ក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេចំនួន ៤ ដែលរួមមាន៖ ១. ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីការត្រឹមត្រូវ​។ ២. ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករធ្វើការ នឹងត្រូវបិទការដ្ឋានសំណង់។ ៣. ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ។ ៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ ដែលជាបញ្ហាប្រឈមអាចនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក អគារស្រុតនៅអូរពីរ ការរលំបាក់ដងសន្ទូច […]

អាន​បន្ថែម

មន្ត្រីជំនាញ និងជាងសំណង់ជ័យលាភីពីការប្រកួតជំនាញ អេស៊ីជី ឆ្នាំ២០១៩ អំពាវនាវឲ្យ យុវជនងាកមករៀនជំនាញដែលទីផ្សារត្រូវការ

រាជធានីភ្នំពេញ, ថ្ងៃទី២៨ វិច្ឆិកា ២០១៩ – មន្ត្រីជំនាញ​ជាន់ខ្ពស់ និង​មេជាង​សំណង់​ដែល​ឈ្នះ​ជ័យ​លាភី​ពីការប្រកួត​ប្រជែង​ជំនាញរបស់​ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ​២០១៩ បាន​លើក​ទឹកចិត្ត​ឲ្យ​​យុវជន​នាំ​គ្នា​រៀនជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ដែលទីផ្សារ​ការងារ​កំពុង​ត្រូវការ ក្នុង​នោះរួមទាំង​ជំនាញ​ផ្នែក​សំណង់។ លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋាន​អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ មាតា​បិតា អាណាព្យាបាល​ សហគមន៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ បញ្ជូន​កូនចៅ​ឲ្យ​ចូលរៀន​នៅក្នុង​ វិស័យ​អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ឲ្យមាន​ជំនាញ​មួយពិតប្រាកដ។ លោក​អគ្គនាយក ហ៊ីង ស៊ីដេត ថ្លែង​យ៉ាង​ដូច្នេះ​ថា «កាលណា​យើងមាន​ជំនាញ​មួយ​ពិត​ប្រាកដ យើង​នឹងមាន​ចំណូលសមស្រប បម្រើ​ដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា​ ជួយកសាង​ប្រទេសជាតិ»។ ​ លោក ហ៊ីង ស៊ីដេត លើកឡើង​បែបនេះ នៅឯ​ពិធី​បិទ​​ការប្រកួតប្រជែង​ជំនាញរបស់​ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ​២០១៩ ដែលសហការរៀបចំដោយ​ក្រុមហ៊ុន អេសស៊ីជី និង​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ វិច្ឆិកា  ដែល​ក្នុង​នោះ ជ័យលាភី លេខ​១, លេខ​២ […]

អាន​បន្ថែម

ក្រុមហ៊ុនធំៗរបស់ចិនចំនួន៣៥ ចាប់អារម្មណ៍វិនិយោគនៅខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៧ វិច្ឆិកានេះថា មានក្រុមហ៊ុនធំៗមកពីប្រទេសចិនចំនួន៣៥​ ចាប់អារម្មណ៍បោះទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ទាំងនោះ ដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងទឹកដីខេត្តមួយនេះ ហើយបានប្រាប់ពីសក្កានុពលរបស់ខេត្ត ពិសេសក្រុមហ៊ុនចិននានាដែលកំពុងធ្វើការវិនិយោគនៅកំពង់ស្ពឺ ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ប្រភពខាងលើបន្ត។ លោកអភិបាលខេត្តក៏បានសំណូមពរឲ្យវិនិយោគិនចិនសម្លឹងមើលវិស័យសំខាន់ៗរបស់ខេត្តមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង ពាណិជ្ជកម្ម។ ប្រភពខាងលើ​បន្ថែម។ ប៉ុន្តែ​រដ្ឋបាលខេត្តមិនបានបញ្ជាក់ច្បាស់ទេ ថាតើក្រុមហ៊ុនធំៗទាំង៣៥នោះផ្តោតទៅលើវិស័យអ្វី ឬ ចង់វិនិយោគទៅលើវិស័យណាមួយជាក់លាក់នៅក្នុងខេត្តកំពង់ស្ពឺនៅឡើយ ហើយគ្រាន់តែបញ្ជាក់ថា គណៈប្រតិភូចិនរីករាយ និង ទទួលសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត យកទៅសិក្សាបន្ថែម ដើម្បីកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តជាប់រាជធានីភ្នំពេញ​មួយ​នេះ។ គួរបញ្ជាក់ថា កំពង់ស្ពឺចាប់ផ្តើមមានសកម្មភាព និង គម្រោងជាច្រើនរបស់អ្នកវិនិយោគទាំងក្នុង និង ក្រៅស្រុកចាប់អារម្មណ៍ខ្លាំង ពិសេសចាប់តាំងពីដំណឹងនៃការរើរោងចក្រទាំងអស់ក្នុងរាជធានីភ្នំពេញទៅខេត្តកំពង់ស្ពឺត្រូវបានបង្ហើប។ កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនខ្នាតយក្ស Prince Real Estate បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., […]

អាន​បន្ថែម

អគារជួល Grade “A” បានថ្លៃឈ្នួលខ្ពស់ តែទាមទារលក្ខខ័ណ្ឌស្តង់ដា

ដោយ Dan Davies (ដកស្រង់​ចេញពី Design Review របស់ Dan Davies) សេចក្តី​ផ្តើម បំណង​ប្រាថ្នា និង គោលបំណង របស់​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន គឺ​ចង់​ផ្តល់​នូវ​ការិយាល័យ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង ចង់​ឲ្យ​គេ​ចាត់​ទុក​​អគារ​ជួល​របស់​ខ្លួនថា​ស្ថិត​ក្នុង​ប្រភេទ GRADE A ដែល​ពួកគេ​ដាក់​ថ្លៃ​ឈ្នួល​បាន​ខ្ពស់ និង​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​មាន​គុណភាព និង ការ​ចង់​បាន​ពី​សំណាក​អតិថិជន។ ចំណាត់​ថ្នាក់​របស់​អគារ ជាទូទៅ គេ​បែងចែក​អគារ​ជួល​ជា​៣​​ថ្នាក់​ដូចជា៖ ថ្នាក់​ប្រភេទ A, B និង C ហើយ​ស្តង់ដា​នៃ​ការ​ចាត់​ចំណាត់​ថ្នាក់​ទាំង​នោះ​ទៀត​សោត ក៏​ខុសគ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ទីផ្សារ​​ប្រទេស​នីមួយៗ ហើយ​ស្តង់ដា​នីមួយៗ​ក៏​ត្រូវ​បាន​កំណត់​​ទាក់ទង​នឹង​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ពួកគេ​ផង​ដែរ។ ការ​កំណត់​ចំណាត់​ថ្នាក់​អគារ នឹង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុង​ការ​បែងចែក​ប្រភេទ​អគារ និង ការ​កំណត់​អគារ​ទាំង​នោះ​ទៅ​តាម​លំដាប់​ថ្នាក់​ទីផ្សារ តែ​ការ​បែងចែក​នេះ​គ្មាន​គោលការណ៍​​ស្តង់ដារ​​ណាមួយ​​សម្រាប់​វាស់វែង​ឲ្យ​ជាក់លាក់​ទេ។ ​ទោះ​ជា​​គ្មាន​រូបមន្ត​ជាក់លាក់​ណាមួយ​ដើម្បី​កំណត់​ថា​ដូច​ម្តេច​ដែល​ហៅ​ថា អគារ​ Grade A, B ឬ C ប៉ុន្តែ​គេ​អាច​មើល​ទៅ​លើ​​លក្ខណៈ​ទូទៅ​របស់​វា​បាន៖ លក្ខណៈ​ទូទៅ អគារ​​ទាំង​នោះ​​ត្រូវ​តែ​ថ្មី​បំផុត និង គុណភាព​ខ្ពស់​បំផុត​ក្នុង​ចំណោម​ទីផ្សារ​អាគារ​ជួល​របស់​ពួកគេ។ អគារ​ទាំង​នោះ​ត្រូវ​តែ​មាន​រូបរាង​ស្អាត​បំផុត សំណង់​ល្អ​បំផុត និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត។ […]

អាន​បន្ថែម

កូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន

កូរ៉េ​ខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​នឹង​កសាង “ទីក្រុង​ឆ្លាតវៃ” ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ប៊ូសាន​ក្នុង​ឆ្នាំ ២០២៤ ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង ការ​​ប្រមូល​​ទិន្នន័យ​ធំៗ​នឹង​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​ឧបករណ៍​ចាប់​សញ្ញា​​តាម​រយៈ​អ៊ីនធឺណិត ឬ internet of things sensors។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា។ ប្រធានាធិបតី​មូន ជេអ៊ីន​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ទីក្រុង​ឆ្លាតវៃ​នៅ​​ប៊ូសាន ឬ (Busan Eco Delta Smart City) រួម​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​នៅ​ទីក្រុង​ប៊ូសាន។ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​មាន​ប្រសាសន៍​ថា “គោលបំណង​នៃ​ការបង្កើត​ទីក្រុងថ្មី​បែប​នេះ​នៅ​ពេល​អនាគត គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ទីក្រុង​ និង ប្រើ​វា​ជា​ឧបករណ៍​ ប្រកប​ដោយ​ភាព​ច្នៃ​បង្កើត​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម ៤.០” ។ ប្រភព​ខាង​លើ​បន្ត​ថា កូរ៉េ​ខាង​ត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ ហើយ​កំពុង​ពិភាក្សាជាមួយប្រទេស ព្រុយណេ និង កម្ពុជាសម្រាប់គម្រោង “ទីក្រុង​ឆ្លាត​វៃ” នេះ។ អាន​បន្ថែម គួរ​បញ្ជាក់​ផង​ដែរ​ថានៅក្នុងអំឡុង​នៃ​កិច្ច​ប្រជុំពី​ថ្ងៃ​ទី​២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា […]

អាន​បន្ថែម

រដ្ឋសភាអនុម័តថវិកាជាង ៨ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិក្នុងឆ្នាំ ២០២០

រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ប្រមាណ ៨,២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០ កាលពីថ្ងៃអង្គារ៍ ដែលមានកំណើន ២២ភាគរយ ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។ ការចំណាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២០ គឺទៅលើរដ្ឋបាលទូទៅ វិស័យការពារជាតិ និងវិស័យសង្គមកិច្ច។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិបាលដាក់ទិសដៅបង្កើនចំណូល ប្រមាណ ៦,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងខ្ចីលុយពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីយកមកបង្រ្គប់ការចំណាយចរន្ត សម្រាប់ឆ្នាំ២០២០។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងហេតុនៅក្នុងអង្គប្រជុំសភាថា ច្បាប់ថវិកាឆ្នាំ២០២០ មានសារសំខាន់ក្នុងការបន្តពង្រីងសន្តិភាព ស្ថិរភាពនិយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ត្រូវប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៧,១ភាគរយ ធៀបនឹង៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ដោយឡែកកំណើននេះ ត្រូវបានព្យាករណ៍ថានឹងថយមកក្នុងអត្រា ៦,៥ភាគរយ ក្នុងឆ្នាំ២០២០៕ (រូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋសភា)

អាន​បន្ថែម

តំបន់ឆ្នេរប្រទេសថៃកំពុងមានការរីកចម្រើនផ្នែកគម្រោងលំនៅឋាន

តំបន់​ឆ្នេរ​​របស់​ប្រទេស​ថៃ មាន​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៨,៤ ប៊ីលាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​របស់​ធនាគារ​លំនៅឋាន​ប្រទេស​ថៃ។ The Nation បាន​រាយការណ៍​ថា​ច្រក​របៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត​តំបន់​ឆ្នេរ​​ប្រទេស​ថៃ​រួមមាន​ខេត្ត រ៉ាក់យ៉ង ឈុនបុរី និង ឆាក់ឆេងសៅ ដែល​មាន​​លំនៅឋាន​ចំនួន ៣០,៩៥៤​គម្រោង គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ ២០១៩ ហើយ​លក់​បាន​ប្រហែល ១៨៥,១៧៩ យូនីត។ អាន​បន្ថែម វីឆៃ វីរ៉ាត់តាកាផាន់ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ បាន​ប្រាប់​ The Nation ថា លំនៅឋាន ៥៧,៣១៤ យូនីត​មាន​តម្លៃ​សរុប​​ប្រមាណ ១០២,៦ ប៊ីលាន​បាត (ប្រហែល ៣,៤ ប៊ីលាន​ដុល្លារ​អាមេរិក) បាន​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ទិញ​នៅ​ឆ្នាំ ២០១៨ ពោល​គឺ​បាន​កើន​ឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ។ ក្រុមហ៊ុន​​ប្រមាណ ៦១,២៨៤ ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​​​​​​​​​​​​​​​​​​​នៅ​តំបន់​ឆ្នេរ​ប្រទេស​ថៃ ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ពី​ចំនួន ៦,៨០០ ដែល​បាន​ចុះ​បញ្ជី​នៅ​ឆ្នាំ ២០១៧ ហើយ​មាន​តែ​ក្រុមហ៊ុន​តែ ១/៦ ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ៕

អាន​បន្ថែម

ក្រុមហ៊ុន CSP Window ផ្តល់សេវាផ្គត់ផ្គង់ និង ដំឡើងទ្វារបង្អួច ដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាស៊ី

ក្រុមហ៊ុនស៊ី អេស ភី (CSP Window)​ ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេល ៨ ឆ្នាំ មកហើយនោះ​ បាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ និងដំឡើងទ្វារបង្អួចចំនួនពីរប្រភេទដែលកំពុងពេញនិយមខ្លាំងនៅទីផ្សារអន្តរជាតិ និងជាពិសេស គឺទីផ្សារកម្ពុជា។ ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រោងទ្វារបង្អួចអាលុយមីញ៉ូមដោយប្រើប្រាស់ប្រព័ន្ធទំនើបស្របតាមស្តង់ដារអឺរ៉ុប ហើយក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ប្រព័ន្ធគ្រោងទ្វារបង្អួច យូ ភីវីស៊ី (u-PVC) ដែលជាផលិតផលនាំចូលពីប្រទេសអាល្លឺម៉ង់។ តាមការបញ្ជាក់របស់ក្រុមហ៊ុនក៏បានអះអាងបន្ថែមទៀតថា រាល់ផលិតផលទាំងអស់របស់ CSP Window គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនក៏មានការធានា ១០០ ភាគរយដល់អតិថិជន ទៅលើបញ្ហាជ្រាបទឹក បញ្ហាសំលេង និងសុវត្ថិភាពទ្វារបង្អួចផងដែរ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏នឹងផ្តល់ការរចនាម៉ូតទ្វារបង្អួច ដែលនឹងលើកឡើងនូវភាពស៊ីវិល័យបន្ថែមមួយកម្រិតទៀតជូនដល់គេហដ្ឋាន និងអគាររបស់អតិថិជន ដែលនេះគឺជាលក្ខណៈពិសេសខុសប្លែកពីការរចនាម៉ូតទ្វារបង្អួចដទៃទៀតក្នុងទីផ្សារ។ មួយវិញទៀត ក្រុមហ៊ុនក៏មានក្រុមជាងជំនាញពិសេសមកពីក្រៅប្រទេស និងក្រុមជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីរោងចក្រនៃដៃគូផ្សេងៗទៀត ដើម្បីធានាការផ្កត់ផ្គង់ និងដំឡើងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ ក្រៅពីមានការនាំចូលផលិតផលទ្វារបង្អួចទាំងពីរប្រភេទខាងលើ ក្រុមហ៊ុន CSP Window ក៏បាននិងកំពុងផ្តល់សេវាដំឡើងកញ្ចក់នៅតាមអគារទំនើបៗផងដែរ។ ដោយសារគុណប្រយោជន៍ខាងលើ បានធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន CSP Window ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងនៅទីផ្សារកម្ពុជា ជាពិសេសសម្រាប់ការដាក់នៅតាមគេហដ្ឋាន។ […]

អាន​បន្ថែម

SEARA ជាអ្នកជំនាញតែមួយគត់នៅអាស៊ី លើការសាងសង់កន្លែងហាត់ប្រាណ

នៅ​ពេល​ដែល​ស្ថាបនិក​វិស្វកម្ម​កីឡា និង កម្សាន្ត​អាស៊ី​អិលធីឌី ហៅ​កាត់​ថា (SEARA) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ ១៩៩១ យុទ្ធសាស្ត្រ​តែ​មួយ​គត់​គឺ​ផ្លោត​លើ​​ស្តង់ដារ​អន្តរជាតិ​។ នេះ​មិន​ត្រឹម​តែ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​យុទ្ធសាស្ត្រ​​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​​កសាង។ លោក Patrick Dean សហ​ស្ថាបនិក​បាន​ថ្លែង​ថា “យើង​បាន​ឃើញ​ទីផ្សារ​នៅ​សិង្ហបុរី និង កូឡាឡាំពួរ​ ដែល​សំណង់​កីឡដ្ឋាន​ត្រូវ​បាន​គេ​សាងសង់​ឡើង​ឲ្យ​មាន​ស្តង់ដារ​កម្រិត​ខ្ពស់​។ យើង​បាន​សម្រេច​ចិត្ត​រង់ចាំ​ទីផ្សារ​នេះ​រហូត​ដល់​វា​ហូរ​ឆ្ពោះ​ទៅ​ទិស​ខាងជើង”។ អ្វី​ដែល​នៅ​ខ្វះខាត​គឺ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​ ដែល​វា​ទើប​តែ​​ចាប់​ផ្តើមប៉ុណ្ណោះ។ SEARA កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​ចម្បង​ក្នុងការ​សាងសង់​ទីលាន​វាយ​កូន​បាល់​នៅ​តាម​សណ្ឋាគារ និង រមណីយដ្ឋាន​ល្បីៗ។ ការ​ផ្លាស់ប្តូរ​ទីផ្សារ​បាន​កើត​ឡើង នៅ​ពេល​ដែល​តំបន់​នេះ​ចាប់​ផ្តើម​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី។ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ ២០០០ មក​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​ហែល​ឆ្លង​ផុត​ពី​វិបត្តិសេដ្ឋកិច្ច ឬ ដែល​ទើប​តែ​ចូល​ប្រលូក​ក្នុង​ទីផ្សារ បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​​ធ្វើ​​យ៉ាង​ណា​ឲ្យ​​ផលិតផល​ឬ​សេវាកម្ម​របស់​ពួកគេ​​មាន​ច្រើន​មុខ ​និង​ថា​តើ​វា​ជះឥទ្ធិពល​យ៉ាងណា​ដល់​យីហោ​របស់​ពួកគេ។ ដំបូង​ឡើយ SEARA ធ្វើ​ការ​សាងសង់​ទីលាន​វាយ​កូនបាល់​ផ្តើម​ចេញ​ពី​ខុនដូ សហគមន៍​លំនៅឋាន សណ្ឋាគារ និង រមណីយដ្ឋាន​ដែល​មិន​សូវ​ល្បី។ ក្រោយ​មក​មាន​ការ​សាងសង់​ក្លឹប​ហាត់ប្រាណ និង ទីលាន​បាល់ទាត់​ហ្វូតសាល​ជា​ដើម។ ក្រុម​កីឡា​បាល់ទាត់​ចាប់ផ្តើម​ធ្វើ​​ទំនើបកម្ម​កន្លែង​កីឡា និង យីហោ​របស់​ពួកគេ។ សាលារៀន និង កន្លែង​របស់​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​​បំពាក់​នូវ​គ្រឿង​បរិក្ខារ​របស់​ពួកគេ​ឲ្យ​​មាន​គុណភាព​ខ្ពស់​ជាង​មុន។ ការ​អភិវឌ្ឍ​នៃ​នគរោបនីយកម្ម និង ការ​រីក​ចម្រើន​របស់​វណ្ណៈ​កណ្ដាល ធ្វើ​ឲ្យ​ពួកគេ​ចង់​បង្កើត​ទីលាន​វាយ​កូនគោល​ផ្ទាល់​ខ្លួន […]

អាន​បន្ថែម

ក្រសួងចង់ឲ្យមានការតំឡើងសូឡាលើអាគារលំនៅដ្ឋានភ្ជាប់ចូលបណ្តាញជាតិ

ក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យលើបទបញ្ញាតិស្តីពីការដំឡើងផ្ទាំងសូឡា ឬថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលអគារលំនៅដ្ឋាន និងខុនដូ ដើម្បីភ្ជាប់ចូលបណ្តាញជាតិ សល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។ ការលើកឡើងនេះ ស្របពេលដែលចំនួនអគារលំនៅដ្ឋានខ្ពស់ៗ និងខុនដូរ ទាំងក្នុងរាជរាជធានីភ្នំពេញ និងតាមបណ្តាខេត្តកំពុងកើនឡើង។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការដំឡើងផ្ទាំងសូឡាលើដំបូលអគារស្នាក់នៅ និងអគារខុនដូរ គឺមានសារសំខាន់ ក្នុងការប្រើប្រាស់នៅក្នុងអគារផង និងសម្រាប់លក់ទៅឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាផង ក្រោយពីសល់នៃការប្រើប្រាស់។ បច្ចុប្បន្ននេះ ក្រសួងមានបទបញ្ញាតិ្តអនុញ្ញាតឲ្យ សហគ្រាស និងរោងចក្រ ដូចជារោងចក្រកូកាកូឡា និងរោងចក្រស៊ីម៉ង់នៅខេត្តកំពត អាចដំឡើងផ្ទាំងសូឡាដើម្បីភ្ជាប់ចូលបណ្តាញជាតិ បន្ទាប់ពីសល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។ លោកថ្លែងថា៖ “បទបញ្ញាតិ្តទាក់ទងនឹងរោងចក្រ យើងមានរួចហើយ ប៉ុន្តែសម្រាប់ផ្ទះសម្បែង ឬតាម Apartment អត់ទាន់មាននៅឡើយទេ។ អាជ្ញាធរអគ្គិសនីកម្ពុជា រួមនឹងអគ្គនាយកដ្ឋានថាមពល យើងនឹងរួមគ្នាធ្វើកសាងនូវបទបញ្ញាតិ្ត”។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅ បង្កើនការផលិតថាមពលស្អាត ឬថាមពលបៃតង ពីគ្រប់ប្រភពថាមពលកកើតឡើងវិញ ដើម្បីនិរន្តភាពនៃការផ្គត់ផ្តង់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។   បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ អាគារលំនៅដ្ឋាន ខុនដូមួយចំនួន […]

អាន​បន្ថែម