ចំណេះដឹង និង បទពិសោធន៍
សៀវភៅថ្មីនេះបង្កើតឡើងដើម្បីរិតចំណងមិត្តភាពកម្ពុជាចិនអោយរិតតែរឹងមាំ
កាលពីថ្មីៗនេះ នៅថ្ងៃទី ១១ ខែតុលា សៀវភៅដែលមានឈ្មោះថា គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ និងផលប៉ះពាល់របស់វាដល់ការអភិវឌ្ឍន៍នៅកម្ពុជា ឬ the Belt and Road Initiative and Its Implications for Cambodia’s Development នឹងជួយបង្កើនមិត្តភាពរវាងកម្ពុជា-ចិន។ ថ្លែងនៅក្នុងកម្មវិធីខាងលើ លោក Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានកោតសរសើរដល់ក្រុមអ្នកសរសេរដែលបានធ្វើសៀវភៅនេះឡើង។ លោក Zuo Wenxing បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាសៀវភៅនេះនឹងក្លាយជាបង្អួចថ្មីសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីរៀនអំពីគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ឬ the Belt and Road Initiative(BRI) ហើយនឹងដើរតួនាទីយ៉ាងល្អក្នុងការជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាឱ្យឈានដល់មួយកម្រិតទៀត»។ សៀវភៅនេះត្រូវបានសរសេរដោយក្រុមអ្នកស្រាវជ្រាវជនជាតិខ្មែរមួយក្រុម ហើយត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាមួយដែលមានឈ្មោះថាផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ សៀវភៅនេះមាន១៩០ទំព័រ ហើយនឹងផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ទៅលើការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សៀវភៅនេះ ក៏ផ្តល់នូវយោបល់ផ្សេងៗទៀតទាក់ទងនឹងនយោបាយនិងយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វប្បធម៌សង្គមនិងបរិស្ថាន បើយោងតាមលោក នាក់ ចិន្តារិទ្ធិជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាផ្លូវសូត្រសមុទ្រសតវត្សទី២១។ នៅក្នុងសៀវភៅនេះ បានបង្ហាញពីការជួយដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍន៍វិស័យផ្សេងៗគ្នារួមមាន […]
អានបន្ថែមការបិទល្បែង Onlineធ្វើឲ្យធ្លាក់ចុះសកម្មភាពអចលនទ្រព្យក្នុងខេត្តព្រះសីហនុប៉ុន្តែឱកាសថ្មីនឹងកើតឡើង
ការបិទល្បែង Onlineកាលពីពេលថ្មីៗនេះ បានបណ្តាលឱ្យជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុដែលធ្លាប់តែមានភាពមមាញឹក ខណៈសកម្មភាពអចលនទ្រព្យក៏បានរងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ថាការផ្លាស់ប្តូរនេះ នឹងបង្កើតឱកាសថ្មីសម្រាប់ឧស្សាហកម្មមួយនេះ។ ថ្លែងក្នុងកម្មវិធីស្តីពីការប្រែប្រួលទីផ្សារអចលនទ្រព្យដែលធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា គោលនយោបាយបិទល្បែង Online នាពេលថ្មីៗនេះ បានប៉ះពាល់តិចតួចដល់តម្លៃដីធ្លី និង សកម្មភាពអភិវឌ្ឍន៍ផ្សេងទៀតនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែ លោកយល់ថា ការប្រែប្រួលនេះក៏ជាការកែតម្រូវទីផ្សារដ៏ល្អសំរាប់ខេត្តមួយនេះផងដែរ។ លោកបានមានប្រសាសន៍ថា៖« សកម្មភាពអចលនទ្រព្យមើលទៅដូចជាធ្លាក់ចុះបន្តិច យើងឃើញថាការលក់ដីគឺតិចជាងអ្វីដែលយើងបានឃើញនាពេលកន្លងមក…ប៉ុន្តែវាក៏ផ្តល់នូវឱកាសដ៏រឹងមាំក្នុងការផ្លាស់ប្តូរ ដូច្នេះវាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ទីផ្សារនេះ» ។ លោក James បានបន្ថែមទៀតថា ជាមួយនឹងការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល ដូចជាការពង្រីកអាកាសយានដ្ឋាន គឺនឹងផ្តល់ផលវិជ្ជមានដល់ទីផ្សារមួយនេះ។ ជាក់ស្តែង រដ្ឋាភិបាលកំពុងត្រៀមចាប់ផ្តើមសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តនេះ ដោយប្រើប្រាស់ថវិកា ១០០ លានដុល្លារអាមេរិក ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់ក៏ជាអាទិភាពរបស់រដ្ឋាភិបាលផងដែរ។ ទាក់ទងទៅនឹងការចាក់ចេញនៃជនជាតិចិននេះដែរ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Muhibbah […]
អានបន្ថែមរបាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស
របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។ បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អឡើងវិញ ដែលនេះ បានធ្វើឱ្យការផ្គត់ផ្គង់សរុបនៅក្នុងទីផ្សារសល់ត្រឹម ៣០ ម៉ឺនម៉ែត្រការ៉េ។ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏វិស័យលក់រាយ មានស្តុកថ្មីចំនួន ២៥០០ ម៉ែត្រការ៉េ ពីផ្សារទំនើប The Point Community សម្រាប់ផ្ទៃក្រឡាសម្រាប់ជួល។ លើសពីនេះទៀត គម្រោងថ្មីចំនួន ៥ ត្រូវបានប្រកាសក្នុងត្រីមាសនេះ ដោយបន្ថែមទំហំផ្ទៃក្រឡាប្រមាណជា ៦៩,០០០ ម៉ែត្រការ៉េ ចូលទៅក្នុងប្រភេទផ្សារទំនើបបែបសហគមន៍ និងផ្នែកផ្សារទំនើបធម្មតា។ ក្នុងរយៈពេលត្រីមាសដូចគ្នា ការជួលជាមធ្យមនៅតែមានស្ថេរភាព ដោយប្រភេទផ្សារទំនើបបែបសហគមន៍មានការប្រែប្រួលវិជ្ជមាន៣,៣ ភាគរយ ដោយតម្លៃជួលផ្ទៃក្រឡាគឺប្រមាណជា ២៤,៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេលមួយខែ។ លោក James Hodge នាយកក្រុមហ៊ុន […]
អានបន្ថែមការកែច្នៃសំរាមប្លាស្ទិកក្លាយជាគ្រឿងសំណង់និងគ្រឿងសង្ហារឹមជាផ្នែកមួយនៃអាជីវកម្មបៃតង
គម្រោងកែច្នៃសំណល់ប្លាស្ទិកត្រូវលើកឡើងជាផ្នែកមួយនៃអាជីវកម្មបៃតងក្នុងវេទិកាអាជីវកម្មបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ថ្មីៗនេះនៅថ្ងៃទី ១០ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំកម្មវិធីវេទិកាធុរកិច្ចបៃតងឆ្នាំ ២០១៩ លើកទី ៥ ឫ ហៅថា the 5th edition of our landmark Green Business Forum 2019 ប្រធានបទជាច្រើនកំពុងត្រូវបានពិភាក្សា ប៉ុន្តែកត្តាដែលព្រួយបារម្ភបំផុតដែលត្រូវបាននិយាយ និងជំរុញឲ្យដោះស្រាយនិងលើកកម្ពស់ការយល់ដឹងនោះគឺការគ្រប់គ្រងសំរាម។ គំនិតផ្តួចផ្តើមនៃគម្រោងកែឆ្នៃសំរាមប្លាស្ទិកនេះ គឺមកពីក្រុមហ៊ុនឈ្មោះថា Gomi Recycle 110 Co., Ltd. ដែលមានការគាំទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនជីប ម៉ុង គ្រុបក៏ជាផ្នែកមួយនៃគម្រោងនេះដែរ នេះបើយោងតាម កញ្ញា Pheap Sovanvichily ដែលកាន់ផ្នែកទីផ្សារ និងលក់ នៅក្រុមហ៊ុន Gomi Recycle 110 Co., នេះស្រាប់។ បញ្ហាដែលក្រុមហ៊ុននេះប្រឈមមុខ គឺកង្វះរថយន្តដែលសម្រាប់ដឹក និងប្រមូលសំរាម ដើម្បីបំពេញតាមស្តង់ដាររបស់អន្តរជាតិ។ ការអនុវត្តគម្រោងនេះគឺស្ថិតនៅក្នុងខេត្តស្វាយរៀង។ កាកសំណល់ប្លាស្ទិកនឹងក្លាយជាសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ រីឯកាកសំណល់ប្លាស្ទិកផ្សេងទៀតនិងក្លាយជាគ្រឿងសង្ហារិម។ […]
អានបន្ថែមថាមពលព្រះអាទិត្យ និងថាមពលខ្យល់អាចជាថាមពលប្រើប្រាស់នាពេលអនាគត
ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានគេលើកមកពិភាក្សានៅក្នុងវេទិកាធុរកិច្ចបៃតង ២០១៩ ឬហៅថា the 5th edition of our landmark Green Business Forum 2019 ដែលត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham។ ដោយសារគម្រោងថាមពលពន្លឺព្រះអាទិត្យមួយចំនួនត្រូវបានអនុម័តនៅកម្ពុជា លើផ្នែកបច្ចេកទេស និងការគ្រប់គ្រងនឹងត្រូវបានបង្ហាញនាពេលឆាប់ៗនេះ។ ក្នុងកិច្ចពិភាក្សានេះ លោក Morten Kvammen វាគ្មិន និងជាអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Investing in Infrastructure (3i) បានឲ្យដឹងថា ឥឡូវនេះមាន ៩ ទីតាំងដែលគម្រោងថាមពលពន្លឺព្រះអាទិត្យត្រូវបានអនុម័ត ដូចជា នៅបាវិត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ យោងតាមការចេញផ្សាយថ្មីមួយ មានឈ្មោះថា ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា បានបង្ហាញថា វិស័យអគ្គិសនីនៅប្រទេសកម្ពុជាត្រូវបានកំណត់តាមការកើនឡើងនៃតម្រូវការអគ្គិសនី ចំណែកតម្រូវការប្រចាំឆ្នាំនឹងកើនពី ១៥-២០ ភាគរយ រហូតដល់ឆ្នាំ ២០២០ ហើយអាចនឹងកើនលើសហ្នឹង។ របាយការណ៍របស់ធនាគារពិភពលោកនៅឆ្នាំ២០១៨ […]
អានបន្ថែមការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច
ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។ លោក អៀ សុផល មានប្រសាសន៍ថា៖ «ប្រជាជនមិនចង់ជាប់ក្នុងរថយន្តពេលស្ទះចរាចរណ៍នៅលើផ្លូវខូតខាតនោះទេ។ ពួកគេចង់បានបណ្តាញដឹកជញ្ជូនដែលនឹងបង្កើនតម្លៃផ្ទះរបស់ពួកគេ។ នៅក្រៅប្រទេសកម្ពុជា (ឬប្រទេសក្រៅ) ការរស់នៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីអាចបង្កើនតម្លៃផ្ទះ»។ ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីទើបតែធ្វើការបោះពុម្ភផ្សាយរបាយការណ៍ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើទីក្រុងនានានៅអាស៊ី។ ការបោះពុម្ភផ្សាយនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានប្រែប្រួលពី ៥,៩ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ ៥,៤ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៥.៥ ភាគរយ នៅឆ្នាំ ២០២o ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសផែនការសាងសង់រថភ្លើងអាកាសពីទីក្រុងភ្នំពេញដល់ពហុកីឡដ្ឋាន (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ក្នុងគោលបំណងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកម្ពុជាពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ […]
អានបន្ថែមការដំឡើងសូឡា PV នៅលើដំបូលអាចកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនវិនិយោគ
សូឡា PV ឬត្រូវបានគេស្គាល់ថាការតំឡើងថាមពលពន្លឺព្រះអាទិត្យ Solar Photovoltaics នៅលើដំបូលត្រូវបានលើកឡើងថា ជាដំណោះស្រាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនការវិនិយោគបន្ថែមទៀត នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ការ កាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ កាលពីថ្ងៃទី ០៤ ខែតុលា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ. អ.ច.) ទើបតែបានចេញរបាយការណ៍ចំនួនពីរដែលបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នៅកម្ពុជា។ របាយការណ៍ទាំងពីរនោះ រួមមានទី១- ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងទី២- ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ ឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅលើដំបូលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ DREI ដើម្បីបង្កើនការវិនិយោគធំៗ។ ដំបូលសូឡា PV នៅប្រទេសកម្ពុជា ត្រូវបានគ្រោងនឹងបែងចែកជាផ្នែក ពោលគឺពាណិជ្ជកម្មនិងឧស្សាហកម្ម ដើម្បីបំពេញតាមគោលដៅរបស់អ្នកវិនិយោគ។ របាយការណ៍ដដែលរបស់ DREI បានបង្ហាញថា ឱកាសវិនិយោគជាង ៩០០ លានដុល្លារអាមេរិកមានទៅលើសូឡា PV។ បើនិយាយពីប្រទេសកម្ពុជាវិញ កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគវិស័យឯកជនលើសូឡា PV មានទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិក។
អានបន្ថែមអ្នកអភិវឌ្ឍន៍ថៃចាប់ផ្តើមលក់គម្រោងឡើងវិញក្រោយពីអ្នកទិញមិនអាចបង់ប្រាក់បន្ត
ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើននៅប្រទេសថៃ បាននិងកំពុងចាប់ផ្តើមលក់គម្រោងលំនៅដ្ឋានរបស់ខ្លួនឡើងវិញ បន្ទាប់ពីអតិថិជនរបស់ពួកគេ មិនអាចបន្តបង់ប្រាក់ដែលនៅសេសសល់ដោយសារតែការរឹតត្បិតទៅលើសមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV កំណត់ដោយរដ្ឋាភិបាលថៃ។ យោងតាមការស្ទង់មតិជាតិ ដែលបានរាយការណ៍ដោយសារព័ត៌មាន The Nation កាលពីចុងខែកញ្ញា បានបង្ហាញថា គម្រោងដែលត្រូវបានលក់ទៅឲ្យអតិថិជនដំបូងម្តងរួចទៅហើយ ឥឡូវនេះ គឺត្រូវបានដាក់លក់សារជាថ្មី ពីព្រោះធនាគារបដិសេធមិនផ្តល់ប្រាក់កម្ចីដល់អតិថិជនទាំងនោះ។ តាមការរាយការណ៍ដដែល ក្រុមហ៊ុន Ananda Development Plc គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលធ្វើការដាក់លក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចន្លោះពី ១,២៩ លានបាត (ប្រមាណជា ៤២,១៧៦ ដុល្លារអាមេរិក) និង ២៥,៩ លានបាតក្នុងមួយយូនីត (ប្រមាណជា ៨៤៦,៧៩២ ដុល្លារអាមេរិក) ។ ភាគច្រើននៃយូនីតខុនដូទាំងនេះ គឺត្រូវបានលក់ម្តងរួចទៅហើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Park Land Charan-Pinklow ក៏បាននិងកំពុងធ្វើការផ្តល់ជូននូវការលក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចាប់ពី ២,២៧ លានបាត (ប្រមាណ ៨៨,២៧៥ ដុល្លារអាមេរិក) ក្នុងមួយយូនីត។ ថ្លែងប្រាប់សារព័ត៌មានខាងលើ លោក Kessara Thanyalakpark នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Sena Development […]
អានបន្ថែមADB ថាឥណទានវិស័យអចលនទ្រព្យបង្កជាក្តីកង្វល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៧,០ ភាគរយនៅឆ្នាំ២០១៩ ក៏ប៉ុន្តែ កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីពេលថ្មីៗនេះស្តីពីរបាយការណ៍សេដ្ឋកិច្ច បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែត្រូវបានជំរុញដោយវិស័យចំនួន ៤ រួមមាន កាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ ក៏ប៉ុន្តែ ជាមួយនឹងការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មសកល កម្ពុជាចាំបាច់ត្រូវផ្តោតលើយុទ្ធសាស្ត្រធ្វើពិពិធកម្ម។ អ្នកនាង Sunniya Durrani-Jamal នាយកប្រចាំកម្ពុជារបស់ ADB បានមានប្រសាសន៍ថា៖ «ការប្រែប្រួលនេះ តម្រូវឱ្យមានការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍន៍កម្លាំងពលកម្មដែលមានជំនាញនិងផលិតភាពខ្ពស់បន្ថែមទៀត ដើម្បីឲ្យស្របតាមការកើនឡើងនៃប្រាក់ឈ្នួល និងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ ដែលជាលទ្ធផល ត្រូវការអភិបាលកិច្ច និងស្ថាប័នដ៏រឹងមាំ»។ ការព្យាករណ៍នេះ គឺជាផ្នែកមួយនៃ «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (អេឌីអូ) ឆ្នាំ ២០១៩» ដែលបានបង្ហាញថា ឥណទានដល់វិស័យឯកជនកើនឡើង ២៦,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខណៈការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យកើនឡើង ៣៧,២ ភាគរយ ប្រាក់កម្ចីលំនៅដ្ឋានកើនឡើង ៣៩,៤ ភាគរយ និងកម្ចីសំណង់ ៣២,១ […]
អានបន្ថែមក្រសួងសាធារណការបើកយុទ្ធនាការជំរុញការប្រើប្រាស់ ROAD CARE Mobile App
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ក្នុងការបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) » កាលពីព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩។ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីទូរសព្ទដៃដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការរាយការណ៍ដោយផ្ទាល់ ពីស្ថានភាពគ្រលុកសំបុកមាន់ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីប៉ុន្មានខែកន្លងទៅនេះ។ (អានបន្ថែម) យុទ្ធនាការបណ្តុះបណ្តាលរយៈពេល ៣ ខែនេះ គឺនឹងអាចឲ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធនៅគ្រប់មន្ទីរសាធារណការ និង ដឹកជញ្ជូន បានយល់ដឹងបន្ថែមពីប្រព័ន្ធបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងងាយស្រួលក្នុងការឆ្លើយតបទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីបញ្ហាផ្លូវខូច។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា កម្មវិធី ROAD CARE […]
អានបន្ថែម