វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។ ឯកឧត្តមថា  មូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន  ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ជាដើម។ ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ អ្នកវិនិយោគចិនថា នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ […]

អាន​បន្ថែម

រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោង៤ តម្លៃ ៣៥៥ លានដុល្លារ នៅខេត្តក្រចេះ និងរតនគិរី

ការលើកទឹកចិត្ត ជាយុទ្ធសាស្ត្រថ្មីសម្រាប់មជ្ឈមណ្ឌលកសិ-ឧស្សាហកម្មនៅខេត្តក្រចេះ និងរតនគីរី បានកំណត់ដំណាក់កាលសម្រាប់ការងារថ្មីចំនួន ១២.៣០០ និងការផ្លាស់ប្តូរឆ្ពោះទៅរកការនាំចេញដែលមានតម្លៃខ្ពស់។ រដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន “ក.វ.ឦសាន” បានអនុវត្តគោលការណ៍លើកទឹកចិត្តពិសេសលើគម្រោងចំនួន ៤ ក្រោមទុនវិនយោគតម្លៃ $៣៥៥ លាន នៅខេត្តក្រចេះ និងខេត្តរតនគិរី។ ថ្លែងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តលើគម្រោងទាំង ៤ នៅខេត្តក្រចេះ និងរតនៈគិរី មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២.៣០០ កន្លែង។ ឯកឧត្តមបន្តថា រដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន ៣ រួចរាល់ហើយ គឺ ១. ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតា នៅខេត្តរតនគិរី […]

អាន​បន្ថែម

រោងចក្រកែច្នៃដបប្លាស្ទិកនៅខេត្តពោធិ៍សាត់ តម្លៃ ២៩លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

រោងចក្រ​បច្ចេកវិទ្យា​ខ្ពស់ A1-Plastic ត្រៀម​ប្រែក្លាយ​ដប​ដែល​ប្រើ​រួច​ទៅជា​ផលិតផល PET ដែល​មាន​គុណភាព​ខ្ពស់ ដែល​បង្កើត​ការងារ​រាប់រយ និង​ជំរុញ​គោលដៅ​សេដ្ឋកិច្ច​បៃតង​របស់​កម្ពុជា រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ទៅជាប្រភេទ PET ក្រោមទុនវិនិយោគប្រមាណ ២៩លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅលើខេត្តពោធិ៍សាត់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងលោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ រោងចក្រកែច្នៃដបប្លាស្ទិកនេះ គឺវិនិយោគសាងសង់ដោយក្រុមហ៊ុន A1-Plastic  ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា។ រោងចក្រនេះ បានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ។ លោកស្រី Deborah Lee ប្រធានក្រុមហ៊ុន A1-Plastic បានឱ្យដឹងថា ក្រុមហ៊ុនបានចំណាយទុន ២៩លានដុល្លារ ជ្រើសរើសយកខេត្តពោធិ៍សាត់ គឺជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET មានគុណភាពខ្ពស់ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន FCC សម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី

កម្ពុជាបង្ហាញភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Fourth Construction Co., Ltd គ្រោងនឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដើម្បីជំរុញផលិតភាពកសិកម្មតាមរយៈការផលិតជីទំនើប ក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) ដែលជាបុត្រសម្ព័ន្ធរបស់សហគ្រាសខ្នាតធំរដ្ឋចិន CNCEC បានសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីជាដើម។ នេះបើតាមជំនួបពិភាក្សាវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន (FCC) កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ លោកប្រធាន Zhou បានបង្ហាញពីបំណងក្រុមហ៊ុន ដោយសម្លឹងឃើញកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ដែរថា  វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ […]

អាន​បន្ថែម

ឆ្នាំ២០២៥៖ ​ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%

ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បានគាំទ្រដល់អាជីវកម្ម និងជំរុញកំណើនផលិតកម្ម បំបែកកំណត់ត្រា និងការបង្កើតការងារទ្រង់ទ្រាយធំនៅក្នុងខេត្តនៃភាគខាងត្បូងនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានការកើនឡើងរហូត១២០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា តាមរយៈលទ្ធផលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តតាកែវ គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២% ។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។ ​សូមរឭកថា CDC កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា […]

អាន​បន្ថែម

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគតម្លៃ ២០៨លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់គម្រោងធំៗចំនួន ២៤ ដែលមានតម្លៃ ២០៨ លានដុល្លារ គឺជាជំពូកថ្មីមួយនៅក្នុងការផ្លាស់ប្តូររបស់ខេត្តទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង។ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៨ គម្រោងថ្មី ចំនួន ១៥ និង គម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣.១២០ កន្លែង។ គម្រោងទាំង ២៤ នេះ […]

អាន​បន្ថែម

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ចង់មកពង្រីកកិច្ចសហប្រតិបត្តិវិនិយោគជាមួយកម្ពុជា ពិសេសវិស័យសំខាន់ៗចំនួន៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ យោងតាមជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ នៅក្នុងជំនួបនោះ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល កសិកម្ម សន្តិសុខស្បៀង និងវិស័យសក្តានុពលផ្សេងៗទៀត។ ឯកអគ្គរាជទូត ក៏បានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅភ្នំពេញ នាពេល អនាគតផងដែរ។ បន្ថែមពីនេះ ឯកអគ្គរាជទូត ក៏បានប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងរីយ៉ាដ។ ឯកឧត្តមសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់។ តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បង្ហាញការពេញចិត្តចំពោះ […]

អាន​បន្ថែម

ខេត្តកំពង់ធំនឹងមានសួនកសិ-ឧស្សាហកម្មដ៏ធំ ទំហំ ៣០០ហិកតា ឆាប់ៗខាងមុខនេះ

រដ្ឋបាលខេត្ត និងក្រុមហ៊ុន  Royal Group Phnom Penh SEZ Plc. ចុះកិច្ចព្រមព្រៀងសិក្សាពីមជ្ឈមណ្ឌលកែច្នៃទំនិញកសិកម្មចម្រុះទំហំ ៣០០ ហិកតា នាពេលឆាប់ខាងមុខនេះ សួនកសិ-ឧស្សាហកម្ម ទំហំ ៣០០ ហិកតា នឹងមានវត្តមាននៅលើទឹកដីខេត្តកំពង់ធំ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនេះរួចរាល់ហើយ។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០២៦ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់ការកែឆ្នៃកសិផលនានា ពិសេសកែឆ្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានឱ្យដឹងថា គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ […]

អាន​បន្ថែម

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ តម្លៃជាង ៥០ម៉ឺនដុល្លារ កំពុងត្រៀមបើកដំណើរការនៅខេត្តព្រះសីហនុ នាពេលឆាប់ៗនេះ។ នេះបើយោងតាមឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងដំណើរចុះពិនិត្យទីតាំងរោងចក្រផ្ទាល់ កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ឡុង ឌីម៉ង់ បានធ្វើការណែនាំឱ្យក្រុមហ៊ុនរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ ព្រមទាំងកែប្រែស្ថានភាពអគារដែលមានស្រាប់ឱ្យមានភាពសមស្របនឹងមុខងារ និងទំហំផលិតកម្ម និងស្របតាមលិខិតបទដ្ឋានានាដែលមានជាធរមាន។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់នេះ គឺវិនិយោគដោយក្រុមហ៊ុន Cambodian Kechuang Material Co., Ltd ។ រោងចក្រនេះ គឺបោះទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ​។ គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ៥២៤,០០០ ដុល្លារអាមេរិក និងមានតម្រូវការបុគ្គលិកសរុប ៤១នាក់៕

អាន​បន្ថែម

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើតការងាររាប់ពាន់កន្លែង ជាមួយពិពិធកម្មសេដ្ឋកិច្ចជាតិ កម្ពុជា នឹងទទួលបានគម្រោងថ្មីចំនួន ១៣ ទៀត ដែលមានទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៨ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១២គម្រោង (ផលិតគ្រឿងសម្អាង ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី ផលិតក្រណាត់ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ ផលិតសម្ភារៈផ្ទះបាយ ផ្គុំដំទ្បើងរថយន្ត ផលិតមីនិងគ្រឿងបន្សំសម្រាប់មី ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ ផលិតគ្រឿងសង្ហារិម ផលិតផលិតផលកម្ចាត់សត្វល្អិត និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់)។ គម្រោងវិនិយោគទាំង១៣ ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី។ សូមជម្រាបថា […]

អាន​បន្ថែម