បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង មានបំណងចង់បង្កើតឧទ្យានទេសចរណ៍ដ៏ធំមួយពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ តំណាងប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) បានធ្វើបទបង្ហាញពីគម្រោងរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចទទួលភ្ញៀវចូលទស្សនាជិត៣០០.០០០នាក់ក្នុងមួយឆ្នាំ នៅខេត្តសៀមរាប។ លោកថា ឧទ្យានទេសចរណ៍បែបនេះ ជាផលិតផលទេសចរណ៍ដែលមានតម្លែបន្ថែម និងបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក និងប្រវត្តិសាស្រ្តដ៏រុងរឿង និងយូរលង់របស់កម្ពុជា ពិតជាអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបន្តស្នាក់នៅយូរថ្ងៃបន្ថែមទៀត។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រគម្រោងនេះ និងផ្តល់សហការធ្វើយ៉ាងណាឱ្យគម្រោងនេះសម្រេចជាលទ្ធផលផ្លែផ្កា ដើម្បីជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា។ សូមរំឭកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន […]

អាន​បន្ថែម

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ដែលគ្រោងវិនិយោគនៅខេត្តចំនួន៥ ចាយទុនវិនិយោគប្រមាណ១១១លានដុល្លារអាមេរិក។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងភាគីពាក់ព័ន្ធ។ គម្រោងវិនិយោគទាំង ១០គម្រោងនេះ   មានទុនវិនិយោគសរុបប្រមាណ $១១១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៦ពាន់កន្លែង។ គម្រោងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៩គម្រោង (ផលិតប្រេងកៅស៊ូ ផលិតចំណីសត្វ ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ តុក្កតាណូអែល និងគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះការពារសំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា) ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំ និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈបោះជំរំបន្ទាប់បន្សំពីប្លាស្ទិក និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (វិនិយោគបង្កើតផែស្ងួត)។ គម្រោងវិនិយោគទាំង១០នេះដែរ នឹងបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ។ សូមរំឭកថា រយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយវិនិយោគិន កាលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០២៥។ នាឱកាសនោះ ឯកឧត្តម ហ៊ាន សាហ៊ីប បាន​ឱ្យដឹងថា រដ្ឋាភិបាលបានអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច។ ឯកឧត្តមគូសបញ្ជាក់ថា កម្មវិធីពិសេសទាំង ២ នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែមដល់គម្រោងវិនិយោគ ដែលក្នុងនោះមាន ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និង ពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ តំណាងក្រុមវិនិយោគិនចិន បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច ដែលបានផ្តល់ព័ត៌មានពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងបានសំដែងការចាប់អារម្មណ៍លើការរីកចម្រើន និងការអភិវឌ្ឍនៅទីប្រជុំជន ពិសេសរាជធានីភ្នំពេញ គោលនយោបាលពន្ធដារ ពន្ធអាករ ការអភិវឌ្ឍ និងការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង […]

អាន​បន្ថែម

ខេត្តតាកែវអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ ដែលមានតម្លៃ ១៤៨ លានដុល្លា រក្នុងរយៈពេល ១០ខែ

សកម្មភាពវិនិយោគនៅខេត្តតាកែវបានបង្ហាញឱ្យឃើញពីកំណើនក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ដោយអនុគណៈកម្មាធិការវិនិយោគខេត្តបានអនុម័តគម្រោងថ្មីចំនួន ៤៥គម្រោង ដែលមានដើមទុនសរុបជិត ១៥០ លានដុល្លារ នេះបើយោងតាម Fresh news។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញតួលេខទាំងនេះដល់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៤៥ ដែលតំណាងឱ្យការវិនិយោគចំនួន ១៤៨ លានដុល្លារ។ ក្នុងនោះរួមមានក្រុមហ៊ុនផលិតគ្រឿងសង្ហារិម សម្ភារផ្ទះបាយ សម្ភារវេចខ្ចប់សម្លៀកបំពាក់ ឧបករណ៍ហាត់ប្រាណ ប្លាស្ទិក ខ្សែប្រាំង និងហ្គែរ សម្រាប់កង់ម៉ូតូ និងរថយន្ត។ ឯកឧត្តមអភិបាលក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍរោងចក្រផងដែរ ដោយកត់សម្គាល់ថាអគាររោងចក្រថ្មីចំនួន ១៤៩ ក្នុងចំណោមរោងចក្រដែលបានស្នើសុំចុះបញ្ជីក្នុងខេត្តត្រូវបានសាងសង់រួចរាល់ និងរៀបចំបើកដំណើរការ។ រោងចក្រសហគ្រាសថ្មីទាំងអស់នេះ គឺគ្របដណ្តប់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វិស័យកាត់ដេរ និងស្បែកជើង។ បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសរុបចំនួន ៨១៩ មានកម្មករនិយោជិតជាង ១២០,០០០ នាក់ ដែលក្នុងនោះមានស្ត្រីជាង ៨០,០០០ នាក់។ ក្នុងចំណោមរោងចក្រទាំងនេះមានរោងចក្រវាយនភណ្ឌ កាត់ដេរ និងស្បែកជើងចំនួន ១៣៥ ដែលផ្តល់ការងារដល់កម្មករជាង […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុនដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យ​ទេសចរណ៍​ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជប៉ុន ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នាថា នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍ផងដែរ។ ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ​និងសហការី កាលពីសប្តាហ៍មុន។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានយល់ស្រប និងឯកភាពបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការពិនិត្យលទ្ធភាពរៀបចំបើកវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ការជំរុញការទាក់ទាញវិនិយោគិនធំៗ ពីប្រទេសជប៉ុនមកវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា ជាពិសេសគឺការនាំវិនិយោគិនមកវិនិយោគលើការផលិតវត្ថុអនុស្សាវីរិយ៍មានគុណភាពខ្ពស់នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅក្នុងជំនួបនោះដែរ ឯកឧត្តមប្រធានសមាគមជប៉ុន ក៏បានសន្យាដឹកនាំវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកម្ពុជា ស្របពេលដែលមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ។ សូមរំឭកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ធ្លាប់ផ្សព្វផ្សាយកាលពីពេលកន្លងទៅ៕  

អាន​បន្ថែម

ជប៉ុន ចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក និងការថែទាំសុខភាពនៅកម្ពុជា

សមាគមជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ពិសេសចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក និងការថែទាំសុខភាពនៅកម្ពុជា ដើម្បីរួមគ្នាចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ នេះយោងតាមជំនួបពិភាក្សារវាងឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូធុរជនក្រុមហ៊ុនសហគ្រាសជប៉ុន កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ នាឱកាសនោះ ប្រធានសមាគមជប៉ុន បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងដឹកនាំក្រុមការងារ សហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យសុខាភិបាល ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក ការថែទាំសុខភាព ផលិតផលបរិក្ខារវេជ្ជសាស្ត្រ គ្រឿងសម្អាង និងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រ នៅប្រទេសកម្ពុជា និងស្នើសុំការណែនាំ ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ។ ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី បានថ្លែងអំណរគុណចំពោះជប៉ុន ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង ក្រោមក្របខ័ណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនដល់វិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តម ក៏បញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ សូមជម្រាប់ថា តាមរយៈជំនួបខាងល សមាគមជប៉ុន ក៏បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល […]

អាន​បន្ថែម

១០ខែ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៥៧៥ ក្នុងទុនវិនិយោគប្រមាណ ៩,២ ពាន់លានដុល្លារ

រយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ពាន់លានដុល្លារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ពោលគឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ពាន់លានដុល្លារ ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ពាន់លានដុល្លារ។ ជាងនេះទៀត ក្នុងរយៈពេល១០ខែនេះដែរ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយនៃឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង។ ដោយឡែក គិតត្រឹមតែ១ខែតុលា ឆ្នាំ២០២៥វិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ១,៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ CDC បន្តថា ក្នុងចំណោមគម្រោងវិនិយោគដែលបានអនុម័តនៅក្នុងខែតុលា សរុបគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៨គម្រោង និងគម្រោង […]

អាន​បន្ថែម

ក្រុមហ៊ុនឯកទេសវេជ្ជសាស្ត្រ​របស់អាមេរិក ចង់​​វិនិយោគលើ​វិស័យសុខាភិបាល​នៅកម្ពុជា

ក្រុមហ៊ុន Siemens Healthineers បានបង្ហាញពីចំណាប់អារម្មណ៍ចង់ជំរុញ​វិនិយោគ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅកម្ពុជា។ នេះបើយោងតាមជំនួបពីភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers កាលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គោលបំណង​នៃ​ជំនួបនេះ គឺសំដៅជំរុញ​ឱ្យ Siemens Healthineers ពិនិត្យ​លទ្ធភាព​នៃ​ការ​ចូលរួម​ផ្គត់ផ្គង់ បំពាក់ និង​ថែទាំ​ឧបករណ៍​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​ខ្ពស់​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ផ្តោត​សំខាន់​របស់​រដ្ឋាភិបាល​លើ​ការ​ពង្រឹង​គុណភាព​សេវា​សុខាភិបាលជូនពលរដ្ឋ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បាន​ស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត​ផង​ដែរ ដោយផ្តោត​លើ​ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ(Radiologists) និង​វិស្វករ​ដែល​អាច​ថែទាំ និង​ជួសជុល​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​បាន​ដោយ​ខ្លួនឯង (Localization of Skill)​។ ឯកឧត្តម ថែមទាំងបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បី​ធ្វើពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួនផងដែរ។​ ជាការ​ឆ្លើយតប​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Siemens មានចំណាប់អារម្មណ៍​ចំពោះ​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​របស់​កម្ពុជា និង​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ ដោយ​​លើកឡើង​ថា ពួកគេ​នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​លើវិស័យសុខាភិបាលនៅ​កម្ពុជា។ […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិក McDonald ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន McDonald’s Corporation ដែលជាក្រុមហ៊ុនធំមួយរបស់អាម៉េរិក មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត។ នេះបើយោងតាមជំនួបពិភាក្សា រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិអាជីវកម្ម និងការអភិវឌ្ឍន៍សកល នៃក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោក Andrew Gregory តំណាងក្រុមហ៊ុន បានបញ្ជាក់អំពី គោលការណ៍របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន និងផែនការផ្សេងៗទាក់ទងនឹងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានធ្វើការកត់សម្គាល់នូវសក្តានុពលរបស់ប្រទេសកម្ពុជាសម្រាប់ការពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀតនានាពេលអនាគត។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្វាគមន៍ និងបានផ្តល់ការធានាថា រាជរដ្ឋាភិបាល នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald’s នៅកម្ពុជា ដែលនឹងនាំមកនូវប្រយោជន៍ផ្នែកការងារ បទពិសោធន៍ធុរកិច្ច និងការអភិវឌ្ឍស្តង់ដារម្ហូបអាហារនៅកម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation គឺមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ នៃសហរដ្ឋអាម៉េរិក។ក្រុមហ៊ុននេះ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាប្រកាសលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគក្នុងខេត្តភាគឦសានដែលមានតម្លៃ ៤០០ លានដុល្លារ

រាជរដ្ឋាភិបាងកម្ពុជាបានប្រកាសពីការលើកទឹកចិត្តពិសេសមួយចំនួនដែលមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភាគឦសាន ដោយសម្រួលដល់គម្រោងវិនិយោគចំនួន ១១ ដែលមានដើមទុនសរុបចំនួន ៤០០ លានដុល្លារ។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែល ៨០០ នៅក្នុងតំបន់ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនឱកាសការងារក្នុងស្រុក។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំថ្មីៗនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគភាគឦសាន (NEIPG)។ ឯកឧត្តមបណ្ឌិត សាហ៊ីប បានរៀបរាប់លម្អិតថា គម្រោងវិនិយោគទាំងនេះគ្របដណ្តប់លើវិស័យផ្សេងៗគ្នា ដែលបង្ហាញពីវិធីសាស្រ្តចម្រុះចំពោះកំណើនសេដ្ឋកិច្ច។ គម្រោងទាំងនោះរួមមាន ៤គម្រោងស្ថិតនៅខេត្តក្រចេះ ១គម្រោងនៅខេត្តស្ទឹងត្រែង ៤គម្រោងស្ថិតនៅខេត្តរតនគីរី និង២គម្រោងស្ថិតនៅខេត្តមណ្ឌលគីរី។ គម្រោងទាំងនោះរួមមានផលិតកម្មកសិកម្ម និងការកែច្នៃ ការដាំដុះដំណាំកសិ-ឧស្សាហកម្ម ការសាងសង់សណ្ឋាគារ និងរមណីយដ្ឋាន ស្ថាប័នអប់រំ ការថែទាំសុខភាពឯកជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គម្រោងដ៏លេចធ្លោមួយរួមមានការសាងសង់កំពង់ផែពហុបំណងមួយនៅខេត្តក្រចេះ ដែលត្រូវបានគេកំណត់ថាជាកំពង់ផែដំបូងគេបង្អស់នៅក្នុងខេត្ត និងតំបន់ភាគឦសានទាំងមូល។ កំពង់ផែនេះត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកយ៉ាងច្រើន ខណៈពេលដែលកំពុងផ្លាស់ប្តូរតំបន់នេះទៅជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ផលិតផលកសិកម្ម និងឧស្សាហកម្ម។ វាក៏ត្រូវបានគេរំពឹងថានឹងធ្វើសមាហរណកម្មជាមួយប្រព័ន្ធភស្តុភារកម្មដ៏ទូលំទូលាយនៃព្រែកហ្វូណនតេជោនាពេលអនាគតផងដែរ។ គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ តំបន់ភាគឦសានបានទទួលសំណើគម្រោងវិនិយោគចំនួន ២១ ដែលមានតម្លៃប្រហែល ៧០០លានដុល្លារ ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។ ក្រុមការងារបានស្វាគមន៍សំណើពីវិនិយោគិនចម្រុះ រួមទាំងវិនិយោគិនមកពីប្រទេសចិន ជប៉ុន និងវៀតណាម […]

អាន​បន្ថែម