កម្ពុជាត្រៀមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោង ដោយបច្ចុប្បន្នកំពុងរង់ចាំទុនវិនិយោគ

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ឱ្យមកវិនិយោគលើគម្រោងហេដ្ឋារចនាដឹកជញ្ចូនជាង ៣០០ គម្រោង ទូទាំងប្រទេសកម្ពុជា ខណៈផែនការមេព័ស្តុភារកម្មដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងត្រូវបានបញ្ចប់ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ កាលពីថ្ងៃទី ២ ធ្នូ កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន យើងកំពុងសម្រេចជាចុងក្រោយលើផែនការមេតភ្ជាប់ប្រព័ន្ធព័ស្តុភារកម្មនិងប្រព័ន្ធដឹកជញ្ចូន។ យើងក៏បានកំណត់អត្តសញ្ញាណគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោងរួចហើយ។ ដូច្នេះយើងជំរុញឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមផ្តល់ហិរញ្ញប្បទាន និងវិនិយោគលើគម្រោងទាំងនេះ»។ ឯកឧត្តម បន្ថែមថា ផែនការមេនេះមានគោលបំណងចង់ធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនគោលក្នុងតំបន់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ (អានបន្ថែម) ទោះជាយ៉ាងណាក្ដី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនបានបញ្ជាក់ពីទិន្នន័យលម្អិតនៃគម្រោងទាំង ៣០០នេះទេ។ គួរបញ្ជាក់ផងដែរថា បើយោងតាមប្រសាសន៍ឯកឧត្តម ទោះមានវិបត្តិកូវីដក៏ដោយ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ រូមមាន គម្រោងផ្លូវ១០ខ្សែ ព្រលានយន្តហោះ ចំនួន ២  និងស្ពានធំមួយខ្សែ នៅដំណើរការដោយរលូន គ្មានពន្យារពេល ហើយក៏មានគម្រោងជាច្រើនទៀតកំពុងសិក្សា។ នៅក្នុងសុន្ទរកថាឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់រួមមាន ចិន ជប៉ុន […]

អាន​បន្ថែម

ឯ.ឧ. ស៊ុន ចាន់ថុល៖ ចិនសាងសង់ផ្លូវឱ្យកម្ពុជាជាង ៣ពាន់គីឡូម៉ែត្រ ក្រោមកម្ចីសរុប ៣ពាន់លានដុល្លារ

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើន បានសាងសង់ផ្លូវសរុបជាង ៣.០០០ គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន ៨ ដែលមានប្រវែងសរុបជាង ៨ គីឡូម៉ែត្រ នៅប្រទេសកម្ពុជា ក្រោមកម្ចីសម្បទានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ (11th International Infrastructure Investment and Construction Forum) កាលពីថ្ងៃទី ២ ធ្នូ កន្លងមកនេះ។ បើយោងតាមឯកឧត្ដម តួលេខនេះ មិនរាប់បញ្ចូលនូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ ២ ពាន់លានដុល្លារ ដែលក៏កំពុងសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge Corporation (CRBC) ដោយបច្ចុប្បន្នសម្រេចបានជាង ២៧% ហើយ។ (អានបន្ថែម) ឯកឧត្តមមានប្រសាសន៍ថាទៀតថា៖ «ការសិក្សាផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅព្រំដែនវៀតណាមក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតដែរ»។ «រហូតមកដល់ពេលនេះប្រទេសចិនបានជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈកម្ចីសម្បទានជិត ៣ […]

អាន​បន្ថែម

ស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ

ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយសូឡានេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។ កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។ ក្រៅពីស្ថានីយសូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត […]

អាន​បន្ថែម

សណ្ឋាគារ Hyatt Regency ដំបូងបង្អស់នៅភ្នំពេញនឹងបើកដំណើរការដើមឆ្នាំក្រោយ

សណ្ឋាគារផ្កាយប្រាំតម្លៃជិត ២០០ លានដុល្លារ Hyatt Regency Phnom Penh គ្រោងនឹងបើកដំណើរការឆាប់ៗនៅដើមឆ្នាំក្រោយ ខណៈក្រុមហ៊ុនជីបម៉ុងគ្រុប ដែលជាម្ចាស់គម្រោងទើបតែធ្វើពិធីសែនក្រុងពាលីកាលពីថ្មីៗនេះ។ ពិធីសែនក្រុងពាលីសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះ ដោយមានមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង។ អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp ធ្លាប់បានបញ្ជាក់ថានៅគម្រោង ការសាងសង់បានបញ្ចប់ ១០០ភាគរយហើយ។ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី១ ឆ្នាំ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ» លោក Herman បានបញ្ជាក់។ សណ្ឋាគារ Hyatt Regency […]

អាន​បន្ថែម

បណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ ៣០លានដុល្លារ របស់ឧកញ៉ា សៀ ឬទ្ធី នៅតាខ្មៅ បើកការដ្ឋានហើយ

គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ របស់ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. បានបើកការដ្ឋានហើយការពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា នេះ។ កម្មវិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប និងភ្ញៀវកត្តិយសដទៃទៀតផងដែរ។ គម្រោងនេះ សាងសង់លើផ្ទៃដីប្រមាណជាង ៦ ហិកតា មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ គម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១ នេះ។ គោលបំណងនៃការបង្កើត SME Cluster នេះគឺដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ SME Cluster នឹងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ដែលមានលក្ខណៈបត់បែន និងងាយស្រួលក្នុងការចូលរួម។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុន Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង

រដ្ឋបាលខេត្តកោះកុង បានឯកភាពលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដែលស្នើដោយក្រុមហ៊ុន Royal Group Co., Ltd ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពីការសិក្សាលម្អិតនៃទីតាំងគម្រោង កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះនឹងលាតសន្ធឹងលើផ្ទៃដី ១ម៉ឺនហិកតា ក្នុងឃុំតានូន និងឃុំថ្មស នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដោយឡែកចំពោះទីជាក់លាក់ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរសិន មុននឹងសម្រេច។ ទោះជាគាំទ្រលើគម្រោងនេះក្ដី រដ្ឋបាលខេត្ត ក៏បានស្នើឱ្យក្រុមការងារបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះក្នុងតំបន់ឱ្យនៅកម្រិតទាបបំផុត។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នខាងក្រសួងបរិស្ថានកំពុងសិក្សាលើទីតាំងភូមិសាស្ត្រឱ្យបានច្បាស់លាស់ និងធ្វើយ៉ាងណាឱ្យមានផលប៉ះពាល់តិចបំផុតលើបរិស្ថាន។ គួរបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃនៃការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានដល់ជាង ២,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៧% បើធៀបនឹង ២០១៨។  

អាន​បន្ថែម

ក្រសួង៖ រដ្ឋមិនទាន់ទទួលឯកសារផ្លូវការថាកូរ៉េសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំទេ

ឆ្លើយតបទៅនឹងព័ត៌មានក្នុងស្រុកដែលថាប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ អ្នកនាំពាក្យក្រសួងសាធារណការបានបកស្រាយថា ថ្វីបើភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ពិតមែន ប៉ុន្តែក្រសួងមិនទាន់បានទទួលព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាង KOICA នៅឡើយទេ។ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២០ វិច្ឆិកានេះថា៖ «អាហ្នឹង[ការឯកភាពថានឹងជួយសាងសង់] គឺជាប្រសាសន៍របស់ប្រទេសកូរ៉េ ខាងខ្ញុំមិនទាន់មានព័ត៌មានផ្លូវការពីខាង KOICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ) ផង»។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong ធ្លាប់បញ្ជាក់ថារដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពាននេះ តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម) ប៉ុន្តែមកទល់បច្ចុប្បន្នរដ្ឋមិនទាន់ទទួលបានដំណឹងថ្មីឡើយទាក់ទង់នឹងសិក្សានេះ។ ឯកឧត្តម វ៉ាស៊ីម សូរិយា បានឱ្យដឹងថា៖ «យើងគ្រាន់តែដឹងថាខាងកូរ៉េគេសិក្សា តែចប់មិនចប់ របាយការណ៍នៅណា តម្លៃប៉ុន្មានអីយើងអត់ទាន់ដឹងផង» ។

អាន​បន្ថែម

ក្រុមហ៊ុនបារាំងនឹងមកជួយសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ

ក្រុមហ៊ុនបារាំង MAN PrimeServ បានចុះហត្ថលេខាយល់ព្រមផ្ដល់សេវាសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីពីរោងចក្រថាមពល ២០០ មេហ្គាវ៉ាត់នៅជាយក្រុង មកទីក្រុងភ្នំពេញ រយៈពេល៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីសប្ដាហ៍មុន។ កិច្ចសន្យានេះ ត្រូវបានចុះរវាង ក្រុមហ៊ុនបារាំង MAN PrimeServ និងក្រុមហ៊ុន O&M company SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងរោងចក្រថាមពល C7 របស់អគ្គីសនីកម្ពុជា (EDC)។ ក្រុមហ៊ុនបារាំងមួយនេះ នឹងផ្គត់ផ្គង់គ្រឿងបន្លាស់លើគម្រោងរោងចក្រថាមពលនេះ ក៏ដូចជាផ្ដល់សេវាកម្មអ្នកជំនាញ និងដំណោះស្រាយឌីជីថល ក្នុងគោលបំណងធ្វើឱ្យការផ្គត់ផ្គត់អគ្គីសនីពីរោងចក្រ មកទីក្រុងភ្នំពេញ ដំណើរដោយមិនរអាក់រអួល។ លើសពីនេះ ប្រតិបត្តិការម៉ាស៊ីនភ្លើង នឹងគ្រប់គ្រងដោយអ្នកជំនាញបច្ចេកទេស ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញមួយសប្ដាហ៍ ហើយក្រុមការងារជូនដំណឹងជាបន្ទាន់ក្នុងករណីដែលម៉ាស៊ីនដំណើរការខុសប្រក្រតី។ គួរបញ្ជាក់ផងដែរថា កាលពីខែ កញ្ញា កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä ក៏បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

NagaCorp បោះទុន ៣៥០លានដុល្លារសាងសង់រមណីយដ្ឋាន នៅលើទឹកដីសៀមរាប

ក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូ NagaWorld នៅរាជធានីភ្នំពេញ បានបង្ហាញច្បាស់ថានឹងបង្កើតរមណីយដ្ឋានមិនមែនកាស៊ីណូលំដាប់អន្តរជាតិនៅខេត្តសៀមរាប ក្រោមទុនវិនិយោគ ៣៥០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនណាហ្គា ចេញផ្សាយកាលពីថ្មីៗនេះ ក្រុមហ៊ុននឹងបោះទុនប្រមាណ ៣៥០លានដុល្លារ សាងសង់រមណីយដ្ឋានឈ្មោះថា Angkor Lake of Wonder នៅលើផ្ទៃដីប្រមាណ ៧៥ហិកតា។ គម្រោងនេះ ស្ថិតនៅខាងត្បូងក្រៅតំបន់ហាមឃាត់នៃតំបន់ប្រាសាទអង្គរវត្ត ដោយក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនស្ថាបត្យកម្មមកពីសហរដ្ឋអាមេរិកចំនួន ២ ក្រុមហ៊ុនរួចហើយ។ យោងតាមប្រភពដដែល Angkor Lake of Wonder នឹងរួមមាន សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ អាហារដ្ឋាន និងទីកន្លែងសាធារណៈជាច្រើនទៀត។ ក្រុមហ៊ុន NagaCorp និយាយថា ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥។ លើសពីនេះ ក្រុមហ៊ុនបានឱ្យដឹងថាការអភិវឌ្ឍរមណីយដ្ឋាននេះ នឹងបម្រើដល់គោលបំណងជាច្រើន ដូចជាការជំរុញចំនួនភ្ញៀវទេសចរជាដើម។

អាន​បន្ថែម

ចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង

ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងទំហំ ៤៥០ហិកតា តម្លៃជាង ១ពាន់លានដុល្លារ នៅក្រុងស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Star កាលពីពេលថ្មីៗនេះ។ គម្រោងដ៏ធំសម្បើមនេះ មានទីតាំងស្ថិតនៅប្រមាណ ៤ គីឡូម៉ែត្រពីក្រុងស្វាយរៀង ខាងត្បូងផ្លូវជាតិលេខ១ និងស្ថិតនៅភាគខាងជើងទន្លេវ៉ៃគោ។ កិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៣ វិច្ឆិកានេះ រវាងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Qilu និង សមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac)។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងជួយតម្រង់ទិសឱ្យក្រុមហ៊ុន QiLu ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ដូចជាស្វាគមន៍វិនិយោគិនបរទេសឱ្យមកវិនិយោគផងដែរ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថា៖ «តំបន់នេះនឹងត្រូវសាងសង់ជា ៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងសាងសង់លើផ្ទៃដី ២១៥ហិកតា ដំណាក់កាលទី២ លើដី ១៤៥ហិកតា និងដំណាក់កាលទី៣ លើដី ៩០ហិកតា។ គម្រោងឧស្សាហកម្មនេះ នឹងត្រូវចែកជា ៦ ផ្នែក រួមមានរោងចក្រសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន […]

អាន​បន្ថែម