ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ១៩

អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ១២ មីនា នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ នេះមិនមែនជាលើកទីមួយទេដែលអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកាដើម្បីជួយរដ្ឋាភិបាល។ កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ។ សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។ តួយ៉ាង កាលពីខែតុលាកនុ្លងមកនេះ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានធំ ៗ ចំនួន ២ ដែលមួយតភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា […]

អាន​បន្ថែម

វិភាគ៖ តើកម្ពុជាអាចស្រូបយកវិនិយោគិនបន្ថែមបានទេ ខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ?

កន្លងមកនេះ បន្ថែមពីលើបញ្ហាកូវីដ ឃើញថាប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកំពុងតែប្រឈមបញ្ហានយោបាយ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគទូទៅភាគច្រើន យល់ឃើញថាវាជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបយកគម្រោងវិនិយោគធំៗបន្ថែម ពិសេសក្រោយវិបត្តិកូវីដ១៩។ ការយល់ឃើញដូច្នេះគឺ អាចនឹងពិតឬ មិនពិត អាស្រ័យលើកត្តាច្រើនយ៉ាង។ បើយោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូទាំងក្នុង និងក្រៅស្រុក កត្តាទាំងនោះរួមមាន រយៈពេលនៃបញ្ហានយោបាយរបស់ប្រទេសជិតខាងថានឹងបន្ត ឬបញ្ឈប់នៅពេលណា ផែនការរយៈពេលវែងរបស់វិនិយោគិន និងចំណែកទីផ្សារដែលវិនិយោគបានត្រៀមជាដើម។ ប៉ុន្តែកត្ដាដែលសំខាន់បំផុតដែលអ្នកវិភាគយល់ស្របដូចគ្នា គឺកត្តាផ្ទៃក្នុង របស់ប្រទេសកម្ពុជាផ្ទាល់ ពោលគឺ តើកម្ពុជាអាចកាត់បន្ថយនីតិវិធីស្មុគស្មាញ និងក្រៅផ្លូវការទាក់ទិននឹងការវិនិយោគ ឬសុំសិទ្ធិធ្វើអាជីវកម្មនានា បានកម្រិតណា។ បើអាចធ្វើទៅបាន ចំណែកទីផ្សារមួយភាគធំ នឹងហូរចូលមកប្រទេសកម្ពុជា។ កន្លងមក ស្ថិរភាពនយោបាយ និងសង្គម គឺជាចំណុចទាក់ទាញគម្រោងវិនិយោគមកកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាក្ដី ភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជានៅក្នុងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែង នៅតែជាបញ្ហាប្រឈម និងជាឧបសគ្គកាត់បន្ថយទំនុកចិត្តពីវិនិយោគិនក្នុងរយៈពេលវែង។ ជាក់ស្ដែង របាយការណ៍ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ […]

អាន​បន្ថែម

CDC អនុម័តរោងចក្រថ្មីមួយទៀតហើយ ក្រោយអនុម័តជាច្រើនគម្រោងតម្លៃសរុបជាង ៧០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីពេលថ្មីៗនេះ បានអនុតម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រថ្មីមួយកន្លែងទៀតនៅខេត្តកណ្តាល ខណៈគម្រោងរោងចក្រជាច្រើនត្រូវបានអនុម័ត នៅឆ្នាំ ២០២១ នេះ ដោយគិតត្រឹមចុងខែកុម្ភៈ មានទុនសរុបដល់ទៅជាង ៧០០លានដុល្លារ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ គឺក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដោយវិនិយោគប្រមាណ ២,១លានដុល្លារ លើគម្រោងបើករោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅផ្លូវជាតិលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងនេះនឹងចូលរួមបង្កើតការងារជាង ២,៦០០ កន្លែង។ សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៥ គម្រោង រួចមកហើយ ដែលរួមទាំងគម្រោងខាងលើនេះផងដែរ។ ក្នុងនោះទុនវិនិយោគសរុបមានប្រមាណជាង ៧០០ លានដុល្លារ។ (អានបន្ថែម និង បន្ថែម និងបន្ថែម)

អាន​បន្ថែម

ទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម

ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែមទៀត នឹងត្រូវការនៅចន្លោះឆ្នាំ ២០៣០ ទៅ ២០៥០។ ក្នុងផែនការមេនេះ រួមមានទាំងការសាងសង់អាកាសយានដ្ឋានថ្មី ក៏ដូចជាការពង្រីកសមត្ថភាពអាកាសយានដ្ឋានដែលមានស្រាប់។ ចំពោះអាកាសយានដ្ឋានដែលនឹងត្រូវសាងសង់ថ្មីរួមមាន អាកាសយានដ្ឋានអន្ដរជាតិ Long Thanh នៅទីក្រុងហូជីមិញ (គ្រោងចំណាយ ៥ ពាន់លានដុល្លារ) អាកាសយានដ្ឋាន Quang Tri នៅភាគកណ្ដាលនៃប្រទេស និង អាកាសយានដ្ឋាន SaPa ដែលស្ថិតនៅភាគខាងជើង។ ដោយឡែក អាកាសយានដ្ឋានដែលត្រូវពង្រីករួមមាន អាកាសយានដ្ឋាន Tan Son Nhat នៅទីក្រុងហូជីមីញ (គ្រោងចំណាយ៥ ពាន់លានដុល្លារ) […]

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង ស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងស្តារផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ ដោយនីតិវិធីគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម បានឱ្យដឹងថាកាលពីថ្ងៃទី ៣ មីនា កន្លងមកនេះថា គម្រោងស្តារផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់កម្ចីកូរ៉េខាងត្បូង។ នៅពេលបញ្ចប់នីតិវិធីដេញថ្លៃ ក្រសួងនឹងបញ្ជូនឯកសារដេញថ្លៃ ទៅភាគីកូរ៉េខាងត្បូងសិន មុននឹងចាប់ផ្ដើមសាងសង់។ ឯកឧត្តមថ្លែងថា៖ «បន្ទាប់ពីការដាក់ដេញថ្លៃ ក៏នៅមានការពិភាក្សាបន្ថែមទៀតជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ មុននឹងបញ្ជូនទៅភាគីកូរ៉េ»។ ឯកឧត្តមបានបន្ថែមទៀតថា៖ «នេះជាគម្រោងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត តាមរយៈសម្រួលការដឹកជញ្ជូនកសិផលទៅកាន់ច្រកនាំចេញ និង កំពង់ផែសមុទ្រ» ។ គួរបញ្ជាក់ផងដែរថា កំណាត់ដែលនឹងត្រូវជួសជុលមានប្រវែង ១៦០ គីឡូម៉ែត្រ ចាប់ពីស្រុកស្រែអំបិលដល់ទីរួមខេត្តកោះកុង ដែលខូចខាតធ្ងន់ដោយសារទឹកជំនន់កន្លងមកនេះ។ គម្រោងនេះនឹងចំណាយថវិកាប្រមាណ ៧៥ លានដុល្លារ ដោយក្នុងនោះ ៦៧ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និងប្រមាណ ៨ លានដុល្លារទៀត ជាថវិកាបដិភាគរដ្ឋាភិបាល។ (អានបន្ថែម) ផ្លូវជាតិមួយខ្សែនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមក្រាលកៅស៊ូឆាប់ៗនេះខណៈបច្ចុប្បន្នសម្រេចបាន៤០% ហើយ

គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុសម្រេចបានមួយដំណាក់កាលទៀតហើយ ដោយនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ នៅពេលឆាប់ៗនេះ ខណៈមកទល់បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជិត ៤០% ហើយ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្វករនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូជារួម ដែលសឱ្យឃើញពីសមិទ្ធិផលមួយជំហានទៀត។ ប្រភពដដែលបានឱ្យដឹងថាវិបត្តិកូវីដ-១៩ មិនបានប៉ះពាល់ដំណើរការសាងសង់គម្រោងទេហើយគិតត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសម្រេចបានប្រមាណ៣៩.៩៨% ហើយ។ សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ ២ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤៨ខែ៕

អាន​បន្ថែម

អភិបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាជំរុញវិស័យស្នូល ២ ដើម្បីទាក់ទាញវិនិយោគិនឱ្យកាន់តែច្រើន

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗ ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង ២ នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ ឯកឧត្តម បានឱ្យដឹងកាលពី ថ្ងៃទី១ ខែមីនា កន្លងមកនេះថា៖ «ខេត្តកំពង់ស្ពឺ គឺនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិ ៣ ខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោងអភិវឌ្ឍន៍ និងតំបន់សេដ្ឋកិច្ចពិសេស»។ «ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ»។ ដោយឡែក វិស័យទេសចរណ៍វិញ បើតាម លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានលក្ខណៈពិសេស ព្រោះខេត្តនេះសម្បូរភូមិជនជាតិចម្រុះរស់នៅ និងមានតំបន់ធម្មជាតិច្រើន។ ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺក៏មានរមណីយដ្ឋានបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ។ លោកបន្តថា […]

អាន​បន្ថែម

គម្រោងស្ពានកំពង់ឆ្នាំងទៅកំពង់ធំជាអាទិភាពបន្ទាប់ ព្រោះរដ្ឋត្រូវសង់ស្ពានក្រចេះ-កំពង់ធំសិននៅឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ដោយបញ្ជាក់ថារាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានាត្រូវធ្វើតាមលំដាប់លំដោយនៃអាទិភាព។ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានមានប្រសាសន៍នៅថ្ងៃទី២៥ កុម្ភៈ នេះថា រដ្ឋាភិបាលចាត់ទុកគម្រោងសាងសង់ស្ពានកំពង់ឆ្នាំង-កំពង់ធំ ជាគម្រោងអាទិភាពក្រោយ ដោយពេលនេះ គឺផ្តោតសំខាន់ទៅលើការសាងសង់ស្ពានក្រចេះ-កំពង់ធំសិន។ ឯកឧត្តមថ្លែងថា៖«គម្រោងស្ពានហ្នឹង ស្ថិតក្នុងអាទិភាពក្រោយ បន្តិចទៀតយើងធ្វើស្ពានឆ្លងកាត់ខេត្តក្រចេះមុន។ អាទិភាព វាទៅជាកញ្ចប់ៗ បន្តបន្ទាប់គ្នា»។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ៣,៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្លេះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម) ដោយឡែក ចំពោះស្ពានក្រចេះ-កំពង់ធំវិញ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីដើមខែកុម្ភៈ ស្ពានគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ដោយការសិក្សាត្រូវបានធ្វើចប់សព្វគ្រប់អស់ហើយ។ (អានបន្ថែម)

អាន​បន្ថែម

អ្នកអភិរក្ស៖ គម្រោងអភិវឌ្ឍចម្រុះទីក្រុងបូកគោ អាចគំរាមកំហែងដល់បរិស្ថាននៃឧទ្យានជាតិ

អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កាលពីថ្មីៗនេះ បានសម្តែងការព្រួយបារម្ភថាផែនការអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៨ ០០០ ហិកតានៅលើភ្នំបូកគោទៅជាទីក្រុងអភិវឌ្ឍចម្រុះ អាចបង្កហានិភ័យដល់សត្វព្រៃ និងព្រៃឈើនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះបើយោងតាមសារព័ត៌មានបរទេស Mongabay កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ។ ផែនការ“ ទីក្រុងបូកគោ” នេះ ត្រូវបានអនុម័តដោយអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន តាំងពីខែ មិថុនា ឆ្នាំ ២០១៩ មកម្លេះ ហើយនឹងត្រូវបន្តអភិវឌ្ឍដល់ឆ្នាំ ២០៣៥។ បើយោងផែនការមេ គម្រោងនឹងត្រូវអភិវឌ្ឍជាតំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មសាធារណៈ តំបន់លំហបៃតង តំបន់វប្បធម៍ និងសាសនា ជាដើម។ (អានបន្ថែម) លើសពីនេះ បើយោងតាមអត្ថបទរបស់ Mongabay ដីមួយផ្នែកធំនៃគម្រោងទាំងមូល ពោលគឺប្រមាណ ២០.០០០ ហិកតា ត្រូវបានផ្តល់ជាងដីសម្បទានដល់ក្រុមហ៊ុនឯកជន [Sokha Real Estate] ក្នុងការអភិវឌ្ឍ។ ប្រភពដដែលបានបន្ថែមថា ដីសម្បទានដែលត្រូវបានអនុម័តនេះ ភាគច្រើនគ្របដណ្ដប់ដោយព្រៃឈើ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ […]

អាន​បន្ថែម

ក្រសួង៖គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំឈានដល់ដំណាក់កាលពិភាក្សាបច្ចេកទេសរវាងកម្ពុជា-កូរ៉េហើយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជា និងមន្រ្តីជំនាញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាបច្ចេកទេសលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ។ ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងនៅថ្ងៃទី ២៥ កុម្ភៈនេះ ថាការពិភាក្សារវាងមន្រ្តីជំនាញ និងប្រទេសទាំងពីរ គឺផ្តោតទៅលើបច្ចេកទេសសិន ចំណែកឯព័ត៌មានលម្អិត នឹងត្រូវសិក្សាពេលក្រោយ។ ឯកឧត្តម ថ្លែងថា៖ «អត់ទាន់និយាយដល់កាលបរិច្ឆេទ និយាយពីតម្លៃ និងទីតាំងនៃការសាងសង់នោះទេ ព្រោះគេត្រូវការពេលវេលាសិក្សាបច្ចេកទេសសាងសង់ និងថវិកាបន្ថែមទៀត»។ «ជាទូទៅ ការពិភាក្សាអំពីបច្ចេកទេសនេះ គឺត្រូវជជែកវែកញែក មុននឹងចាប់ផ្ដើមសិក្សាជាផ្លូវការ» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ ធ្លាប់បានប្រកាសថា ប្រទេសកូរ៉េនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។ (អានបន្ថែម)

អាន​បន្ថែម