ចំណេះដឹង និង បទពិសោធន៍
រដ្ឋមន្ដ្រីក្រសួងសាធារណការ ជំរុញឱ្យស្រ្តីចូលរៀនជំនាញវិស្វករហេដ្ឋារចនាសម្ព័ន្ធបន្ថែម
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យស្រ្ដីចូលរៀនជំនាញវិស្វករសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនជាមុន ព្រោះស្រ្ដីក៏មានសក្ដានុពល និងជាធនធានមនុស្សដែលមានគុណភាពដូចនឹងបុរសដែរ ខណៈតម្រូវការវិស្វករជំនាញលើផ្នែកនេះកំពុងកើនឡើងជាបន្តបន្ទាប់។ ក្នុងកម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលថ្ងៃ ទី២១ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា វិទ្យាស្ថាននឹងផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% ចំពោះនិសិត្សស្ដ្រីដែលចង់ចូលរៀន ដែលនេះគឺជាការលើកទឹកចិត្ត។ ឯកឧត្តមបានលើកឡើងថា៖ «គ្រប់សិស្សជាស្ដ្រី ដែលមកដាក់ពាក្យចូលរៀន នៅវិទ្យាស្ថានតេជោសែន គឺយើងបញ្ចុះតម្លៃ៥០% ព្រោះខ្ញុំចង់ជំរុញឱ្យមានវិស្វករខាងស្ដ្រីផង កុំឱ្យថា មានតែវិស្វករបុរសសាងសង់ផ្លូវ ស្ពានបាន មិនមែនទេស្ដ្រីក៏សាងសង់បានដែរ ដើម្បីលើកទឹកចិត្ត ស្ដ្រីខ្មែរយើង ក្លាយជាវិស្វករ»។ «បច្ចុប្បន្ននៅកម្ពុជា មានគម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធយ៉ាងច្រើន ហើយចំណាយថវិការាប់ពាន់លានដុល្លារ ដូច្នេះយើងត្រូវការវិស្វករច្រើនទៀត។ ក្រោយបញ្ចប់ការសិក្សា សង្ឃឹមថានិស្សិតនឹងអាចសាងសង់ស្ពាន និងផ្លូវ ដោយមិនពឹងផ្អែក លើអ្នកបច្ចេកទេសបរទេស»។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងចាប់ទទួលពាក្យ ចាប់ពីថ្ងៃទី២១ […]
អានបន្ថែមឆ្នាំ២០២១ គួរវិនិយោគលើអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណា?
ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប្រមាណ ១៥% ទៅ ២០%។ វិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ (អានបន្ថែម) ចុះឆ្នាំ ២០២១ វិញ? អ្នកជំនាញក្នុងវិស័យនេះ មានសុទិដ្ឋិនិយមថា ឆ្នាំ ២០២១ ទីផ្សារមួយនេះនឹងងើបឡើងវិញម្ដងបន្តិចៗ តួយ៉ាង អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើងវិញ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ (អានបន្ថែម) ទោះមានការព្យាករណ៍ពីកំណើនក្ដី ប្រជាជន ឬអ្នកវិនិយោគទូទៅ នៅតែមានមន្ទិលសង្ស័យថា តើគួរវិនិយោគលើអចលនទ្រព្យឬទេក្នុងឆ្នាំ ២០២១ ឬចាំឆ្នាំក្រោយ? បើវិនិយោគ តើគួរវិនិយោគលើអ្វី ហើយនៅកន្លែងណា? លិច កើត ជើង ត្បូង […]
អានបន្ថែមគេថាវិបត្តិកូវីដជាឱកាសទិញអចលនទ្រព្យបានថោក តែហេតុអ្វីចំនួនការទិញលក់ធ្លាក់ចុះទៅវិញ?
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាទទួលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ។ ប៉ុន្តែគ្រប់ពេលដែលសួរទៅអ្នកវិភាគ ឬអ្នកជំនាញ ពួកគេតែងតែឆ្លើយថាជាឱកាសៗ ព្រោះអាចទិញអចលនទ្រព្យបានក្រោមតម្លៃទីផ្សារ។ ផ្ទុយទៅវិញ បើសង្កេតតាមភាពជាក់ស្ដែង គឺឃើញថាមានភាពស្ងប់ស្ងាត់ ហើយបើយោងតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ លោក ច្រឹក សុខនីម ចំនួនការទិញលក់នៅឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ១៥% ទៅ ២០% ឯណោះ។ តើហេតុអ្វីជាឱកាស តែការទិញលក់ធ្លាក់ចុះទៅវិញ? លោក គាម សៀកឡុង ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ការពិតស្ថានភាពបែបនេះជាឱកាស តែមាន ២ កត្តាធំៗ ធ្វើឱ្យការទិញលក់ធ្លាក់ចុះ។ «កត្តា ទី១ អ្នកមានលុយ គឺគេមិនមែនឃើញថោកចេះតែទិញទេ គេគិតវិភាគមើលដែរ។ ជាឱកាសទិញបានថោកពិតមែន តែទិញហើយចំណេញឬអត់ មានឱកាសឡើងថ្លៃឬអត់ក្រោយចប់កូវីដ ពោលគឺគេទិញរើសអចលនទ្រព្យណាដែលល្អប៉ុណ្ណោះ។ ដូច្នេះ មិនមែនថាគ្មានអ្នកទិញលក់ទេ តែដោយសារគេទិញប្រយ័ត្នជាងមុន ទើបមើលទៅដូចជាស្ងាត់»។ «កត្ដាទី ២ ចរន្តទិញលក់នៅកម្ពុជាជិតពាក់កណ្ដាលពឹងផ្អែកលើជនបរទេស ហើយដោយសារតែវិបត្តិកូវីដ ទើបធ្វើឱ្យទីផ្សារបាត់បង់ការទិញលក់មួយចំណែកធំនេះទៅ»។ បើនិយាយឱ្យខ្លី កាលៈទេសៈនេះ […]
អានបន្ថែមគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាការទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហេតុអ្វី?
ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប៉ាន់ប្រមាណ ១៥% ទៅ ២០%។ ទោះជាយ៉ាងណា តម្លៃដីធ្លីក៏ដូចជាផ្ទះសម្បែងជាមធ្យមគឺនៅមានលំនឹង ពោលគឺមិនធ្លាក់ចុះយ៉ាងគំហុកដូចប្រទេសជិតខាងទេ។ ជាក់ស្ដែង មានកត្តាជាច្រើនដែលជួយរក្សាលំនឹងនៃទីផ្សារអចលនទ្រព្យ តែក្នុងនោះ សេដ្ឋកិច្ចវិទូបរទេសសង្កត់ធ្ងន់ថា ការបន្តវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺជាវិធីសាស្រ្តមួយដ៏សំខាន់បំផុត។ តើហេតុអ្វី? លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ជាធម្មតា ដីឡើងថ្លៃភាគច្រើនគឺដោយសារទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ធំៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ ដូច្នេះ បើរដ្ឋាភិបាលនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងនានា ដីក៏មិនធ្លាក់ថ្លៃដែរ។ លោកបានបន្តទៀតថា៖ «កាលណារាជរដ្ឋាភិបាល ចាក់លុយសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែច្រើន វានឹងធ្វើឱ្យចរន្តនៃការទិញអចលនទ្រព្យកាន់មានភាពមមាញឹក។ បើមានការទិញលក់ច្រើន វានឹងជួយទប់តម្លៃដែលរំពឹងថានឹងធ្លាក់ ឱ្យនៅនឹងវិញ»។ «ឧទាហរណ៍ ដូចនៅកំពង់សោម រដ្ឋាភិបាលធ្វើផ្លូវ ៣៤ ខ្សែ នៅសៀមរាបធ្វើផ្លូវ ៣៨ ខ្សែ មើលទៅដីគ្មានធ្លាក់ថ្លៃឯណា។ នៅកំពង់ស្ពឺរដ្ឋាភិបាលគ្រោងធ្វើកៅស៊ូ ១៤ ខ្សែតភ្ជាប់ក្រុងច្បារមនទៅផ្លូវ ៤៤ ផ្លូវ៤១ និង៥១ ដីក៏អត់ធ្លាក់ថ្លៃទេ។ ឆ្នាំមុន ទិញ១ […]
អានបន្ថែមចលករសំខាន់៥នេះ នឹងជួយជំរុញទីផ្សារអលចនទ្រព្យកម្ពុជាឱ្យកើនឡើងវិញនៅឆ្នាំ ២០២១
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឲ្យដឹងថា មាន ៥ ចលករសំខាន់ៗ ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ២០២០ ហើយនឹងជួយជំរុញឱ្យមានការកើនឡើងនៅឆ្នាំ២០២១។ លោកបានពន្យល់ថា៖ «ចំណុចសំខាន់ទី១ គឺការផ្គត់ផ្គង់ប្រាក់កម្ចីទិញលក់អចលនទ្រព្យពីធនាគារនៅមានភាពរឹងមាំ។ ទោះមានវិបត្តិកូវីដក្ដី ធនគារនៅតែបន្តបញ្ចេញសាច់ប្រាក់ ដែលនេះគឺជួយជំរុញការទិញលក់ឱ្យនៅតែបន្ត»។ ប្រធានសមាគមរូបនេះ ក៏បានឱ្យដឹងទៀត កត្តាសំខាន់មួយទៀត គឺតម្រូវការនៅក្នុងស្រុកដែលបន្តកើនឡើង។ ទោះការវិនិយោគពីក្រៅស្ងប់ស្ងាត់ក៏ពិតមែន តែវិនិយោគិនក្នុងស្រុកនៅតែបន្តទិញលក់ ជាពិសេសនៅជាយរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កែបជាដើម។ លោកបន្តថា៖ «ចំណុចសំខាន់ទី៣ វិនិយោគិនអចលនទ្រព្យគឺ គេគិតវែងឆ្ងាយ គឺមិនមែនវិនិយោគរំពឹងចំណេញក្នុង ១ ឆ្នាំ ២ ឆ្នាំទេ គេសម្លឹង ៥ ទៅ ១០ឆ្នាំ។ ហេតុនេះ ហើយទើបទោះមានវិបត្តិកូវីដក្នុងឆ្នាំ២០២០ក្ដី ក៏វិស័យអចលនទ្រព្យនៅតែមានការទិញលក់ដែរ»។ «លើសពីនេះ ចំណុចសំខាន់មួយទៀតគឺ ប្រទេសកម្ពុជាយើងមិនទាន់ប្រើប្រាស់ ឬ អនុវត្តនូវ Master Plan គោលដើម្បីគ្រប់គ្រង់ដីទេ។ ដូច្នេះវាជាកត្តាផ្តល់ឱកាសឱ្យដីនៅគ្រប់ទីកន្លែងអាចឡើងថ្លៃបាន»។ លោក ច្រឹក […]
អានបន្ថែមបូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?
បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ សំខាន់ជាងនេះទៅទៀត ប្រជាជនក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានដល់ជិត ២ លាននាក់ […]
អានបន្ថែមបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទ៖ តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ?
គិតត្រឹមចុងឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែរងសម្ពាធពីជំងឺកូវីដ១៩ ដោយវិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ យោងតាមការស្រាវជ្រាវចុងក្រោយរបស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ដែលវិភាគពីវដ្តទីផ្សារត្រឹមដើមឆ្នាំ ២០២១ បានបង្ហាញ ទីផ្សារបុរីកំពុងស្ថិតនៅក្នុងដំណាក់កាលផ្គត់ផ្គង់ហួសកម្រិត។ ទន្ទឹមនឹងនេះ ទីផ្សារអាផាតមិន ខុនដូ និងការិយាល័យ គឺស្ថិតនៅដំណាក់កាលធ្លាក់ចុះ មានន័យថា មានយូនីតនៅទំនេរច្រើន បូកនឹងការផ្គត់ផ្គង់ដែលកើនឡើងជាបន្តបន្ទាប់។ ដោយឡែក វិស័យលក់រាយ ឬផ្សារទំនើប កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ដែលអត្រាទំនេរនៃទីធ្លាជួលចាប់ផ្តើមថយចុះ ហើយក៏គ្មានការបង្កើតគម្រោងថ្មីៗទៀតដែរ។ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ វិបត្តិកូវីដ១៩ ក៏នឹងធ្វើឱ្យវិស័យ ២ ចាប់ផ្ដើមមានសន្ទុះ ពោលគឺអចលនទ្រព្យប្រភេទឧស្សាហកម្ម និងហាងលក់ទំនិញដែលនៅក្រៅផ្សារទំនើប។ វិស័យឧស្សាហកម្ម ត្រូវព្យាករថានឹងរីកដុះដាលខ្លាំងក្រោយវិបត្តិកូវីដ ព្រោះកូវីដបានបង្រៀនវិនិយោគិនឱ្យចេះដាក់ទីតាំងរោងចក្រនៅច្រើនកន្លែងខុសៗគ្នាដើម្បីការពារបញ្ហាដាច់សង្វាក់ផលិតកម្ម ហើយប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អបំផុតមួយ។ ដោយឡែក មុនកូវីដ១៩ ហាងលក់ទំនិញនានាដែលនៅក្រៅផ្សារទំនើប កំពុងមាននិន្នាការថមថយ ព្រោះមនុស្សចូលចិត្តដើរផ្សារទំនើបជាង ដោយសារមានជម្រើសច្រើន។ តែក្រោយកូវីដ […]
អានបន្ថែមវិធីសាស្ត្រការពារ និងកាត់បន្ថយហានិភ័យពីទឹកជំនន់ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ
ទឹកជាដៃគូរសហការដ៏សំខាន់បំផុតក្នុងវិស័យសំណង់ តែក៏អាចជាសត្រូវដ៏អាក្រក់បំផុតក្នុងការបំផ្លាញសមិទ្ធិផលសំណង់បានដែរ ដូចប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា «ទឹកជាសត្រូវនៃផ្លូវ» ក្នុងន័យនេះ ឯកឧត្តម ចង់សំដៅទៅលើផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដែលបន្សល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។ ជាក់ស្ដែង គ្រោះទឹកជំនន់ដែលគ្របដណ្ដប់កម្ពុជាក្នុងកំឡុងពេលដ៏ខ្លី បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុកសរុបប្រមាណជាង ៣ ពាន់គីឡូម៉ែត្រ រួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំជនបទ។ល។ ហើយបើគិតមកត្រឹមចុងខែ វិច្ឆិកា រដ្ឋាភិបាល ក៏បានធ្វើការជួសជុលបន្ទាន់លើផ្លូវខូចខាតបានប្រវែងជាង ១១២ គីឡូម៉ែត្រ ហើយ។ ជាមួយគ្នានេះ កម្ពុជានឹងត្រូវប្រើប្រាស់ថវិការប្រមាណ ៩១ លានដុល្លារ ដើម្បីកែលម្អលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះឡើងវិញ។ នេះជាគឺជាទំហំខូចខាតដ៏ធំសម្បើមមួយ ដែលរដ្ឋាភិបាលត្រូវដោះស្រាយ ដោយប្រើប្រាស់ថវិកាជាច្រើនសន្ធឹកសន្ធាប់។ បើគិតមកទល់បច្ចុបន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបអនុម័តថវិកាបានត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពដែលទទួលរងការខូចខាតខ្លាំងចំនួន ៣ រួមមាន បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ ប៉ុន្តែហេតុអ្វីបានជាទឹកជំនន់ធ្វើឱ្យផ្លូវខូច? បើយោងតាមគេហទំព័រ ScienceDirect ស្ដីពីការស្រាវជ្រាវលើវិស័យដឹកជញ្ជូន ទឹកជំនន់ ជាពិសេសទឹកជំនន់ដែលកើនឡើងមកពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ គឺជាបុព្វហេតុចំបង […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៥៨៖ តើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ការវាស់វែង និងការផលិតផែនទីមួយទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងនាពេលអនាគត ជាពិសេសការវាស់វែងព្រំប្រទល់ប្រទេស ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនតែប៉ុណ្ណោះ។ តើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?
អានបន្ថែមក្រុមហ៊ុន Golden Gate Global បើកឱ្យវិនិយោគិនពីកម្ពុជាបោះទុនលើអចលនទ្រព្យនៅអាមេរិក
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៃប្រទេសអាមេរិក Golden Gate Global កាលពីថ្មីៗនេះ ប្រកាសផ្ដល់ជូននូវជម្រើសវិនិយោគថ្មីៗ ជាង ៧៥ កន្លែង ទូទាំងសហរដ្ឋអាមេរិក សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសអាមេរិក។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ «ក្រោយសហការជាមួយដៃគូរយៈពេលវែងរបស់យើង ពោលគឺក្រុមហ៊ុន Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត គឺការពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Golden Gate Global ក៏បានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា Isaford Co. Ltd ក្នុងគោលបំណងដើម្បីផ្តល់ជូននូវសេវាកម្មសម្របសម្រួលវិនិយោគិននៅកម្ពុជាក្នុងការទិញលក់អចលនទ្រព្យនៅសហរដ្ឋអាមេរិកឱ្យកាន់តែរលូន។
អានបន្ថែម