ចំណេះដឹង និង បទពិសោធន៍
អត្ថបទផ្សព្វផ្សាយ៖ ស្វែងយល់ពីទីផ្សារផ្គត់ផ្គង់ទូកម្មង់កាត់នៅកម្ពុជា
ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យតម្រូវការសម្ភារបរិក្ខារតុបតែងផ្នែកខាងក្នុងក៏កើនឡើងដូចគ្នាដែរ។ ក្នុងនោះ ទូកម្មង់កាត់ ជាគ្រឿងសង្ហារិមមួយដែលកំពុងតែពេញនិយមនៅតាម គេហដ្ឋាន គម្រោងបូរី ខុនដូ នានាជាដើម។ តើគួរស្វែងរកទូកម្មង់កាត់ដែលមានគុណភាពយ៉ាងដូចមេ្ដច និងគួរតែជ្រើសរើសអ្នកផ្គត់ផ្គង់មួយណា? ក្រុមហ៊ុន ស៊ីម ផ្លិច ខេមបូឌា (Simplex Cambodia) គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទូគ្រប់ប្រភេទតាមគម្រោង ដូចជា បុរី ខុនដូ អាផាតមិន សណ្ឋាគារ និងផ្ទះឯកជនជាដើម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ ដោយមានសហការណ៍ជាមួយរោងចក្រផលិតទូធំមួយនៅក្នុងប្រទេសថៃ ដែលប្រើប្រាស់បច្ចេកទេសទំនើប និងវត្ថុធាតុដើមស្តង់ដារគុណភាពខ្ពស់ពីអឺរ៉ុប។ មកទល់ពេលនេះ ស៊ីម ផ្លិច បានផ្គង់ផ្គង់ទូជូនអតិថិជនជាច្រើន ហើយរាល់ផលិតផល និងសេវាកម្ម គឺសុទ្ធសឹងតែផ្ដល់ឱ្យដោយបុគ្គលិកជំនាញ និងមានទំនួលខុសត្រូវខ្ពស់។ លើសពីនេះ ក្រុមហ៊ុនក៏បានរួមចំណែកផ្គត់ផ្គត់ និងតំឡើងទូ ដល់គម្រោងធំៗជាច្រើនដូចជា បុរីភ្នំពេញសុខសាន្ត បុរីរំចេក បុរី អិលវី បុរីហេងហៀងស៊ីធី ខុនដូ Urban Loft ខុនដូ […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤៧៖ តើការជួសជុលកែលម្អសំណង់អគារត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?
មុននឹងចាប់ផ្តើមគម្រោងសាងសង់ណាមួយ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទៅតាមប្រភេទ និងទំហំនៃគម្រោងសាងសង់របស់សំណង់អគារនោះ។ ចុះបើចង់ជួសជុលអគារដែលមានស្រាប់វិញ តើត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?
អានបន្ថែមវេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា
បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លងមកនេះថា រាល់ចំណេញមូលធន ដែលរួមទាំងចំណេញពីការលក់អចលនទ្រព្យ គឺត្រូវជាប់ពន្ធ ២០% ដោយគិតចាប់ពី ខែ មករា ឆ្នាំ ២០២២ នេះ មានការមន្ទិលសង្ស័យជាច្រើនពីសាធារណជនថាតើពន្ធថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច? ក្រុមហ៊ុនច្បាប់ឈានមុខគេ DFDL និងភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ៣០ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាមួយដើម្បីបំភ្លឺរាល់ចម្ងល់ជាច្រើនជាពិសេសផលប៉ះពាល់នៃពន្ធថ្មីនេះលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមវាគ្មិនដែលចូលរួមឆ្លើយសំណួររួមមាន លោក Clint O’Connell អគ្គនាយករង និងប្រធានផ្នែកពន្ធប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) លោក Charles Amar ប្រធានផ្នែកអចនទ្រព្យប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia និង លោក James Hodge នាយកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia។ នៅក្នុងវេទិកាសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងចម្ងល់ពន្ធចំណេញមូលធន និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជារវាងវាគ្មិន […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤៦៖ តើនីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ?
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុយគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ តើនីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិសម្រាប់ប្លង់រឹង និង ប្លង់ទន់ ដូចគ្នា និងខុសគ្នាយ៉ាងដូចម្ដេច?
អានបន្ថែមតើគម្រោងអភិវឌ្ឍប្រភេទណាដែលកំពុងទាក់ទាញវិនិយោគិន?
ដោយ អ្នកវិភាគលោក Eric Wong Chon Lap ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅដ្ឋាននៅកម្ពុជា បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ ជាច្រើនរីកដូចផ្សិត ជាពិសេសនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតំបន់នៅជិតទីក្រុង។ តម្លៃលក់គម្រោងនានាដូចជា ខុនដូ ផ្ទះល្វែង វីឡា និងផ្ទះអាជីវកម្ម ក៏កើនឡើងជាបន្តបន្ទាប់។ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ជាពិសេសគម្រោងអភិវឌ្ឍន៍ក្នុងក្រុង បានធ្វើឱ្យតម្លៃនៅតែបន្តកើនឡើង។ ដោយសារតែទីផ្សារក្នុងក្រុងចាប់ផ្ដើមចង្អៀត ហើយតម្លៃកើនខ្លាំង បានធ្វើឱ្យទីតាំងជាយក្រុងដូចជា ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងតំបន់តាមបណ្ដោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ក្លាយជាទីតាំងសក្ដានុពលសម្រាប់ទាំងអ្នកអភិវឌ្ឍ និងអ្នកវិនិយោគ។ មានកត្ដាជាច្រើនដែលធ្វើឱ្យតំបន់ជាយក្រុងទាំងនោះមានសន្ទុះ។ ហេតុផលទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នៅក្នុងតំបន់នោះ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកពីទីក្រុងភ្នំពេញ។ ឧទាហរណ៍ដូចជាទីតាំងស្របតាមមហាវិថីសម្ដេច ហ៊ុន សែន បានក្លាយជាទីតាំងល្អបំផុតសម្រាប់ការវិនិយោគ ក្រោយផ្លូវមួយខ្សែនេះបើកឱ្យដំណើរការ។ ហេតុផលទី ២ គឺបច្ចុប្បន្នអ្នកអភិវឌ្ឍភាគច្រើន ដូចជាបូរីដែលមានទីតាំងនៅជាយក្រុង បានផ្ដល់នៅជម្រើសច្រើនដល់អ្នកទិញ។ ដោយសារតែមានផ្ទៃដីធំក្នុងការអភិវឌ្ឍ អ្នកទិញអាចមានជម្រើសម៉ូដផ្ទះជាច្រើនតាមតម្រូវការ ព្រមជាមួយនិងសេវាកម្មផ្សេងៗដូចជា សួនច្បារ ផ្សារ សាលារៀន និងការរក្សាសុវត្ថិភាពជាដើម។ ហេតុផលទី៣ ការទិញអចលទ្រព្យ ឬគេហដ្ឋានដែលភ្ជាប់មកជាមួយដី ដូចជាបូរីជាដើម […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤៥៖ តើសេវាកម្មអចលនវត្ថុ និងសេវាកម្មវាយតម្លៃអចលនវត្ថុ ខុសគ្នាយ៉ាងដូចម្ដេច?
អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់។ អាជីវកម្មទាក់ទងនឹងសេវាកម្មអចលនវត្ថុ និងសេវាកម្មវាយតម្លៃក៏ដូចគ្នាដែរ។ តើ អាជីវកម្មទាំង ២ នេះ ខុសគ្នាយ៉ាងដូចម្ដេច ហើយត្រូវស្នើសុំលិខិតអ្វីខ្លះមុនបើកអាជីវកម្ម?
អានបន្ថែមកាន់តែទំនើបនិងងាយស្រួសជាមួយឧបករណ៍លំហាត់ប្រាណនៅតាមផ្ទះ
SEARA បានសិក្សាស្វែងយល់យ៉ាងច្បាស់អំពីបញ្ហានៅពេលដែលអ្នកកំពុងពិចារណាទិញសម្ភារផ្ទះមួយ ឬចង់សាងសង់កន្លែងហាត់ប្រាណក្នុងផ្ទះមួយពេញលេញ។ ទន្ទឹមនឹងការមានដំណោះស្រាយលំហាត់រាង្គកាយត្រឹមត្រូវយើងក៏ដឹងដែរថា ការមានចំណេះដឹងជាមូលដ្ឋានអំពីគុណប្រយោជន៍ពីលំហាត់របស់អ្នករួមជាមួយអនុសាសន៍មានប្រយោជន៍ពីអ្នកជំនាញក្នុងឧស្សាហកម្មហើយទីបំផុតការស្នាក់នៅសមស្របនឹងលំហាត់ប្រាណរបស់អ្នកគឺជាកត្តាគន្លឹះឆ្ពោះទៅរកការសម្រេចបាននូវសុខភាព និងគោលដៅលំហាត់ប្រាណរបស់អ្នក។ អ្នកត្រូវចងចាំថាមុនពេលចាប់ផ្តើមលំហាត់ណាមួយសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីសុវត្ថិភាពរបស់អ្នក។ គុណប្រយោជន៍នៃលំហាត់ប្រាណ ជាទូទៅយើងយល់ថា ហេតុអ្វីបានជាលំហាត់ប្រាណមានសារៈសំខាន់សម្រាប់យើង។ ប៉ុន្តែការដឹងពីអត្ថប្រយោជន៍ច្បាស់លាស់របស់វាក៏អាចជួយជំរុញឱ្យយើងឆ្ពោះទៅរកការសម្រេចបាននូវសុខភាព និងគោលដៅលំហាត់ប្រាណរបស់យើងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់បំផុតនៃការធ្វើលំហាត់ប្រាណ៖ គ្រប់គ្រងទម្ងន់នៃរាងកាយ ប្រយុទ្ធប្រឆាំងនឹងស្ថានភាពចុះខ្សោយនៃសុខភាព និងជំងឺ បង្កើនប្រព័ន្ធភាពស៊ាំ ធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍និងការគោរពខ្លួនឯង បង្កើនថាមពល ជំរុញការគេងឱ្យបានល្អ តើអាំងតង់ស៊ីតេមធ្យម ធៀបនឹងអាំងតង់ស៊ីតេខ្លាំងក្លាគឺជាអ្វី? សកម្មភាពអាំងតង់ស៊ីតេកម្រិតមធ្យមគួរតែបង្កើនចង្វាក់បេះដូងធ្វើឱ្យអ្នកដកដង្ហើមបានលឿននិងធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅគ្រប់គ្រាន់ដើម្បីចាប់ផ្តើមញើស។ ការធ្វើលំហាត់ប្រាណខ្លាំងក្លានឹងធ្វើឱ្យអ្នកដកដង្ហើមរឹងបង្កើនចង្វាក់បេះដូងរបស់អ្នកយ៉ាងខ្លាំងហើយធ្វើឱ្យអ្នកក្តៅ ហើយញើសបញ្ចេញខ្លាំង។ ប្រសិនបើអ្នកនៅតែមិនអាចកំណត់ថាតើការហាត់ប្រាណរបស់អ្នកខ្លាំងប៉ុនណា នោះវិធីងាយស្រួលក្នុងការធ្វើគឺ “ការតេស្តសន្ទនា” ។ សម្រាប់អាំងតង់ស៊ីតេល្មមអ្នកអាចនិយាយបាន ប៉ុន្តែមិនអាចច្រៀងបានទេ។ ចំពោះអាំងតង់ស៊ីតេខ្លាំងក្លាអ្នកនឹងមិនអាចនិយាយលើសពីពាក្យពីរបីដោយមិនដកដង្ហើមឡើង។ ឧទាហរណ៍នៃការធ្វើលំហាត់ប្រាណកម្រិតមធ្យមរួមមាន៖ ដើរល្បឿន (១០០ ជំហានក្នុងមួយនាទី) ជិះកង់ធម្មតា (៨,០៥-១៤,៤៨ គីឡូម៉ែត្រក្នុង ១ម៉ោង) ជិះកង់ (យឺតជាង ១៦ គីឡូម៉ែត្រក្នុងមួយម៉ោង) ឧទាហរណ៍នៃការធ្វើលំហាត់ប្រាណខ្លាំងក្លារួមមាន៖ រត់ ការចែវទូក លោតខ្សែពួរ អនុសាសន៍នៃបរិមាណលំហាត់ប្រាណដ៏ត្រឹមត្រូវ ការហាត់ប្រាណមានប្រសិទ្ធភាពបំផុត គឺនៅពេលដែលយើងដឹងពីអ្វីដែលយើងត្រូវការតិចតួចបំផុតសម្រាប់រាងកាយរបស់យើង ដូច្នេះយើងអាចធ្វើការកែតម្រូវបានអាស្រ័យលើការសម្រេចបាននៃសុខភាព និងគោលដៅលំហាត់ប្រាណរបស់យើង។ អង្គការសុខភាពពិភពលោក (WHO) […]
អានបន្ថែមBentley System បើកក្រុមហ៊ុនពិគ្រោះយោបល់ផ្នែក software គ្រប់គ្រងការដ្ឋានបែបឌីជីថលថ្មីមួយ
រូបថត៖ លោក Allan Murphy នាយកក្រុមហ៊ុន Virtuosity ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានវិនិយោគបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា Virtuosity ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែក software អនឡាញ។ ក្រុមហ៊ុន Virtuosity មានសេវាកម្មដូចជា កញ្ចប់ Virtuoso ដែលលក់គូរជាមួយនឹងកម្មវិធីផ្សេងៗទៀតរបស់ Bentley ដូចជាកម្មវិធីគំរូឌីជីថល ដែលអាចវិភាគសកម្មភាពពិតដែលកើតឡើងនៅក្នុងការដ្ឋានលើកុំព្យូរទ័រជាដើម។ លើសពីនេះ ចំណុចពិសេសរបស់ Virtuosity គឺការផ្តល់នូវសេវាកម្មពីអ្នកជំនាញ ដើម្បីជួយសម្របសម្រួល និងពិគ្រោះយោបល់ដល់ម្ចាស់គម្រោងដែលប្រើប្រាស់ software របស់ Bentley ។ សេវាកម្មពិគ្រោះយោបល់នេះរួមមាន ការបណ្តុះបណ្តាល ណែនាំ បង្រៀន និងរបៀបប្រើប្រាស់កម្មវិធីជាក់ស្តែង ពីអ្នកជំនាញមួយទល់មួយតាមរយៈប្រព័ន្ធអនឡាញ។ កញ្ចប់ Virtuoso អាចទិញបាននៅគេហទំព័រ virtuosity.com ហើយក្នុងគេហទំព័រនោះក៏មានកម្មវិធីជាច្រើនទៀតរួមមាន MicroStation, OpenBridge, OpenBuildings, OpenFlows, OpenRail, OpenRoads, OpenSite, […]
អានបន្ថែមនីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុយគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុយ។ តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និង ប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច? ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិនៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ជា៖ – កិច្ចសន្យាទិញ-លក់អចលនវត្ថុ – ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល) – សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់) – ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។ នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖ ១) បំពេញឯកសារនៅការិយាល័យភូមិបាល ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ […]
អានបន្ថែមBentley System ប្រកាសបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី ដើម្បីជំរុញការគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល
រូបភាពដោយ៖ researchgate ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី The Cohesive Companies ដើម្បីជួយសម្រួលដល់ម្ចាស់គម្រោងជាពិសេសក្នុងអំឡុងវិបត្តិកូវីដ។ ក្រុមហ៊ុនថ្មីនេះ ដើរតួជាអ្នករួមបញ្ចូល និងមើលការខុសត្រូវលើប្រព័ន្ធគ្រប់គ្រងបែបឌីជីថលទាំងអស់របស់ម្ចាស់គម្រោង រួមមានការច្របាច់បញ្ចូលគ្នានូវប្រព័ន្ធដែលមានស្រាប់ និង ប្រព័ន្ធថ្មី ការរៀបចំបរិដ្ឋានសហគ្រាស និងការធ្វើកាលប្បវត្តិ ការគ្រប់គ្រងជាដើម។ ចំណុចពិសេសមួយទៀតគឺ ការជួយសម្របសម្រួលការប្រើប្រាស់កម្មវិធី Digital Twin ឬ គម្រោងគំរូបែបឌីជីថល ដែលម្ចាស់គម្រោងអាចវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចំលងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។ លើសពីនេះ ក្រុមហ៊ុនថ្មីនេះ ក៏នឹងរួមបញ្ចូលរាល់គំរូវិស្វកម្មឌីជីថល (ET) ដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់គម្រោងនៅពេលប្រើប្រាស់។
អានបន្ថែម