ការវិនិយោគ និងមូលធន
រដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ
រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។ លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជំហានដំបូងនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលជាឆ្នេរប្រវែង ២ពាន់ម៉ែត្រ នៅស្រុកទឹកឈូ ចម្ងាយប្រមាណ ៨គម ពីក្រុងកំពត។ លោកបន្តថា៖ «ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍច្រើនដែលអូសបន្លាយពេលយូរ តែយើងចង់ជំរុញគាត់ធ្វើតែឆ្នេរខ្សាច់សិន កុំឲ្យប៉ះពាល់គម្រោងផ្សេងៗរបស់គាត់»។ ដោយឡែក ទាក់ទិននឹងទឹកប្រាក់វិនិយោគ លោកស៊ីណុល មិនទាន់បញ្ជាក់នៅឡើយទេ ដែលបច្ចុប្បន្នខាងមន្ទីរកំពុងធ្វើ Master Plan នៅឡើយ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។
អានបន្ថែមសួនទឹក Garden City Waterpark តម្លៃ៥៥លានដុល្លារ គ្រោងបើកដំណើរការនៅខែសីហានេះ
សួនទឹក Garden City Waterpark របស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) តម្លៃជាង ៥៥លានដុល្លារ នៅជិតវិមានឈ្នះឈ្នះ គ្រោងនឹងបើកជាផ្លូវការ នៅថ្ងៃទី ១៧ ខែសីហានេះហើយ ដែលនឹងក្លាយជាសួនទឹកកម្សាន្តស្តង់ដារអន្តរជាតិ និងធំជាងគេនៅកម្ពុជា។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់ ប៉ុន្តែសាងសង់ដោយក្រុមហ៊ុនអង់គ្លេស White Water Group លើផ្ទៃដី ប្រមាណ ៦ហិកតា ក្នុងតំបន់ទីក្រុងរណបថ្មី Garden City ដែលជាទីតាំងដូចគ្នានឹងសួនសត្វភ្នំពេញសាហ្វារី។ យោងតាមក្រុមហ៊ុន LYP Group សួនទឹកនេះមានកន្លែងកម្សាន្តសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិតដែលទឹករលកកម្ពស់ ៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ កន្លែងក្មេងលេង កន្លែងស្ទីមក្ដៅទឹកត្រជាក់ និងកន្លែងសំខាន់ៗផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងសួនទឹក Garden City Water Park ជាឈ្មោះទីពីរបន្ទាប់ ពីឈ្មោះ Angkor Water Park ដែលក្រុមហ៊ុន បានប្រកាស មុនចាប់ផ្តើមគម្រោងសាងសង់ […]
អានបន្ថែមមីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ
មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២ គីឡូម៉ែត្រ ចែកជាបួនគន្លង ដែលអាចជួយសន្សំពេលវេលា នៅពេលធ្វើដំណើរពី ក្រុងកាហ្គោ ទៅកាន់តំបន់ខៃហិតូ ក្នុងរដ្ឋមននៃប្រទេសមីយ៉ាន់ម៉ា។ ផ្លូវនេះនឹងជាផ្លូវសំខាន់មួយ តភ្ជាប់កំពង់ផែ Thilawa នៃប្រទេសមីយ៉ាន់ម៉ា ទៅកំពង់ផែដាណាង (Da Nang) នៃប្រទេសវៀតណាមនៅថ្ងៃអនាគត។ លោកបណ្ឌិត Kyaw Lin អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ា បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយហើយនឹងបញ្ចប់នៅឆ្នាំ ២០២៧។ លោកបានបន្តថា គម្រោងនេះ មិនត្រឹមតែជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងអាចតភ្ជាប់ពាណិជ្ជកម្មរវាង កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា […]
អានបន្ថែមផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។ ឯកឧត្តមបានបន្តថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាលនិងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវដើម្បីធ្វើឲ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រនិងគ្រឿងសំណង់ផ្សេងៗនៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ ។ ចំពោះការចំណាយថវិកា ខាងរដ្ឋបាលខេត្តមិនអាចបញ្ជាក់បានទេ គឺខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ ខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏នឹងមានគម្រោងសាងសង់និងអភិវឌ្ឍន៍នូវ ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញបរិវេណព្រលាននេះជាបណ្តើរៗទៀត។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដី ជាង ៦០០ ហិកតា រួចជាស្រេចហើយសម្រាប់គម្រោងនេះ ដោយកាលពីថ្មីៗនេះ បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ ហើយ បច្ចុប្បន្នកំពុងតែរងចាំការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ […]
អានបន្ថែមក្រុមហ៊ុនឈានមុខផ្នែកថាមពលបៃតងនៅប្រទេសថៃគ្រោងពង្រីកទីផ្សារមកកម្ពុជា
រូបភាពតំណាង ក្រុមហ៊ុនឯកទេសឈានមុខគេផ្នែកថាមពលកកើតឡើងវិញ (Renewable Energy) នៅប្រទេសថៃ BCPG គ្រោងនឹងពង្រីកទីផ្សារមកកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹងផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន គឺប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារ (DCS) ដែលប៉ះពាល់ដល់បរិស្ថានតិច។ លោក Bundit Sapianchai ជាប្រធាន និងនាយកប្រតិបត្តិរបស់ BCPG បានប្រាប់សារព័ត៌មាន THE NATION កាលពីសប្ដាហ៍មុនថា៖ «DCS គឺជាអាជីវកម្មថ្មីមួយក្រោមគំនិតផ្តួចផ្តើមថាមពលបៃតងដែលមានទីផ្សារសក្តានុពល សម្រាប់ប្រើប្រាស់នៅក្នុងអគារការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលសន្និបាត អាកាសយានដ្ឋាន សាកលវិទ្យាល័យ និងអគារប្រើប្រាស់ចម្រុះជាច្រើនទៀត»។ លោកបានបន្តថា ក្រុមហ៊ុនមានអតិថិជនជាច្រើននៅក្នុងតំបន់ទីក្រុង ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីកទីផ្សារខ្លួនក្នុងប្រទេសជិតខាងផងដែរ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ កាលពីថ្មីៗនេះ BCPG បានសហការជាមួយ Keppel DHCS មកពីប្រទេសសិង្ហបូរី និងក្រុមហ៊ុនឈ្នះការដេញថ្លៃដទៃទៀត ដើម្បីបង្កើត Chula Smart City ក្នុងវិទ្យាល័យ Chulalongkon ដែលនឹងគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៧នេះ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមតំបន់សេដ្ឋកិច្ចតម្លៃ៦៦ លានដុល្លារ លើផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ កំពុងបង្ហាញខ្លួនបណ្ដើរៗហើយ
ក្រុមហ៊ុនចិន បោះទុនប្រមាណ ៦៦ លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងលើផ្ទៃដីជាង ៦៧ ហិចតាតាមបណ្ដោយផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាម អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង។ ឯកឧត្តម វ៉ី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ៣១ កក្កដា នេះថា៖ «គម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ ៤ ឬ ៥ អគារហើយ»។ ឯកឧត្តមបន្តថា៖ «ក្រោយបញ្ចប់ការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានរោងចក្រចំនួន ២០ នៅក្នុងហ្នឹង។ រោងចក្រទាំងអស់នេះ គឺផលិតដូចជាគ្រឿងបង្គុំអេឡិចត្រូនិច ដំឡើងរថយន្ត ធ្វើខ្សែភ្លើង និងធ្វើអាគុយជាដើម»។ ប្រភពដដែល បានឱ្យដឹងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ដល់ទៅ ១១០០០ នាក់។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពីជាខេត្តដែលមានសក្ដានុពលមួយ ដោយគិតមកទល់បច្ចុប្បន្នខេត្តនេះ បានស្រូបយកគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង ជាមួយនឹងទុនវិនិយោគជាង ២០០លានដុល្លារ។ (អានបន្ថែម) ជាមួយនេះគ្នាដែរ […]
អានបន្ថែមរោងចក្រអគ្គីសនីអនុភាព ៤០០មេហ្គាវ៉ាតនៅល្វាឯមនឹងបើកដំណើរការចុងខែសីហានេះ
គម្រោងរោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០ម៉េហ្កាវ៉ាត់ នៅស្រុកនៅល្វាឯម សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ដំណើរការចុងខែសីហានេះ។ បើយោងតាមការចុះត្រួតពិនិត្យការសាងសង់ របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី២៩ កក្កដា នេះ គម្រោងទាំងមូលរួមមាន រោងចក្រអានុភាព ៤០០ម៉េហ្កាវ៉ាត់សម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស និងអនុស្ថានីយ ១កន្លែង អនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល។ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ រោងចក្រអគ្គីសនីដ៏ធំនេះ នឹងផ្ដល់ថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា មានតម្លៃវិនិយោគប្រមាណ ៣៨០ លានដុល្លារអាមេរិក ចែកចេញជាពីរគម្រោងធំៗ ទី១ គឺ ការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National […]
អានបន្ថែមរោងចក្រអគ្គិសនីធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុងបញ្ចប់ការដោះស្រាយផលប៉ះពាល់
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់រួចមកហើយ ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តកោះកុងកាលពីរសៀលថ្ងៃទី ២៨ កក្កដា ២០២០នេះ។ ប្រជាពលរដ្ឋទាំង៥៨គ្រួសារនេះ មានទីលំនៅនៅឃុំថ្មស ស្រុកបូទុមសាគរ ដែលមានក្បាលដីពាក់ព័ន្ធនឹងទីតាំងគម្រោងនេះ ដោយក្រុមហ៊ុនបានទូទាត់សំណងគោលនយោបាយនិង គិតរួមបញ្ចូលទាំងដីធ្លី ដើមឈើ និង ផ្ទះសម្បែងទៀងផង។ គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅខេត្តកោះកុងនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានសម្បទានអនុវត្តគម្រោង កាលពីខែមីនាកន្លងទៅនេះ។ ក្រៅពីការសាងសង់រោងចក្រ គម្រោងទាំងមូលក៏រួមមាន ការសាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រតភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគរទៅនឹងអគ្គិសនីកម្ពុជា ការសាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម ២ កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ ការសាងសង់ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ និងការសាងសង់អនុស្ថានីយអគ្គិសនី។ (អានបន្ថែម) បន្ថែមពីនេះ អគ្គិសនីកម្ពុជាក៏បានធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។
អានបន្ថែមសេវាកម្មដឹកជញ្ជូនអាហារអាចនឹងក្លាយជាគំរូអាជីវកម្មសក្ដានុពលថ្មីនៃទីផ្សារ Retail
ដោយ Eric Wong Chon Lap កាលពីប៉ុន្មានឆ្នាំមុន សេវាកម្មដឹកជញ្ជូនអាហារស្ទើរតែគ្មានវត្តមាន នៅប្រទេសកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ អតិថិនជនអាចបញ្ជាទិញអាហារដែលពួកគាត់ចង់ពិសារ តាមរយៈកម្មវិធីជាច្រើនដែលផ្តល់នូវសេវាកម្មដឹកជញ្ជូនយ៉ាងងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។ សេវាកម្មដឹកជញ្ជូនអាហារ ចាត់ទុកថាជាពាណិជ្ជកម្មមួយទទួលបានជោគជ័យយ៉ាងខ្លាំងទូទាំងពិភពលោក ខណៈសេវាកម្មនៅកម្ពុជា ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ សេវាកម្មដឹកជញ្ជូនអាហារនេះ គឺជួយសម្រួលដល់អតិថិជនបានមួយផ្នែកធំ ជាពិសេសនៅទីក្រុងភ្នំពេញ ដោយពួកគេមិនចាំបាច់ចំណាយពេលច្រើន និងស្ទះចរាចរណ៍ក្រោមពន្លឺថ្ងៃយ៉ាងក្តៅនោះទេ។ សេវាកម្មនេះ កាន់តែពេញនិយមក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ហើយដើរតួយ៉ាងសំខាន់ក្នុងការជួយម្ចាស់អាជីវកម្មរកចំណូលទ្រទ្រង់អាជីវកម្មពួកគេឱ្យនៅតែបន្តដំណើរការបាន។ កាលពីមុន មានភោជនីយដ្ឋានជាច្រើនបានស្ទាក់ស្ទើរក្នុងការដាក់អាជីវកម្មរបស់ខ្លួនទៅក្នុងសេវាកម្មនេះ ដោយពួកគេខ្លាចប៉ះពាល់ដល់យីហោរបស់ហាង ប៉ុន្តែ ដោយសារតែមានសភាពការណ៍បែបនេះ ពួកគេក៏យល់ព្រមសាកល្បងនូវសេវាកម្មដឹកជញ្ជូនអាហារទាំងនេះ។ សេវាកម្មដឹកជញ្ជូនអាហារនៅប្រទេសកម្ពុជា ដូចជា E-Gets, Foodpanda, ឬ Nham24 ដែលមានជាកម្មវិធីទូរស័ព្ទងាយស្រួលប្រើក្នុងការកម្ម៉ង់អាហារ។ មិនត្រឹមតែធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរកមុខម្ហូបនោះទេ កម្មវិធីទាំងអស់នោះ ក៏បើកឱ្យអតិថនអាចតាមដានអំពីដំណើរការដឹកជញ្ជូនអាហាររបស់ពួកគេផ្ទាល់តែម្តង។ បន្ថែមពីលើនេះ កម្មវិធីកម្ម៉ង់អាហារ បានធ្វើឱ្យអតិថជនអាចស្វែងរកជម្រើសអាហារថ្មីៗ នៅតាមភោជនីយដ្ឋានជាច្រើន ដែលពេលខ្លះ ពួកគាត់មិនដែលស្គាល់ពីមុនមកក៏ថាបាន។ សព្វថ្ងៃនេះសេវាកម្មដឹកជញ្ជូនអាហារទាំងនេះ បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ជាមួយនឹងយុទ្ធសាស្ត្រទីផ្សារមួយចំនួន ដូចជា ការផ្សព្វផ្សាយផ្សេងៗ ការដឹកជញ្ជូនក្នុងតម្លៃទាប ក៏ដូចជាកាត់បន្ថយពេលវេលារងចាំនូវអាហារទាំងនោះផងដែរ។ យ៉ាងណាមិញ សេវាកម្មដឹកជញ្ជូនអាហារទាំងនេះមានវត្តមាននៅតែទីក្រុងធំៗដូចជា […]
អានបន្ថែមអភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ លោកថ្លែងថា៖ «ស្ពានតែមួយយើងប្រើអត់គ្រប់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺស្ទះខ្លាំង ដូច្នេះរដ្ឋបាលខេត្តមានគោលការណ៍ដើម្បីកសាងស្ពានមួយទៀត ដើម្បីអោយមានស្ពាន ២ កុំមានការកកស្ទះ»។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងការសិក្សា ដូច្នេះមិនទាន់មានព័ត៌មានលម្អិតដូចជា ទំហំទឹកប្រាក់ និងរយៈពេលក្នុងសាងសង់នោះទេ។ ដោយឡែក គម្រោងនេះ ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដោយកន្លងមក ឯកឧត្តម ជាវ តាយ ក៏ធ្លាប់បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងមួយចំនួនសម្រាប់គម្រោងស្ពានថ្មីនេះរួចហើយដែរ៕
អានបន្ថែម