វិធីសាស្ដ្រដែលអាមេរិកប្រើដើម្បីដោះស្រាយបញ្ហាការកកស្ទះរាប់ទសវត្សនៃផ្លូវហាយវេ I-95
ក្រុមហ៊ុនវិស្វកម្ម Johnson, Mirmiran & Thompson (JMT) បានប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល 3D កម្រិតខ្ពស់ និងការភ្ជាប់ទិន្នន័យដែលគេស្គាល់ថាជា “ឌីជីថលភ្លោះ” (Digital Twin)” ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍រាប់ទសវត្សនៅលើផ្លូវហាយវេ I-95 ត្រង់ចំណុចឆ្លងកាត់ទន្លេ Rappahannock ក្នុងតំបន់ភាគខាងកើតរដ្ឋ Virginia សហរដ្ឋអាមេរិក បានដោយជោគជ័យ។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណុចឆ្លងកាត់ទន្លេ Rappahannock នៃផ្លូវ I-95 ត្រូវបានញាំញីដោយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ និងការទាស់ទែងគ្នាក្នុងមូលដ្ឋានដែលធ្វើឱ្យគម្រោងមិនអាចទៅមុខរួច។ ប៉ុន្តែនៅបច្ចុប្បន្ន គម្រោងនេះកំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយសារបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលអនុញ្ញាតឱ្យសាធារណជន និងវិស្វករអាចមើលឃើញពីអនាគតនៃគម្រោងនេះ មុនពេលការដ្ឋានចាប់ផ្ដើមទៅទៀត។ ឧបករណ៍ឌីជីថលបានឱ្យភ្នាក់ងារក្នុងស្រុក ក្រុមបរិស្ថាន និងអ្នកស្រុកដែលមានការសង្ស័យលើការរចនាឡើងវិញដ៏ស្មុគស្មាញ យល់ពីគ្នាទៅវិញទៅមកបានដោយរលូន។ ជាក់ស្ដែង គម្រោងនេះត្រូវបន្ថែមគន្លងផ្លូវថ្មីប្រវែងប្រហែល ៩.៦ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ និងស្ពានធំប្រវែង ១,២០០ ហ្វីត ដែលមានកម្ពស់ ១០០ ហ្វីតពីលើផ្ទៃទន្លេ។ ទាំងអស់នេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតចំពោះទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងតំបន់បរិស្ថានដែលងាយរងគ្រោះ។ ដើម្បីដោះស្រាយបញ្ហាខ្វះទំនុកចិត្តពីភាគីពាក់ព័ន្ធ ក្រុមហ៊ុន […]
អានបន្ថែម

English
