ចំណេះដឹង និង បទពិសោធន៍
អូស្ត្រាលីនឹងជួយពង្រឹងវិស័យសុវត្ថិភាពសំណង់នៅកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី បេជ្ញានឹងជួយពង្រឹងវិស័យសុវត្ថិភាពសំណង់នៅកម្ពុជា ដោយនឹងបញ្ជូនមន្ត្រីពាក់ព័ន្ធចំនួន ២១ នាក់ ទៅសិក្សាបន្ថែមទាក់ទងនឹងស្តង់ដាសុវត្ថិភាពសំណង់ នៅប្រទេសប្រទេសអូស្ត្រាលី នៅខែមីនាខាងមុខនេះ។ រដ្ឋាភិបាលអូស្ត្រាលី បានឱ្យដឹងដូច្នេះក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៧ កុម្ភៈ កន្លងទៅនេះ។ ក្នុងជំនួបនេះ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីតែងតែគាំទ្រលើវិស័យសំណង់ ជាពិសេសទាក់ទងនឹងសុវត្ថិភាព ជានិច្ចកន្លងមក ឧទាហរណ៍ដូចជាការបញ្ជូនសិក្ខាកាមទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីទទួលការបណ្តុះបណ្តាលដើម្បីទទួលបានការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យសុវត្ថិភាពសំណង់នេះ ជាដើម។ សម្រាប់សិក្ខាកាមដែលនឹងត្រូវបានទៅសិក្សាបន្ថែមនៅប្រទេសអូស្ត្រាលីនៅខែមីនា ខាងមុខនេះ រួមមាន មន្ត្រីរាជការពីក្រសួងរៀបចំដែនដី ចំនួន ១១នាក់ ព្រមទាំងសិក្ខាកាមពីស្ថាប័ន ដែលជាប់ពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល សរុប ២១នាក់។ សិក្ខាកាមនឹងទៅសិក្សានៅឯសាកលវិទ្យាល័យ The University of Queensland ប្រទេសអូស្ត្រាលី […]
អានបន្ថែមផ្លូវថ្នល់១១ ខែ្សនៅខេត្តព្រះសីហនុបានបើកការដ្ឋានជួសជុលនៅក្នុងខែកុម្ភៈនេះ
ផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា គម្រោងស្ថាបនាជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះ រួមមានការពង្រីកកំណាត់ផ្លូវជាតិលេខ៤ ពី ២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប ៩,៦៧៤គីឡូម៉ែត្រផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនានេះស្ថិតនៅក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លារ និងស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ មានចក្ខុវិស័យមុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតីដ៏មានសក្ដានុពលមួយនេះឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
អានបន្ថែមក្រសួងរៀបចំដែនដី បើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ដល់អ្នកវិជ្ជាជីវៈ “លើកទី២”
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់ «លើកទី២» ក្នុងគោលបំណងជំរុញឲ្យអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់នៅទូទាំងប្រទេស អនុវត្តតាមច្បាប់ស្តីពីសំណង់ឲ្យបានត្រឹមត្រូវ និងធានានូវគុណភាព និងសុវត្ថិភាព នៅឯសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈនេះ។ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ក្នុងវគ្គផ្សព្វផ្សាយនេះថា៖ «គោលដៅចំបងរបស់ច្បាប់នេះគឺចង់អោយសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាព ឬមានភាពមិនរឹងមាំដែលនាំអោយមានវិបត្តិដូច ដែលធ្លាប់កើតមានកន្លងមកនោះទេ។» ឯកឧត្តមបានបន្តថា៖ «គោលដៅទី២នៃច្បាប់សំណង់គឺ ការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំ សំណង់ដែលបានសាងសង់ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង រក្សាគំលាតអោយស្របទៅតាមបទដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។» គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់លើកទីមួយ កាលពីថ្ងៃទី ១៤ មករា ២០២០ ម្តងរួចមកហើយ ដែលពេលនោះមានអ្នកចូលរួមប្រមាណជិត ៥០០០នាក់។ (អានបន្ថែម) យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពសុវត្ថិភាពនៃវិស័យសំណង់កម្ពុជា គឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះជាលើកចុងក្រោយមួយវគ្គទៀតផងដែរ ដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់អោយបានទូលំទូលាយជូនអ្នកវិជ្ជាជីវៈទាំងឡាយ ដែលមិនទាន់បានមកចូលរួមទាំងពីលើក។
អានបន្ថែមEuroCham នឹងបើកវេទិការពិភាក្សាអំពីនិន្នាការអចលទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឆ្នាំ២០២០
សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham នឹងរៀបចំវេទិការពិភាក្សាស្ដីអំពីនិន្នាការ និងស្ថានភាពអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញសម្រាប់ឆ្នាំ២០២០ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧: ៣០ព្រឹក នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី។ កម្មវិធីនេះនឹងមានការចូលរួម លោក សន សៀប ដែលលោកជាអ្នកជំនាញក្នុងវិស័យអចលទ្រព្យដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា និង ជាងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd ។ ក្នុងវេទិការនេះ លោកនឹងចូលរួមចែករំលែកនូវ ចំណេះដឹង និន្នការ និងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការព្យាករណ៍ទៅពេលខាងមុខនៃវិស័យអចលទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ។ លើសពីនេះ លោកនឹងផ្តល់ជូនការវិភាគទាក់ទងនឹងតម្លៃប៉ាន់ស្មាននៃអចនទ្រព្យ ជាពិសេសដីធ្លីនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា តម្លៃចូលរួមសម្រាប់សមាជិករបស់ EuroCham គឺ ២០$ ហើយ ៣០$ សម្រាប់អ្នកមិនមែនជាសមាជិក។ សូមចុះឈ្មោះតាមលីងនេះ៖ http://bit.ly/2RK9yQB
អានបន្ថែមអ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ
អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ ការព្រួយបារម្ភនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិមួយចំនួន បានតឿនដល់កម្ពុជាថាត្រូវតែរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ដើម្បីជៀសវាងហានិភ័យ។ របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ដែលជាកត្តាគួរឱ្យព្រួយបារម្ភ (អានបន្ថែម) ដូចគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ ក៏បានក្រើនរំលឹកថា កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ (អានបន្ថែម) ជុំវិញបញ្ហានេះ អ្នកនាង អាន សុធីតា បានពន្យល់ថា អ្នកនាងមិនសូវបារម្ភប៉ុន្មានទេចំពោះ កម្ចីពីធនាគារ ព្រោះថាភាគច្រើនធនាគារ គឺមានគោលនយោបាយនិងការត្រួតពិនិត្យតឹងរឹងនិងហ្មត់ចត់មុននិងផ្ដល់កម្ចី ហើយមួយវិញទៀតការគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចរបស់ធនគារជាតិ។ ប៉ុន្តែអ្នកនាងព្រួយបារម្ភខ្លាំងពីកម្ចីដែលផ្ដល់ដោយម្ចាស់គម្រោង។ គម្រោងអចលនទ្រព្យនៅកម្ពុជារួមមានគម្រោងលំនៅដ្ឋាន គម្រោងដីឡូ ជាច្រើន បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ គម្រោងអចលនទ្រព្យនីមួយៗ សុទ្ធសឹងតែមានសេវាកម្មកម្ចីរំលោះរបស់ខ្លួន ដែលជាជម្រើសគួរឱ្យទាក់ទាញមួយសម្រាប់អ្នកទិញដែលចង់ទិញផ្ទះ ទិញដី លើកដំបូង ឬផ្ទះថ្មីរបស់ខ្លួន។ ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ការអនុម័តផ្ដល់កម្ចីអចលនទ្រព្យ ដែលតម្រូវឱ្យអតិថិជនបង់រំលោះជាប្រចាំខែ […]
អានបន្ថែមសួនច្បាររលឹកវាលពិឃាតនៃរបបខ្មែរក្រហមនឹងមានវត្តមាននៅក្រុងឡុងបិចក្នុងឆ្នាំ២០២១
សហគមន៍ខ្មែរប្រចាំនៅទីក្រុងឡុងប៊ិច កាលថ្ងៃទី ២ ខែកុម្ភៈ នេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សួនច្បាររំឭកវាលពិឃាតមួយនៅក្នុងទីក្រុងឡុងប៊ិច ក្នុងគោលបំណងគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើយោងតាមសារព័ត៌មាន Long Beach Post News សួនច្បារនេះនឹងត្រូវស្ថាបនាឡើងស្ថិតនៅទីតាំងលើទីវាលទំនេរមួយទល់មុខបណ្ណាល័យ The Mark Twain Neighborhood Library ផ្លូវលេខ 1501 E. Anaheim St.។ នៅក្នុងបរិវេណសួនច្បារនេះ នឹងគ្រោងសាងសង់ វេទិការ សួនទឹក និងស្តូបសម្រាប់ដាក់ធាតុជនរងគ្រោះដែលបាត់បង់ជិវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។ បច្ចុប្បន្ន គម្រោងមួយនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ ហើយដែលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្រោមការសហការរវាងមជ្ឈមណ្ឌលរំឭកវាលពិឃាត និងអង្គការអតីតយុទ្ធជនកម្ពុជា ដោយភាគីទាំងពីរបានចាប់ផ្ដើមគិតពីគម្រោងតាំងពីឆ្នាំ២០០៥ ហើយបញ្ចប់ការរចនាប្លង់ក្នុងឆ្នាំ ២០១៦ មកម្ល៉េះ។ លោក Dee Andrews ដែលជាអភិបាលខណ្ឌ និងជាស្ថានិកមួយរូបសម្រាប់គម្រោង បានបញ្ជាក់ថា ដំបូងគម្រោងមានតម្លៃប្រមាណ ៧៥ម៉ឺនដុល្លារ តែសមាជិកសហគមន៍ដទៃទៀតបានទម្លាក់តម្លៃនៅសល់ត្រឹម ៤០ ម៉ឺនដុល្លារ។ ហើយក្នុងដំណាក់កាលនេះ លោក Andrews ផ្ទាល់បានផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន១៥ […]
អានបន្ថែមអ្នកជំនាញ៖ វិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២០ នឹងថមថយដោយសារ ៣ កត្ដាធំៗ
ទោះបីជាមានការការព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់ក្ដី អ្នកជំនាញអចលនទ្រព្យបានវិភាគថា សម្រាប់ឆ្នាំ២០២០ វិស័យសំណង់នៅកម្ពុជា អាចនឹងថមថយដោយសារតែ ៣ កត្តាធំៗ។ បើយោងតាមការវិភាគ កត្តាទាំង ៣ នេះ រួមមាន ទី១ ការរាតត្បាតនៃវីរុសកូរ៉ណាដែលប៉ះដល់សេដ្ឋកិច្ចចិន ទី២ ឥទ្ធិពលពីការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងទី៣ ការថមថយនៃចំនួនគម្រោងថ្មីៗដែលសុំការអនុញ្ញាតិសាងសង់។ កត្តាទី១ គឺបញ្ហាដែលពិភពលោកកំពុងព្រួយបារម្ភ ដែលការរាតត្បាតនៃវីរុសកូរ៉ណាមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ ប៉ុន្តែបើមិនមានដំណោះស្រាយក្នុងពេលឆាប់ៗនេះទេ វានឹងជះឥទិ្ធពលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល ដែលកម្ពុជាគឺនឹងគេចមិនផុត។ នេះបើយោងតាមប្រសាសន៍របស់ លោក សន សៀប នាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ។ លោក ពន្យល់ថា៖ «ក្នុងមួយឆ្នាំគឺមាន ១២ខែ ហើយឥឡូវសម្រាប់ខែ មករា និងខែកុម្ភៈ ពិភពលោកកំពុងបារម្ភពីរឿងកូរ៉ូណា អ្នកវិនិយោគក៏មិនសូវចង់វិនិយោគទេក្នុងអំឡុងពេលនេះ គិតមើល បើការរាតត្បាតនេះបន្ត២ ឬ ៣ ខែទៀត គឺអស់បាត់ហើយ ១ត្រីមាស ឬ បាត់បង់ឱកាសវិនិយោគជាង២៥ […]
អានបន្ថែមក្រសួងរ៉ែច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្ករឲ្យបាក់ច្រាំង
ក្រសួងរ៉ែ និងថាមពល បានច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្កឲ្យមានការបាក់ច្រាំងតាមដងទន្លេមេគង្គ ដោយអះអាងថាសកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ ហើយស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។ ការលើកឡើងរបស់ក្រសួងនេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេសថ្មីមួយ ដែលបានរកឃើញថា តាមបណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា អាចនឹងប្រឈមហានិភ័យក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលបណ្ដាលមកពីតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់។ (អានបន្ថែម) ទាក់ទងនឹងការលើកឡើងនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបំភ្លឺជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យដោយផ្ទាល់ថា បច្ចុប្បន្នក្រសួងបានផ្ដល់អាជ្ញាប័ណ្ណចំនួន ៣០ នៅតាមដងទន្លេតែប៉ុណ្ណោះ ពោលគឺកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹងប្រវែង និងទំហំទន្លេទាំងមូលដែលហូរកាត់ប្រទេសកម្ពុជា។ លោក អ៊ឹង ឌីប៉ូឡា បានលើកបន្ថែមថា៖ «បើសរុបចំនួនអាជ្ញាប័ណ្ណទាំងអស់ទៅ ទីតាំងដែលមានសកម្មភាពបូមខ្សាច់ គឺមានប្រមាណត្រឹមតែប្រហែល ៣០ គីឡួម៉ែត្រ និងទទឹងជាមធ្យម១០០ម៉ែត្រ តែប៉ុណ្ណោះ ដែលតូចណាស់ប្រៀបធៀបទៅនឹងប្រវែងទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជាប្រវែងដល់ទៅជាង ៥០០ គីឡូម៉ែត្រ និងទទឹងពី ១ ទៅ ៣គីឡួម៉ែត្រ ពោលគឺត្រឹមតែ ៦ ភាគរយប៉ុណ្ណោះនៃបណ្តោយទន្លេសរុប»។ «លើសពីនេះ ទីតាំងអាជ្ញាប័ណ្ណនោះ គឺមិនមែននៅជាប់ៗគ្នាទាំងអស់នោះទេ ប៉ុន្តែគឺលាតសន្ធឹងតាមចំណុចដែលមានខ្សាច់ដុះច្រើនហើយនៅឆ្ងាយពីច្រាំង ឆ្ងាយពីសំណង់នានា […]
អានបន្ថែមក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩
ក្រុមហ៊ុនចិនខ្នាតយក្ស Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។ គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។ លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ […]
អានបន្ថែមឆ្ពោះទៅកាន់ទីក្រុងបៃតង៖ គម្រោងបៃតងជាង៤០០ គម្រោង ត្រូវបានសាង់សង់នៅភ្នំពេញ ត្រឹមចុងឆ្នាំ២០១៩
ក្នុងគោលបំណងដើម្បីកសាងទីក្រុងប្រកបដោយចីរភាព អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន បាននិងកំពុងងាកមកចាប់អារម្មណ៍លើការសាងសង់គម្រោងបៃតងច្រើនជាងមុន ដោយសង្កេតឃើញថា គម្រោងបៃតងចំនួន ៤០៥ ត្រូវបានសាងសង់នៅទីក្រុងភ្នំពេញ ក្នុងត្រីមាសទី0៤ នៃ ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE។ ចេញផ្សាយកាលពី ថ្ងៃទី ១៦ ខែមករា កន្លងមក របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គម្រោងបៃតងទាំងនោះរួមមាន សណ្ឋាគារ កន្លែងលក់រាយ ការិយាល័យ អាផាតមិន ខុនដូ និងគម្រោងផ្សេងៗទៀត។ ក្នុងនោះដែរ ខុនដូឈរនៅលំដាប់ទី២ ដែលមានចំនួនប្រមាណ ១២០គម្រោង ដែលជាប្រភេទសំណង់បៃតង ។ គម្រោងបៃតងទាំងនោះ មានទីតាំងនៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញ ដែលសង្កាត់បឹងកេងកង គឺជាទីតាំងសំខាន់ដែលមានគម្រោងបៃតងច្រើនបំផុត ពោលគឺប្រមាណ ១៨ ភាគរយ។ តំបន់បឹងកក់និងចំការមន គឺជាទីតាំងបន្ទាប់ដែលមានគម្រោងបៃតង ១៤ និង ១៣ ភាគរយ។ គួរបញ្ជាក់ផងដែរថា “គម្រោងបៃតង” គឺជាគម្រោងទាំងឡាយណាដែល ទាំងការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់គម្រោងនោះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន បង្កើតផលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថាន ក៏ដូចជាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។ (អានបន្ថែម) […]
អានបន្ថែម