ចំណេះដឹង និង បទពិសោធន៍
អ្នកវិភាគ៖ ខេត្តមួយនៃភាគឦសានជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់អ្នកហ៊ានប្រថុយ
អ្នកវិភាគផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ខេត្តមណ្ឌលគិរីជាទិសដៅវិនិយោគសក្ដានុពលមួយ សម្រាប់អ្នកវិនិយោគិនដែលហ៊ានប្រថុយខ្ពស់ ពីព្រោះដីនៅទីតាំងនោះមានទាំងឱកាស និងបញ្ហា ប៉ុន្តែបើវិនិយោគត្រូវ គឺអាចនឹងចំណេញខ្លាំងនៅ៥ ឆ្នាំខាងមុខ។ ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate លោក សន សៀប បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «នៅមណ្ឌលគិរី អ្វីដែលទាក់ទាញ គឺអាកាសធាតុ និងទេសភាព ដែលធ្វើឱ្យភ្ញៀវទេសចរចង់ទៅដើរកំសាន្តម្តងហើយ ចង់ទៅម្តងទៀត។ ដោយឡែកការវិនិយោគលើអចលនទ្រព្យនៅមានភាពមិនច្បាស់លាស់ ដោយសារមានបញ្ហាទៅលើការវិនិយោគដីបរិស្ថាន ឬដីរបស់រដ្ឋ»។ លោកបានបន្តទៀតថា៖ « នៅមណ្ឌលគិរីមានសក្ដានុពលខ្លាំងលើអេកូទេសចរណ៍ ក៏ប៉ុន្តែគឺត្រូវការពេលប្រមាណ ១ ទៅ ៥ឆ្នាំ ទើបដីរៀបចំស្រួលបួល។ តែបើចាំដល់ពេលនោះ ទើបវិនិយោគ ដីគឺអាចឡើងថ្លៃអស់ហើយ»។ លោក ក៏បានបង្ហើមទៀតថា ដោយសារតែភាពមិនច្បាស់លាស់ និងបញ្ហាដីរដ្ឋនេះហើយ ទើបធ្វើឱ្យតម្លៃដីនៅខេត្តមួយនេះនៅទាប ហើយអ្នកវិនិយោគលើដីងាយស្រួលទាញផលប្រយោជន៍ពីវា ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្លាំង។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានសម្រេចជាផ្លូវការឱ្យសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ដោយក្រុមហ៊ុនចិននឹងជាអ្នកអភិវឌ្ឍន៍គម្រោងនេះ។ នេះជាកត្ដាសំខាន់មួយទៀតដែលធ្វើឱ្យខេត្តមណ្ឌលគិរីក្លាយជាទិសដៅវិនិយោគសក្ដានុពល។ (អានបន្ថែម)
អានបន្ថែមក្រសួងសាធារណការសហការជាមួយសាលាតិចណូ បង្កើតវិទ្យាស្ថានជំនាញធ្វើផ្លូវ-ស្ពានជាលើកដំបូងនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងនៅកម្ពុជា ដោយផ្ដោតសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។ ពិធីចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងកាលថ្ងៃទី ១២ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស»។ វិទ្យាស្ថាននេះ មានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលមានសមាសភាពអាចផ្ទុកមនុស្សបាន យ៉ាងតិច ៦០០នាក់ ប៉ុន្តែបច្ចុប្បន្ន ខាងក្រសួងក៏ដូចជាវិទ្យាស្ថានជ្រើសយកសិស្សនិស្សិតតែ ២០០នាក់សិន។ ឯកឧត្តមបានបន្តទៀតថា៖ «ពួកយើងនឹងបើកដំណើរការនៅខែក្រោយនេះហើយ ព្រោះយើងកំពុងរង់ចាំសិស្សនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ តិចណូ នេះ […]
អានបន្ថែមមកសិក្សាថាតើអ្នកជាអ្នកវិនិយោគប្រភេទណា ហើយគួរវិនិយោគលើអចលនទ្រព្យអ្វីទើបចំណេញ?
ក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងរងសម្ពាធពីវិបត្តិកូវីដដូច្នេះ ទោះជាមានសាច់ប្រាក់ក្នុងដៃច្រើនក្ដី ពេលចង់វិនិយោគម្ដងៗ ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងឆ្នាំ ២០២១ នេះ។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្កើបគន្លឹះថា ក្នុងកាលៈទេសៈបែបនេះ មុននឹងវិនិយោគត្រូវសិក្សាសិនថាខ្លួនជាអ្នកវិនិយោគប្រភេទណា ទើបវិនិយោគត្រូវ ហើយចំណេញ។ លោកបានបែងចែកអ្នកវិនិយោគជា ៣ ប្រភេទធំៗ គឺ អ្នកវិនិយោគដែលប្រថុយប្រថានខ្ពស់ មធ្យម និងទាប ដែលពួកគាត់មានអត្តចរិកវិនិយោគផ្សេងៗនេះ ហើយស័ក្ដសមនឹងអចលនទ្រព្យប្រភេទខុសគ្នា និងនៅទីតាំងខុសគ្នាផងដែរ។ ប្រភេទទី ១ គឺអ្នកវិនិយោគដែលប្រថុយប្រថានទាបដែលរំពឹងផលចំណេញពី ១០% ទៅ ១៥%។ អ្នកវិនិយោគប្រភេទនេះ ចូលចិត្តទៅវិនិយោគលើអចលនទ្រព្យដែលមានសំណង់ស្រាប់ ដូចជាបូរី ខុនដូ ផ្ទះល្វែង ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍរួចហើយ ពោលគឺភាគច្រើនលើលំនៅដ្ឋាន ឬសំណង់ដែលអាចធ្វើអាជីវកម្មបាន។ ពួកគេមិនចង់មានហានិភ័យ ដោយគិតថាបើមិនចំណេញក៏មានផ្ទះស្នាក់អាស្រ័យ ធ្វើអាជីវកម្ម ឬជួលឱ្យគេក៏បានដែរ។ ឧទាហរណ៍ សម្រាប់ទីក្រុងភ្នំពេញ អ្នកវិនិយោគប្រភេទនេះ គួរវិនិយោគនៅភាគខាងលិច ឬភាគខាងជើង ដែលជាតំបន់អភិឌ្ឍរួចហើយ […]
អានបន្ថែមអ្នកជំនាញ៖ តម្លៃអចលនទ្រព្យនៅតំបន់លិចទឹកនឹងធ្លាក់ខ្លាំងត្រឹមពីរឆ្នាំប៉ុណ្ណោះតែនឹងងើបវិញ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាគម្រោងអចលនទ្រព្យនៅជាយក្រុងភ្នំពេញដែលជួបគ្រោះទឹកជំនន់ខ្លាំង កាលពីខែតុលា ឆ្នាំមុននេះ នឹងធ្លាក់ថ្លៃលក់ក្នុងចន្លោះរយៈពី១ឆ្នាំ ទៅ ២ឆ្នាំ ក៏ប៉ុន្តែអាចនឹងងើបឡើងវិញក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី៥ មករា ថា៖ «ខ្ញុំគិតថាគម្រោងដែលអភិវឌ្ឍរួចហើយ គឹប៉ះពាល់ខ្លាំង ដោយឃើញជាក់ស្តែងថាវាលិចទឹក។ ហើយក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ វាពិបាកនឹងលក់ចេញក្នុងតម្លៃមួយដែលពួកគេចង់បាន»។ លោកបានបន្ថែមថា ការទិញលក់គឺអាចនឹងទ្រឹងមួយរយៈ ហើយអ្នកវិនិយោគមួយចំនួនក៏ចាប់ផ្ដើមរារែកដែរ ដោយពួកគេមិនទាន់ចង់ទៅវិនិយោគលើតំបន់ដែលឆ្លាប់លិចទឹកទេ ព្រោះអាចធ្វើឱ្យគាត់ខាតបង់។ យ៉ាងណាមិញ លោក សន សៀប នៅតែមានសុទិដ្ឋិនិយមថា តំបន់ទាំងនោះ នឹងងើបឡើងវិញ ក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោកបានបន្តថា៖ «ចំពោះដី ខ្ញុំជឿថានៅតែមានសក្តានុពលដដែល ព្រោះថាតំបន់លិចទឹកទាំងអស់ភាគច្រើននៅក្នុងខណ្ឌដង្កោ ហើយខណ្ឌមួយនេះកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចជាផ្លូវក្រវ៉ាតក្រុងទី២ និងទី៣ រួមមានព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង ជាដើម»។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះទឹកជំនន់ បានធ្វើឱ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធនានា សរុបប្រមាណជិត ៣ពាន់គីឡូម៉ែត្រ […]
អានបន្ថែមអ្នកជំនាញ៖ ខេត្តចំនួន២ នៅកម្ពុជានឹងមានសក្តានុពលខ្លាំងលើផ្នែករីសត ក្រោយចប់វិបត្តិកូវីដ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១ ឬក្រោយវិបត្តិកូវីដ១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកំសាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំឃើញថាកំពត និងកែបជាទីតាំងដែលត្រូវវិនិយោគ ដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ហើយកន្លែងទាំងអស់ហ្នឹងអាចធ្វើរីសតបែបច្នៃប្រឌិត ឬបែបអេកូទេសចរណ៍»។ លោកបានបន្ថែមថា៖ «ទីតាំងនៃខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន»។ លោកបានបន្តទៀតថា ខេត្តកំពត និងកែប បច្ចុប្បន្នគឺជាទិសដៅកំសាន្តក៏ពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ ៣ សាងសង់រួច ទិសដៅទី២ នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះខេត្តកែបកំពុងបើកការដ្ឋានសាងសង់ផ្លូវចំនួន៨ខ្សែ ដោយឡែកការស្ថាបនាផ្លូវជាតិលេខ ៣ ក៏សម្រេចបាន៩០% ហើយដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមអ្នកជំនាញ៖ ខេត្តព្រះសីហនុ ពិសេសរាម គឺជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់ឆ្នាំ ២០២១
អ្នកជំនាញបានឱ្យដឹងថា ខេត្តព្រះសីហនុ ជាពិសេសតំបន់រាម គឺជាទិសដៅវិនិយោគ ដែលមានសក្ដានុពលបំផុតសម្រាប់ឆ្នាំ ២០២១ ប្រើប្រៀបធៀបទៅនឹងបណ្ដារាជធានីខេត្តផ្សេងៗ នៅកម្ពុជា។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យដ៏ល្បីល្បាញគឺ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៥ មករា ថា តំបន់រាម គឺជាតំបន់មិនទាន់មានគេអភិវឌ្ឍន៍ច្រើននៅឡើយ ហើយដីនៅមានតម្លៃសមរម្យ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ខ្នាតតូចបាន។ លោកបានឱ្យដឹងថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនឹងសំឡឹងមើលតំបន់កៀកៗរាម។ តំបន់ហ្នឹងជាតំបន់សក្ដានុពលខ្ពស់ ព្រោះវានៅជាប់សមុទ្រ ហើយដីធំៗនៅហ្នឹងអត់ទាន់អភិវឌ្ឍន៍ទេ។ បើអភិវឌ្ឍន៍ខ្ញុំជឿថា ពេលអភិវឌ្ឍន៍ទៅ គឺស្អាត។ យើងអាចធ្វើជារីស៊ត ធ្វើជាតំបន់អភិវឌ្ឍន៍ចម្រុះ ស្អាតជាងកន្លែង ដែលគេអភិវឌ្ឍន៍រួចហើយទៀត»។ លោកបានបន្ថែមថា ចំពោះតម្លៃដីនៅតំបន់នេះទៀតសោត នៅមានតម្លៃទាបនៅឡើយ បើធៀបនឹងតម្លៃនៅក្នុងក្រុង។ ជារួម លោកមានសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុនឹងមានសន្ទុះលឿនជាងគេក្រោយវិបត្តិកូវីដ ព្រោះ តំបន់នេះគឺជាតំបន់ប៉ូលសេដ្ឋកិច្ចធំជាងគេ បន្ទាប់ពីក្រុងភ្នំពេញ និងជាតំបន់អភិវឌ្ឍន៍ពហុវិស័យ ដែលផ្ដល់ឱកាសច្រើនយ៉ាងសម្រាប់អ្នកវិនិយោគ។
អានបន្ថែមនាទីស្វែងយល់ ភាគទី ៥៧៖ តើខុនដូតែល គឺជាអ្វី?
តើអ្នកមានដឹងទេថា អ្នកអាចទិញខុនដូ ហើយដាក់ជួលទៅឱ្យក្រុមហ៊ុនសណ្ឋាគារប្រេនធំៗបាន ហើយបន្ទាប់មកគឺចាំតែយកលុយចំណេញតែម្ដង? អចលនទ្រព្យប្រភេទនេះ ហៅថាខុនដូតែល។ តើខុនដូតែល គឺជាអ្វី?
អានបន្ថែមក្រុមហ៊ុនខ្មែរមួយប្តេជ្ញានឹងអប់រំទីផ្សារឱ្យយល់ និងចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT ទៅប្រើក្នុងវិស័យសំណង់
ក្រុមហ៊ុនខ្មែរផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត S-Era Automation បានប្តេជ្ញាថា និងជួយលើកកម្ពស់ ក៏ដូចជាជំរុញឱ្យកូនខ្មែរចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT និង Smart Technology ទៅប្រើប្រាស់ក្នុងវិស័យសំណង់ តាមរយៈការបន្តអប់រំទីផ្សារអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព។ ទោះបីវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្ដី និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ឬបរិក្ខារ IoT នៅតែមានកម្រិតបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។ ទោះទីផ្សារនៅមានកម្រិតក្ដី ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន S-Era Automation លោក ហុក សុវណ្ណ មិនយល់ឃើញថានេះជាឧបសគ្គទេ តែផ្ទុយទៅវិញលោកយល់ថា នេះជាសក្តានុពល និងឱកាសចាប់យកទីផ្សារដ៏កម្រ ដោយជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមទាន់ពិភពលោក នៅពេលអនាគតដ៏ខ្លី។ លោកបានឱ្យដឹងថា៖ «ទីផ្សារ IoT និងបច្ចេកវិទ្យាវៃឆ្លាតនៅកម្ពជា គឺនៅថ្មីណាស់។ មូលហេតុគឺ ប្រជាជនភាគច្រើននៅមិនទាន់ឱ្យតម្លៃ និងមិនទាន់យល់ច្បាស់ពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ»។ «ហេតុផលសំខាន់មួយទៀត គឺការចំណាយនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងគម្រោងសាងសង់នីមួយៗគឺខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មិនសូវចង់ឱ្យប្រើប្រាស់»។ លោកសុវណ្ណ បានពន្យល់ទៀតថា ខុសពីអ្នកអភិវឌ្ឍន៍បរទេស ពួកគេហ៊ានវិនិយោគខ្ពស់ ដោយសារគេដឹងថាផលចំណេញនៅពេលអនាគតគឺច្រើន និងយូរអង្វែង។ «ឧទាហរណ៍ផ្សារទំនើបអ៊ីអន គេប្រើបន្ទះសូឡារួមជាមួយឧបករណ៍គ្រប់គ្រងប្រព័ន្ធភ្លើងនិងប្រព័ន្ធត្រជាក់ដោយស្វ័យប្រវត្តិ។ ទោះចំណាយដំបូងខ្ពស់ពិតមែន ឥឡូវគេចំណេញច្រើនណាស់ ដោយសន្សំទាំងចំណាយថ្លៃភ្លើង […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៥៦៖ តើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ?
អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានអ្នកកាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់ៗគ្នា។ តើសហកម្មសិទ្ធករ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិត្រូវចុះបញ្ជីយ៉ាងដូចម្តេចខ្លះ?
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបន្តសហការជាមួយដៃគូអន្តរជាតិ ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី
សមាគមអ្នកសាងសង់កម្ពុជានៅតែបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិក្នុងសម័យកូវីដ ដោយនៅតែចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។ កាលពីថ្ងៃទី ១០ ខែធ្នូ លោក ឆាល វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានចូលរួមការប្រជុំក្រុមប្រឹក្សា IFAWPCA លើកទី ២តាមប្រព័ន្ធអ៊ិនធឺរណែត ។ កិច្ចប្រជុំនេះ បានពិភក្សាទាក់ទងទៅនឹងដំណើរការរបស់ IFAWPCA ដូចជា របាយការណ៍ហិរញ្ញវត្ថុ និងថវិកាសម្រាប់ឆ្នាំ ២០២១ ក៏ពិចារណាលើកាលបរិច្ឆេទនៃកិច្ចប្រជុំនៅប្រទេសម៉ាល់ឌីវក្នុងឆ្នាំ២០២១ ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ១១ ខែធ្នូ លោក ឆាល វ៉ាន់ ក៏បានចូលរួមប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ACF ផងដែរ។ កិច្ចប្រជុំ បានពិភាក្សាអំពីស្ថានភាពជំងឺកូវីដ ស្ថានភាពសេដ្ឋកិច្ចនៅអាស៊ាន ទីផ្សារសម្ភារៈសំណង់ និងឱកាសវិនិយោគនៅក្នុងប្រទេសនីមួយៗ។ ឧស្សាហកម្មសំណង់នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសអាស៊ាន សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ក៏ប៉ុន្តែ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ […]
អានបន្ថែម