វិទ្យាស្ថាន ITI និងក្រុមហ៊ុនជប៉ុន រួមគ្នាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសលើជំនាញមេកានិចរថយន្ត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នឹងចាប់ដៃជាមួយគ្នាបង្កើនការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្មទំនើប។ ការចាប់ដៃគ្នានេះ ធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តូយ៉ូតា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ និងឱកាសការងារល្អៗនៅក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង។ សូមជម្រាបថា កិច្ចសហការនេះ បានផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ (RIS) និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស (Guest Lecture) ដើម្បីចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យាថ្មីៗដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះបណ្ដាលបំពាក់ជំនាញបន្ថែម (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) […]

អាន​បន្ថែម