ លានដុល្លារ ហើយរួមមាន ការវាយតម្លៃផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម ការសិក្សាគំរូអភិវឌ្ឍន៍អាជីវកម្ម និងកម្មវិធីបង្កើតការយល់ដឹងជាសាធារណៈអំពីគម្រោងជាដើម។ បើយោងតាមផែនការដំបូង គម្រោងយក្សនេះជាការភ្ជាប់មហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ត្រង់ចំណុចស្ដួចជាងគេនៃប្រទេស ពោលគឺរវាងខេត្តឈុមផន និងខេត្តរ៉ាក់ណង។ (ដូចក្នុងផែនទី) គម្រោងនឹងរួមមាន ការសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយក្នុងខេត្តឈុមផន ការលើកកម្ពស់កំពង់ផែចាស់នៅខេត្តរ៉ាក់ណង ការសាងសង់ផ្លូវដែកស្របគ្នា២ខ្សែ និងផ្លូវលើអាកាសប្រវែង ១២០ គីឡូម៉ែត្រ។ ប្រភពដដែលបង្ហាញថា គម្រោងនេះអាចនឹងត្រូវចំណាយថវិកាប្រមាណ ៣១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលថៃកំពុងពិចារណាបើកឱ្យឯកជនចូលរួមវិនិយោគ។ អត្ថប្រយោជន៍សំខាន់មួយនៃគម្រោងនេះ គឺការជួយសម្រួលដល់ដឹកជញ្ជូន ពោលគឺកប៉ាល់មិនចាំបាច់ជិះវាងឆ្លងកាត់ច្រកម៉ាឡាកានោះទេ ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនបានដល់ទៅមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានស្នើឡើងដើម្បីជំនួសគម្រោងព្រែកជីកក្រះតម្លៃ ៦៦ពាន់លានដុល្លារអាមេរិក។ ការជំនួសនេះទៀតសោត គឺដោយសារតែគម្រោងព្រែកជីកមានការចំណាយខ្ពស់ពេក បូកផ្សំនឹងបញ្ហាផ្សេងៗ ដូចជាសេដ្ឋកិច្ចនយោបាយ បរិស្ថាន និងសង្គម។ រូបភាពពី៖ Bangkok Post
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនចាប់អារម្មណ៍ស្វែងរកដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កាលពីថ្មីនេះៗ បានសម្ដែងចំណាប់អារម្មណ៍ចង់មកវិនិយោគ និងបង្កើតដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា ពិសេសក្រោយវិបត្តិកូវីដស្ងប់ស្ងាត់ ដែលនេះជាសញ្ញាវិជ្ជមានសឱ្យឃើញសក្ដានុពលនៃវិស័យសំណង់។ ការសម្ដែងចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីចុងសប្ដាហ៍មុន រវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងសមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) ដោយមានការចូលរួមពីសមាជិករបស់ភាគីទាំង២ ជាច្រើននាក់។ ក្នុងកិច្ចប្រជុំ សមាជិកទាំងអស់ដែលភាគច្រើនជាក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសំណង់ បានផ្លាស់ប្ដូរមតិយោបល់គ្នារកវិធីសាស្រ្តយ៉ាងណាធ្វើឱ្យវិស័យមួយនេះនៅតែបន្តរីកចម្រើន ទោះបីក្នុងកាលៈទេសៈដូច្នេះក្ដី។ លើសពីនេះ សមាជិកក៏មានឱកាសធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន ក្នុងគោលបំណងដើម្បីស្វែងរកឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នា ដោយក្នុងនោះមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន ចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។ លោក ឆាស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា បានសំដែងចំណាប់អារម្មណ៍ ថាទោះស្ថិតក្នុងវិបត្តិកូវីដក្ដី សមាគមនៅតែបន្តទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស ហើយកិច្ចប្រជុំអនឡាញនេះ គឺជាឱកាសល្អមួយសម្រាប់ប្រទេសទាំង២ ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានបន្ថែមទៀតថា កិច្ចប្រជុំនេះជាការបើកឱកាសកម្ពុជាបង្ហាញពីសក្ដានុពលរបស់ខ្លួនទៅកាន់បរទេសដើម្បីទាក់ទាញការវិនិយោគ ហើយក៏ជាឱកាសឱ្យសមាជិកនីមួយៗ បានជួបពិភាក្សា ចាប់ដៃគូ និងពង្រីកបណ្តាញអាជីវកម្មផងដែរ។ ដែរនេះក៏នឹងការជួយជំរុញសេដ្ឋកិច្ចពិសេសក្នុងវិស័យសំណង់ដោយប្រយោលមួយផ្នែកធំ។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា ជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត២០០ ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។
អានបន្ថែម