រដ្ឋាភិបាលហុងកុងប្រកាសសង់ប្រព័ន្ធសាកថ្មអ៊ីដ្រូសែនដំបូងបង្អស់របស់ខ្លួន ដើម្បីនិរន្តភាពបរិស្ថាន
រដ្ឋាភិបាលហុងកុងប្រកាសពីផែនការសាងសង់ប្រព័ន្ធសាកថ្មអ៊ីដ្រូសែនស្វ័យប្រវត្តិ ដំបូងបង្អស់របស់ខ្លួនសម្រាប់ផ្គត់ផ្គង់ដល់យានយន្តអគ្គិសនីក្នុងទីក្រុង នៅត្រីមាសទី២ នៃឆ្នាំ២០២៦។ គំនិតផ្តួចផ្តើមនេះគឺជាសញ្ញានៃជំហានដ៏ក្លាហានឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការចុះផ្សាយរបស់ thestar កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៥។ តាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះត្រូវបានផ្តួចផ្តើមរួមគ្នាដោយក្រុមហ៊ុន Hong Kong និង China Gas Co Ltd (Towngas) និង Hong Kong Science and Technology Parks Corp (HKSTP) គឺដើម្បីបម្រើជាមជ្ឈមណ្ឌលសម្រាប់ការសាកថ្ម EV ដែលមានមូលដ្ឋានលើអ៊ីដ្រូសែននៅក្នុងទីក្រុងហុងកុង។ ប្រព័ន្ធថ្មីនេះ នឹងដំណើរការដោយស្វ័យប្រវត្តិ និងប្រើប្រាស់អ៊ីដ្រូសែនដែលចម្រាញ់ចេញពីបណ្តាញឧស្ម័នក្នុងទីក្រុង ដើម្បីបង្កើតជាថាមពលអគ្គិសនីសម្រាប់ការបញ្ចូលភ្លើង EV ដោយផលិតជាចំហាយទឹក។ នាយកប្រតិបត្តិនៃ HKSTP លោក Albert Wong Hak-keung បានលើកឡើង ថា នៅពេលដែលដំណោះស្រាយនៃការបញ្ចូលថាមពលអ៊ីដ្រូសែនទទួលបានភាពទាក់ទាញខ្លាំងនៅទូទាំងពិភពលោក ប្រព័ន្ធថ្មីរបស់ហុងកុងនេះនឹងត្រូវកំណត់ឡើងដើម្បីជំរុញឱ្យមានការទទួលស្គាល់ថាមពលស្អាតបន្ថែមទៀតនៅក្នុងវិស័យដឹកជញ្ជូនរបស់ទីក្រុង។ លោក Wong បានបន្តថា “ប្រព័ន្ធអ៊ីដ្រូសែនថ្មីនេះនឹងត្រូវសាងសង់នៅសួនវិទ្យាសាស្ត្រមិនត្រឹមតែជាការបង្ហាញពីសក្តានុពលរបស់អ៊ីដ្រូសែនសម្រាប់ការសាក EV ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសម្រាប់ការផ្លាស់ប្តូរការចល័តពណ៌បៃតងរបស់ទីក្រុងហុងកុង […]
អានបន្ថែមកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំពេលមានការកើនឡើងការវិនិយោគរហូត ៩៦០គម្រោង ត្រឹមឆមាសទី១ឆ្នាំនេះ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចពិភាក្សាដ៏សំខាន់មួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងជំរុញគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំឱ្យបានឆាប់រហ័ស ខណៈលំហូរវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៩៦០គម្រោង មានទុនវិនិយោគប្រមាណ ១២,៦ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ២០ម៉ឺនកន្លែង។ នេះបើយោងតាមការថ្លែងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្ត ក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ។ ឯកឧត្តមបន្ត គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាពក្នុងការស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ ខណៈគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative គឺជាការចង្អុលបង្ហាញ និងជាការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។ លើសពីនេះ ឯកឧត្តម ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។
អានបន្ថែមកម្ពុជា និងធនាគារពិភពលោក ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបន្តភាពជាដៃគូយូរអង្វែង!
កម្ពុជា និងធនាគារពិភពលោក(WB) បានប្តេជ្ញាថា នឹងរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដើម្បីបន្តភាពជាដៃគូសម្រាប់រយៈពេលវែងបន្ថែមទៀត។ នេះបើយោងតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី និងលោកស្រី Manuela V. Ferro បានប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, វិស័យឌីជីថល, ថាមពលកកើតឡើងវិញ, អប់រំ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ក្នុងជំនួបនោះ លោកស្រី Manuela V. Ferro បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា បើទោះបីជានៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជាក៏ដោយ ក៏កម្ពុជានៅតែអាចរក្សាបាននូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ លោកស្រី បានអះអាងថា ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល […]
អានបន្ថែមរដ្ឋបើកការដ្ឋានសង់អគារសិក្សាតម្លៃជាង $១,២លាន ក្រោមមូលនិធិសប្បុរសធម៌ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា
រដ្ឋបាលខេត្តកំពង់ធំ និងសមាគមឧកញ៉ាកម្ពុជា បានបើកការដ្ឋានសាងសង់អគារសិក្សាចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារ។ ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម ការងារ សាងសង់អគារសិក្សានៅខេត្តកំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ វិទ្យាល័យទ្រៀលទទួលបានអគារមួយខ្នង កម្ពស់បីជាន់មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារមួយខ្នង កម្ពស់ពីរជាន់មាន ១០បន្ទប់។ ចំណែកសាលាបឋមសិក្សាជាន់លែងភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបាន អគារមួយខ្នង កម្ពស់មួយជាន់មាន […]
អានបន្ថែមកម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន៧ តម្លៃ១២៣លានដុល្លារ ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍
កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន៧ តម្លៃ១២៣លានដុល្លារ បន្ថែមទៀត ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យពិភាក្សាលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះរួចរាល់ហើយ។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង (ផលិតគ្រឿងសង្ហារិមនិងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិកនិងលោហធាតុ, ផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនីនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។ គម្រោងវិនិយោគទាំង៧ខាងលើនេះ គ្រោងនឹងបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។ សូមរម្លឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ៣៧៣គម្រោង […]
អានបន្ថែមក្រុមហ៊ុន VINCI ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពលស្អាត និងទឹកស្អាត
ក្រុមហ៊ុន VINCI Airports បានបង្ហាញពីចំណាប់អារម្មណ៍ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពលស្អាត និងទឹកស្អាត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយលោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន VINCI បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍ចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជានាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងខ្លាំងដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសបានរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះបំណងចង់ពង្រីកវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន ខណៈសម្ដេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យបានជាប់លាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ គួរបញ្ជាក់ថា តាមរយៈជំនួបពិភាក្សាខាងលើ តំណាងក្រុមហ៊ុន VINCI Airports ក៏បានបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ […]
អានបន្ថែមក្រុមហ៊ុនចិនចំនួន៣ ចាប់អារម្មណ៍វិនិយោគលើវិស័យដែលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា
ក្រុមហ៊ុនធំៗចំនួន៣ ដែលមានជំនាញផ្នែករៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវរយៈពេលជាង១០ឆ្នាំ មកពីប្រទេសចិន បានបង្ហាញផែនការវិនិយោគរបស់ខ្លួនដោយចង់ចូលរួមចំណែកដល់ការអនុវត្តភាពស្អាត និងអនាម័យនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយក្រសួងបរិស្ថានដើម្បីសិក្សាពីសក្តានុពលវិនិយោគរបស់កម្ពុជារួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិនចំនួន២ទៀត រួមមាន៖ ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd. និងក្រុមហ៊ុនJiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch កាលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Li Wenjie តំណាងក្រុមហ៊ុនមកពីប្រទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកវិនិយោគ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់កម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញឱ្យមានការវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនរបស់លោក ក៏មានបំណងចង់ចូលរួមចំណែកវិនិយោគដើម្បីជំរុញភាពស្អាត ជាមួយក្រសួងបរិស្ថានផងដែរ។ […]
អានបន្ថែមរយៈពេលជិត២០ឆ្នាំ កូរ៉េបានជួយកម្ពុជាប្រមាណ ៤៥០លានដុល្លារ អភិវឌ្ឍវិស័យធនធានទឹក
ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ រដ្ឋាភិបាលកូរ៉េ បានផ្តល់ជំនួយមករាជរដ្ឋាភិបាលកម្ពុជា ក្នុងទំហំថវិកាប្រមាណ ៤៥០លានដុល្លារ ដើម្បីជួយដល់វិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Minnie Chey នាយិកាប្រតិបត្តិធនាគារនីហរ័ណ អាហរ័ណកូរ៉េប្រចាំកម្ពុជា(K-EXIMBANK) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ក្នុងរយៈពេលជិតពីរទសវត្សរ៍នេះ រដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារនីហរ័ណ អាហរ័ណកូរ៉េ បានផ្តល់កម្ចីសម្បទាន និងជំនួយឥតសំណងមករាជរដ្ឋាភិបាលកម្ពុជា ក្នុងទំហំថវិកាប្រមាណ ៤៥០លានដុល្លារ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធការងារទឹកជាច្រើន ដើម្បីធានាសន្តិសុខទឹកក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកូរ៉េនាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួង និងធនាគារនីហរ័ណ អាហរ័ណកូរ៉េ (K-EXIMBANK) ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេសការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យវិស័យអាទិភាពមួយនេះកាន់តែមានការរីកចម្រើន។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម […]
អានបន្ថែមរយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ៣៧៣ មានទុនសរុប ៥,៨ពាន់លានដុល្លារ
ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥,៨ពាន់លានដុល្លារ កើន ៧៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគទាំង ៣៧៣នេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ២៥ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ចំនួនគម្រោងដែលត្រូវបានអនុម័តមានការកើនឡើងរហូតដល់ទៅ ១៨៣គម្រោង ខណៈទុនវិនិយោគក៏មានការកើនឡើងប្រមាណ ២,៥ពាន់លានដុល្លារផងដែរ ដែលស្មើនឹងប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ការកើនឡើងនៃគម្រោងវិនិយោគនេះ ក៏បានឆ្លុះបញ្ជាំងពីសក្ដានុពលនៃវិស័យឧស្សាហកម្មកម្ពុជាដែលបានស្រូបទាញទុនវិនិយោគបានរហូតដល់ ៤,២ពាន់លានដុល្លារ, តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ចំនួន១,៥ពាន់លានដុល្លារ, ខណៈវិស័យកសិកម្ម-ឧស្សាហកម្ម និងទេសចរណ៍ស្រូបបានត្រឹមតែ ១៣០លានដុល្លារ និង ២០លានដុល្លារ រៀងគ្នាប៉ុណ្ណោះ។ លើលពីនេះ បើក្រឡេកមើលប្រភពទុនវិនិយោគវិញ ចិនបានឈរលើលំដាប់ខ្ពស់បំផុតក្នុងឆមាសទី១ ឆ្នាំ២០២៥ គឺ ៥២,២៣%, តាមពីក្រោយដោយ កម្ពុជាខ្លួនឯងមាន […]
អានបន្ថែមវិនិយោគគិនចិនប្រកាសបោះទុន $៥០០លាន បង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ នៅកំពង់ស្ពឺ
Dongbaishan Holding Group Co., Ltd. គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយមកពីប្រទេសចិន បានប្រកាសពីផែនការដ៏មានមហិច្ឆតាក្នុងការវិនិយោគប្រមាណ ៥០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនៅក្នុងខេត្តកំពង់ស្ពឺ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងលោក Si Juchen ប្រធានក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Si បានលើកឡើងពីបទពិសោធដ៏រឹងមាំរបស់ក្រុមហ៊ុនក្នុងរយៈពេល ២០ឆ្នាំកន្លងមកនៅក្នុងប្រទេសចិន និងបានបង្ហាញពីទំនុកចិត្តលើទិដ្ឋភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជម្រាបជូនដល់ឯកឧត្តមអភិបាលខេត្ត។ លើសពីនេះ លោក Si ក៏បានបង្ហាញពីផែនការដ៏ធំរបស់ក្រុមហ៊ុនដែលកំពុងចាប់ដៃគូជាមួយសមាគមអភិវឌ្ឍន៍សហគមន៍កម្ពុជា-ចិន និងក្រុមហ៊ុន SL Sunlight Green Energy Sorlapower Co. Ltd. ដើម្បីវិនិយោគបង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យដែលនឹងលាតសន្ធឹងលើផ្ទៃដីជិត ៦០០ហិកតានៅក្នុងខេត្តកំពង់ស្ពឺ។ បើតាមផែនការ រោងចក្រនេះនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅពាក់កណ្តាលខែកក្កដាឆ្នាំ២០២៥នេះ ហើយត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ប្រមាណពី ១.៥០០ ទៅ ៣.០០០កន្លែង។ […]
អានបន្ថែម

English
