តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]

អាន​បន្ថែម

Bentley បើក​ឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង

Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។ ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling)  និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។ ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។ ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។ នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ […]

អាន​បន្ថែម

ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ចប់ និងបើកដំណើរការគម្រោងសាងសង់រោងចក្រផលិតឥន្ធនៈពីកាកសំណល់ Rorotan Jakarta ដែលជាគម្រោងដ៏មហិមា និងជាមជ្ឈមណ្ឌលកែច្នៃកាកសំណល់ដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក។ រោងចក្រដែលមានតម្លៃទឹកប្រាក់ ១,២៨ ទ្រីលានរូពី (IDR) នេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃកាកសំណល់ក្នុងក្រុងចំនួន ២.៥០០ តោនក្នុងមួយថ្ងៃ ទៅជាឥន្ធនៈប្រកបដោយនិរន្តរភាពចំនួន ៨៧៥ តោន។ ដើម្បីគ្រប់គ្រងគម្រោងដែលមានភាពស្មុគស្មាញបែបនេះ ក្រុមហ៊ុន WIKA ងាកមកប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley។ ចាប់តាំងពីការចាប់ផ្ដើម គម្រោងនេះបានជួបប្រទះនូវឧបសគ្គធំៗជាច្រើន រួមមានបញ្ហាដីទន់គ្មានស្ថេរភាពនៅក្នុងទីក្រុងហ្សាកាតា និងតម្រូវការក្នងុការសម្របសម្រួលយ៉ាងខ្លាំងរវាងផ្នែកជំនាញផ្សេងៗគ្នា។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន WIKA បានប្រើប្រាស់កម្មវិធី Bentley PLAXIS និង STAAD ដើម្បីរចនាគ្រឹះ និងរចនាសម្ព័ន្ធឱ្យមានភាពរឹងមាំ ដែលអាចធន់នឹងស្ថានភាពរញ្ជួយដីនៅក្នុងតំបន់។ លើសពីនេះ ក្រុមហ៊ុនបានប្រើកម្មវិធី MicroStation, OpenPlant, និង ProStructures ដើម្ីបង្កើតគំរូ 3D កម្រិតច្បាស់រោងចក្រនេះ។ គំរូនេះជួយឱ្យការរចនាប្រព័ន្ធមេកានិច និងខ្សែចង្វាក់បញ្ជូនដ៏ស្មុគស្មាញតាមបែបម៉ូឌុល (modular […]

អាន​បន្ថែម

តើហេតុអ្វីគម្រោងទីក្រុងឆ្លាតវៃតម្លៃ ១៣,៦ លានដុល្លារនៅអារ៉ាប៊ីសាអូឌីតឈ្នះពាន YII?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah Region Development Authority – MDA នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើបថាគម្រោងទីក្រុងឆ្លាតវៃរបស់ខ្លួន បានឈ្នះជាជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) ដោយសារតែមូលហេតុ ២ ធំៗ ពោលគឺការរៀបចំផែនការច្បាស់លាស់ និងពិសេសការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley។ គម្រោងនេះបានប្រើបច្ចេកវិទ្យាទំនើបបែបឌីជីថល ដើម្បីរួមបញ្ចូលគ្នានូវបេតិកភណ្ឌដែលមានអាយុកាល ១ ៤០០ ឆ្នាំ ជាមួយនឹងអនាគតដែលផ្អែកលើទិន្នន័យ ស្របតាមចក្ខុវិស័យឆ្នាំ ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទំហំនៃគម្រោងនេះមានលក្ខណៈធំធេងណាស់ ដោយគ្របដណ្តប់លើលំហទីក្រុងចំនួន ៥៥ គីឡូម៉ែត្រការ៉េ និងផ្លូវថ្នល់ជាង ៧ ០០០ គីឡូម៉ែត្រ។ ជាធម្មតា ការប្រមូលទិន្នន័យលម្អិតបែបនេះនឹងត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ។ យ៉ាងណាមិញ តាមរយៈការប្រើប្រាស់ Bentley iTwin Capture ស្ថាប័ន MDA បានធ្វើផែនទីលើផ្ទៃដី ៦,៦ គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ […]

អាន​បន្ថែម

ប្ដូរពីក្រដាសទៅជាឌីជីថល៖ តើការសង់ប្រព័ន្ធរថភ្លើង 447km នៅអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីខ្លះ?

គម្រោងសាងសង់ប្រព័ន្ធអគ្គិសនីចម្ងាយ 447 គីឡូម៉ែត្រ ដើម្បីដំណើរការផ្លូវដែក Midland Main Line របស់ចក្រភពអង់គ្លេស គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលបង្ហាញថា ការប្រើប្រព័ន្ធគ្រប់សំណង់បែបឌីជីថលគឺជាគន្លឹះក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានប្រសិទ្ធភាព និងធន់នាពេលបច្ចុប្បន្ន និងអនាគត។ ក្រុមហ៊ុន SPL Powerlines UK ដែលជាអ្នករចនា និងដំឡើងប្រព័ន្ធអគ្គិសនីសម្រាប់រថភ្លើង ឈានមុខគេលើពិភលោកមួយ បានប្រើប្រាស់លំហូរការងារឌីជីថលកម្រិតខ្ពស់ ឬហៅថា iTwin ដើម្បីគ្រប់គ្រងការរចនា និងការអភិវឌ្ឍគម្រោងនេះ ។ ឧបសគ្គធំនៃគម្រោងនេះ គឺការតម្រូវឱ្យមានការរួមបញ្ចូលគ្នាយ៉ាងរលូននៃការរចនាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងហេដ្ឋារចនាសម័ន្ធដែលសង់ថ្មី។ លើសពីនេះទៅទៀត មានក្រុមហ៊ុនយ៉ាងហោយ  ២០ ក្រុមហ៊ុន ចូលរួមធ្វើការងារក្នុងគម្រោងនេះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន SPL Powerlines បានពឹងផ្អែកលើកម្មវិធីរបស់ Bentley ដើម្បីធ្វើឱ្យការងារត្រូវបានគ្រប់គ្រងនៅកន្លែងតែមួយ ខណៈបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយ និងហានិភ័យ ក៏ដូចជាបង្កើនប្រសិទ្ធភាព។ ដំបូងបង្អស់ ក្រុមហ៊ុនប្រើកម្មវិធី ProjectWise ដើម្បីប្រមូល និងគ្រប់គ្រងទិន្នន័យគ្រប់យ៉ាងរបស់គម្រោងឱ្យក្នុងប្រព័ន្ធតែមួយដែលហៅថា (Common Data Environment – CDE)។ ប្រព័ន្ធនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ […]

អាន​បន្ថែម

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch បង្ហើបវិធីប្រើ AI ពិនិត្យគុណភាពផ្លូវថ្នល់

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch ថ្មីនេះ បានបង្ហើបពីរបៀបប្រើប្រាស់ Drone ប្រព័ន្ធ AI រួមជាមួយនឹងកម្មវិធីគំរូសំណង់ភ្លោះ iTwin ដើម្បីត្រួតពិនិត្យគុណភាពគម្រោងសំណង់ផ្លូវ ពិសេសគុណភាពការសាងសង់គ្រឹះ និងការក្រាលកៅស៊ូ។ ការប្រើបច្ចេកវិទ្យានេះ នឹងក្លាយជាដំណោះស្រាយថ្មីមួយ ជំនួសឱ្យការចុះទៅត្រួតពិនិត្យផ្លូវនៅការដ្ឋានជាក់ស្ដែង ដែលចំណាយច្រើនទាំងលើកម្លាំងមនុស្ស ថវិកា និងពេលវេលា។ លើសពីនេះ វាក៏ជួយឱ្យការពិនិត្យសុក្រឹតជាងមុន ហើយបញ្ចៀសបញ្ហាលម្អៀង និងគ្មានតម្លាភាពពីការចុះពិនិត្យដោយភ្នែកទទេ ដែលបង្កជាបញ្ហានាពេលអនាគត។ ក្រុមហ៊ុន Benesch បានឱ្យដឹងថាវិធីសាស្រ្តដែលត្រូវចុះទៅការដ្ឋានដើម្បីត្រួតពិនិត្យផ្លូវបែបទូទៅគឺហួសសម័យហើយ។ វិធីនេះចំណាយពេលយូរខ្លាំង ពិសេសសម្រាប់គម្រោងទ្រង់ទ្រាយធំ ហើយក៏នឹងខ្ជះខ្ជាយថវិកាផងដែរ។ ៉លើសពីនេះ ការចុះពិនិត្យផ្លូវចាត់ទុកថាជាការងារគ្រោះថ្នាក់មួយ ពិសេសសម្រាប់គម្រោងដែលមានចរាចរណ៍ច្រើន និងហានិភ័យខ្ពស់។ ជាងនេះទៅទៀត ការ​ត្រួតពិនិត្យ​ម្ដងៗនឹងត្រូវមានការបិទផ្លូវ ដែលបង្កឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ មួយវិញទៀត ការត្រួតពិនិត្យដោយមនុស្សគឺមានឱកាសខុស និងលំអៀងច្រើន ដែលបង្កជាបញ្ហានៅពេលក្រោយ” ក្រុមហ៊ុន Benesch បានបន្ដ។ ដោយសារតែបញ្ហាទាំងនេះ ក្រុមហ៊ុនបានងាកប្រើកម្មវិធីគំរូឌីថលភ្លោះ (iTwin) ប្រព័ន្ធ AI និង Drone ដើម្បីធ្វើការនេះ ដោយមានប្រសិទ្ធភាពជាងមុន។ វិធីសាស្រ្តគឺ ក្រុមហ៊ុនប្រើ Drone […]

អាន​បន្ថែម