ការវិនិយោគ និងមូលធន
NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត
ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។ ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដោយក្រសួងបញ្ជាក់ថា គម្រោងអាចជះឥទ្ធិពលអវិជ្ជមានដល់ឧទ្យានអង្គរ ដូច្នេះវាមិនអាចអនុវត្តបាននៅក្នុងបរិបទនេះទេ។ (អានបន្ថែម) សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំជាច្រើនសារជាមួយប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) រួមផ្សំជាមួយនឹងការព្រួយបារម្ភរបស់យូណេស្កូ។ (អានបន្ថែម) ជាការឆ្លើយតប លោក McNally បានប្រាប់សារព័ត៌មាន GGRAsia ថា ក្រុមហ៊ុនទទួលយករាល់កង្វល់ និងបញ្ហាទាំងអស់ពីគ្រប់ភាគី ហើយក៏បាន និងកំពុងរៀបចំផែនការថ្មីមួយ។ លោកមានប្រសាសន៍ថា៖ «ផែនការថ្មីៗនេះ នឹងគិតគូរក៏ដូចជាគោរពដល់ទីតាំងអច្ឆរិយៈប្រវត្តិសាស្រ្តអង្គរខ្លាំងបំផុត ហើយក្រុមហ៊ុននឹងបន្តបើកចំហរទទួលយករាល់មតិយោបល់ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា»។ យ៉ាងណាក្ដី លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាថានឹងការសិក្សាចប់នៅពេលណាទេ ប៉ុន្ដែលោកអាចធានាថានឹងព្យាយាមធ្វើឱ្យគម្រោងនេះធ្វើទៅរួច ដើម្បីជួយជំរុញ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបន្តអប់រំសាធារណជនអំពីអនុក្រឹត្យថ្មីនៃច្បាប់សំណង់
សមាគមអ្នកសាងសង់កម្ពុជា កាលពីថ្មីៗនេះ បានរៀបចំកិច្ចប្រជុំអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងស្តីអំពីច្បាប់សំណង់ និងអនុក្រឹត្យស្តីពីវិញ្ញាបនបត្រប្រើប្រាស់សំណង់ សម្រាប់សំណង់ចាស់ និងសំណង់ថ្មី។ កម្មវីធីប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់សមាជិក និងសាធារណជនសរុបជាង ៥០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom កាលពីថ្ងៃទី ២៤ ខែមីនា កន្លងមកនេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា៖ «ការចែករំលែកចំណេះដឹងដល់សមាជិក និងសាធារណជនឱ្យយល់ពីអនុក្រឹត្យថ្មីនេះ គឺចាំបាច់ណាស់ ពោលគឺក្នុងគោលបំណងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធគោរព និងអនុវត្ដតាមច្បាប់»។ លោកបានពន្យល់ក្នុងកិច្ចប្រជុំថា៖ «សម្រាប់សំណង់ថ្មីដែលទើបតែបញ្ចប់ការសាងសង់ និងសំណង់់ចាស់ដែលកែប្រែ ឬជួសជុល ត្រូវសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងចូលប្រើប្រាស់ លើកលែងសំណង់ណាដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់»។ ដោយឡែក ការដាក់ពាក្យស្នើសុំវិញ ម្ចាស់សំណង់ត្រូវដាក់ពាក្យតាមយន្តការច្រកចេញចូលតែមួយនៅអាជ្ញាធរមានសមត្ថកិច្ចទៅតាមប្រភេទទំហំនៃសំណង់។ ចំពោះបុគ្គលដែលបានប្រើប្រាស់សំណង់មិនត្រឹមត្រូវដូចមានកំណត់ក្នុងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬ បទដ្ឋានគតិយុត្តផ្សេងៗ បុគ្គលនោះអាចប្រឈមមុខនឹងការព្យួរ ឬដកហូតវិញ្ញាបនបត្រ ឬការព្រមានជាលាយលក្ខណ៍អក្សរ និងមានការពិន័យជាអន្តរការណ៍ផងដែរ។ គួរបញ្ជាក់ផងថា អនុក្រឹត្យលេខ ២២៦ អនក្រ.បក ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយនឹងអនុក្រឹត្យសំខាន់ ២ […]
អានបន្ថែមចំណូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ធ្លាក់ចុះជាង៥០%ដោយសារវិបត្តិកូវីដ១៩
ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូ ក្នងឆ្នាំ ២០២០ សម្រេចបានថវិកាប្រមាណ ៤០ លានដុល្លារ ដែលធ្លាក់ចុះជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលកាលនោះសម្រេចបានរហូតដល់ទៅជា ៨៥ លានដុល្លារ។ លោក រស់ ភិរុណ អគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី ២៤ មីនានេះ ថា ការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូឆ្នាំ ២០២០ គឺដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ចំនួនអាជ្ញាបណ្ណក្នុងវិស័យកាស៊ីណូមានសរុបជាង ១៩៥ អាជ្ញាបណ្ណ ហើយមកទល់បច្ចុប្បន្នមានត្រឹមតែ ១០០ កាស៊ីណូប៉ុណ្ណោះ ដែលបានមកស្នើសុំបន្តអាជ្ញាបណ្ណឡើងវិញ។ លោក ថ្លែងទៀតថា៖ «សម្រាប់ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណថ្មី គឺមិនមានទេ។ សូមបីតែអ្នកចាស់ៗ ក៏មិនទាន់មកសុំបន្តគ្រប់គ្នានៅឡើយទេ ព្រោះគាត់អត់អាចដំណើរការបានក្នុងពេលកូវីដ»។ ជាក់ស្ដែងដូចជាក្រុមហ៊ុនកាស៊ីណូយក្ស Naga World កាលពីថ្មីៗនេះ ក៏បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ មានត្រឹម១០២,៣ លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ (អានបន្ថែម) […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជិត៦០ម៉ឺនដុល្លារបន្ថែមទៀតជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣
រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយរហូតជិត ៦០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន នៅខេត្តប៉ៃលិន កំពង់ធំ និងស្វាយរៀង ខណៈកាលពីសប្ដាហ៍មុនក៏ទើបតែផ្ដលជំនួយជិត ៥០ម៉ឺនដុល្លារដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៥ ផ្សេងទៀត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៩ ខែមីនា នេះថា ជំនួយឥតសំណងនេះ នឹងប្រើអនុវត្តគម្រោង ៣ រួមមាន៖ – គម្រោងទី១ នឹងប្រើថវិកាចំនួន ២១៧.៨៤៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ថានីយបូមទឹកមួយកន្លែង សំណង់បង្ហូរទឹកមួយខ្សែ លូប្រអប់ ២កន្លែង និងការស្តារប្រឡាយទឹកមួយកន្លែង នៅខេត្តប៉ៃលិន ។ -គម្រោងទី២ នឹងប្រើថវិកាចំនួន ១៦៩.៧២០ ដុល្លារអាមេរិក សម្រាប់សាងសង់ឃ្លាំងស្តុកស្វាយចន្ទី ចំនួន ៣ កន្លែង រោងចក្រសម្ងួតចំនួន ៤កន្លែង និងការដំឡើងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទីចំនួន៤ គ្រឿង នៅខេត្តកំពង់ធំ។ – គម្រោងទី៣ នឹងប្រើថវិកាចំនួន ១៨៦.៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែប្រវែង ៦ […]
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៧តម្លៃសរុបជាង៦០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រ ៦ និងវារីវប្បកម្ម ១ កន្លែង តម្លៃសរុបជាង ៦០ លានដុល្លារ នៅខេត្តតាកែវ ពោធិ៍សាត់ ស្វាយរៀង កណ្តាល ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រុមទី២ គឺក្រុមហ៊ុន SCHNEITIC CHINT CO., LTD ដែលនឹងវិនិយោគ ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន XIN WEI JIE CO., LTD ដែលនឹងវិនិយោគ ២,៩ […]
អានបន្ថែមក្រុមហ៊ុនឯកជន កំពុងសិក្សាបង្កើតរោងចក្រស៊ីម៉ង់ត៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍មួយ កំពុងសិក្សាលើគម្រោងវិនិយោគរោងចក្របង្កើតស៊ីម៉ង់ត៍នៅខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តផលិតស៊ីម៉ង់ត៍មួយបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ មីនា នេះ ថា ការសិក្សាគម្រោងរោងចក្រផលិតស៊ីម៉ង់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសំណង់ និងការប្រើប្រាស់ធនធានធម្មជាតិមាននៅក្នុងខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានថ្លែងថា៖ «យើងឱ្យអ្នកសិក្សាខាងស៊ីម៉ង់ត៍មកសិក្សាខេត្តកំពង់ស្ពឺ។ យើងចង់បានរោងចក្រស៊ីម៉ង់ត៍ ក៏វាល្អដែរ ដោយសារប្រទេសយើង កំពុងតែមានការអភិវឌ្ឍ រីកចម្រើន ដូច្នេះវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក៏វាមានការកើនឡើងខ្លាំង»។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា បើសិនបង្កើតរោងចក្រនេះបានពិតមែន វានឹងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍មកផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានមួយកម្រិត និងពិសេសជាងទៀតវានឹងជួយបង្កើតការងារច្រើនកន្លែង។ ឯកឧត្តម បន្តថា៖ «គាត់ [ក្រុមហ៊ុន] សិក្សាយូរដែរហើយ តែមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមហ៊ុន កំពុង Process ឯកសារសុំការអនុម័តពីរាជរដ្ឋាភិបាល ពីក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធ។ ខ្ញុំរំពឹងថា រោងចក្រនេះ នឹងមាននៅកំពង់ស្ពឹក្នុងពេលឆាប់ៗនេះ»។ គួរបញ្ជាក់ផងដែរ បច្ចុបន្ន នៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានទីតាំងនៅខេត្តកំពត់ និងបាត់ដំបង ហើយមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨លានតោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)
អានបន្ថែមតើឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ?
កន្លងមក អ្នកជំនាញជាច្រើនតែងលើកឡើងថា ក្នុងបរិបទកូវីដ ១៩ នេះ គឺជាពេលវេលាល្អក្នុងការវិនិយោគលើអចលនទ្រព្យ ព្រោះអ្នកអាចទិញអចលនទ្រព្យបានក្នុងតម្លៃក្រោមទីផ្សារនិងមានឱកាសលក់ចំណេញច្រើន ក្រោយចប់វិបត្តិកូវីដ ១៩។ នេះជាទស្សនៈទូទៅកាលពីឆ្នាំ ២០២០។ យ៉ាងណាមិញ វិបត្តិកូវីដ ១៩ មិនបានចប់នៅឆ្នាំ ២០២០ ទេ ហើយបន្តយាយីរហូតដល់ឆ្នាំ ២០២១ ដោយថ្មីៗនេះ អ្នកជំនាញបានព្យាករថា ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជារហូតដល់ត្រីមាសទី ៣ ឆ្នាំ ២០២១ ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ (អានបន្ថែម) អញ្ចឹង ឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ? ឬក៏ស្ថានភាពផ្លាស់ប្ដូរហើយ? អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia យល់ថា ការទិញអចលនទ្រព្យតម្លៃទាបក្នុងឆ្នាំ ២០២១ នៅតែជាឱកាស «តែត្រូវមានលុយសុទ្ធច្រើន យកទៅទិញមិនអាចខ្ចីធនាគារទិញបានទេប្រសិនបើចង់បានការបញ្ចុះតម្លៃ ៣០% ទៅ ៥០%»។ អ្នកស្រី បន្តថា លុយសុទ្ធ គឺជាអ្វីៗគ្រប់យ៉ាងក្នុងកាលៈទេសៈ […]
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ
គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។ ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១ នេះ មានក្រុមហ៊ុនមកជួបកាលពីដើមឆ្នាំ ចង់សាងសង់រោងចក្រ ២០ កន្លែង។ ប៉ុន្តែបើសួរថានឹងបើកនៅពេលណា យើងចាំមើលសិន ព្រោះបញ្ហាកូវីដ ក៏បានធ្វើឱ្យដំណើរការគម្រោងទាំងនេះ យឺតយ៉ាវដែរ»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំបុងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ […]
អានបន្ថែមអ្នកជំនាញ៖ ព្រឹត្ដិការណ៍ ២០កុម្ភៈ អាចដាក់សម្ពាធលើទីផ្សារអចលនទ្រព្យដល់ត្រីមាសទី ៣
អ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យជើងចាស់ ២ រូប លោក សន សៀប និងអ្នកនាង អាន សុធីតា បានឱ្យដឹងកាលពីថ្មីៗនេះ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ក្នុងស្ថានភាពបែបនេះ អតិថិជនមិនសូវចង់ទិញលក់អចលនទ្រព្យឡើយ។ បើគ្មានការទិញលក់ ម្ចាស់គម្រោងក៏មិនមានទុនគ្រប់គ្រាន់ក្នុងការបង្កើតគម្រោងថ្មីៗ ឬបញ្ចប់គម្រោងដែលកំពុងសាងសង់ដូចគ្នា។ លោកបន្តថា ទោះយើងចាប់ផ្ដើមមានវ៉ាក់សាំងក្ដី តែចំនួនអ្នកទទួលបានវ៉ាក់សាំងនៅមានកម្រិត ដូច្នេះយើងនៅមានភាពមិនប្រាកដប្រជានៅឡើយ។ អ្នកនាង អាន សុធីតា យល់ស្របជាមួយនឹងលោក សន សៀប ហើយក៏បន្ថែមទៀតថា ទីផ្សារកំពុងរងសម្ពាធ ព្រោះក្នុងនៅភាពមិនប្រាកដប្រជាបែបនេះ អ្នកវិនិយោគថ្មីៗ គឺមិនទាន់ចង់វិនិយោគនោះទេ។ «ដូច្នេះហើយម្ចាស់គម្រោងនីមួយៗ ត្រូវតែរក្សាលំនឹងសាច់ប្រាក់ក្នុងដៃឱ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីបន្តគម្រោងដែលកំពុងសាងសង់ ទោះចំនួនការទិញធ្លាក់ចុះក្ដី ដែលនេះគឺជាបញ្ហាដ៏លំបាកមួយសម្រាប់អ្នកអភិវឌ្ឍន៍» អ្នកនាងបានបន្ត។ ដោយឡែក អ្នកជំនាញទាំង ២រូប យល់ឃើញដូចគ្នាថា […]
អានបន្ថែមរោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់នៅបន្ទាយមានជ័យ ភ្ជាប់ចូលបណ្ដាញអគ្គសនីជាតិជាស្ថាពរ
រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានតភ្ជាប់ចូលបណ្ដាញអគ្គិសនីជាតិជាស្ថាពរកាលពីថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន PR Newswire កាលពីថ្ងៃ ១០ មីនា កន្លងទៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន Shanxi Electric Power Engineering ដោយមានក្រុមហ៊ុន JR Solar ជាអ្នកផ្គត់ផ្គង់បន្ទះកញ្ចក់សូឡាទាំងអស់។ បើយោងតាមប្រភពដដែល រោងចក្រនេះ គឺជាគម្រោងថាមពលកកើតឡើងវិញ (ថាមពលបៃតង) ធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ និងជាគម្រោងដែលតភ្ជាប់ចូលបណ្តាញជាតិដំបូងបង្អស់ ក្នុងចំណោមរោងចក្រសូឡា ៥កន្លែង ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩។ ក្រៅពីរោងចក្រសូឡាដែលទើបតែបើកថ្មីៗនេះ ខេត្តបន្ទាយមានជ័យក៏មានគម្រោងសូឡាមួយកន្លែងទៀត មានអានុភាព ៣០ មេហ្គាវ៉ាត់ ដែលកំពុងតែដំណើរការសាងសង់ដោយក្រុមហ៊ុន RAY Power Supply Co Ltd ក្រោមទុនវិនិយោគប្រមាណជិត ៤០ លានដុល្លារផងដែរ។ (អានបន្ថែម) លើសពីនេះ កម្ពុជាក៏មានគម្រោងស្ថានីយសូឡាអានុភាព ២០ មេហ្គាវ៉ាត នៅខេត្តស្វាយរៀង និងស្ថានីយសូឡាអនុភាព ៦០មេហ្គាវ៉ាត ដែលគ្រោងនឹងបើកដំណើរការឆ្នាំនេះផងដែរ។ […]
អានបន្ថែម