ចំណេះដឹង និង បទពិសោធន៍
ការវិនិយោគអចលនទ្រព្យនៅទីផ្សារអន្តរជាតិ
ជាទូទៅ គំនិតនៃការវិនិយោគអចលនទ្រព្យនៅបរទេសមិនមែនជារឿងថ្មីនោះទេ និងនៅតែជាចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកមានស្តុកស្តមមួយចំនួននៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើមូលហេតុមួយចំនួនដូចជា ប្រព័ន្ធអប់រំមានស្តង់ដាខ្ពស់ សេវាដឹកជញ្ជូនសាធារណៈល្អ ជាតំបន់ដែលជាគោលដៅទេសចរណ៍ឈានមុខគេ ឋិតក្នុងតំបន់ដែលមានអាកាសធាតុនិងម៉ោងពេលដែលមនុស្សភាគច្រើនចូលចិត្ត ប្រព័ន្ធច្បាប់ល្អ ជាពិសេសមានសុខសុវត្ថិភាព។ល។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា លំនឹងទីផ្សារអចលនទ្រព្យ និងភាពរឹងមាំនៃតម្រូវការជួលនៅទីនោះ គឺជាហេតុផលដ៏សំខាន់មួយដែលធ្វើឱ្យអ្នកទិញអចលនទ្រព្យភាគច្រើនកំពុងស្វែងរការវិនិយោគនៅបរទេស។ ដោយឡែកនៅប្រទេសអូស្រ្តាលីតម្រូវការអចលនទ្រព្យនៅតាមទីក្រុងមូយចំនួនដូចជា ទីក្រុង Melbourne គឺតម្រូវការមានអាត្រាខ្ពស់ជាងការផ្គត់ផ្គង់ ដោយកើនរហូតដល់ ៥% ក្នុងមួយឆ្នាំ ជាពិសេសនៅតាមតំបន់សំខាន់ៗមួយចំនួន។ សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយចំនួនទៀតដូចជា Brisbane, Melbourne និង Sydney បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ និងមានភាពល្អប្រសើរខ្លាំង ដែលនេះជាហេតុធ្វើឲ្យអ្នកវិនិយោគមួយចំនួនមានទំនុកចិត្ត។ ក្នុងនោះផងដែរ ទីក្រុង Melbourne បានបង្ហាញពីភាពលេចល្លោលើវិស័យអចលនទ្រព្យនៅឆ្នាំនេះ ដែលបានទាក់ទាញអ្នកវិនិយោគជាច្រើនទៅក្នុងតំបន់ ដោយផ្អែកលើមូលដ្ឋាន សេវាសាធារណៈផ្សេងៗល្អ ដូចជាមធ្យោបាយធ្វើដំណើរស្ថិតនៅជិតសាលារៀន និង សាកលវិទ្យាល័យធំៗ។ កត្តាដែលសំខាន់បំផុតក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេសដូចជា អូស្ត្រាលី សឹង្ហបូរី ឬចក្រភពអង់គ្លេស គឺដើម្បីផ្តល់ជាកន្លែងស្នាក់នៅសម្រាប់កូនៗ របស់ពួកគេដែលកំពុងសិក្សានៅទីនោះ។ បើយោងតាម the Times Higher Education ដែលហៅកាត់ថា (THE) របស់សកលវិទ្យាល័យពិភពលោកមួយបានបង្ហាញថា សកលវិទ្យាល័យដែលពួកគេកំពុងសិក្សានោះគឺសុទ្ធតែជាសកលវិទ្យាល័យស្ថិតក្នុងលំដាប់ល្អបំផុតលើពិភពលោក […]
អានបន្ថែមស្វែងយល់ពីអាជីវកម្មសណ្ឋាគារតាមរយៈកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងសណ្ឋាគារ
នៅពេលសម្រេចចិត្តអភិវឌ្ឍ និងដំណើរការសណ្ឋាគារភាគីទាំងឡាយអាចចុះកិច្ចសន្យាជួល ឬ កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសណ្ឋាគារ។ លក្ខខណ្ឌទាំង២នេះមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ការសិក្សាអំពីទីផ្សារកម្ពុជាបានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរណ៍មកទស្សនាប្រទេសនេះ នាំឱ្យការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចមានការរីកចម្រើននៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ សញ្ញាណនៃការរីកចម្រើននេះអាចបង្ហាញតាមរយៈក្រុមសណ្ឋាគារអន្តរជាតិលំដាប់កំពូលជាច្រើនកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដូចជា Rosewood នៅភ្នំពេញ Six Senses នៅកោះក្រាប៊ី Alila នៅកោះឫស្សី Ibis នៅសៀមរាប ហើយនៅមានក្រុមហ៊ុនជាច្រើនទៀតដែលកំពុងសាងសង់ ហើយឆាប់ៗនេះនឹងបើកទ្វារដំណើរការ រីឯ Park Hyatt និង Novotel ក៏ស្ថិតក្នុងចំណោមនោះដែរ។ ចំពោះការបើកសណ្ឋាគារ តម្រូវឱ្យមានអាជ្ញាប័ណ្ណជាក់លាក់ពីក្រសួងទេសចរណ៍ (ប្រសិនបើវាមានច្រើនជាង ២០បន្ទប់) ឬ ពីមន្ទីរទេសចរណ៍ខេត្ត (បើវាមានតិចជាង២០បន្ទប់) ដូច្នេះទំនាក់ទំនងរវាងប្រតិបត្តិករសណ្ឋាគារ និងម្ចាស់អគារនឹងត្រូវបានគ្រប់គ្រងដោយកិច្ចសន្យាជួល ឬដោយកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសណ្ឋាគារ (HMA)។ មិនថាត្រូវអនុវត្តកិច្ចសន្យាជួល ឬ HMA សុទ្ធតែផ្តល់នូវចំណុចងាយស្រួល និងផលវិបាកនានាសម្រាប់ភាគីនីមួយ៖ ជាការពិត នៅពេលប្រតិបត្តិកិច្ចសន្យាជួល ប្រតិបត្តិករសណ្ឋាគារគឺជាម្ចាស់អាជីវកម្ម ហើយក៏ជាអ្នកដែលទទួលខុសត្រូវរាល់ហានិភ័យទាក់ទងនឹងប្រតិបត្តិការផ្សេងៗរបស់សណ្ឋាគារ។ ប្រតិបត្តិករសណ្ឋាគារទទួលខុសត្រូវរត់ការអាជ្ញាប័ណ្ណ និងការអនុញ្ញាតឱ្យដំណើរការសណ្ឋាគារដោយស្របច្បាប់រួមមាន ភោជនីយដ្ឋាន បារ ឬ កន្លែងស្ប៉ាដែលស្ថិតនៅក្នុងសណ្ឋាគារ ហើយនិង […]
អានបន្ថែមការធានារ៉ាប់រងតាមផ្លូវច្បាប់លើសំណង់ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងវិស័យសំណង់៖ ឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង
ច្បាប់ស្តីពីសំណង់ បានណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗគ្នាអំពីការធានាលើសំណង់ ដែលគ្រប់អ្នកម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្តទាំងអស់ ដែលចូលរួមនៅក្នុងគម្រោងសាងសង់ ត្រូវតែទទួលខុសត្រូវ ខណៈដែលកាតព្វកិច្ចថ្មីជាច្រើនត្រូវបានដាក់បន្ទុកដល់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងសាងសង់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការ្យនេះជាឱកាសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនេះ ដោយគ្របដណ្តប់រាល់ហានិភ័យដែលអាចនឹងកើតមានឡើងនៅក្នុងវិស័យសំណង់នេះ។ យោងតាមទិន្នន័យថ្មីៗនេះ ដែលចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជា មានលើសពី ៣ប៊ីលានដុល្លារអាមេរិក នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងចំនួនតែ ២,១ប៊ីលានដុល្លារអាមេរិក នៅឆមាសទីមួយ ក្នុងឆ្នាំ ២០១៨ ដែលតំណាងឱ្យកំណើន ៥៧,៥ ភាគរយ។ ការអនុវត្តច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងលើវិស័យសំណង់ ជាអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានានូវទំនុកចិត្តរបស់វិនិយោគិន និងធ្វើឱ្យប្រសើរឡើងនូវកំរិតគុណភាព សុខភាព និងសុវត្ថិភាពនៅក្នុងវិស័យនេះ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម / ១១១៩ / ០១៩ ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលជាធរមាននៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ( ច្បាប់ស្តីពីសំណង់)។ ច្បាប់ថ្មីនេះ […]
អានបន្ថែមសម្តេចហ៊ុនសែន៖ ច្បាប់ស្តីពីសំណង់ថ្មីនឹងជួយកាត់បន្ថយគ្រោះថ្នាក់បាក់រលំអគារ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ច្បាប់ស្តីពីសំណង់ដែលទើបនឹងបានអនុវត្តថ្មីៗនេះ គឺនឹងជួយកាត់បន្ថយមិនឲ្យមានគ្រោះថ្នាក់បាក់រលំអគារបណ្តាលមកពីកង្វៈបច្ចេកទេស និងគុណភាពសាងសង់។ សម្តេចថ្លែងបែបនេះកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលសម្តេចថ្លែងសន្និសិទកាសែតបូកសរុបលទ្ធផលនៃការបាក់រលំអគារកម្ពស់ ៧ជាន់ដែលបានបណ្តាលឲ្យមនុស្សស្លាប់នឹងរបួសជាង ៥០ នាក់ក្នុងខេត្តកែប។ (អានបន្ថែម) សម្តេចថ្លែងថា៖ «បន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ ខ្ញុំគិតថាឧប្បទ្ទហេតុបែបនេះនឹងបានកាត់បន្ថយ ឬឈានទៅលប់បំបាត់ ដោយសារតែមុននេះ យើងមិនទាន់មានច្បាប់សំណង់ទេ ច្បាប់សំណង់ទើបតែនឹងអនុមត័ប្រមាណជា២ខែ»។ តាមការបញ្ជាក់របស់សម្តេច ច្បាប់ស្តីពីសំណង់ថ្មីនេះ គឺនឹងតម្រូវឲ្យម្ចាស់គម្រោងសំណង់ឬមេការសំណង់ជួលក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់ ថាតើកិច្ចការងារសាងសង់នោះ ធ្វើទៅស្របតាមស្តង់ដារបច្ចេកទេសដូចជាការ ការដាក់ដែកមានលក្ខណៈស្របទៅតាមប្លង់ដែលបានគូសឬអត់។ នេះក៏ដោយសារ ការបាក់រលំអគារនៅខេត្តកែប គឺបណ្តាលមកពីអ្នកមេការសំណង់បានប្រើប្រាស់ដែកតូចជាងកម្រិតបច្ចេកទេសដែលផ្តល់ក្នុងគំនូសប្លង់ និងបញ្ហាប្លង់សេ។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានតាក់តែងច្បាប់ស្តីពីសំណង់ មានកម្រាស់ ៣១ ទំព័រ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ […]
អានបន្ថែមអគារកំពស់៦ជាន់មួយទៀតបាក់នៅខេត្តកែប សម្លាប់មនុស្ស ៧នាក់ និង២៥នាក់រងរបួស
អគារកំពស់ ៦ជាន់ កំពុងស្ថិតនៅក្នុងការសាងសង់ស្ថិតនៅក្រុងកែប បានបាក់រលំកាលពីរសៀលថ្ងៃទី៣ ខែមករា ដែលបណ្តាលឲ្យមនុស្សប្រមាណ៧នាក់ស្លាប់ និង២៥នាក់ផ្សេងទៀត រងរបួស ខណៈក្រុមការងារសង្រ្កោះជួយជនរងគ្រោះ កំពុងបន្តការរុករក។ ហេតុការណ៍បាក់រលំអគារដែលកំពុងដំណើរការសាងសង់កំពស់ ៦ជាន់ កើតឡើងនៅម៉ោង ៤ និង១៥នាទីរសៀល មានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប នៅថ្ងៃព្រឹកថ្ងៃទី៤ ក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្រ្គោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក។ គិតត្រឹមម៉ោង ៥នាទីព្រឹកថ្ងៃទី៤ ខែមករា ក្រុមការងារបានជួយសង្រ្គោះបានជួយមនុស្សចេញពីក្នុងគំនរបាក់បែក មានចំនួន ២៥នាក់ ក្នុងនោះ ស្លាប់៧នាក់។ នេះបេីយោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុនសែន។ ជុំវិញហេតុការណ៍បាក់រលំអគារនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រំលំ ត្រួតពិនិត្យលក្ខណសម្បត្តិ របស់អ្នកសាងសង់ និងធ្វើរបាយការណ៍លទ្ធផលជូនក្រសួង។ សំណង់អគារកំពស់៦ជាន់ ជាកម្មសិទ្ធិ ឈ្មោះ ឯក សារុន ប្តី និងឈីវ សុធី ប្រពន្ធ ស្តិតនៅក្រុងកែប។ ជុំវិញប្រតិបត្តិការ […]
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចក្នុងរង្វង់ ៧ភាគរយ ឆ្នាំ២០២០
សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ដោយសារការនាំចេញនឹងបន្តមានកំណើនខ្ពស់ លំហូរចូលនៃវិនិយោគបរបរទេស វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ នៅតែបន្តកើនឡើង។ នៅក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី២ មករា ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលរួមចំណែកផ្តល់ភាពអំណោយផលដល់ការ នាំចេញ។ ការនាំចេញរំពឹងថានឹងមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាការនាំចេញសម្លៀកបំពាក់អាចថមថយក៏ដោយ សារសហភាពអឺរ៉ុបអាចនឹងដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍ដដែលបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ។ របាយការបន្តទៀតថា វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ជាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ចំណែកភ្ញៀវទេសចរបរទេសបន្តកើនឡើងជាលំដាប់ ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏ព្យាករបង្ហាញពីហានិភ័យដែលអាចប្រឈមមួយចំនួននៅឆ្នាំ២០២០ ក្នុងនោះសម្រាប់ហានិភ័យខាងក្រៅ រួមមាន ការថមថយចុះលឿនជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ដែលអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលមានទំនាក់ទំនងជិតស្និតជាមួយសេដ្ឋកិច្ចចិន និងនិន្នាការនៃការអនុវត្តគោលនយោបាយគាំពារនិយមប៉ះពាល់ដល់ការនាំចេញ។ ចំណែកហានិភ័យខាងក្នុង រួមមាន ការអាចបាត់បង់ការអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)” ដែលអាចប៉ះពាល់ផ្ទាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យនានាក្នុងសេដ្ឋកិច្ចដែលទទួលបានដោយប្រយោលពីវិស័យកាត់ដែរ កម្រិតខ្ពស់នៃកំណើនឥណទានទៅកាន់វិស័យសំណង់អាចបង្កឪ្យហានិភ័យកើនឡើង […]
អានបន្ថែមសណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ
សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental បានប្រកាសបិទទ្វារ ឈប់ដំណើរការ ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ តទៅ។ ការប្រកាសបិទទ្ធារសណ្ឋាគារលំដាប់ផ្កាយ៥ គឺស្របពេលជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៤ Apsara Angkor Resort នៅខេត្តសៀមរាប បានប្រកាសផ្អាកអាជីវកម្ម។ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកាសបិទទ្វាររបស់សណ្ឋាគារ មិនមែនដោយសារហេតុផលចំនួនភ្ញៀវទេសចរបរទេស ឬការឆ្លុះបញ្ចាំងផលអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍។ ឯកឧត្តម តុប សុភ័ក្រ ថ្លែងថា៖ “វាជាការសោកស្តាយមួយដែរសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសសណ្ឋាគារដែលមានវ័យចំណាស់…ការបិទនេះ គឺអាចពាក់ព័ន្ធរឿងសេដ្ឋកិច្ច ទុនវិនិយោគ ហើយវាអត់ពាក់ព័ន្ធនឹងការធ្លាក់ចុះទេសចរណ៍”។ ឯកឧត្តម តុប សុភ័ក្រ បន្ថែមថា […]
អានបន្ថែមក្រសួងរៀបចំដែនដីនឹងប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមអនុវត្ត ការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ហើយការប្រមូលនេះគឺដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ យោងតាមប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី២៤ ខែធ្នូ លក្ខខណ្ឌ និង នីតិវិធីនៃការប្រមូលចំណូលពីសេវានេះ នឹងចាប់ផ្តើមអនុវត្ត ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី។ កម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានកំណត់តម្លៃ ២០ ០០០ រៀល ក្នុងមួយប្រតិបតិ្តការ ដោយគិតបញ្ជូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ នេះបើយោងតាម ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ អតិថិជនដែលមានបំណងប្រើប្រាស់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក អាចទំនាក់ទំនងតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬនៅការិយាល័យច្រកចេញចូលតែមួយនៅក្រសួងរៀបចំដែនដី។ គួរបញ្ជាក់ជូនថា “ព័ត៌មានសុរិយោដី” គឺសំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព […]
អានបន្ថែមវិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ
(English) In Phnom Penh, developers have been focusing on launching new housing and condominiums over the past years.
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី បើកដំណើរការផ្លូវការ
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី (Poipet PP SEZ) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ត្រូវបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបើកដំណើការនេះ ធ្វើឡើងស្របពេលជាមួយគ្នានៃការបើកសម្ពោធរោងចក្រថ្មីរបស់ Sumitronics មកពីប្រទេសជប៉ុន។ ពិធីបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា មានប្រសាសន៍ ការបើកដំណើរការ តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែត គឺជាការចូលរួមជាមួយរដ្ឋាភិបាល ដែលមានចក្ខុវិស័យ ក្នុងការពង្រាយរោងចក្រទៅកាន់តំបន់ជាយដែន ហើយការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាបង្កើតការងារនៅនឹងកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនទាំងពីរ នៅក្រុងប៉ោយប៉ែត ជាសក្ខីភាពនៃគោលមាគា របស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយក្រុងប៉ោយប៉ែតពីទីលានសមរភូមិទៅជាតំបន់ឧស្សាហកម្ម និងជាទីក្រុងមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី រំពឹងថាតំបន់សេដ្ឋកិច្ចពិសេសនេះ […]
អានបន្ថែម