ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាប្រមូលពន្ធបានជិត $៣ពាន់លាន ទាបជាងផែនការកំណត់

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលពន្ធមានទឹកប្រាក់សរុប ២,៩០៩ លានដុល្លារ អាមេរិក ក្នុងឆមាសទី១ឆ្នាំ២០២៤ ឬស្មើប្រមាណ ៤៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ស្តីពីការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៤ ចំណូលពីគយមានចំនួនជាង ១.២ពាន់លានដុល្លារ ស្មើនឹង ៤៤% នៃច្បាប់ហិរញ្ញវត្ថុ២០២៤។​ ចំណែក ចំណូលពីពន្ធដារវិញមានចំនួន ១.៧ពាន់លានដុល្លារ ស្មើនឹង ៤៨% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រមូលពន្ធគយមិនបានគ្រប់តាមផែនការដែលកំណត់នេះ គឺដោយថាតែការនាំចូលទំនិញចម្រុះធ្លាក់ចុះ ពិសេសយានយន្តបន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋក៏មានការក្បិតក្បៀតលើការចំណាយផងដែរ។ បន្ថែមពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាកត្តារួមផ្សំដែលបង្កផលប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយដែរ។ ក្រសួងលើកឡើងទៀតថា ការប្រមូលចំណូលពន្ធដារធ្លាក់ចុះគឺដោយសារតែចំណូលពីពន្ធលើប្រាក់ចំណូល និងពីអាករលើមុខទំនិញ និងសេវាក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ស្មានថា ការប្រមូលចំណូលសារពើពន្ធនៅពេញមួយឆ្នាំ២០២៤ អាចសម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារ ឬស្មើ ៨៥,៥% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ខណៈច្បាប់តម្រូវឱ្យប្រមូលឱ្យបានជាង ៦ពាន់លានដុល្លារ។

អាន​បន្ថែម

កូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ​ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងផ្តល់ជំនួយ” និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)”  ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែក៖ ទី១) ការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ។ ទី២) ការលើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា។ ទី៣) ការផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍; និង ទី៤) ការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។ […]

អាន​បន្ថែម

ក្រុមហ៊ុន LSCG Group ប្រកាសបោះទុន ១៦៨លានដុល្លារ បន្តអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ

លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG Group បានប្រកាសសហការជាមួយក្រុមហ៊ុនអាមេរិក និងសិង្ហបុរី (JV) បោះទុន ១៦៨លានដុល្លារ ដើម្បីបន្តអភិវឌ្ឍន៍សាងសង់សំណង់អគារដែលកំពុងជាប់គាំងនៅក្រុងព្រះសីហនុ។ លោកអគ្គនាយកក្រុមហ៊ុន LSCG បានគូសបញ្ជាក់ថា  ក្រុមហ៊ុនបាននឹងកំពុងស្វែងរកសំណង់អគារ និងទីតាំងដីដែលស្ថិតនៅទីតាំងអាទិភាពមួយចំនួនដើម្បីធ្វើការវិនិយោគអភិវឌ្ឍបន្ត។ លោកបន្ត មុននឹងឈានដល់ការសម្រេចខាងលើនេះ ក្រុមហ៊ុន LSCG Group និងដៃគូរ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគណៈអភិបាលក្រុងព្រះសីហនុជាច្រើនលើកជាច្រើនសាររួចមកហើយ ដោយបានចំណាយពេលជាច្រើនឆ្នាំហើយដែរ ដូច្នេះយើងបានសិក្សាគម្រោងប្លង់មេ (Master Plan) និងលើកសំណើរជូនរាជរដ្ឋាភិបាលក្នុងការរៀបចំ Master Plan ក្រុងព្រះសីហនុ ដោយបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ខណៈគម្រោងទាំងនោះរួមមានការវិនិយោគទីក្រុងវៃឆ្នាត ធ្វើទំនើបកម្មក្រុងព្រះសីហនុទាំងមូល គម្រោងទឹកស្អាត និងគម្រោងគ្រប់គ្រងទឹកកង្វក់ក្នុងទីក្រុង។ លោកបន្ថែមថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ដែលចង់ដោះស្រាយ និងជួយសម្រួលបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ ដូច្នេះក្រុមហ៊ុន LSCG សូមចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ដោយរួមសហការជាមួយដៃគូរ ដើម្បីជួយជំរុញគម្រោងអចលនទ្រព្យ និងគម្រោងថ្មីៗកំពុងសិក្សា ជាពិសេសអគារដែលកំពុងជាប់គាំងដើម្បីបន្តសង់បញ្ចប់ជាជាងទុកចោលក្នុងលក្ខណៈអគារសំណល់បែបនេះ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខរដ្ឋបាលយើងខ្ញុំដូចខាងក្រោម៖ លេខ Telegram +៨៥៥ […]

អាន​បន្ថែម

១ឆ្នាំ រដ្ឋឥណ្ឌូនេស៊ី ស្រូបទុនពីបរទេសបាន $១២៣លាន តាមរយៈយុទ្ធសាស្រ្តផ្តល់ “ទិដ្ឋាការមាស”

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញជាផ្លូវការនូវគោលការណ៍ថ្មី ដោយផ្តល់ “ទិដ្ឋាការមាស” ដល់វិនិយោគិនបរទេស និងអ្នកជំនួញបរទេសដែលមានបំណង់ចង់មកស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល ៥ ទៅ ១០ឆ្នាំ។ គោលការណ៍ថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការ ក្រោយរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានជោគជ័យលើការដាក់ឱ្យសាកល្បងរយៈពេញ១ឆ្នាំដំបូង ដោយរដ្ឋាភិបាលស្រូបទុនពីបរទេសបានប្រមាណ ១២៣លានដុល្លារ តាមរយៈយុទ្ធសាស្រ្តថ្មីមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ nikkeiasia នៅថ្ងៃទី២៥ កក្កដា ២០២៤​។ បើតាមការបញ្ជាក់របស់ លោក Silmy Karim ប្រធានផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមសាកល្បងទិដ្ឋាការមាសនេះ តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ ដោយបានចេញលិខិតអនុញ្ញាតបែបនេះដល់បេក្ខជនបានជិត ៣០០នាក់ និងទាក់ទាញទុនបានប្រមាណ ១២៣លានដុល្លារ ឯណោះ។ លោក Karim  បានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្តេជ្ញានឹងចេញទិដ្ឋាការមាសនេះ ឱ្យបាន ១,០០០ មុនដំណាច់ឆ្នាំនេះ។ យ៉ាងណាមិន លោក Karim ក៏បានសង្កត់ធ្ងន់ទៀតថា ទិដ្ឋាការថ្មីនេះ នឹងបើកឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ឧទាហរណ៍ “ក្រុមហ៊ុនរុករករ៉ែ ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះក្រុមហ៊ុនអាចស្នើសុំ ទិដ្ឋាការមាសនេះ សម្រាប់ពលករបរទេសរបស់ពួកគេបានផងដែរ” […]

អាន​បន្ថែម

ក្នុងឆមាសទី១-២០២៤ កម្ពុជាបោះមូលបត្ររដ្ឋលក់បានជាង ៦០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយ​លក់មូលបត្ររដ្ឋចំនួន ០៦លើក ស្មើនឹង ២​៥​៥​​​,៣ប៊ីលានរៀល ឬប្រមាណ ៦៣លានដុល្លារ ដើម្បី​ធ្វើហិរញ្ញប្ប​ទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយ​ការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា​។ ប្រភពដដែលនេះ បានបន្តឱ្យដឹងថា មូលបត្ររដ្ឋដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់ ៣,៩៥ភាគរយ។ ដោយឡែក ឥណប្រតិទានពីរឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០ភាគរយ និងអត្រាចំណូល ៤,៧០ភាគរយ ដល់ ៤,៧៥ភាគរយ និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមាន​អត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤,០០ភាគរយ ដល់ ៥,២៥ភាគរយ។ បន្ថែមពីនេះ គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណ​ប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយការទូទាត់​គូប៉ុងសរុបមានចំនួន […]

អាន​បន្ថែម

កូរ៉េប្តេជ្ញាបង្កើនទំហំមូលនិធិសហប្រតិបត្តិការជាមួយប្រទេសមេគង្គដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧

សាធារណរដ្ឋកូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំលើកទី១២ នៅថ្ងៃទី២៦ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាវេទិកាផ្តល់ឱកាសពេញលេញ ក្នុងការពង្រឹងភាពជាដៃគូធុរកិច្ច និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ កូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧។ តាមរយៈសហប្រតិបត្តិការនេះ គឺមានទិសដៅអភិវឌ្ឍលើវិស័យមួយចំនួននៅពេលអនាគត ដែលផ្តោតលើ (១) ការអភិវឌ្ឍធនធានមនុស្ស (២) ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (៣) កិច្ចសហប្រតិបត្តិការកសិកម្ម និង អភិវឌ្ឍជនបទ (៤) ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី និង (៥) ការលើកកម្ពស់ការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ទ នៅក្នុងអនុតំបន់។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ […]

អាន​បន្ថែម

ក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ តាមរយៈជំនួបនោះដែរ […]

អាន​បន្ថែម

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជានៅតែបន្តកើនឡើង

ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់វិស័យសំណង់ និងសកម្មភាពជួញដូរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប៉ាន់ស្មានថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទាបក៏ដោយ។ នេះបើយោងតាមរបាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់សកម្មភាពនៃជួញដូរអចលនទ្រព្យ មានប្រមាណ ៥.៩៩៦​ លានដុល្លារ ឬស្នើនឹង ១១.៣ភាគរយនៃទំហំឥណទានសរុបប្រមាណ ៥២.៨ពាន់លានដុល្លារ និងមានកំណើន ២៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែល បានបង្ហាញទៀតថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុប ៥.១២១ លានដុល្លារ ស្មើនឹង៩,៧ភាគរយ​ នៃទំហំឥណទានសរុប និងមានកំណើន ១៤,៨ភាគរយ។

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Reso​u​r​ce Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]

អាន​បន្ថែម

ត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន

ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជា​បានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួន​ប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។ ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត […]

អាន​បន្ថែម