ចំណេះដឹង និង បទពិសោធន៍
សភាពាណិជ្ជកម្មអឺរ៉ុបពិភាក្សាពីគុណភាពសំណង់ខណៈឧស្សាហកម្មនេះកំពុងរីកចម្រើនខ្លាំង
សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham កាលពីថ្ងៃទី ០៣ ខែ តុលា បានរៀបចំកិច្ចពិភាក្សាទាក់ទងទៅនឹងគុណភាពសំណង់ ដើម្បីស្វែងយល់ពីរបៀបគ្រប់គ្រងកិច្ចសន្យាដែលនឹងជួយឲ្យគម្រោងសំណង់មានគុណភាពល្អ។ កម្មវិធីនេះ មានការចូលរួមពីធុរកិច្ចជនពាក់ព័ន្ធវិស័យអចលនទ្រព្យ និងសំណង់ប្រមាណជា ៨០ នាក់។ លោក Michel Cassagnes អ្នកសម្របសម្រួលកម្មវិធី និងជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia បានមានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងគឺដើម្បីសិក្សាពីការធ្វើកិច្ចសន្យា ដែលអាចជួយឲ្យអ្នកអភិវឌ្ឍន៍ទទួលបានគុណភាពសំណង់ល្អនៅពេលបញ្ចប់គម្រោង សាងសង់។ លោក Stephane Bigorre វាគ្មិនមួយរូប និងជានាយកគ្រប់គ្រង និងដៃគូក្រុមហ៊ុន LBL International បានផ្តល់ពីនិយមន័យថា គុណភាពសំណង់ គឺជាការអនុលោមទៅនឹងលក្ខខណ្ឌមួយចំនួន ហើយកិច្ចសន្យា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ លោកថ្លែងថា៖ «មធ្យោបាយតែមួយគត់ក្នុងការកំណត់គុណភាពនៅក្នុងសំណង់ និងដើម្បីធានាថាយើងឈានដល់ដំណាក់កាលនៃគុណភាព គឺត្រូវប្រាកដថា លក្ខខណ្ឌទាំងនោះត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយបន្ទាប់មកគឺឯកសារកិច្ចសន្យា»។ បន្ថែមពីនេះ លោក Guillaume Bernard សហស្ថាបនិក និងជាប្រធានសមាគមអាស៊ីសម្រាប់ការគ្រប់គ្រងកិច្ចសន្យា បានមានប្រសាសន៍ថា ការគ្រប់គ្រងកិច្ចសន្យា គឺមានសារៈសំខាន់ ពីព្រោះកិច្ចសន្យាកំណត់នូវច្បាប់នៃកិច្ចការងារសាងសង់ទាំងឡាយណា។ លោកថ្លែងថា៖ […]
អានបន្ថែមមិនមានការថមថយឡើយចំពោះការទិញលក់អចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន
ប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យនៅកម្ពុជាគឺនៅតែមានសកម្មភាពយ៉ាងផុសផុលស្តែងចេញតាមរយៈការកើនឡើងខ្លាំងនៃពន្ធលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញ។ អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើង ៦០,១៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ (អានបន្ថែម) លោក សន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានមានប្រសាសន៍ថា៖ «ពន្ធប្រថាប់ត្រាកើនឡើងគឺមានការទិញលក់ច្រើន ហើយវាជាសញ្ញាល្អមួយដែលវិស័យអចលនទ្រព្យមានសកម្មភាពផុសផុលឡើង»។ លោក ក៏បានបញ្ជាក់ទៀតថា ការកើនឡើងនៃចំណូលពន្ធ ក៏បានបង្ហាញពីការយល់ដឹងពីវិស័យអចលនទ្រព្យកាន់តែច្រើនឡើងរបស់ប្រជាជន ទៅលើការទិញលក់អចលនទ្រព្យនៅកម្ពុជាហើយជាពិសេស គឺនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ ដែលអាចឲ្យប្រជាជនរកប្រាក់ចំណេញ ឬវិនិយោគបំរើអាជីវកម្មរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ការកើនឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមប្រជាជនហ្វីលីពីនភាគច្រើនភ័យខ្លាចផ្ទះងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ
ការស្ទង់មតិរបស់អង្គការហាវើដមនុស្សធម៌ ឬ Harvard Humanitarian Initiative (HHI) បានបង្ហាញថា ប្រជាជនហ្វីលីពីនភាគច្រើនបានទទួលរងការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនតាមរយៈគ្រោះមហន្តរាយធម្មជាតិ ឬខ្លាចទ្រព្យសម្បត្តិរបស់ពួកគេងាយទទួលរងគ្រោះពីមហន្តរាយធម្មជាតិ។ ក្នុងចំណោមប្រជាជនចំនួន ៤.៣៦៨ នាក់ដែលត្រូវបានសាកសួរនៅក្នុងឆ្នាំ ២០១៧ ការស្ទង់មតិបានរកឃើញថា ប្រហែល ៦៩ ភាគរយនៃក្រុមសេដ្ឋកិច្ចទាំំងអស់ជឿថាផ្ទះនិងសហគមន៍របស់ពួកគេ គឺ «ស្ថិតក្នុងហានិភ័យខ្ពស់បំផុតនៅពេលមានគ្រោះមហន្តរាយ» ច្រើនជាងទ្រព្យសម្បត្តិដទៃទៀត។ នៅក្នុងប្រទេសមួយដែលទទួលរងនូវព្យុះទីហ្វុងនិងទឹកជំនន់ជាញឹកញាប់នោះ មានប្រជាជនប្រមាណជា ៤២ភាគរយ បានរាយការណ៍ថា ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញបន្តិចបន្តួច ខណៈដែល ១៦ ភាគរយ បាននិយាយថា ពួកគេត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់មួយសប្តាហ៍ដោយសារគ្រោះមហន្តរាយធម្មជាតិ។ ស្ថានភាពនេះកាន់តែអាក្រក់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ព្រោះថាមានតែ ៣ភាគរយ នៃផ្ទះទាំងអស់នៅប្រទេសហ្វីលីពីនប៉ុណ្ណោះដែលមានការធានារ៉ាប់រងលើផ្ទះសំបែង ដោយបន្សល់ទុកនូវ ៩៧ភាគរយផ្សេងទៀតត្រូវខាតបង់ផ្ទាល់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។
អានបន្ថែមការកើនឡើងនៃសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ
ដោយលោក Eric Wong Chon Lap ចំនួនសាលាអន្តរជាតិនៅក្នុងរាជធានីភ្នំពេញដែលមានក្នុងពេលបច្ចុប្បន្ននេះ បានធ្វើឲ្យទីក្រុងមួយនេះមានគ្រឹះស្ថានអប់រំអន្តរជាតិច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារសាលាអន្តរជាតិដែលមានការទទួលស្គាល់បែបនេះមានចំនួនច្រើនជាងពេលណាៗទាំងអស់។ នេះគឺជាការឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ឪពុកម្ដាយកម្ពុជាកាន់តែច្រើនឡើង ដែលចង់ស្វែងរកបរិយាកាសអប់រំចម្រុះជាតិសាសន៍ និងជាពិសេស ជ្រើសរើសសាលាល្អបំផុតសម្រាប់កូនៗពួកគេ។ ក្រៅពីមានតម្រូវការសម្រាប់ប្រជាជនក្នុងស្រុក ក៏មានដែរនូវសិស្សមកពីគ្រួសារជនបរទេសរស់នៅស្រុកខ្មែរ ព្រោះតែថ្លៃសិក្សាទាប និង ការរស់នៅចំណាយតិច។ ដោយសារការអប់រំជាភាសាអង់គ្លេសមានតម្រូវខ្ពស់ គេសង្កេតឃើញថាសាលាអន្តរជាតិកាន់តែច្រើនឡើងត្រូវបានសាងសង់ឡើង ហើយភាគច្រើននៃសាលារៀនទាំងនោះត្រូវបានបង្កើតឡើងក្នុងគម្រោងអភិវឌ្ឍលំនៅឋានតែម្តង។ ជាក់ស្តែង សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) នៅកោះពេជ្រ និង សាលាអន្តរជាតិណតប្រ៊ីដកម្ពុជា ដែលស្ថិតនៅសហគមន៍ណតប្រ៊ីដ ជាការផ្ដល់ឲ្យនូវជីវិតរស់នៅបែបស៊ីវិល័យ ដែលមានគ្រប់យ៉ាងក្នុងកន្លែងតែមួយ។ នៅពេលអនាគត អ្នកអភិវឌ្ឍឃើញសក្ដានុពលនៃសាលាអន្តរជាតិថាជាធាតុសំខាន់ដើម្បីទាក់ទាញអ្នកទិញឲ្យចាប់អារម្មណ៍គម្រោងលំនៅឋានពួកគេ។ ជាងនេះទៅទៀត គម្រោងអភិវឌ្ឍន៍របស់ពួកគេក៏កាន់តែមានតម្លៃ ហើយធ្វើឲ្យតម្លៃដី និង អចលនទ្រព្យនៅតំបន់ក្បែរៗនោះមានតម្លៃទៅតាមហ្នឹងដែរ។ កន្លងមក យើងឃើញថាសាលា CIS ទទួលបាននូវភាពជោគជ័យ។ ចាប់តាំងពីបើកសាលាមត្តេយ្យរបស់ពួកគេនៅឆ្នាំ ២០១២ ហើយបានពង្រីកអគារកណ្ដាលរបស់ខ្លួននៅលើកោះពេជ្រនៅឆ្នាំ ២០១៥ ហើយបន្តបើកសាលាមត្តេយ្យទី២បន្ថែមទៀតកាលពីឆ្នាំ ២០១៦នៅទួលគោក។ CIS ក៏នឹងប្តូរទីតាំងពីទួលគោកទៅឱ្យកាន់តែកៀកអូឡាំព្យ៉ាដែលនឹងបញ្ចប់ការសាងសង់នាពេលថ្មីខាងមុខនេះ។ លើសពីនេះ សាលាអន្តរជាតិសៅប្រ៊ីដ (Southbridge) នៅក្នុងបរិវេណបុរីប៉េង ហូត បឹងស្នោ ក៏បានផ្តល់ជូននូវប្រព័ន្ធអប់រំលំដាប់ពិភពលោក […]
អានបន្ថែមសម័យកាលថ្មីនៃការវិវឌ្ឍទីផ្សារលំនៅដ្ឋាននៅភ្នំពេញ
ដោយលោក Eric Wong Chon Lap ទីផ្សារខុនដូនៅភ្នំពេញហាក់បានធ្លាក់ចុះនាពេលថ្មីៗនេះ ហើយមូលហេតុចម្បងគឺដោយសារស្តុកចាស់លក់មិនទាន់ដាច់ ខណៈដែលការផ្គត់ផ្គង់កាន់តែមានច្រើន។ បញ្ហានេះ បានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ ដែលបណ្ដាលឱ្យអ្នកអភិវឌ្ឍតិចតួចប៉ុណ្ណោះចាប់អារម្មណ៍វិនិយោគខុនដូ ហើយផ្តោតទៅលើការផ្តង់ផ្គង់សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ចុងក្រោយ។ នេះជាមូលហេតុដែលអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងទៅក្នុងទីផ្សារលំនៅដ្ឋានប្រភេទទាបៗ ដែលអ្នកប្រើប្រាស់ភាគច្រើនមានតម្រូវការ ដូចជាផ្ទះមានជាន់ផ្ទាល់ដី ឬ ផ្ទះល្វែងជាដើមដែលភាគច្រើនទិញ និងរស់នៅដោយប្រជាជនកម្ពុជាផ្ទាល់។ សម្រាប់អ្នកទិញផ្ទះ ពួកគេមានតម្រូវការជាក់លាក់ទាក់ទងទៅនឹងការតុបតែង មុខងារថាតើផ្ទះហ្នឹងទិញមកធ្វើអ្វីបានខ្លះ ទីតាំង និងទំហំជាដើម ហើយថវិកាទៀតសោតក៏មានកំណត់។ ដូច្នេះ អ្នកអភិវឌ្ឍន៍ត្រូវផ្តោតទៅលើតម្រូវការរបស់អ្នកទិញទាំងនេះ ហើយអាចផ្តល់នូវលំនៅដ្ឋានសមស្រប ទីតាំងល្អ តម្លៃសមរម្យដែលអ្នកទិញផ្ទះអាចមានលទ្ធភាព។ នៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍កំពុងទាញយកផលចំណេញពីទីតាំងថ្មីៗដូចជាតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ ដែលបានក្លាយជាទីពេញនិយមសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារតែមានការកែលម្អបណ្ដាញផ្លូវថ្នល់។ អ្នកអភិវឌ្ឍន៍ជាច្រើនបានសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌទីផ្សារលំនៅដ្ឋានដោយប្តូរពីការវិនិយោគខុនដូជាចម្បង ទៅជាការបើកដំណើរការអភិវឌ្ឍន៍លំនៅដ្ឋានដំបូងបង្អស់របស់ពួកគេ តួយ៉ាងដូចជា គម្រោងលំនៅដ្ឋានតម្លៃសមរម្យដំបូងបង្អស់នៅស្រុកខ្មែរ គឺគម្រោងរបស់ក្រុមហ៊ុន Worldbridge Homes Co Ltd ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ទាំងស្រុងរបស់ពួកគេនៅត្រីមាសទី១ឆ្នាំ២០២០។ គម្រោងអភិវឌ្ឍន៍នេះស្ថិតនៅស្រុកស្អាងខេត្តកណ្ដាល ក្បែរទីក្រុងតាខ្មៅ ប្រហែល១៨គីឡូម៉ែត្រពីភ្នំពេញ។ គម្រោងនេះមានផ្ទះកម្ពស់២ជាន់ចំនួន ២,៤៥៧ ល្វែង និងប្រភេទផ្ទះសម្រាប់ធ្វើអាជីវកម្មចំនួន៩០ផ្ទះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជាមួយនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៧ […]
អានបន្ថែមតើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?
ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ប្រវែងប្រមាណ ១៩ គីឡូម៉ែត ក្រោយមានការឯកភាពទៅលើលទ្ធផលនៃការសិក្សា។ ផ្លូវដែកលើអាកាសនេះនឹងចាប់ផ្តើមពីចំណុច ផ្សារធំថ្មី ទៅដល់ រង្វង់មូលចោមចៅ និងបំបែកទៅកាន់ចំណតសំរោង (តាមមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ផ្លូវវេងស្រេង មហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ចំណតសំរោង)។ ខ្សែរថភ្លើងនេះទៀតសោត គឺនឹងមានប្រវែង ១៥ គីឡូម៉ែត្រ នៅលើអាកាស ជាមួយស្ថានីយនៅលើអាកាសចំនួន១៨ និង០៤ គីឡូម៉ែត្រនៅក្រោមដី មានស្ថានីយចំនួន ០២។ គម្រោងនេះ ត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលគម្រោង បានបញ្ជូនរបាយការណ៍ផែនការដោះស្រាយផលប៉ះពាល់ទៅអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់រួចហើយ។ […]
អានបន្ថែមអ្នកជំនាញ៖ កម្ពុជាត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរលំដាប់ខ្ពស់
អ្នកជំនាញមកពីឧស្សាហកម្មបដិសណ្ឋារកិច្ច បានប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុន ដើម្បីជជែកពីឱកាសវិនិយោគសម្រាប់វិស័យទេសចរណ៍ ហើយបានលើកឡើងថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទេសចរណ៍លំដាប់ខ្ពស់។ ក្រោមប្រធានបទ «និន្នាការបដិសណ្ឋារកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា» កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា នៅឯនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឡុង Savills Hotel។ លោក Mauro Gasparotti នាយកគ្រប់គ្រងសណ្ឋារគារ Savills Hotel APAC បានមានប្រសាសន៍ថា៖ «ទេសចរណ៍កម្ពុជាបានប្រែក្លាយពីភាពទំនេរ ទៅជាទេសចរណ៍ដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងបានបើកចំហចំពោះទេសចរណ៍បែបជំនួញ ក្រុមទេសចរធំៗ និងក្រុមទេសចរថ្មីៗដូចជា ទេសចរបែបសុខុមាលភាព និងទេសចរដែលជាអ្នកមានស្ដុកស្ដម្ភ»។ យោងទៅតាមការបញ្ជាក់របស់លោក Mauro កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្ដុះគំនិតអ្នកអភិវឌ្ឍន៍ទាំងអស់អំពីនិន្នាការ និងផលិតផលថ្មីៗ ហើយបានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់ បញ្ចូលធាតុផ្សេងៗក្នុងវិស័យបដិសណ្ឋារកិច្ច សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗរបស់ខ្លួន។ លោក Christian Pucher អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងតំបន់អាស៊ី មកពីក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton បានមានប្រសាសន៍ថា៖«ស្របពេលដែលវិស័យទេសចរណ៍កម្ពុជាកំពុងតែរីកចម្រើនខ្លាំង យើងក៏បានមើលឃើញការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិនអន្តរជាតិ ក្នុងការហក់ចូលមកក្នុងទីផ្សារកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួនតាមរយៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ»។ ជាមួយនឹងឱកាសជាច្រើនបែបនេះ កម្ពុជាក៏កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអ្នកអភិវឌ្ឍន៍ […]
អានបន្ថែមសិក្ខាកាមជាច្រើនបានស្វែងយល់បច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្មនិងសំណង់
សិក្ខាកាមប្រមាណជា៧០នាក់បានស្វែងយល់អំពីបច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្ម និងសំណង់នៃផលិតផលស្រទាប់ថ្នាំលាបការពារ ដែលបានធ្វើបទបង្ហាញដោយ ក្រុមអ្នកជំនាញមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី នៅឯសណ្ឋាគារ The Great Duke Phnom Penh Hotel។ កាលពីថ្ងៃទី ១៤ ខែ កញ្ញា ក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd បានរៀបចំវេទិកាពិភាក្សាស្តីអំពីដំណោះស្រាយសម្រាប់ឧស្សាហកម្ម និងសំណង់ ដែលត្រូវ បានបង្ហាញដល់សិក្ខាកាមជាតិ និងអន្តរជាតិមកពីឧស្សាហកម្ម ចំណតជួសជុលកប៉ាល់ ក្រុមហ៊ុនប្រេងឥន្ធនៈ រោងចក្រឧស្សាហកម្ម រោងចក្រថាមពល ម្ចាស់គម្រោង និងអ្នកម៉ៅការ សំណង់ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតដែកថែប និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យសាងសង់ ទាំងអស់។ លោក ប៉ោ សួរ នាយកក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd បានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងផ្គត់ផ្គង់ផលិតផលថ្នាំការពារច្រេះ ថ្នាំកូតអ៊ីសូឡង់ការពារ កម្ដៅ និង […]
អានបន្ថែមសណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥
មូលនិធិ The Gateway Foundation កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការសណ្ឋាគារអវកាសដំបូងបំផុតនៅលើពិភពលោក នៅឆ្នាំ ២០២៥ ដែលសណ្ឋាគារនេះគឺនឹងអាចផ្ទុកអ្នកទេសចរបានដល់ទៅ ៤០០ នាក់ នៅដំណាក់កាលដំបូង។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Sun. យោងតាមប្រភពដដែល គម្រោងនេះគឺមានឈ្មោះថា Von Braun Space Station ដែលប្រើបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលកំពុងប្រើនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS) នាពេលបច្ចុប្បន្ន។ ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាចំណតអវកាសបែបពាណិជ្ជកម្មដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលនឹងដំណើរការជាសណ្ឋាគារដ៏ប្រណីត ភោជនីយដ្ឋាន បារ សាលប្រគុំតន្រ្តី រោងបញ្ចាំងភាពយន្ត និងបន្ទប់សិក្ខាសាលាអប់រំជាដើម។ សណ្ឋាគារអវកាសនេះ នឹងត្រូវបានសាងសង់ឡើងជារាងរង្វង់កង់ដែលមានអង្កត់ផ្ចិត ១៩០ ម៉ែត្រ។ រង្វង់នេះនឹងវិលហើយបង្កើតជាទំនាញផែនដីសិប្បនិម្មិត ដែលធ្វើឲ្យអ្នកស្នាក់នៅអាចដើរទៅមកបានដូចធម្មតា។ ការស្ថាបនាគម្រោង Von Braun Space Station គឺមានគំនិតផ្ដួចផ្ដើមចេញពីអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសា លោក Wernher von Braun ដែលលោកធ្លាប់ជាអ្នកវិទ្យាសាស្ត្ររ៉ុក្កែតកំពូលរបស់ណាស៊ីកាលពីសម័យសង្គ្រាមលោកលើកទី២។ សណ្ឋាគារនេះ មានសរុបចំនួន ២៤ បន្ទប់ ដែលនឹងអាចទទួលភ្ញៀវទេសចរបាន […]
អានបន្ថែមក្រសួងរៀបចំដែនដីប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុនបានប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់នៅតាមគម្រោងរបស់ខ្លួន។ វិធានការនេះ ធ្វើឡើងដើម្បីធានាគុណភាព សោភ័ណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ យោងតាមលិខិតចុះថ្ងៃទី ០៨ ខែ សីហា ក្រសួងបានស្នើឲ្យរដ្ឋបាលរាជធានី ខេត្តធ្វើការណែនាំដល់ម្ចាស់សំណង់ទាំងអស់ឲ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ស្របច្បាប់ ឬវិស្វករ ស្ថាបត្យករស្របច្បាប់នៅគ្រប់ការដ្ឋានសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាងនេះទៀត ម្ចាស់សំណង់ទាំងនោះ ត្រូវតម្កល់លិខិតអនុញ្ញាតសាងសង់ភ្ជាប់ជាមួយប្លង់ស្ថាបត្យកម្ម លិខិតអនុញ្ញាតបើកការដ្ឋាន និងឯកសារពាក់ព័ន្ធផ្សេងទៀត នៅក្នុងការដ្ឋានសាងសង់។ ម៉្យាងវិញទៀត ការដ្ឋានសំណង់ក៏ត្រូវមាន ផ្ទាំងគំនូរសំណង់ ដែលមានព័ត៌មានដូចជា ឈ្មោះគម្រោងសាងសង់ ឈ្មោះក្រុមហ៊ុនទទួលសាងសង់ ឈ្មោះម្ចាស់សំណង់ឈ្មោះស្ថាបត្យករនិងវិស្វករ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន អាសយដ្ឋានទីតាំងសាងសង់ និងលេខទូរស័ព្ទទំនាក់ទំនង បិទនៅពីមុខការដ្ឋានសាងសង់។ រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវិធានការផ្អាកការដ្ឋានជាបណ្តោះអាសន្នរហូតដល់ម្ចាស់សំណង់បានបំពេញលក្ខខណ្ឌខាងលើនេះ។ ថ្មីៗនេះដែរ ក្រសួងក៏បានចេញប្រកាសក្នុងគោលបំណងដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។ (អានបន្ថែម)
អានបន្ថែម