អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ […]

អាន​បន្ថែម

ជាង៣០ឆ្នាំមកនេះ កូរ៉េបានជួយកម្ពុជាជាង ៣៦៦លានដុល្លារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់ជំនួយប្រមាណ ៣៦៦.៥លានដុល្លារ ​ដល់កម្ពុជា នេះបើគិតចាប់តាំងឆ្នាំ១៩៩១ រហូត​ដល់ ឆ្នាំ២០២៣​ សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ តួលេខជំនួយរបស់KOICA ដល់កម្ពុជាត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា ។ គម្រោងអនុវត្តក្រោមជំនួយរបស់ KOICAនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់វិស័យស្នូលចំនួនបួន រួមមាន៖ ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ KOICA, រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាបន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) រវាងកម្ពុជា និងកូរ៉េ ដោយផ្តោតសំខាន់ទៅលើជំហានបន្ទាប់នៃការងាររវាង KOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា […]

អាន​បន្ថែម

មន្ត្រីជាន់ខ្ពស់របស់កម្ពុជា៖ ចិននឹងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជានៅឆ្នាំ ២០២៤នេះ

ទស្សនវិស័យដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិននៅឆ្នាំ ២០២៤ ត្រូវបានឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីលើកឡើងថា នឹងកាន់តែកើនឡើងនិងស៊ីជម្រៅបន្ថែមទៀតក្នុងឆ្នាំនេះ ជាពិសេសក្នុងវិស័យទំហំពាណិជ្ជកម្មនិងការវិនិយោគ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានស៊ីនហួរបស់ចិនចុះផ្សាយកាលពីថ្ងៃទី ១៩ ខែ០១ឆ្នាំ២០២៤ ឯកឧត្តម សុខ ស៊ីផាន់ណា បានលើកឡើងពីការអនុវត្តកម្មវិធីសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងពាក្យស្លោក “ចិន-កម្ពុជាការផ្លាស់ប្តូររវាងប្រជាជននឹងប្រជាជននៅឆ្នាំ ២០២៤” នឹងដើរតួជាកម្លាំងស្នូល ជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ឯកឧត្តម ក៏បានកត់សម្គាល់អំពីគន្លងវិជ្ជមានដែលរំពឹងទុកសម្រាប់ជំរុញកំណើនបន្ថែមទៀតផងដែរ។ “ការអភិវឌ្ឍច្រករបៀងសំខាន់ៗដូចជា ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងត្រី និងស្រូវ នឹងជួយឱ្យប្រទេសទាំងពីរសម្រេចបានការអភិវឌ្ឍថ្មីបន្ថែមទៀត។” ប្រសាសន៍ឯកឧត្តម​ស៊ីផាន់ណា។ ​ ដោយលើកឡើងពីរបាយការណ៍ថ្មីៗនេះរបស់ធនាគារពិភពលោក ឯកឧត្តម ស៊ីផាណា រំពឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៥,៨ ភាគរយនៅឆ្នាំ ២០២៤។ លោកបានទទួលស្គាល់លទ្ធផលគួរឱ្យសរសើរដែលសម្រេចបានក្នុងឆ្នាំ ២០២៣ ដែលកម្ពុជា និងចិនរួមគ្នាសម្រេចបាននូវការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងនៃការវិនិយោគរបស់ចិននៅកម្ពុជា ដែលមានចំនួន ៦៦ ភាគរយនៃប្រភពវិនិយោគបរទេសរបស់កម្ពុជា។ ប្រទេសចិនបានកាន់តំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់រយៈពេល ១២ ឆ្នាំជាប់ៗគ្នាមកនេះ ហើយនៅតែជាប្រភពចម្បងនៃការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា។ ឯកឧត្តម ស៊ីផាន់ណា […]

អាន​បន្ថែម

អឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤

សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជម្រាបឱ្យដឹងនូវយុទ្ធសាស្រ្ត Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ដែលមានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ។ ក្នុងនោះ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប គ្រោងផ្តល់ជំនួយចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន៖ (១) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, (៣) […]

អាន​បន្ថែម

រដ្ឋមន្ត្រីដែនដី៖ ​សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សា​​ន្ត​សាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងទេសចរណ៍​។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងទាំងពីរ បានឯកភាពលើទស្សនៈទានរួមនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ បន្ថែមពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែបផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីគិតគូរជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង […]

អាន​បន្ថែម

១១ខែនេះ កម្ពុជាទទួលបានរោងចក្រ សហគ្រាសចុះបញ្ជីថ្មីបានចំនួន ២០១រោងចក្រ

ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ វិទ្យាសាស្រ្ត និងនវានុវត្តន៍ ទទួលបានការចុះបញ្ជីបើករោងចក្រថ្មីចំនួន ២០១រោងចក្រ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ខណៈរោងចក្របិទទ្វារ និងផ្អាកបណ្តោះអាសន្ន មានចំនួន ៩៣រោងចក្រ។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានលើកឡើងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ មានរោងចក្រសរុប ចំនួន ២.០៨៩ រោងចក្រ ឯកឧត្តម បន្តថា រោងចក្រសរុប មានទុនវិនិយោគសរុប ១៧.៩១៤ លានដុល្លារ កើនឡើង ១០.២៨ភាគរយ ធៀបនឹងរយេៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ឯកឧត្តមបញ្ចាក់ទៀតថា ការវិនិយោគចុះបញ្ជីនៅក្រសួង ភាគច្រើនជារោងចក្រកម្មន្តសាល។​

អាន​បន្ថែម

១៥ថ្ងៃ ខែធ្នូនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៥ មានទុនជាង $២៤៧លាន

ត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១៥ ដើម្បីអភិវឌ្ឍ និងសាងសង់រោងចក្រថ្មីចំនួន១៥ មានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០កន្លែងជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២០ ធ្នូ ២០២៣។ គម្រោងវិនិយោគថ្មីទាំង១៥ នោះរួមមាន៖ ១_គម្រោងវិនិយោគអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ២_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ៣_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ៤_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៥_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ៦_គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៧_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៨_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៩_គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ១០_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជាង $១,៣លាន សម្រាប់គម្រោងបោសសម្អាតមីននៅស្ទឹងត្រែង និងបន្ទាយមានជ័យ

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ គម្រោងនេះ នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។ ឯកឧត្តម បន្តថា សម្រាប់ថវិកាជិត ៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ […]

អាន​បន្ថែម

រយៈពេល ៣០ឆ្នាំ អឺរ៉ុបផ្តល់ថវិកាជាង ១,៤ពាន់លានដុល្លារ សម្រាប់អភិវឌ្ឃវិស័យសំខាន់ៗនៅកម្ពុជា

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ សហភាពអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១.៤៣០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនសរុបហិរញ្ញប្បទានសហប្រតិបត្តិការនេះ គឺស្មើនឹង ៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ ដោយ​ឡែក ក្នុងឆ្នាំ២០២៣នេះ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨២លានអឺរ៉ូ សមមូលនឹង ៨៨លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗរួមមានវិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន។ គួរបញ្ជាក់ថា កម្ពុជា និងសហភាពអឺរ៉ុប បានដាក់ឱ្យដំណើរការយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មីឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាពអឺរ៉ុបក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជានៅពេលអនាគត។

អាន​បន្ថែម

រដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញពីបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ គួរបញ្ជាក់ថា បើតាមជំនួបខាងលើ ក្រុមហ៊ុន Vingroup បានស្នើឡើងនូវគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២៥០០ គ្រឿង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

អាន​បន្ថែម