ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់សិង្ហបុរីស្នើកម្លាំងពលកម្មបន្ថែមពីកម្ពុជា
ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) PTE LTD ស្នើកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក គ្រីអរី លីន នាយកប្រតិបត្តិក្រុមហ៊ុន និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ ព្រោះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបានបន្ថែមថា ក្រសួងផ្ទាល់ក៏ធ្លាប់មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករ ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។ យ៉ាងណាមិញ កម្ពុជាក៏ធ្លាប់បានបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ជាស្ត្រីជំនួយការផ្ទះ ចំនួនជាង ១ពាន់នាក់ ដែលការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ […]
អានបន្ថែមនាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។ នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។
អានបន្ថែម