ការវិនិយោគ និងមូលធន
មកទល់បច្ចុប្បន្ន ទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាមានដល់ ៥,៧ពាន់លានដុល្លារ
មកទល់បច្ចុប្បន្ន ទំហំវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាមានដល់ទៅ ៥,៧ ពាន់លានដុល្លារ ពោលគឺស្ថិតនៅខ្ពស់លំដាប់ទី២ ដែលក្នុងនោះទឹកប្រាក់មួយចំនួនធំគឺប្រើក្នុងគម្រោងអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា ឯកឧត្តម ប៉ាក ហឺងឃ្យង។ ឯកឧត្តម ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសារធារណរដ្ឋកូរ៉េ បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានរដ្ឋសភានៅកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងមកនេះ។ បើយោងតាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០លានដុល្លារអាមេរិក ដែលបានរួមចំណែកតភ្ជាប់ស្ពានថ្នល់ពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ ជាដើម។ (អានបន្ថែម) ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩លានដុល្លារ សម្រាប់ ២៣គម្រោង តែកម្ពុជាបានបើកប្រើប្រាស់អស់ត្រឹមប្រមាណ ៤៤២លានដុល្លារប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ កូរ៉េកំពុងត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ […]
អានបន្ថែមក្រុមហ៊ុនអន្តរជាតិឈានមុខផ្នែកទីផ្សារ Bluebell Trading នឹងមកគ្រប់គ្រងគម្រោងផ្សារទំនើប The Peak
ក្រុមហ៊ុនអន្តរជាតិឈានមុខគេផ្នែកទីផ្សារនៅទ្វីបអាស៊ី Bluebell Trading Pte. Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Oxley Gem ដើម្បីមកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ផ្សារទំនើប The Peak។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ ធ្នូ នេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា៖ «ក្រុមហ៊ុនយើងខ្ញុំមានក្តីសប្បាយរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Oxley-Worldbridge នៅកម្ពុជា ហើយរំពឹងថានឹងធ្វើឱ្យ The Peak ក្លាយជាផ្សារទំនើបលេចធ្លោមួយនៅអាស៊ី»។ លោកបានឱ្យដឹងទៀតថា៖ «អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបទពិសោធន៍ធ្វើការជាមួយផ្សារទំនើបធំៗចំនួន ១០ កន្លែង និងប្រេនល្បីៗជាច្រើនទៀត នៅក្នុងទ្វីបអាស៊ីអស់ពេលជិត ៦ ទសវត្សរ៍មកហើយ»។ ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group គឺជាក្រុមហ៊ុនឈានមុខគេផ្នែកទីផ្សារបង្កើតម៉ាកផលិតផល (Branding) នៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ ១៩៥៤ មក។ បច្ចុប្បន្នក្រុមហ៊ុននេះ មានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ […]
អានបន្ថែមអឺរ៉ុបផ្ដល់ហិរញ្ញប្បទាន ១១៥លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ
ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្មីៗនេះ រួមគ្នាផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ AFD និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។ គម្រោងហិរញ្ញប្បទាននេះ មានឈ្មោះថា RID4CAM ដែលមានគោលបំណងលើកកម្ពស់បណ្តាញផ្លូវនៅខេត្តភាគកណ្តាលនៃប្រទេសកម្ពុជា និងលើកស្ទួយវិស័យទឹកស្អាត អនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ ផងដែរ។ សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា ហិរញ្ញប្បទាននេះ ក៏រួមបញ្ជូលហិរញ្ញប្បទានឥតសំណងផងដែរ។ អគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅកម្ពុជា Christian Berger លើកឡើងថា ហិរញ្ញប្បទាននេះនឹងចូលរួមលើកកម្ពស់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈការស្តារ ឡើងវិញនូវផ្លូវដែលរងការខូចខាតពីទឹកជំនន់។ លោកថ្លែងថា៖ «ទឹកជំនន់នាពេលថ្មីៗនេះបានបង្ហាញថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងផ្លូវថ្នល់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ ផ្លូវជនបទគឺជាអាយុជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនប្រមាណ ៧០%នៅកម្ពុជា។ ខ្ញុំមានមោទនភាពណាស់ ដែលប្រទេសអាល្លឺម៉ង់ចូលរួមជាមួយប្រទេសបារាំង និងសហភាពអឺរ៉ុបដើម្បីចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ។ ផ្លូវទាំងនេះនឹងធានាដល់ការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព ក្នុងអំឡុងពេលជួបគ្រោះធម្មជាតិម្តងៗ»។ គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងកាលពីតុលាកន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណជាង ៣០០០ គីឡូម៉ែត្រទូទាំងប្រទេស […]
អានបន្ថែមគម្រោងទេសចរណ៍ធម្មជាតិចំនួន៧ គ្រោងនឹងលេចរូបរាងនៅខេត្តកោះកុង
គម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិចំនួន ៧ គ្រោងនឹងបង្ហាញ ខ្លួនលើផ្ទៃដីប្រមាណ១០ហិតានៅក្នុងស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា នាខេត្តកោះកុង។ នេះបើយោងតាម រដ្ឋបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះ។ គម្រោងទាំង៧ នេះ គឺស្នើឡើងដោយក្រុមហ៊ុនរបស់លោកស្រី កែវ រតនា ដែលបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលសិក្សា ដោយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកនេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ព្រមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត ទើបតែបានចុះត្រួតពិនិត្យទីតាំងផ្ទាល់។ គម្រោងអភិវឌ្ឍទេសចរណ៍ទាំងអស់នេះ គឺស្ថិតនៅក្នុងទីតាំងមានសក្តានុពល ពោលនៅក្បែរព្រំប្រទល់របស់ក្រុមហ៊ុនយូញៀន (គម្រោងតារាសាគរ) ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងដីគម្រោងអាងស្តុកទឹកសហគមន៍។ គួរបញ្ជាក់ផងដែរ ខេត្តកោះកុងគឺជាខេត្តដែលមានសក្ដានុពលមួយ ដែលកន្លងមកបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាមួយនឹងទុនវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ឧទាហរណ៍ដូចជា គម្រោងតារាសាគរ ព្រលានយន្តហោះថ្មី គម្រោងវារីអគ្គិសនី និងគម្រោងរោងចក្រថាមពលធ្យូងថ្មជាដើម។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមOCIC វិនិយោគយ៉ាងហោច៣០០ លានដុល្លារ នៅឆ្នាំ២០២០ គ្រោងវិនិយោគជាង ៦០០ លានដុល្លារបន្ថែមនៅឆ្នាំក្រោយ
ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ១៩ ធ្នូកន្លងទៅនេះថា៖ «ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះនរា ប្រមាណ ៧០លានដុល្លារអាមេរិក និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រមាណ ២០០លានដុល្លារអាមេរិកសម្រាប់ការងារសាងសង់ នៅឆ្នាំ២០២០»។ បន្ថែមពីនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងវិនិយោគលើគម្រោងយ៉ាងហោច ៦០០លានដុល្លារបន្ថែមនៅឆ្នាំក្រោយ ពោលគឺ វិនិយោគលើគម្រោងកោះនរាប្រមាណ ១០០លានដុល្លារ និងប្រមាណ ៥០០លានដុល្លារលើគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គិតមកត្រឹមខែតុលា គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបានជាង ៣០% ហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ទើបតែបានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ កាលពីខែតុលាដូចគ្នា។ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងសំណង់ជាង ៤ពាន់គម្រោង តម្លៃ ៦,៤ ពាន់លានដុល្លារ ក្នុងអំឡុង១០ខែនៃឆ្នាំ២០២០
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះកើនឡើងជាង ១ ពាន់លានបើប្រៀបធៀបនឹង ២ ខែមុន។ យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ខែតុលា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើសំណើសុំការសាងសង់ សរុបទូទាំងប្រទេសមានចំនួន ៤ ០៨០ គម្រោង នៅលើផ្ទៃក្រឡាសាងសងជាង ១៤ លានម៉ែត្រការ៉េ។ គម្រោងដែលកំពុងមានសក្តានុពលនៃការវិនិយោគ រួមមាន៖ គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣ ៤០០ គម្រោង សំណង់ពាណិជ្ជកម្ម ៣១១ គម្រោង សំណង់ឧស្សាហកម្ម ១៧២ គម្រោង សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង។ លើសពីនេះ ក្រសួងក៏បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួយ ៦៨ គ្រោង ដែលក្នុងនោះ ៤០ […]
អានបន្ថែមហេតុអ្វីបានជាគេនិយមទៅបើកហាងលក់ម្ហូបអាហារនៅFood Court ក្នុងផ្សារទំនើប? ចំណេញខ្លាំងឬយ៉ាងណា?
តូបអាជីវកម្មលក់ម្ហូបអាហារនៅក្នុងផ្សារទំនើប ឬនិយមហៅថា Food Court បាន និងកំពុងក្លាយជានិន្នាការវិនិយោគដែលកំពុងពេញនិយមថ្មីមួយ សម្រាប់ម្ចាស់អាជីវកម្មជាច្រើន។ សង្កេតឃើញថា នៅតាមផ្សារទំនើបនានា Food Court តែងតែមានមនុស្សជាច្រើនជុំៗគ្នាស្ទើគ្រប់ពេល។ តើអ្នកឆ្ងល់ទេថាហេតុអ្វី? Food Court គឺជាទីតាំងមួយក្នុងផ្សារទំនើបដែលបើកឱ្យម្ចាស់អាជីវកម្មបើកហាងលក់ម្ហូបអាហាររួមគ្នាជាច្រើនតូប។ ខុសគ្នាពីភោជនីយដ្ឋានដែលបើកដាច់ៗពីគ្នា Food Court មានអ្នកលក់ច្រើនអ្នកតែនៅកន្លែងតែមួយ និងគ្របគ្រងដោយប្រព័ន្ធតែមួយ។ ដោយសារតែ Food Court ជាទូទៅផ្ដល់សេវាកម្មរហ័ស មានជម្រើសច្រើន និងមានតម្លៃសមរម្យនេះ ទើបធ្វើឱ្យមានមនុស្សជាច្រើនដែលទៅដើរផ្សារទំនើប ហើយមិនចង់ចូលភោជនីយដ្ឋានធំៗ តែងាកមកចូល Food Court វិញ។ កត្តានេះ បានធ្វើឱ្យអាជីវកម្ម Food Court កំពុងរីកដុះដាល់ជាបន្តបន្ទាប់ក្នុងទីផ្សារកម្ពុជា។ លើសពីនេះ ការប្រកបអាជីវកម្ម Food Court គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់គ្រប់ភាគី ដែលពាក់ព័ន្ធ ទាំងអ្នកបើកតូបលក់អាហារផ្ទាល់ ទាំងអ្នកគ្រប់គ្រងFood Court ម្ចាស់ផ្សារទំនើប ។ ទី១ អ្នកបើកតូបលក់អាហារផ្ទាល់ មានភាពងាយស្រួល មិនបាច់ខ្វល់រឿង តុ កៅអី […]
អានបន្ថែមក្រសួងមានផែនការចង់សាងសង់រថភ្លើងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះថ្មី
ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមក ដោយមិនចាំបាច់ស្ទះចរាចរណ៍។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្មីៗនេះថា ក្រសួងបានត្រៀមផែនការនេះរួចហើយ តែមិនទាន់មានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនឯកជននៅឡើយទេ។ ឯកឧត្តម ថ្លែងថា៖ «នេះជាការត្រៀមទុករបស់ឯកឧត្តមទេសរដ្ឋមន្រ្តី (ស៊ុន ចាន់ថុល)…កាលណាគេធ្វើព្រលានយន្តហោះជិតហើយទៅ យើងនឹង Design ចូលទៅយ៉ាងមិច អីយ៉ាងមិច…[យើងនឹងគិតបន្តទៀត]»។ ដោយសារគម្រោងព្រលានយន្តហោះថ្មីនឹងសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០២៣ ដែលនៅសល់ពេលយូរទៀត ក្រសួងនៅមិនទាន់បង្ហាញព័ត៌មានលម្អិតអ្វីជាក់លាក់ទេ តែនឹងបន្តសិក្សា។ ទាក់ទិននឹងការធ្វើដំណើរទៅមកព្រលានថ្មីនេះ ក្រុមហ៊ុន OCIC ក៏មានផែនការចង់សាងសង់ផ្លូវល្បឿនលឿនពីព្រលានថ្មីមករាជធានីភ្នំពេញដែរ។ បើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា គម្រោងនេះគឺជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ OCIC។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)
អានបន្ថែមរដ្ឋអនុម័តជាផ្លូវការលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី ៨ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Botum Sakor Energy Co., Ltd ដំណើរការវិនិយោគលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃជាង១ពាន់លានដុល្លារ នៅកោះកុងខេត្តកោះកុង។ មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ រោងចក្រអគ្គិសនីដ៏ធំនេះនឹងអាចជួយបង្កើតការងារបានយ៉ាងតិច ៣៦០ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក ហើយជាពិសេសនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលនៃប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor Energy Co., Ltd កាលពីខែវិច្ឆិកា កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលធ្វើការរចនាប្លង់ ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ (អានបន្ថែម) ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។
អានបន្ថែមក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail
ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។ ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ប៉ុន្តែគម្រោងនឹងវាអស់ច្រើនពេក… ទាល់តែរដ្ឋាភិបាលជាអ្នកសម្រេច ហើយយើងគ្រាន់តែដឹងថាបានសិក្សា”។ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រសួងកំពុងជ្រើសរើសរវាង រថភ្លើងលើអាកាស រថភ្លើង Mono Rail និងរថភ្លើងក្រោមដី។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា គម្រោងសិក្សារថភ្លើងលើអាកាស គឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។ ក្រោយការសិក្សាចប់ ក្រសួងនឹងប្រៀបធៀបដើម្បីជ្រើសរើសយកគម្រោងណាមួយដែលមានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។ បើតាមឯកឧត្តមរដ្ឋមន្ត្រី គម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណចន្លោះពី ១ពាន់លានដុល្លារ ទៅ ១,៤ […]
អានបន្ថែម