ប្រតិភូចិន បង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ នៅកម្ពុជា ផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម

  គណៈប្រតិភូមួយក្រុមមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានប្តេជ្ញាជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសពួកគេបានលើកឡើងពីផែនការដ៏សំខាន់មួយគឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ទៀត ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី បានប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។ លោកបន្តថា ក្នុងន័យនេះហើយដែលនៅពេលថ្មីៗនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លើសពីនេះ លោក ចាវ ជានជីន ក៏បានបញ្ជាក់បន្ថែមថា ពេលនេះភាគីចិនបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីដែលតែងខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា […]

អាន​បន្ថែម