ចំណេះដឹង និង បទពិសោធន៍
អ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយ
អ្នកជំនាញបានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ខណៈដែលទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ២០១៩ គួបផ្សំជាមួយការនៅនឹងថ្កល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងអ៊ែអែហ្វអ៊ី (RFI) លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «ការឆ្លងនៃកូវីដមិនធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាទេ គ្រាន់តែវានឹងនៅនឹងថ្កល់ដូចឆ្នាំ២០០៩។ ហើយបន្ទាប់ពីបណ្ដាប្រទេសនៅលើពិភពលោកស្ដារសេដ្ឋកិច្ចឡើងវិញហើយ ខ្ញុំជឿថា នៅចុងឆ្នាំ ២០២០ ក្នុងត្រីមាសទី៣ ទី៤ នេះ សេដ្ឋកិច្ចប្រទេសកម្ពុជានឹងចាប់ផ្ដើមមានសន្ទុះជាបណ្ដើរៗ។» លោកបានបន្តទៀតថា៖ «ចំពោះវិស័យសំណង់នឹងអចលនទ្រព្យ នៅមិនទាន់មានសន្ទុះត្រឡប់មកវិញក្នុងឆ្នាំនេះទេ ព្រោះវាមិនមែនជាទីផ្សារបន្ទាន់សម្រាប់កម្ពុជា។ តែវាអាចមានសន្ទុះឡើងវិញក្នុងឆ្នាំ ២០២១ ព្រោះវិស័យនេះ មានការជាប់គាំងតាំងពីមុនកូវីដម្ល៉េះ។ ចំពោះវិស័យសំណង់ មានការជាប់គាំងតាំងពីខែធ្នូ ២០១៩ មក ឯអចលនទ្រព្យ ធ្លាក់ចុះតាំងពីខែកញ្ញា ២០១៩ មកម្ល៉េះ។» ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ប្រធានខេដាប់បឹលយូរខេមបូឌា និងជាអគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីសស្តែត បញ្ជាក់ថា ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ១៩ គឺជាពេលវេលាល្អក្នុងការវិនិយោគទុកសម្រាប់ឆ្នាំក្រោយៗ។ លោកបានថ្លែងដូច្នេះ ក្នុងបទសម្ពាសន៍ស្តីអំពី «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺកូវីដ១៩ និងការលើកលែងពន្ធប្រថាប់ត្រា» ។ […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ២០៖ តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ?
តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ? តើមានភស្ដុតាងអ្វីខ្លះដែលបញ្ជាក់ថា Covid-19 អាចឆ្លងតាមរយៈខ្យល់បាន?
អានបន្ថែមដំណឹងចំពោះអតិថិជន៖ ច្បាប់ស្តីពីសំណង់ថ្មីរបស់កម្ពុជា
ច្បាប់ស្តីពីសំណង់ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកំណត់គោលការណ៍ បទបញ្ជាបច្ចេកទេសសាងសង់វិធានការ នីតិវិធីសម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។ ច្បាប់នេះមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។ បុគ្គលដែលមានវិជ្ជាជីវៈក្នុងវិស័យសំណង់ (ដូចជាស្ថាបត្យករ ឬវិស្វករ) ត្រូវតែចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ វិស័យសំណង់។ អ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ទាំងឡាយ ត្រូវបានអនុញ្ញាតឱ្យប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យ គឺតម្រូវមានអាជ្ញាបណ្ណដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ណាដែលដើរតួនាទីត្រឹមជាប្រធានបច្ចេកទេសក្នុងក្រុមហ៊ុនសំណង់ដែលមានអាជ្ញាប័ណ្ណអាជីវកម្មសាងសង់ត្រឹមត្រូវ គឺមិនតម្រូវឱ្យមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។ រាល់សកម្មភាពអាជីវកម្មសំណង់ទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬលិខិតអនុញ្ញាតចេញដោយរដ្ឋបាលរាជធានី-ខេត្ត ដោយយោងទៅតាមប្រភេទនៃអាជីវកម្ម។ បុគ្គលណាដែលកាន់អាជ្ញាប័ណ្ណជាអ្នកមានវិជ្ជាជីវៈសំណង់ ឬអាជីវកម្មសំណង់ ត្រូវចុះកិច្ចសន្យាធនារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយមានវិញ្ញាបនបត្រធានារ៉ាប់រងដើម្បីធានាអះអាងនូវការទទួលខុសត្រូវចំពោះអាជីវកម្ម ឬវិជ្ជាជីវៈរបស់ខ្លួន។ រាល់គម្រោងសាងសង់ទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ញត្តិសុវត្ថិភាពអគ្គីភ័យ ដូចដែលបានកំណត់នៅក្នុងបទបញ្ញត្តិបច្ចេកទេសសំណង់ ហើយនឹងវិធានស្តីពីការការពារអគ្គីភ័យ នឹងពន្លត់អគ្គីភ័យ។ រាល់សម្ភារ ឧបករណ៍ និងផលិតផលសំណង់ទាំងអស់ ត្រូវបានតម្រូវដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយមានការទទួលស្គាល់ ឬមានវិញ្ញាបនបត្របញ្ជាក់ស្របតាមបទបញ្ញត្តិនៃបច្ចេកទេសសំណង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬស្របតាមស្តង់ដារកម្ពុជាចេញដោយក្រុមប្រឹក្សាស្តង់ដារជាតិ […]
អានបន្ថែមអ្នកជំនាញ៖ សំណើមខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់អាចជាមុខសញ្ញាពន្លឿនការចម្លងមេរោគកូរ៉ូណាថ្មី
តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ? សំណួរនេះ នៅតែមិនទាន់មានការបកស្រាយឱ្យបានដាច់ស្រេចប្រកបដោយលក្ខណៈវិទ្យាសាស្ត្រអាចជឿទុកចិត្តបាននៅឡើយ។ ទោះបីយ៉ាងណាក៏ដោយ មានភស្តុតាងមួយចំនួន កំពុងត្រូវបានអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ខូវីដ ១៩ អាចរីករាលដាលតាមប្រព័ន្ធខ្យល់សាយពីម៉ាស៊ីនត្រជាក់ អាស្រ័យលើប្រភេទឌីសាញរបស់ម៉ាស៊ីនត្រជាក់នោះ។ ភស្តុតាងបញ្ជាក់ថា កូវីដមានលទ្ធភាពអាចឆ្លងតាមរយៈប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់៖ ការសិក្សារកឃើញថា កម្មករធ្វើការនៅលើកប៉ាល់ ដាយមឹនព្រីនស៍ (Diamond Princess cruise ship) ធ្វើឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៅជប៉ុន ដែលបានឡើងពី ១០ ទៅជាង ៦០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍។ គឺចរន្តខ្យល់ចេញពីម៉ាស៊ីនត្រជាក់នៅក្នុងនាវានោះតែម្តង ដែលជាមុខសញ្ញាដែលគេចាប់អារម្មណ៍ជាងគេក្នុងការសាយភាយ និងចម្លងមេរោគនេះ។ ក្រុមអ្នកជំនាញបាននិយាយថា “ចរន្តខ្យល់នៅលើកប៉ាល់ អាចដើរតួយ៉ាងសំខាន់ក្នុងការសាយភាយមេរោគ។” នេះបើយោងតាមការចេញផ្សាយរបស់កាសែតសៅឆាយណាម៉នីងផុស ( SCMP )។ ករណីឆ្លងតាមប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់ក្នុងនាវានេះ ត្រូវបានអ្នកវិទ្យាសាស្ត្រសាំងហ្គាពួរស្រាវជ្រាវបន្ថែម ដោយធ្វើការពិសោធនៅក្នុងបន្ទប់សាកល្បងពិសោធន៍បីដាច់ដោយឡែកពីគ្នា ដើម្បីតាមដានមើលផ្លូវចម្លងមេរោគនេះ។ ដំណឹងល្អពីការស្រាវជ្រាវនេះ គឺថាការធ្វើតេស្តិ៍ខ្យល់ត្រឡប់ដែលបានប្រើហើយពីក្នុងបន្ទប់ បង្ហាញលទ្ធផលអវិជ្ជមាន ដែលមានន័យថា មេរោគនេះមិនរស់នៅក្នុងខ្យល់ដូចមេរោគឆ្លងខ្លាំងផ្សេងទៀតទេ។ ប៉ុន្តែ ដំណឹងអាក្រក់នោះគឺថា សំណាកពិសោធន៍ដែលគេដកចេញពីកន្លែងបំភាយខ្យល់ក្នុងម៉ាស៊ីនត្រជាក់ បង្ហាញលទ្ធផលតេស្តវិជ្ជមាន។ នេះមានន័យថា លំហូរខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់អាចនាំដំណក់ទឹកតូចៗដែលផ្ទុកវីរុសកូវីដ១៩នេះបាន ហើយវាទើរជាប់នៅនឹងគ្រឿងផ្គុំម៉ាស៊ីន ដូចជារន្ធបញ្ចេញខ្យល់របស់ម៉ាស៊ីនជាដើម។ “សម្រាប់ប្រភេទម៉ាស៊ីនត្រជាក់ដែលគេឌីហ្សាញសម្រាប់កាប៉ាល់ អាចនឹងមានភាពឆ្លងបាន […]
អានបន្ថែមEuroCham បើកវេទិកាពិភាក្សាស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ
អ៊ឺរ៉ូឆាំ (EuroCham ) បើកវេទិកាពិភាក្សាអាហារពេលព្រឹកមួយស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យមិនមែនលំនៅឋាន រួមជាមួយផលប៉ះពាល់ដែលបណ្តាលមកពីការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ ( EBA ) និងវីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅឯភោជនីយដ្ឋានតូប៉ាស់ (Topaz)។ ប្រធានបទក្តៅៗពាក់ព័ន្ធនឹងអនុវិស័យអចលនទ្រព្យមិនមែនលំនៅឋានមួយចំនួន ត្រូវបានពិភាក្សាក្នុងព្រឹត្តិការណ៍នេះ រួមមានសុវត្ថិភាពសំណង់ វិស័យទេសចរណ៍វេជ្ជសាស្ត្រ ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម ហាងលក់រាយនិងផ្សារទំនើប វិស័យភ័ស្តុភារ និងទីផ្សារចំណតរថយន្តក្នុងទីក្រុង ជាដើម។ ក្នុងចំណោមវិស័យខាងលើវិស័យសុវត្ថិភាពសំណង់ ឧស្សាហកម្មកម្សាន្ត ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម និងភ័ស្តុភារ ត្រូវបានអ្នកជំនាញប្រមើលឃើញថា នៅមានសក្តានុពលខ្ពស់ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ជាពិសេសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។ ទាក់ទងនឹងវិស័យសំណង់ ទោះបើប្រឈមនឹងបញ្ហាដក EBA ចេញ ក៏វិស័យនេះនៅតែអាចរក្សាបាននូវលំនឹងក្នុងកម្រិតមួយដដែល ពីព្រោះអ្នកវិនិយោគមានស្ថេរភាពរួច ហើយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស។ នេះដោយសារតែមាន កំណើនឧស្សាហកម្មថ្មីៗចូលមកក្នុងទីផ្សារ រួមមានការងើបឡើងនូវផលិតកម្មក្នុងស្រុក និងសមត្ថភាពក្នុងការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មបរទេស និងសហការជាមួយប្រទេសជិតខាង។ នេះបើយោងតាមលោក James Hodge អ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូប នៅកម្ពុជា ដែលបានលើកឡើងក្នុងវេទិកានោះ។ ជាមួយនឹងភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃ កូវីដ-១៩ ដោយសារការរីករាលដាលរបស់វានៅតែមិនអាចទាយទុកជាមុនបាន […]
អានបន្ថែមក្រុមហ៊ុនកូមិនខ្មែរឧបត្ថម្ភគាំទ្រទស្សនកិច្ចសិក្សាលើការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមនិស្សិតកំពុងសិក្សាច្បាប់សំណង់
កូមិនខ្មែរ(Comin Khmere) ជាក្រុមហ៊ុនសាខារបស់កូមិនអាស៊ីគ្រុប (Comin Asia Group) ហើយជាក្រុមហ៊ុនមួយនាំមុខក្នុងប្រទេសខាងការផ្តល់ដំណោះស្រាយវិស្វកម្ម ជួយជំរុញនូវការយល់ដឹងពីឧត្តមានុវត្តន៍ក្នុងវិស័យសំណង់ ដោយផ្តោតជាពិសេសលើសុវត្ថិភាព និងគុណភាព។ ស្របតាមគោលដៅផ្សព្វផ្សាយសុវត្ថិភាពនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាល ក្រុមហ៊ុន កូមិនខ្មែរ បានគាំទ្រការរៀបចំកម្មសិក្សាមួយសម្រាប់និស្សិតបណ្ឌិតច្បាប់ចំនួន ៨ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE ) ឱ្យបានសិក្សាស្វែងយល់អំពីអគារស្ថាបនា ដែលជាអគារស្តង់ដារលំដាប់អេ (Grade A ) ស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម។ ដោយគោរពទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត អគារ១៩ជាន់នេះ គឺកំពុងតែសាងសង់ និងគ្រោងឱ្យក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា ពេលត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២០។ លោក ឆាលីស អាម៉ា ( Charles Amar ) ជាមេធាវីនៅក្រុមហ៊ុន the Paris’ Bar និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានក្រុមហ៊ុន the Real Estate Practice Group នៅ DFDL កម្ពុជា ដែលជាអ្នកដឹកនាំទស្សនកិច្ចសិក្សា […]
អានបន្ថែមបញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរីកចម្រើន
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេស្គាល់ជាទូទៅថា អេអាយ (AI) នឹងគ្រប់គ្រង និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ អនាគតវត្តមានអេអាយ (AI) នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កាន់តែប្រាកដច្បាស់ឡើងមែនទែន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ និងក្រុមហ៊ុន The DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការចាប់ដៃគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសហការអភិវឌ្ឍប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោក ហ៊ឹម សីហា បានលើកឡើងថា៖«បញ្ញាសិប្បនិម្មិត Artificial […]
អានបន្ថែមសម្ដេចតេជោ៖ ស្នើក្រុមហ៊ុនអចលនទ្រព្យ ជួយពន្យារពេលបង់ថ្លៃទិញផ្ទះដល់កម្មករ
ជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគកូរ៉ូណា ( Covid-19 ) បានបង្កជាបញ្ហា និងផលអវិជ្ជមានជាច្រើនដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ។ ឆ្លើយតបចំពោះបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចបានស្នើដូចនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេច ដោយផ្តោតសំខាន់លើអតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ដោយសារផលប៉ះពាល់ពីឥទ្ធិពលមេរោគកូរ៉ូណា ជាពិសេសស កម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យារការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះបើតាមដឹង កុងត្រាសម្រាប់បង់រំលោះនេះ កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ។ […]
អានបន្ថែមបេក្ខភាពទាំង ១២ រូប របស់កម្ពុជា បានក្លាយជា ស្ថាបត្យករអាស៊ាន
បេក្ខភាពទាំង១២រូប របស់ស្ថាបត្យករកម្ពុជានៃ គណៈស្ថាបត្យករកម្ពុជា ត្រូវបានឯកភាពបញ្ជូលជាស្ថាបត្យករអាស៊ានជាផ្លូវការ នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣ ខែ មីនា គ.ស ២០២០។ ការសម្រេចបញ្ចូលជាស្ថាបត្យកររបស់កម្ពុជាទាំង១២ រូប ជាស្ថាបត្យករអាស៊ាន ត្រូវបានសម្រេចជាផ្លូវការដោយកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករអាស៊ាន (AAC) នៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០។ គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្រោមដឹកនាំរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា អមដំណើរដោយ ឯកឧត្តមអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា។ ការបញ្ចូលធនធានស្ថាបត្យករកម្ពុជាទៅក្នុងក្របខណ្ឌតំបន់នេះ បានធ្វើអោយបច្ចុប្បន្នកម្ពុជាយើងមាន ស្ថាបត្យករអាស៊ាន សរុបចំនួន១៦រូប បន្ថែមពីលើជំនាន់មុន ដែលមានត្រឹម ៤ រូបប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា ស្ថាបត្យករអាស៊ាន បានបង្កើតឡើងក្រោម កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ឬ The […]
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកគម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ដើម្បីយកកម្លាំងទប់ទល់នឹងកូរ៉ូណា
គម្រោងការដ្ឋានណាដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ ត្រូវផ្អាកជាមុនសិន ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។ នេះបើយោងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិនទៅនឹងរឿងផ្អាកគម្រោងការដ្ឋានសាងសង់នេះដែរថា “ការដ្ឋានណាដែលមិនទាន់បានបើកដំណើរការសាងសង់នៅឡើយទេ ផ្អាកការបើកការដ្ឋានសិន។ លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជា។” ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា “នាថ្ងៃទី ៩ នេះ ខ្ញុំទៅការដ្ឋានបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវមួយខ្សែ គឺផ្លូវលេខ ៥៥ និងការបើកការដ្ឋានសាងសង់តភ្ជាប់ពីផ្លូវខេត្តបាត់ដំបងទៅខេត្តកោះកុង គឺត្រូវបន្តធ្វើ។” សម្តេចតេជោបានបន្ថែមថា “ប៉ុន្តែកម្មវិធីមួយចំនួន ដែលមិនទាន់បានបើកការដ្ឋានទេ សូមផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើយ៉ាងណាក៏ដោយឱ្យ Covid-19 ទៅផុតសិន ” ។ ជាចុងក្រោយ សម្តេចបានបញ្ចប់ប្រសាសន៍អំពីយុទ្ធនាការរបស់កម្ពុជាទល់នឹងវីរ៉ុសដោយបានសង្កត់ធ្ងន់ថា “កិច្ចការរបស់កម្ពុជានៅពេលនេះ គឺការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ វីរ៉ុសកូរ៉ូណាថ្មី […]
អានបន្ថែម