មកស្គាល់ពីកម្មវិធីគូរប្លង់ឆ្លាតវៃ ៖ អាចឱ្យអ្នកស្រមៃសំណង់នៅទីតាំងជាក់ស្ដែងដូចពិតៗ

ឧទាហរណ៍ថាចង់សង់វិឡាដ៏ស្រស់ស្អាតមួយនៅលើចង្កេះភ្នំ នៅឯខេត្តមណ្ឌលគិរី  ជាក់ស្ដែង អ្នកត្រូវចុះទៅមើលដី ហើយថតរូប វាស់វែង បន្ទាប់មកអ្នកត្រូវទៅជួលស្ថាបត្យករឱ្យគូរប្លង់។ ការគូរប្លង់ពេលខ្លះគឺមិនបានដូចចិត្តទៀត ព្រោះត្រឹមតែជាប្លង់លើក្រដាស ហើយស្រមៃមិនចេញថាផ្ទះនៅទៅជាយ៉ាងណា។ ឥឡូវឈប់ពិបាកទៀតហើយ មានកម្មវិធីថ្មីឆ្លាតវៃមួយដែលអាចជួយអ្នកបាន ទោះអ្នកមិនយល់ និងគ្មានចំណេះដឹងលើផ្អែកសំណង់ និងស្ថាបត្យកម្មក៏ដោយ។ ជាជាងត្រឹមតែមើលរូបក្នុងក្រដាស កម្មវិធីនេះអាចបង្កើតរូបភាព និងវីដេអូដូចពិតនៃផ្ទះរបស់អ្នក នៅលើទីតាំងជាក់ស្ដែងបានដោយងាយស្រួល។ អ្នកអាចមើលឃើញថាផ្ទះគឺស្អាតប៉ុនណានៅពេលថ្ងៃលិច ហើយពេលថ្ងៃរះនឹងស្អាតប៉ុនណា បើមានដើមឈើធំតូចដាំជុំនឹងទៅជាយ៉ាងដូចម្ដេច ចុះបើចង់ដាក់អាងហែលទឹកលើដំបូលចំហៀងវិញ នឹងទៅជាយ៉ាងម៉េច។ គ្រប់យ៉ាងអាចធ្វើបានក្នុងកម្មវិធីតែមួយ បានដោយងាយស្រួល។ ក្រមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនវិស្មកម្មលំដាប់ពិភពលោក ថ្មីៗ បាន​បង្ហាញ​នូវ​ផលិតផល​ថ្មី​មួយឈ្មោះថា​ iTwin Engage ដែល​ជាការរួមបញ្ចូល​គ្នា​នូវ iTwin, Cesium, Unreal Engine និង​ AI ដើម្បីធ្វើឱ្យកម្មវិធីស្ថាបត្យកម្មដែលស្មុគស្មាញ ក្លាយជាកម្មវិធីដែលគ្រប់គ្នាអាចប្រើបានដោយមានប្រសិទ្ធភាព។ ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​អំឡុង​ពេល​សន្និសីទ Year in Infrastructure and Going Digital Awards (YII) នៅ​ទីក្រុង Amsterdam កាលពី​ថ្ងៃទី […]

អាន​បន្ថែម