ការវិនិយោគ និងមូលធន
កូរ៉េប្តេជ្ញាបង្កើនទំហំមូលនិធិសហប្រតិបត្តិការជាមួយប្រទេសមេគង្គដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧
សាធារណរដ្ឋកូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំលើកទី១២ នៅថ្ងៃទី២៦ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាវេទិកាផ្តល់ឱកាសពេញលេញ ក្នុងការពង្រឹងភាពជាដៃគូធុរកិច្ច និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ កូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧។ តាមរយៈសហប្រតិបត្តិការនេះ គឺមានទិសដៅអភិវឌ្ឍលើវិស័យមួយចំនួននៅពេលអនាគត ដែលផ្តោតលើ (១) ការអភិវឌ្ឍធនធានមនុស្ស (២) ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (៣) កិច្ចសហប្រតិបត្តិការកសិកម្ម និង អភិវឌ្ឍជនបទ (៤) ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី និង (៥) ការលើកកម្ពស់ការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ទ នៅក្នុងអនុតំបន់។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ […]
អានបន្ថែមក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ តាមរយៈជំនួបនោះដែរ […]
អានបន្ថែមក្នុងឆមាសទី១ ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជានៅតែបន្តកើនឡើង
ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់វិស័យសំណង់ និងសកម្មភាពជួញដូរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប៉ាន់ស្មានថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទាបក៏ដោយ។ នេះបើយោងតាមរបាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់សកម្មភាពនៃជួញដូរអចលនទ្រព្យ មានប្រមាណ ៥.៩៩៦ លានដុល្លារ ឬស្នើនឹង ១១.៣ភាគរយនៃទំហំឥណទានសរុបប្រមាណ ៥២.៨ពាន់លានដុល្លារ និងមានកំណើន ២៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែល បានបង្ហាញទៀតថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុប ៥.១២១ លានដុល្លារ ស្មើនឹង៩,៧ភាគរយ នៃទំហំឥណទានសរុប និងមានកំណើន ១៤,៨ភាគរយ។
អានបន្ថែមជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]
អានបន្ថែមត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន
ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួនប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។ ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត […]
អានបន្ថែមក្នុងឆ្នាំ២០២៣ ធនាគារ SME ផ្តល់កម្ចីបាន $៥០០លាន ដល់សហគ្រាសចំនួន ៣៤០០ទីតាំង
ក្នុងឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣៤០០ទីតាំង ដែលមានថវិកាសរុបរហូត ៥០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានដកស្រង់របាយការណ៍របស់ SME Bank ដោយបានបង្ហាញថា ការផ្តល់កម្ចីនេះ ធ្វើឡើងតាមរយៈយន្តការចំនួនពីរ គឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការអនុវត្តជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ ៨៦លានដុល្លារ។ ធនាគារនេះ បានបន្តថា គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ យន្តការឥណទានដោយផ្ទាល់ទៅដល់អាជីវកម្មគោលដៅ ចំនួន ៣៦៥សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារកើនឡើងប្រមាណ ៦០ភាគរយធៀបនឹងឆ្នាំ២០២២។ ដោយឡែក ការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ៣.០៩៥ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារ។ SME Bank បានបញ្ជាក់ដែរថា ការផ្តល់ឥណទានដល់សហគ្រាសខាងលើ គឺក្នុងគោលដៅជួយគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា […]
អានបន្ថែមនិយោគិនហ្វីលីពីន កំពុងសម្លឹងរកឱកាសវិនិយោគបន្ថែម លើវិស័យសំណង និងវិស័យអាទិភាពនៅកម្ពុជា
វិនិយោគិនហ្វីលីពីនកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ និងវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងនោះ ពិនិត្យមើលការវិនិយោគលើវិស័យផលិតស្រូវអង្ករជាពិសេស ព្រោះក្នុងវិស័យនេះ អ្នកវិនិយោគហ្វីលីពីនអាចចូលមកបណ្តាក់ទុនបាន ១០០ភាគរយ។ នេះបើយោងតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនិងលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រីនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា ជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរ។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគវិញ លោកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនមួយចំនួន កំពុងដំណើរការការវិនិយោគក្នុងវិស័យសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាងនេះទៅទៀត លោកស្រីបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងរកមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ […]
អានបន្ថែមគិតមកទល់ពេលនេះ បារាំងមានទុនវិនិយោគនៅកម្ពុជាប្រមាណ $៦០០លាន ក្នុងវិស័យធំៗ៣
បច្ចុប្បន្ន ការវិនិយោគរបស់ប្រទេសបារាំង នៅកម្ពុជាមានទំហំវិនិយោគសរុប ប្រមាណ៥៦០លានអឺរូ (សមមូលនឹង ៦០០លានដុល្លារ) ក្នុងវិស័យសំណង់ កសិ-ឧស្សាហកម្ម និងសេវាកម្ម។ នេះបើយោងតាមរបាយការណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។ តួលេខនេះ ត្រូវបានស្ថានទូតបង្ហាញឡើងនៅពេលដែលស្ថានទូតបារាំងប្រកាសពីការរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ នៅនៅកម្ពុជា ដោយចាប់ផ្តើមនៅថ្ងៃទី៨ ដល់ទី១០ ខែកក្កដាខាងមុខ។ ស្ថាតទូតលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជាមានជាង ៤០០ក្រុមហ៊ុន បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានដ៏រឹងមាំរបស់បារំាងនៅកម្ពុជា។ ស្ថាតទូតបារាំងលើកឡើងថា៖ “តួលេខទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”។ វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ នឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងមានវត្តមាន ដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះបញ្ជីលក់មូលបត្របៃតងដើម្បីប្រមូលទុនជិត $១០លាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ ចំនួន ជិត១០លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាក់សំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។ ពិធីចុះបញ្ជីលក់មូលបត្របំណុលបៃតងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ មូលបត្របំណុលនេះ មានឈ្មោះថា “សញ្ញាបណ្ណបៃតង PPSP” ជាសញ្ញាបណ្ណមានបុគ្គលធានាជាសាធារណៈពីសំណាក់ CGIF ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៩,៩៦លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ SOFR ១,៥ភាគរយ សម្រាប់រយៈពេល៥ឆ្នាំ។ ក្រុមហ៊ុនបាននិយាយថា៖ “សាច់ប្រាក់បានមកពីការបោះផ្សាយនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាកសំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ”។ លោក UEMATSU HIROSHI នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានបញ្ជាក់ថា ការគៀងគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជា ទាំងការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណបៃតងបានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពហិរញ្ញប្បទានដ៏រឹងមាំក្នុងការពង្រឹកប្រតិបត្តិការអាជីវកម្មក្នុងបរិបទបៃតង និងសំដៅបម្រើសហគមន៍ដែលកំពុងមានតម្រូវការខ្ពស់។ លោកថ្លែងថា៖ “ការបោះផ្សាយនេះ […]
អានបន្ថែមបច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាជាង២០០ គិតជាទឹកប្រាក់ជិត $៣ពាន់លាន
គម្រោងវិនិយោគដោយវិនិយោគិនវៀតណាម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ពាន់លានដុល្លារ។ នេះយោងតាមការរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្នុងបទសំភាសន៍ជាមួយទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានលើកឡើងថា គម្រោងវិនិយោគដោយវៀតណាម ស្ថិតនៅក្នុងចំណោមប្រទេសទាំង១០ ដែលមានការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា ភាគច្រើនផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍ ។ ការបង្ហាញពីតួលេខនេះ ធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសវៀតណាម អបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ។ បើតាម ឯកអគ្គរដ្ឋទូតវៀតណាម កម្ពុជាមានគម្រោងវិនិយោគ ចំនួន ៣៥ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៧៥,៧៦លានដុល្លារ។ ជាមួយនឹងទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរកំពុងខិតខំសម្រេចឱ្យបានគោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។
អានបន្ថែម