ការវិនិយោគ និងមូលធន
តើត្រូវធ្វើយ៉ាងណា ដើម្បីលក់-ទិញដី ជៀសវាងរឿងក្តីក្តាំ ឬវិវាទនានា?
វិស័យអចលនទ្រព្យដីធ្លី នៅក្នុងប្រទេសកម្ពុជា ឃើញថាមានដំណើរការអភិវឌ្ឍទៅមុខជាលំដាប់។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដាក់ចេញច្បាប់ វិធានការ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងដីធ្លីទាំងអស់នោះ ឱ្យមានប្លង់កម្មសិទ្ធិច្បាស់លាស់។ ទោះបីជាយ៉ាងនេះក្តី ចរន្តនៃការលក់-ទិញដី ហាក់នៅមានការមិនច្បាស់លាស់នៅឡើយ សម្រាប់អ្នកវិនិយោគ ឬប្រជាពលរដ្ឋទូទៅ ដែលតែងកើតមានវិវាទជៀសមិនបាន។ ដើម្បីជៀសវាងពីការទិញដី ដែលមានបញ្ហាចម្រូងចម្រាស់ អ្នកទិញត្រូវតែធ្វើការស្វែងយល់ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។ មុននឹងឈានដល់ការចុះកិច្ចសន្យា តើត្រូវពិនិត្យមើលលើចំណុចណាខ្លះ? មុននឹងចុះកិច្ចសន្យា អ្នកទិញទាំងអស់ត្រូវតែពិនិត្យទៅលើ ០៤ ចំនុចសំខាន់ៗ៖ ១. ប្រភេទនៃបណ្ណកាន់កាប់របស់ម្ចាស់ដី អ្នកទិញគួរតែពិនិត្យជាមុនថា តើអ្នកលក់មានប័ណ្ណកាន់កាប់អចលនទ្រព្យនោះប្រភេទអ្វី? តើជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឬជាវិញ្ញាបនបត្រសម្គាល់ការកាន់កាប់អចលនវត្ថុ (ប្លង់ទន់)? បើសិនអ្នកលក់ដីនោះ កំពុងកាន់ប្លង់រឹង នោះអ្នកទិញ នឹងអាចមើលឃើញពីទំហំដី ទីតាំងដី និងឈ្មោះម្ចាស់ដីយ៉ាងច្បាស់លាស់ ហើយឯកសារប្លង់រឹង គេអាចយកទៅផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជី ដែលចុះនៅជាមួយអាជ្ញាធរសុរិយោដី។ ផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។ បើតាមច្បាប់ គាត់មិនទាន់មានសិទ្ធិពេញលេញ នៅឡើយទេ តែគាត់អាចលក់ដីនោះបាន។ ចំនុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់។ សំខាន់ជាងនេះទៅទៀត អ្នកទិញត្រូវពិនិត្យទៅលើដីនោះ ថាតើដីនោះមានការផ្ទេរកម្មសិទ្ធប៉ុន្មានដំណាក់កាលមកហើយ […]
អានបន្ថែមកូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់
គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ទំនប់នេះត្រូវបានសិក្សាមួយរយៈហើយ តាំងពីដើមឆ្នាំ ២០១៩ មកម្លេះ ដោយនៅដំណាក់ដំបូងប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១៦០ លានដុល្លារ ប៉ុន្តែជាក់ស្ដែងកាលពីខែ ឧសភា កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងនេះក្នុងទឹកប្រាក់ ២៣១ លានដុល្លារ។ (អានបន្ថែម និងបន្ថែម) លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១១ សីហា នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅទីតាំងទំនប់វារីអគ្គិសនី ការដោះសា្រយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ […]
អានបន្ថែមអ្នកជំនាញ៖ កំពតនៅមានចរន្តទិញលក់ធម្មតា តែឱ្យស្ទុះខ្លាំងដូចព្រះសីហនុទាល់តែ ៥ ឬ១០ឆ្នាំទៀត
អ្នកជំនាញអចលនទ្រព្យ បានឲ្យដឹងថា ទោះបីជាមានវិបត្តិកូវីដក្ដី ខេត្តកំពតគឺជាខេត្តមានសក្ដានុពលមួយ ដែលនៅតែមានចរន្តទិញលក់ធម្មតា ពីព្រោះវិស័យអចនទ្រព្យនៅខេត្តនេះនៅតែមានតម្រូវការ ប៉ុន្តែបើឱ្យមានសន្ទុះដូចខេត្តព្រះសីហនុគឺត្រូវចំណាយពេលយ៉ាងហោចក៏ ៥ ក៏ ១០ឆ្នាំទៀតដែរ។ លោក បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីព្រឹកថ្ងៃទី ១១ សីហា នេះថា បើប្រៀបទៅខេត្តសមុទ្រដូចគ្នា ខេត្តកំពតមានលំហូរភ្ញៀវទេសចរច្រើនជាងខេត្តព្រះសីហនុ និងកោះកុង ដោយសារតែចំងាយពីទីក្រុងភ្នំពេញមានចំងាយជិតជាង។ «ខេត្តនេះ ក៏ជាទីពេញនិយមចំពោះភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ ដូច្នេះវិស័យអចលនទ្រព្យខេត្តនេះក៏កើនឡើងបន្តិចបន្តួចតាមនេះដែរ»។ លោកបានបន្ថែមថា តម្លៃលក់នៅខេត្តព្រះសីហនុ គឺជាតម្លៃបំប៉ោង អញ្ចឹងបើចាំកំពតឱ្យដូចដល់ព្រះសីហនុតែម្ដង វាមិនកើតទេព្រោះវាត្រូវការកត្តាច្រើន។ «ប៉ុន្តែបើជារួម សម្រាប់ខ្ញុំ គិតថាអាច ប៉ុន្តែប្រហែលជា ៥ឆ្នាំ ១០ឆ្នាំក្រោយ។ បើចំពោះមុខវាមិនក្ស័យធុនទេ នៅមានចរន្តទិញលក់ធម្មតា បួន ប្រាំ ម៊ឺនអីចឹងទៅ តែបើវិនិយោគរាប់លានអីវិញ វាមិនទាន់អាចទៅរួចទេ» លោកបានបន្ត។
អានបន្ថែមសម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប
រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ គឺត្រូវស្ថិតក្រោមការចាត់ចែង ដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នក្រោមជាពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានអនុវត្តគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីនេះ រួចមកហើយតាំងពីខែមីនា មកម្លេះ តែអនុក្រឹត្យថ្មីនេះ ចាត់ទុកថាជាការបំពេញបន្ថែមសិទ្ធិជាផ្លូវការក្នុងការប្រើប្រាស់ដី។ លើសពីនេះ ក្រុមហ៊ុនកាលពីថ្មីៗនេះ ក៏ទើបតែបានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់អភិវឌ្ឍន៍រួចហើយដែរ។ (អានបន្ថែម) បើយោងតាមក្រុមហ៊ុន គម្រោងរោងចក្រអគ្គិសនីនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក។ ក្រោយពេលដាក់ដំណើរការ អគ្គិសនីកម្ពុជាធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។
អានបន្ថែមគម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ
គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤ ០០០ ហិកតា។ ចំពោះការងារ ដែលបាននិងកំពុងអនុវត្តរួមមាន៖ ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង (ប្រវែង ៣៨០ម) សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ (ប្រវែង ៧៤ម) ប្រឡាយធ្វើពីបេតុង ០៤ ខ្សែ (ប្រវែង ជាង១៧ គ.ម) សំណង់ស្ទាក់ទឹកប្រឡាយមេ ១៣ កន្លែង សំណង់ចែកចាយទឹក ២១ កន្លែង ស្ពានឆ្លងកាត់ប្រឡាយ ២៣ កន្លែង និង ជណ្តើរចុះក្នុងប្រឡាយមេ ២៧៤ កន្លែង។ ឯកឧត្តម លឹម […]
អានបន្ថែមការស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៣៦% ហើយ
បន្ទាប់ពីបើកការដ្ឋានអស់៦ខែ ផ្លូវជាតិលេខ ១០ ភ្ជាប់ពីខេត្តបាត់ដំបង និងខេត្តកោះកុង គិតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ ៣៦% ហើយ។ នេះបើយោងតាមការរចុះពិនិត្យវឌ្ឍនភាពគម្រោងរបស់ក្រសួងកាលពីព្រឹកថ្ងៃទី៦ សីហានេះ។ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្នុងទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ការស្ថាបនាផ្លូវជាតិលេខ១០នេះ មានការលំបាកច្រើន ដោយត្រូវគិតគូរពីផលប៉ះពាល់ប្រជាសហគមន៍ បរិស្ថាន និងសត្វព្រៃ ជាពិសេសការកសាងស្ពានឆ្លងកាត់ស្ទឹងអាតៃ ប្រវែង ៥១២ម៉ែត្រ និងកំពស់ ៧២ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា»។ «ផ្លូវជាតិលេខ១០នេះ ក៏មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម […]
អានបន្ថែមក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានស្ទើរទាំងស្រុងហើយ
ក្រសួងពាក់ព័ន្ធបានដោះស្រាយផលប៉ះពាល់ជិតរួចរាល់ហើយ សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឡែកបើគិតត្រឹមចុងខែ កក្កដា គម្រោងទាំងមូលសម្រេចការសាងសង់បានជាង ២៥% ហើយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ៦ សីហា មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ហើយ ដោយអាចនឹងបញ្ចប់ការងារនេះនៅខែ កញ្ញា ឆ្នាំនេះ។ លោកបន្តថា បច្ចុប្បន្នគម្រោងទាំងមូលសម្រេចបាន ២៥% ហើយ តែការលើកតួថ្នល់គឺសម្រេចបានប្រមាណ ៧០% ហើយ ។ គួរបញ្ជាក់ផងដែរថា នេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ ដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿនមួយខ្សែរនេះ សាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។ (អានបន្ថែម)
អានបន្ថែមគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់តម្លៃ ២៦លានដុល្លារសម្រេចបាន ៥%ហើយ
គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលរួមបញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលផងនោះ សម្រេចបាន៥% ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ សីហានេះ។ ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងទាំងនេះរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ គម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណ ២៦ លានដុល្លារអាមេរិក ដែលជាកម្ចីពីរដ្ឋាភិបាលថៃ សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ «ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល២ខែធៀបនឹងកិច្ចសន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។» គួរបញ្ជាក់ផងដែរថា ច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ […]
អានបន្ថែមតើការអភិវឌ្ឍដីក្រោមទម្រង់ណាខ្លះ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន?
ដី ជាអចលនទ្រព្យមួយប្រភេទ ដែលកំពុងមានសក្តានុពលខ្លាំងក្នុងអាជីវកម្មទិញ-លក់ និងបម្រើបម្រាស់នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ទីក្រុងធំៗ និងតំបន់អភិវឌ្ឍ ដែលកំពុងមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ននេះ។ ការអភិវឌ្ឍដី គឺជាសកម្មភាពនៃការរៀបចំដី តាមរយៈការប្តូរប្រភេទនៃការប្រើប្រាស់ដី ការប្តូរមុខងារតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដី និង/ឬ ការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី ដើម្បីសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សេវាកម្ម ឬឧស្សាហកម្ម ឱ្យត្រឹមត្រូវទៅតាមបទដ្ឋានច្បាប់។ ដើម្បីអភិវឌ្ឍដី ឬធ្វើអាជីវកម្មលើដីនោះបាន បុគ្គល ឬក្រុមហ៊ុន ដែលធ្វើអាជីវកម្មលើអចលនទ្រព្យមួយ ត្រូវតែមាន «លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី» ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន បើទោះបីជា គម្រោងនោះស្ថិតនៅតំបន់ជនបទដាច់ស្រយាល ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់បេតិកភណ្ឌជាតិក៏ដោយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទម្រង់នៃការអភិវឌ្ឍដី ដែលទាមទារឱ្យមានលិខិតអនុញ្ញាត ដូចខាងក្រោមនេះ៖ – ការប្តូរប្រភេទនៃការប្រើប្រាស់ដី ដើម្បីគម្រោងសាងសង់ – ការអភិវឌ្ឍដី ដើម្បីគម្រោងកែសម្រួលក្បាលដី – ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងបែងចែកជាដីឡូតិ៍ – ការអភិវឌ្ឍដី ដើម្បីកែប្រែរចនាសម្ព័ន្ធដី […]
អានបន្ថែមរដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ
រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។ លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជំហានដំបូងនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលជាឆ្នេរប្រវែង ២ពាន់ម៉ែត្រ នៅស្រុកទឹកឈូ ចម្ងាយប្រមាណ ៨គម ពីក្រុងកំពត។ លោកបន្តថា៖ «ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍច្រើនដែលអូសបន្លាយពេលយូរ តែយើងចង់ជំរុញគាត់ធ្វើតែឆ្នេរខ្សាច់សិន កុំឲ្យប៉ះពាល់គម្រោងផ្សេងៗរបស់គាត់»។ ដោយឡែក ទាក់ទិននឹងទឹកប្រាក់វិនិយោគ លោកស៊ីណុល មិនទាន់បញ្ជាក់នៅឡើយទេ ដែលបច្ចុប្បន្នខាងមន្ទីរកំពុងធ្វើ Master Plan នៅឡើយ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។
អានបន្ថែម