ក្រុមហ៊ុនចិនចំនួន២ មកបង្ហាញផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប និងក្រុមហ៊ុន អ៊ូហាន់ ឈូយាវ តិចណូឡូជី ឯ.ក បានមកបង្ហាញពីផែនការពង្រីកវិសាលភាពនៃការវិនិយោគលើវិស័យសក្តានុពលរបស់ខ្លួននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ បានមកជួបពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាលរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនទាំងពីរដឹកនាំដោយ ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបអំពីសាវតានៃការចាប់ផ្តើមវិនិយោគនៅកម្ពុជា និងបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុប មានជាអាទិ៍៖ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្តះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូលគ្រឿងសំណង់, និងក្រុមហ៊ុនសាងសង់។ ជាមួយគ្នានេះ ឧកញ៉ាក៏បានជម្រាបបន្ថែមអំពីផែនការក្នុងការពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការវិនិយោគថ្មីៗដូចជា៖ ការវិនិយោគលើផ្នែកកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងកាវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូល ជាដើម។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែម ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស រួមមាន៖ វិស័យឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, […]

អាន​បន្ថែម

រយៈពេល ៧ខែ កម្ពុជាទទួលបានគម្រោងថ្មី ៤៤០គម្រោង ក្រោមទុនវិនិយោគ ៦,៧ពាន់លានដុល្លារ

ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៤០គម្រោង មានទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ ចំនួននេះ បានកើនឡើង ២០៦គម្រោង ស្មើនឹង ៨៨% បើគិតជាទឹកប្រាក់កើនប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ខែនេះ វិស័យឧស្សាហកម្មនៅតែបន្តនំាមុខគេ ដោយទទួលបានការបណ្ដាក់ទុនរហូតដល់ ៤,៧ពាន់លានដុល្លារ, តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ពាន់លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣៥៦លានដុល្លារ និង វិស័យទេសចរណ៍ ១៦៧លានដុល្លារ។ ចំណែកប្រទេសចិននៅតែជាប្រភពវិនិយោគដ៏លេចធ្លោនៃការវិនិយោគបរទេសនៅកម្ពុជា ដែលរួមចំណែករហូតដល់ទៅ ៥៣,៦៦% នៃការវិនិយោគសរុប។ ចំពោះប្រភពទុនក្នុងស្រុកក៏កំពុងតែដើរតួយ៉ាងសំខាន់ផងដែរ គឺ២៩,៩៧% នៃទុនសរុប។ ក្រៅពីប្រភពទុនដ៏សំខាន់ទាំងពីនេះ នៅមានវិនិយោគិនមកពីប្រទេសផ្សេងៗ រួមមាន៖ សិង្ហបុរី, វៀតណាម, កោះ British Virgin, អង់គ្លេស, កោះ Cayman, […]

អាន​បន្ថែម

បច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង និងរោងចក្រ ១.០៣៤កន្លែង កំពុងដំណើរការ

មកទល់បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង ជាពិសេសក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក សុខ រស់ បានឱ្យដឹងថា ខេត្តស្វាយរៀងមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣គឺ ប៉ូលឧស្សាហកម្ម និងទេសចរណ៍ ដែលលាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប ដល់ក្រុងបាវិត ខណៈផ្នែកខ្លះស្ថិតនៅក្នុងស្រុកចន្ទ្រា និងផ្នែកខ្លះទៀតស្ថិតក្នុងស្រុកកំពង់រោទិ៍។ ជាមួយគ្នានេះ លោកបន្តថា បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង, កាស៊ីណូ ២៨កន្លែង និងសណ្ឋាគារ ៤០ន្លែង។ លើសពីនេះ ខេត្តមួយនេះមាន ប៉ូលកសិ-ឧស្សាហកម្មដែលគ្របដណ្ដប់ស្រុកចំនួន ៣ គឺ ស្រុកស្វាយទាប ស្រុករំដួល និងស្រុករមាសហែក មានផ្ទៃដីប្រមាណ ៧.០៤២ហិកតា និងប៉ូលកសិកម្មគ្របដណ្តប់នៅតាមបណ្ដាក្រុង […]

អាន​បន្ថែម

ក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ ខេត្តតាកែវទទួលបានការវិនិយោគជិត ១០០លានដុល្លារ ពី ៣១ក្រុមហ៊ុន

គិតត្រឹមរយៈពេល ៦ខែ ពោលគឺគិតពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានការវិនិយោគជិត ១០០លានដុល្លារ ពីក្រុមហ៊ុនចំនួន ៣១។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ពលករជាង ២០០នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកកោះអណ្ដែត នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានប្រាប់ បងប្អូនពលករទាំងអស់ កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធ នឹងការស្វែងការងារធ្វើនៅក្នុងស្រុក ព្រោះគ្រាន់តែស្រុកកោះអណ្ដែតមួយ មានរោងចក្រទើបបើកថ្មីចំនួន ៦រោងចក្រ និងត្រូវការកម្មករបំរើការងាររហូតដល់ជាង ១ពាន់នាក់ ឯណោះ។ ឯកឧត្តមបន្តថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទុនវិនិយោគគិតជាទឹកប្រាក់មានជាង ៩៧លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ បានបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត ២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។ គួររំលឹកថា បច្ចុប្បន្ននេះ នៅក្នុងខេត្តតាកែវមានរោងចក្រ សហគ្រាស សរុបចំនួន […]

អាន​បន្ថែម

ជប៉ុនប្រកាសពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹកនៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៤

ក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកបរិសុទ្ធសម្រាប់ពិសានៅក្នុងខេត្តចំនួន៤  រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនក្រុមហ៊ុនពីបរិយាកាសវិនិយោគនៅកម្ពុជាដែលពោរពេញដោយភា​ព​អំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរទ្បើង។ នាឱកាសនោះ លោក IKEYA Yusuke បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយផ្តោតជាពិសេសលើក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាននិងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកបរិសុទ្ធសម្រាប់ពិសានៅក្នុងខេត្តចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដោយរួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបុរី ចង់ពង្រីកការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា

គណៈប្រតិភូសិង្ហបុរី បានដឹកនាំតំណាងអ្នកវិនិយោគចំនួន ១៦ក្រុមហ៊ុន មកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកវត្តមានរបស់ខ្លួនក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ បានឱ្យដឹងថា ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកវត្តមានធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា តាមរយៈការស្វែងយល់ពីទិដ្ឋភាពនៃការអភិវឌ្ឍនៅកម្ពុជា និងឱកាសវិនិយោគក្នុងវិស័យកម្មន្តសាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យាជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុនសិង្ហបុរីទាំង១៦នេះ បច្ចុប្បន្នកំពុងធ្វើអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជាវិទ្យាសាស្ត្រជីវិត ការបណ្តុះបណ្តាលផ្នែកឌីជីថល ការកែច្នៃម្ហូបអាហារ សេវាកម្មវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនទាំងនេះ មួយចំនួនកំពុងធ្វើអាជីវកម្មនៅកម្ពុជាស្រាប់ ហើយកំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការ និងកិច្ចសហការថ្មីៗបន្ថែមទៀត។ ពាក់ព័ន្ធនឹងប្រទេសសិង្ហបុរីនេះដែរ ក្នុងជំនួបជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធធុរកិច្ចសិង្ហបុរី ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីបន្តលើកស្ទួយតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដទៃទៀតផងដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុនGM សម្រេចជ្រើសយកកម្ពុជាជាទីតាំងសម្រាប់ដំណើរការរោងចក្រតំឡើងររថយន្តអាមេរិក

ក្រុមហ៊ុន GM បានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន សម្រាប់ដំណើរការផ្គុំដំឡើងរថយន្តទំនើបប្រភេទភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado)។ នេះបើយោងតាមពិធីសម្ពោធរថយន្តប្រភេទខាងលើ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសាទរ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ក្នុងការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ខណៈឯកឧត្តម ក៏ថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។ ឯកឧត្តម ក៏បានលើកឡើងនូវយុទ្ធសាស្ត្រចម្បងចំនួនពីរ សម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទី១៖ ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទី២៖ សូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។ ឯកឧត្តម បន្តប្តេជ្ញាចិត្តក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន ខណៈឯកឧត្តម រំពឹងថា កម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។ […]

អាន​បន្ថែម

ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសឧស្សាហកម្មយានយន្តនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបង្ហាញពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Kensuke Tsuchiya បានបញ្ជាក់ថា ជំនួបនេះ ដើម្បីជម្រាបពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ខណៈឯកឧត្តមថា គម្រោងនេះស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រដ្ឋាភិបាល។ ឯកឧត្តមរំពឹងថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota Tsusho […]

អាន​បន្ថែម

មីយ៉ាន់ម៉ា បង្ហាញបំណងចង់វិនិយោគលើវិស័យសំខាន់ៗចំនួន៦ នៅកម្ពុជា

គណ:ប្រតិភូវិស័យឯកជននៃសហភាព មីយ៉ាន់ម៉ា ដែលមានសមាជិកចំនួន ៥៤រូប បានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយបានបង្ហាញពីបំណងចង់វិនិយោគក្នុងវិស័យសំខាន់ៗចំនួន៦ នៅកម្ពុជា។ បំណងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយ លោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា នៅទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងតាមសំណូមពររបស់គណ:ប្រតិភូមីយ៉ាន់ម៉ា ដែលមានបំណងស្វែងយល់ពីឱកាសធុរកិច្ច និងវិនិយោគក្នុងវិស័យចំនួន៦ នៅប្រទេសកម្ពុជា រួមមាន៖ ធនាគារ សុខាភិបាល ទំនិញកម្មន្តសាល គ្រឿងសង្ហារឹមផលិតពីដែក វាយនភណ្ឌ និងផ្សារទំនើបជាដើម។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគម្រោងវិនិយោគនៅកម្ពុជានេះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គិតត្រឹមខែកក្កដាឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤២៦គម្រោង អាចបង្កើតការងារថ្មីជាង ៣០ម៉ឺនកន្លែង។ ក្នុងចំណោម គម្រោងវិនិយោគទាំងនោះ មានគម្រោងជាង៩០% បានផ្តោតទៅលើវិស័យឧស្សាហកម្ម។ ទន្ទឹមគ្នា […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនកំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន MITSUI កំពុងស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តអគ្គិសនី ដោយផ្តោតជាពិសេសលើរ៉ឺម៉កកង់បីអគ្គិសនី និងទោចក្រក្រយានយន្តអគ្គិសនីផ្សេងៗទៀត។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូក្រុមហ៊ុន MITSUI នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ គណៈប្រតិភូបានកោតសរសើរចំពោះកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងបានស្វែងយល់អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបន្ស៊ីជាមួយយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន MITSUI បានបន្ថែមថា ក្រុមហ៊ុនខ្លួនមានប្រតិបត្តិការអាជីវកម្មនៅទូទាំងពិភពលោក ដែលរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសថៃ ហ្វីលីពីន និងម៉ិកស៊ិកូ។ គណៈប្រតិភូក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនី។ លើសពីនេះទៀត ក្រុមហ៊ុន MITSUI ក៏បានជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយលើកឡើងថាអាចជាគំរូសក្តានុពលសម្រាប់ការវិនយោគនៅកម្ពុជានាពេលអនាគត។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ការវិនិយោគលើវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ រួមទាំងស្ថានីយ៍សាកថ្ម។” ដោយឡែកចំពោះវិស័យទឹកស្អាតវិញ ឯកឧត្តមបានលើកឡើងថា៖ “នៅក្នុងវិស័យទឹកស្អាត កម្ពុជាត្រូវការក្រុមហ៊ុនដែលមានចក្ខុវិស័យរយៈពេលវែង ដើម្បីវិនិយោគលើប្រតិបត្តិការខ្នាតធំ។ ខណៈដែលការវិនិយោគក្នុងវិស័យនេះអាចត្រូវការរយៈពេលយូរដើម្បីទទួលបានប្រាក់ចំណេញ នេះជាការវិនិយោគដែលមានស្ថេរភាព និងសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុនទាក់ទងនឹងប្រភពទឹក […]

អាន​បន្ថែម