ចំណេះដឹង និង បទពិសោធន៍
អ្នកឧកញ៉ាពុង ឃាវសែ៖ វិស័យសំណង់នឹងស្ទុះឡើងវិញក្នុង២០២១ ព្រោះសេដ្ឋកិច្ចអាចកើនពី៣,៥%-៥%
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានសម្ដែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ អាចនឹងមានសន្ទុះឡើងវិញលឿននៅឆ្នាំ ២០២១ ក្រោយស្ងប់ស្ងាត់មួយរយៈដោយសារិបត្តិកូវីដ។ ថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និង អចលនទ្រព្យ កាលពីថ្ងៃទី១៩ ខែធ្នូ នេះ អ្នកឧកញ៉ាបានឱ្យដឹងថា៖ « ខ្ញុំយល់ស្របតាមការព្យាករណ៍របស់ World Bank និង ADB ថាសេដ្ឋកិច្ចនៅកម្ពុជាអាចនឹងស្ទុះពី៣,៥% ទៅ ៥% ក្នុងឆ្នាំ២០២១»។ «ដោយសេដ្ឋកិច្ចកើនឡើងបែបនេះ ខ្ញុំជឿថាវិស័យសាងសង់ក៏នឹងកើនឡើងតាមនោះដែរ ព្រោះវិស័យនេះដើរតួរយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច»។ ធនាគារពិភពលោក កាលពីថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករណ៍ស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤% ដែលជាកត្តាធ្វើឱ្យអ្នកឧកញ៉ាមានសុុទិដ្ឋិនិយម។ (អានបន្ថែម និងបន្ថែម) លើសពីនេះ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ […]
អានបន្ថែមអ្នកជំនាញបង្ហើបគន្លឹះធ្វើឱ្យអាជីវកម្ម Sky Bar ទទួលបានជោគជ័យ
Sky Bar ដំបូងបង្អស់ដែលបានបើកនៅរាជធានីភ្នំពេញ គឺ Eclipse Sky Bar ដែលស្ថិតនៅជាន់ទី ២៣ នៃអគារ Phnom Penh Tower ដែលជាអាគារខ្ពស់មួយក្នុងចំណោមអគារខ្ពស់ៗ ដំបូងគេនៅភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែបច្ចុប្បន្ន Sky Bar ជាច្រើនបាន និងកំពុងរីកដុះដាលដូចផ្សិតនៅទីក្រុងភ្នំពេញ។ បើចំនួន Sky Bar កើនឡើងច្រើនបែបនេះ តើម្ចាស់Sky Bar នីមួយៗគួរតែមានយុទ្ធសាស្រ្តបែបណាក្នុងការប្រកួតប្រជែង? ហើយទីផ្សារនេះនៅតែមានសក្ដានុពលឬយ៉ាងណា? ជាទូទៅ Sky Bar ក្លាយជាទីពេញនិយមដោយសារវាជាភោជនីយដ្ឋាន និងបារដែលមានទេសភាពស្អាត និងខ្យល់អាកាសល្អ។ ប៉ុន្តែមិនមែនមានន័យថា គ្រាន់តែមានអគារខ្ពស់ហើយមានដំបូលទំនេរ គឺអាចជាSky Bar ហើយទទួលបានជោគជ័យនោះទេ។ លោក Eric Wong Chon Lap និង Ho Ying Ying ដែលជាអ្នកជំនាញក្នុងវិស័យនេះបានឱ្យដឹងថាដើម្បីធ្វើអាជីវកម្មមួយនេះឱ្យជោគជ័យបាន ត្រូវរំពឹងលើកត្តាជាច្រើនដូចជា។ ទី១ ទីតាំង និងកម្ពស់អគារ ពោលគឺបើទីតាំងមិនល្អ ហើយអគារមិនសូវខ្ពស់គឺនឹងមិនទាក់ទាញនោះទេ។ […]
អានបន្ថែមលោកច្រឹក សុខនីម ប្ដេជ្ញាជំរុញទីផ្សារអចលនទ្រព្យក្រោយជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុម្ដងទៀត
លោកច្រឹក សុខនីម បានប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជា ឱ្យមានសន្ទុះជាងមុន ជាពិសេសសម្រាប់ឆ្នាំ ២០២១ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ម្ដងទៀតសម្រាប់ឆ្នាំ ២០២១-២០២២ ។ ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលប្រធានសមាគម និងក្រុមប្រឹក្សាភិបាលសមាគមអាណត្តិទី៧ ឆ្នាំ ២០២១-២០២២ ត្រូវធ្វើឡើងកាលពីថ្ងៃទី ២៣ ធ្នូ កន្លងទៅនេះ។ លោក ច្រឹក សុខនីម បានសម្ដែងភាពសោមនស្សរីករាយ ចំពោះការបន្តតំណែងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនេះ ហើយប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្រុញវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ទាក់ទិននឹងស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា លោកមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានសន្ទុះទាប ដោយសារពុំសូវមានបរទេសមកវិនិយោគ។ ប៉ុន្តែ ជាមួយនឹងការគ្រប់គ្រងល្អរបស់រាជរដ្ឋាភិបាល និងការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក លោកសង្ឃឹមថា វិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។ កាលពីខែសីហាកន្លងទៅ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA […]
អានបន្ថែមក្រសួងនឹងរឹតបន្តឹងរបៀបប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន តាមរយៈស្ដង់ដាថ្មីចំនួន ៤
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចអនុម័តស្តង់ដារ ទាក់ទងនឹងការប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន ចំនួន ៤ ពីគណៈកម្មការអគ្គិសនីអន្តរជាតិ ឬ IEC មកប្រើនៅកម្ពុជា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្កាហានិភ័យ។ នេះបើតាមកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ។ ការអនុម័តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់ ធ្វើការវាយតម្លៃ ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ និងបរិស្ថានពីហានិភ័យដែលបង្កដោយបរិក្ខារទាំងនោះ។ ដោយឡែកមកទល់បច្ចុប្បន្ន ក្រសួងឧស្សាហកម្មមិនសម្រេចអនុម័តចំពោះប្បញ្ញត្តិបច្ចេកទេសអគ្គិសនីសម្រាប់រៀបចំបណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារ និងលំនៅដ្ឋាននៅកម្ពុជា ណាមួយនៅឡើយទេ។ ការចងក្រងបទប្បញ្ញត្តិបច្ចេកទេសនេះ ទាមទារឱ្យមានការចូលរួមពិភាក្សាបានល្អិតល្អន់ជាមុន ជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសារអាចនឹងជាន់ភារកិច្ចការងារគ្នា។ គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២បានសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ ។
អានបន្ថែមវិភាគ៖ តើការទិញអចលនទ្រព្យតែងតែប្រសើរជាងការជួលមែនឬទេ?
មនុស្សភាគច្រើនតែងយល់ថាការជួលអចលនទ្រព្យ ឬជួលផ្ទះគេនៅ គឺជាការខ្ជះខ្ជាយលុយ ព្រោះត្រូវបង់ថ្លៃជួលចោលជារៀងរាល់ខែ។ ជាជាងបង់ថ្លៃជួលឱ្យទៅម្ចាស់ផ្ទះ ហេតុអ្វីមិនបង់រំលស់ទិញផ្ទះផ្ទាល់ខ្លួនវិញ ហើយទៅអនាគតនឹងនៅសល់ទ្រព្យផ្ទាល់ខ្លួន? ការលើកឡើងនេះមិនពិតទាំងស្រុងទេ ក្នុងករណីខ្លះការជួលអាចនឹងចំណេញច្រើនជាងការទិញ ក៏ថាបាន។ តើហេតុអ្វី? យោងទៅការវិភាគរបស់ក្រុមហ៊ុន Fidelity ដែលជាក្រុមហ៊ុនវិភាគ និងរៀបចំផែនការហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅប្រទេសអាមេរិក ការទិញ និងការជួល គឺអាចចំណេញដូចគ្នា ដូច្នេះជម្រើសគឺអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្ថុ និងបែបផែនជីវិតរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែទាំងនេះគឺចំណុចសំខាន់ៗដែលត្រូវពិចារណាមុនពេលសម្រេចចិត្តជួល ឬទិញអចលនទ្រព្យ៖ ការទិញគឺការចំណាយដ៏ធំ អ្នកទិញភាគច្រើន ខ្វល់តែរឿងរក ៣០% មកបង់ជាមួយអ្នកអភិវឌ្ឍ ដើម្បីសុំកម្ចីពីធនាគារឱ្យបាន។ ពួកគេមិនសូវគិតដិតដល់ទេ ថាការទិញលក់អចលនទ្រព្យ មានចំណាយផ្សេងៗជាច្រើនទៀត ដូចជា ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ការប្រាក់កម្ចីធនាគារ ថ្លៃសេវាកម្មឈ្មួញកណ្តាល ថ្លៃសេវាធនាគារ ថ្លៃវាយតម្លៃអចលនទ្រព្យ ថ្លៃមេធាវី ថ្លៃកាត់ប្លង់ ថ្លៃធានារ៉ាប់រង និងជាពិសេសថ្លៃមើលថែទាំផ្ទះ។ នៅកម្ពុជាករណីភាគច្រើន អ្នកទិញត្រូវបង់ដំបូងយ៉ាងហោច ៣០% នៃថ្លៃផ្ទះឱ្យទៅម្ចាស់គម្រោងទើបអាចសុំកម្ចីបាន ហើយសម្រាប់អត្រាការប្រាក់ជាធម្យមគឺប្រមាណពី ៧-៨% ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ថ្លៃសេវាធនាគារគឺ ប្រមាណពី១ ទៅ ២% ដោយឡែកពន្ធប្រថាប់ត្រា […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៥៣៖ តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?
ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជា បច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញ ការដ្ឋាននឹងទៅជាយ៉ាងណា?
អានបន្ថែមនាទីស្វែងយល់ – អគារការិយាល័យសហកម្មសិទ្ធិ ភាគទី ៣៖ គន្លឹះសំខាន់ចំនួន ៤ ដែលអ្នកគួរពិចារណាមុនជ្រើសរើសទិញ ឬជួលការិយាល័យ
គន្លឹះសំខាន់ចំនួន ៤ ដែលអ្នកគួរពិចារណាមុនជ្រើសរើសទិញ ឬជួលការិយាល័យ។
អានបន្ថែមចង់ដឹងទេថាវិស័យសំណង់នៅកម្ពុជាមានការអភិវឌ្ឍដល់កម្រិតណា? សូមតាមដានកម្មវិធីសំណង់កម្ពុជាថ្ងៃនេះ
អចលនទ្រព្យ និងសំណង់គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍថ្មីៗរបស់វា។ សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាយល់ដឹងបន្ថែមទៅលើវិស័យសំណង់គឺជាកត្តាដ៏ចាំបាច់ជាទីបំផុត។ ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជាខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក និងសំណង់ បានប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកសំណង់ដើម្បីធ្វើការចែករំលែកបទពិសោធន៍ បច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍថ្មីៗ ទាក់ទងនឹងវិស័យសំណង់នៅកម្ពុជា ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “សំណង់កម្ពុជាថ្ងៃនេះ”។ ដោយលោកអ្នកអាចតាមដានកម្មវិធីដ៏មានអត្ថប្រយោជន៍នេះបាននៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។ សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ ការវិវឌ្ឍថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ដំណោះស្រាយផ្នែកសំណង់ និងបច្ចេកទេសល្អៗដើម្បីធ្វើឲ្យសំណង់លោកអ្នក ជាប់ធន់ជានិរន្តរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដើម្បីទស្សនាពាណិជ្ជកម្មវិដេអូចុចទីនេះ។
អានបន្ថែមតើប្រភេទដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្ដេច?
ក្នុងការរៀបចំទីក្រុង ឬទីប្រជុំជនមួយ រាជរដ្ឋាភិបាលបានបែងចែកប្រភេទដីសម្រាប់ប្រើប្រាស់ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងធានានូវសមធម៌នគរូបនីយកម្ម។ កន្លងមក គេបានឱ្យនិយមន័យនៃការអភិវឌ្ឍដី និងទម្រង់នៃការអភិវឌ្ឍដីទាំង១២ ចំណុចដែលទាមទារឱ្យមានលិខិតអនុញ្ញាតអភិវឌ្ឍដីជាមុនសិនពីអាជ្ញាធរមានសមត្ថកិច្ច។ (អានបន្ថែម) ដោយឡែក តាមរយៈអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន រាជរដ្ឋាភិបាល បានកំណត់ប្រព័ន្ធផែនការប្រើប្រាស់ដីនៅក្នុងប្រទេសកម្ពុជាជា ២ ប្រភេទសំខាន់ៗ គឺប្រភេទដីអាចសាងសង់បាន និងប្រភេទដីកម្រិតការសាងសង់។ តើប្រភេទទាំង ២ នេះខុសគ្នាយ៉ាងណាខ្លះ? ក. ប្រភេទដីអាចសាងសង់បាន គឺប្រភេទដីដែលជំរុញឱ្យមានការអភិវឌ្ឍ និងការសាងសង់លើគ្រប់វិស័យ។ ប្រភេទដីអាចសាងសង់បាន ត្រូវបានបែកចែកជា ១០ តំបន់ធំៗ ដូចជា៖ ១. តំបន់លំនៅឋាន ៖ – តំបន់លំនៅឋានដាច់ពីគ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋានដែលមានទំហំតូចជាង ឬស្មើនឹង៥០% នៃដីឡូតិ៍ ហើយមានកម្ពស់ចាប់ពីជាន់ផ្ទាល់ដី ដល់ជាន់ទី២។ – តំបន់លំនៅឋានជាប់គ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋាន ឬផ្ទះល្វែងដែល មានជញ្ជាំងជាប់គ្នា និងមានកម្ពស់ជាអតិបរមា១២ ម៉ែត្រ។ […]
អានបន្ថែមនាទីស្វែងយល់ – អគារការិយាល័យសហកម្មសិទ្ធិ ភាគទី ២៖ អត្ថប្រយោជន៍របស់ការិយាល័យសហកម្មសិទ្ធ
ចង់វិនិយោគហើយបានផលចំណេញច្រើន សាកមកស្វែងអំពីអត្ថប្រយោជន៍របស់ការិយាល័យសហកម្មសិទ្ធទាំងអស់គ្នា!
អានបន្ថែម