ចិនប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើការផលិតស្រោមដៃពេទ្យសម្រាប់នាំចេញ!
ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន ចង់ពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិនិយោគនៅប្រទេសកម្ពុជាស្រាប់។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន Shijiazhuang Hongray Group Co., Ltd. កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក លាវ គួយស៊ី(Liu Guixi) បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននេះ។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) សម្រាប់នាំចេញទៅទីផ្សារអាម៉េរិក […]
អានបន្ថែមក្រុមហ៊ុន Hong Leong បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា
ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. មានបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជានាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុននេះ បានមកជួបពិភាក្សាអំពីគម្រោងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។ បំណងនេះ បានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងក្រុមហ៊ុន បានឱ្យដឹងថា ដោយមានការជឿជាក់លើរដ្ឋាភិបាលកម្ពុជា កន្លងមកក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅពេលនេះ លោកថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ក៏មានបំណងចង់បង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha […]
អានបន្ថែមបច្ចុប្បន្ន ខេត្តត្បូងឃ្មុំមានក្រុមហ៊ុនវិនិយោគចំនួន ៣៦ ក្នុងនោះមាន ២ ជាក្រុមហ៊ុនរដ្ឋ
បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនវិនិយោគសរុបចំនួន ៣៦ក្រុមហ៊ុន ក្នុងនោះវិនិយោគរបស់រដ្ឋមានចំនួន ២ និងវិនិយោគឯកជនមានចំនួន ៣៤ក្រុមហ៊ុន។ នេះបើតាមឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងចំណោមក្រុហ៊ុនទាំងនោះ មានក្រុមហ៊ុនចំនួន ១៨ ដែលផ្តោតលើវិស័យកសិកម្ម និងឧស្សាហកម្ម។ ការវិនិយោគទាំងនេះផ្តោតលើផលិតផលសំខាន់ៗដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី អំពៅ និងកៅស៊ូ ព្រមទាំងការកែច្នៃផ្លែឈើ ជាពិសេសចេក និងការដាំដុះម្រេច។ បន្ថែមពីលើនេះ មានក្រុមហ៊ុនចំនួន ៦ មានជំនាញក្នុងការកែច្នៃជ័រកៅស៊ូ ខណៈក្រុមហ៊ុន ១ កំពុងធ្វើសកម្មភាពរុករករ៉ែ។ ដោយឡែក ក្រុមហ៊ុនចំនួន១១ទៀត វិនិយោគលើវិស័យផ្សេងៗ ដូចជា៖ ផ្សារ សណ្ឋាគារ ទុយោកែច្នៃ ប្លាស្ទិក ថាមពល ចំណីសត្វ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំ […]
អានបន្ថែមមកទល់បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគ ២១៥គម្រោង ក្នុងទុនវិនិយោគជិត $៣ពាន់លាន នៅកម្ពុជា
គិតត្រឹមខែមិថុនានេះ វៀតណាមបានបោះទុនវិនិយោគជាង ២,៩៤ ពាន់លានដុល្លារ លើគម្រោងវិនិយោគចំនួន ២១៥ នៅកម្ពុជា ខណៈធុរកិច្ចវៀតណាមជាច្រើនទៀតកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីការវិនិយោគបន្ថែមនៅកម្ពុជា។ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ ឯកឧត្តម ង្វៀន មិញវូ លើកឡើងថា គម្រោងជាច្រើនត្រូវបានដាក់ឱ្យដំណើរការប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាព ដែលរួមចំណែកច្រើនបែបយ៉ាងដល់វិស័យសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ពលករកម្ពុជាមួយផ្នែកធំ ក៏ដូចជារួមចំណែកដល់សន្តិសុខសង្គម និងការងារសប្បុរសធម៌មនុស្សធម៌នៅប្រទេសកម្ពុជា។ ដោយសារកម្ពុជាកំពុងលេចចេញជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ធុរកិច្ចមកពីប្រទេសជាច្រើន រួមទាំងធុរកិច្ចវៀតណាមដែរ ឯកអគ្គរដ្ឋទូតវៀតណាមបានលើកឡើងថា មានធុរកិច្ចវៀតណាមជាច្រើនបាននិងកំពុងធ្វើការសិក្សាស្វែងរកឱកាសវិវិយោគ ធ្វើអាជីវកម្មនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ដូចជា រាជធានីភ្នំពេញនិងខេត្តនានាដូចជា ស្វាយរៀង កំពត តាកែវ ក្រចេះ មណ្ឌលគីរី រតនគិរី ព្រះសីហនុ ព្រះវិហារ។ល។ (អានបន្ថែម) បើតាម ឯកអគ្គរដ្ឋទូតវៀតណាម វិស័យដែលសហគ្រាសវៀតណាមចាប់អារម្មណ៍រួមមាន កសិកម្មខ្នាតធំ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន (បណ្តាញ 5G រដ្ឋាភិបាលអេឡិចត្រូនិក បរិវត្តកម្មឌីជីថល) […]
អានបន្ថែមក្នុងឆមាសទី១-២០២៥ ខេត្តតាកែវនឹងមានរោងចក្រថ្មី ២៣កន្លែង, មានទុនប្រមាណ $៧៥លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ នៅក្នុងខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣កន្លែង, មានទុនវិនិយោគសរុបប្រមាណ ៧៥លានដុល្លារ ដោយរំពឹងថានឹងអាចបង្កើតឱកាសការងារបានប្រមាណ១៥.០០០នាក់ ដើម្បីបម្រើការងារ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ សហគ្រាសទាំងនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើបណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្ដម វ៉ី សំណាង បានឱ្យដឹងថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៥.០០០នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ខណៈឯកឧត្តមថា នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។ ឯកឧត្តមបន្តលើកឡើងថា នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។ ក្តីរំពឹងដ៏មុតមាំនេះត្រូវបានលើឡើងក្រោយពេល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ (អានបន្ថែម) បើតាមរបាយការណ៍ពីមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត […]
អានបន្ថែមវិនិយោគិនវៀតណាមប្រមាណ ១៥០ក្រុមហ៊ុន បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា
វិនិយោគិនរបស់វៀតណាម ដែលតំណាងឱ្យប្រមាណជា ១៥០ក្រុមហ៊ុន បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ នៅដើមឆ្នាំ២០២៥នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយវៀតណាម គឺជាប្រទេសធំទី២ ដែលកម្ពុជាបាននាំទំនិញចូលប្រទេសវៀតណាម។ ឯកឧត្តមបន្ថែមថា ក្នុងឆ្នាំនេះ ឯកឧត្តមមានជំនួបជាមួយអ្នកវិនិយោគិនវៀតណាម ក្នុងវេទិកាធុរកិច្ចដែលមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ ដែលសុទ្ធសឹងជាក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងកៀរគរក្រុមហ៊ុនទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអរគុណឯកអគ្គរដ្ឋទូតវៀតណាម ដែលមានបំណងជំរុញកៀរគរអ្នកវិនិយោគវៀតណាមមកកម្ពុជាបន្ថែមទៀត ខណៈឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ […]
អានបន្ថែមក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ចំពោះទុនវិនិយោគសរុប ៤,២ពាន់លានដុល្លារនេះវិញ មានការកើនឡើងរហូតដល់ទៅ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ក្នុងលំហូរទុនសរុបប្រមាណ ៤,២ពាន់លានដុល្លារ នេះ បានហៀរចូលក្នុងវិស័យសំខាន់ៗបីនៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្មទទួលបាន ៣,៦លានដុល្លារ, វិស័យហេដ្ឋរចនាសម្ព័ន្ធទទួលបាន ៥៥៨លានដុល្លារ, និង វិស័យទេសចរណ៍ទទួលបាន ២០លានដុល្លារ។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)។ ទាក់ទងនឹងទីតាំងសំខាន់ៗដែលទទួលបានការវិនិយោគទាំងនេះត្រូវបាននាំមុខដោយខេត្តកំពង់ស្ពឺ (៧២គម្រោង), ខេត្តស្វាយរៀង(៦៨គម្រោង), ភ្នំពេញ (៣៤គម្រោង), […]
អានបន្ថែមប្រតិភូតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូមួយក្រុមតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) បានមកដល់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Wayne Farmer ជាប្រធាន CABC នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ឯកឧត្តម លឹម វិសាល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកាណាដា ដោយសង្កត់ធ្ងន់លើចំណាប់អារម្មណ៍របស់ពួកគេក្នុងការយល់ដឹងអំពីទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ លោកក៏បានទទួលស្គាល់ការគាំទ្ររបស់រដ្ឋាភិបាលកាណាដាក្នុងការផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជាផងដែរ។ ការគាំទ្រនេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។ ឯកឧត្តមសង្ឃឹមថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគរបស់ប្រទេសកាណាដានៅកម្ពុជា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។ ដោយឡែក លោក Wayne Farmer បានឆ្លើយតបដែរថា គណៈប្រតិភូនាដែលចូលរួមនេះ មានប្រមាណជាង៨០ក្រុមហ៊ុន មានចំណាប់អារម្មណ៍ខ្ពស់លើឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានកោតសរសើរភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងបានសន្យាថានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។ ជាចុងក្រោយនោះ លោកបានអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន […]
អានបន្ថែមវិនិយោគិនម៉ាឡេស៊ី បង្ហាញចេតនាចង់មកវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងធ្វើអាជីវកម្ម៥ប្រភេទនៅក្នុងតំបន់
ស្ថិតក្នុងការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា Bin Zayed International Berhad (BZI) ដែលជាក្រុមហ៊ុនសាជីវកម្មម៉ាឡេស៊ីដ៏លេចធ្លោមួយនៅក្នុងតំបន់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន BZI នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ថា ក្រុមហ៊ុន BZI បច្ចុប្បន្នមានសកម្មភាពអាជីវកម្មនៅក្នុងវិស័យសំខាន់ៗចំនួនប្រាំនៅតាមបណ្តាប្រទេសនានា ដោយផ្តោតលើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ថាមពលស្អាត ការថែទាំសុខភាព និងការអប់រំ។ ក្រុមហ៊ុន BZI បានមើលឃើញពីសក្តានុពលយ៉ាងខ្លាំងនៅក្នុងបរិយាកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសកម្ពុជា ហើយក៏មានបំណងចង់ស្វែងរកឱកាសផ្សេងៗក្នុងប្រទេសនេះផងដែរ។ នាឱកាសនោះ លោកប្រធាន Nandy បានចែករំលែកនូវការយល់ដឹងអំពីប្រតិបត្តិការក្នុងតំបន់ដែលកំពុងដំណើរការរបស់ BZI និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជាសម្រាប់ការរីកចម្រើនទៅវិញទៅមកផងដែរ។ លើសពីនេះ លោកបានកត់សម្គាល់ថា ចំណាប់អារម្មណ៍របស់ BZI កើតចេញពីបរិយាកាសវិនិយោគវិជ្ជមានដែលជំរុញដោយរដ្ឋាភិបាលកម្ពុជា ដែលបើកចំហសម្រាប់ការវិនិយោគពីបរទេស។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ដោយបានលើកឡើងនូវគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីគាំទ្រការវិនិយោគ […]
អានបន្ថែមអ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…
សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមានប្រមាណ ៤០ក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន គឺបានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។ ជាលទ្ធផលតាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់យកឱកាសក្នុងការវិនិយោគរួមគ្នាផងដែរ។ គួររំលឹកថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម) ក្រោយមក ក្នុងខែឧសភានេះ ឃើញថាមានអ្នកវិនិយោគមួយក្រុមទៀត ទើបបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន […]
អានបន្ថែម

English
