ចំណេះដឹង និង បទពិសោធន៍
សមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ
អានបន្ថែមតើ Digital City មានន័យយ៉ាងណាសម្រាប់ធ្វើឲ្យការគ្រប់គ្រងទីក្រុងប្រសើរឡើង?
បម្រែបម្រួលធម្មជាតិ ការកើនឡើងនៃចំនួនប្រជាជន ព្រមទាំងការជឿនលឿននៃបច្ចេកវិទ្យាបាននិងកំពុងផ្លាស់ប្តូរវិធីសាស្រ្តក្នុងការគ្រប់គ្រងទីក្រុងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះដែរ ពាក្យ Digital City ជាពាក្យដែលពិភពលោកកំពុងប្រើប្រាស់និងជាទីពេញនិយម។ តើ Digital City មានន័យយ៉ាងណាដែរ?
អានបន្ថែមចំនួនសមាជិកសមាគមអ្នកសាងសង់កម្ពុជាកើនឡើងខ្ទង់រយ
ស្របពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំងចំនួនសមាជិកនៃសមាគមអ្នកសាងសង់កម្ពុជាក៏បានកើនឡើងច្រើនផងដែរ។ សមាគមផ្តុំទៅដោយក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកសំណង់ដ៏ធំនិងតែមួយគត់នៅកម្ពុជាឈ្មោះថាសមាគមអ្នកសាងសង់កម្ពុជា(CCA) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពង្រីកខ្លួនកាន់តែធំដោយក្នុងនោះសមាជិករបស់ខ្លួនគឺមានចំនួនកាន់តែច្រើន។
អានបន្ថែមសិស្សដែលបានចូលរួមជាច្រើនបានសម្តែងការចង់ចេះចង់ដឹងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ
វិទ្យាស្ថានបណ្តុះបណ្តាលផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថា Royal Chartered Academy Institute (RCA)បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីដំបូងបង្អស់របស់ខ្លួនជាមួយនឹងការទទួលបានលទ្ធផលជាវិជ្ជមាន។
អានបន្ថែមចំនួនអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុនឹងកើនឡើងជាមួយនឹងទិសដៅបញ្ចុះតម្លៃ៥០ភាគរយ
សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers and Estate Agents Association CVEA) បានបិទបេសកកម្មអាណត្តិទី៥របស់ខ្លួនដោយជោគជ័យជាមួយនឹងការបើកទំព័រថ្មីដែលនាំយកផែនការ
អានបន្ថែមវិទ្យាស្ថានរបស់សឹង្ហបុរី RCA ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សនិងអ្នកបំរើការងារ
វិទ្យាស្ថានឯកទេសផ្នែកសំណង់និងអចលនទ្រព្យរបស់សឹង្ហបុរីឈ្មោះថា Royal Chartered Academy (RCA) បានប្រកាសផ្តល់អាហារូបករណ៍ជាដល់សិស្សនុសិស្សដែលទើបប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ ២០១៨ព្រមទាំងអ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យ។ យោងតាមការបញ្ជាក់ឲ្យដឹងពីវិទ្យាស្ថាន RCA នាពេលថ្មិៗនេះ កម្មវិធីអាហារូបករណ៍សម្រាប់បរិញ្ញាប័ត្ររងនេះគឺផ្តល់ជូនសម្រាប់សិស្សនុសិស្សដែលបានទទួលនិទ្ទេស A B និង C រហូតដល់ទៅ ១០០ ភាគរយនៃតម្លៃសម្រាប់ការសិក្សារសម្រាប់មុខជំនាញការគ្រង់គ្រងសំណង់និងការស្ទង់មតិបរិមាណឬហៅជាភាសារអង់គ្លេសថា Quantity Surveying ដែលជាមុខជំនាញថ្មីនិងមានសក្តានុពលដែលទើបនឹងមកដល់ប្រទេសកម្ពុជា។ សម្រាប់អ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យដែលមានបំណងចង់ទទួលបានការបញ្ជាក់ពីរជំនាញនិងវិជាជីវៈរបស់ខ្លួននោះ វិទ្យាស្ថាន RCAក៏នឹងមានការផ្តល់អាហារូបករណ៍រហូតដល់ទៅ ៥០ ភាគរយផងដែរសម្រាប់អ្នកដែលទទួលបានជោគជ័យក្រោមការជ្រើសរើសរបស់វិទ្យាស្ថាន។ យ៉ាងណាមិញ ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ខាងលើ សិស្សនុសិស្សនិងអ្នកបំរើការងារដែលមានចំណាប់អារម្មណ៍គឺអាចអញ្ជើញចូលរួមវគ្គណែនាំខ្លីស្តីអំពីលក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍នេះក៏ដូចជាទទួលបានព័ត៌មានអំពីមុខជំនាញខាងលើ។ កម្មវិធីខាងលើនេះគឺនឹងប្រព្រឺត្តិទៅនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៥ ល្ងាចនៅឯវិទ្យាស្ថានRCA ដែលមានទីតាំងស្ថិតក្នងផ្សារស្ទឹងមានជ័យថ្មី។ បន្ថែមជាងនេះទៅទៀត វគ្គណែនាំខ្លីនេះទៀតសោតគឺនឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីវិស័យអប់រំ សំណង់និងអចលនទ្រព្យដែលពួកគាត់នឹងធ្វើបទបង្ហាញពីការយល់ឃើញក៏ដូចជាចែករំលែកបទពិសោធរបស់ពួកគាត់ទាក់ទងទៅនឹងមុខជំនាញទាំងនេះនិងការងារសម្រាប់ជំនាញទាំងនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងទៅកាន់វិទ្យាស្ថានRCAដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៧៣៧៧ ១៤៨ ឬ ០៩៦ ៩៩០ ៥៣១១។
អានបន្ថែមក្រុមហ៊ុន Bentley បានពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួនជាមួយនឹងដៃគូយុទ្ធសាស្រ្តនិងការទិញ
ក្នុងកម្មវិធី «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ២០១៨» ដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនឈានមុនគេក្នុងពិភពក្នុងការផលិតកម្មវិធីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឈ្មោះថា Bentley បានប្រកាសអំពីការសម្រេចបានក្នុងផលប័ត្រអាជីវកម្មរបស់ខ្លួនជាមួយដៃគូយុទ្ធសាស្រ្តនិងការទិញភាគហ៊ុនបន្ថែម។ នៅក្នុងឱកាសនៃការប្រកាសអំពីដៃគូយុទ្ធសាស្រ្តក្នុងអំឡុងពេលធ្វើសន្និសីទកាសែតរួមគ្នា លោក Greg Bentley នាយកប្រតិបត្តិ Bentley System និងលោក Eckard Eberie នាយកប្រតិបត្តិនៃខ្សែចង្វាក់ផលិតកម្មស្វ័យប្រវត្តិរបស់ Siemen លើសេវាកម្ម cloud twin បានធ្វើការប្រកាសរួមគ្នានូវសមិទ្ធិផលថ្មីនៃ PlantSight ដែលជាការសម្រេចបានបន្ថែមថ្មីនៃផលប័ត្រក្នុងកម្មវិធី Software របស់ខ្លួន។ PlantSight គឺជាដំណោះស្រាយឌីជីថលដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនតាមរយៈប្រតិបត្តិការដែលមានប្រសិទ្ធិភាពជាងមុន។ PlantSight បានដំណើរការ និងបានធ្វើបច្ចុប្បន្នភាពឌីជីថលភ្លោះ (Digital Twins) ដែលធ្វើសមកាលកម្មទាំង វិទ្យាសាស្ត្រពិតជាក់ស្តែង ជាមួយទិន្នន័យវិស្វកម្ម ដើម្បីបង្កើត (holistic context) បរិបទឌីជីថលរួមដែលអនុញ្ញាតឲ្យក្រុមការងារមើលឃើញនិងយល់ដឹងច្បាស់ពីសមាសធាតុឌីជីថលពិតៗតាមរយៈប្រភពទិន្នន័យផ្សេងៗគ្នានៅក្នុងប្រតិបត្តិការផលិតកម្ម។ អ្នកប្រតិបត្តិក្នុងខ្សែចង្វាក់ផលិកម្មនឹងទទួលបានប្រយោជន៍ដ៏មានតម្លៃគួរឲ្យទុកចិត្ត និងជាព័ត៌មានប្រកបដោយគុណភាពសម្រាប់ប្រតិការបន្តបន្ទាប់ដែលអាចដឹងច្បាស់ និងគួរឲ្យជឿជាក់។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Bentley និងក្រុមហ៊ុន Siemen ក៏បានប្រកាសអំពីកម្មវិធីដំណោះស្រាយគ្រប់គ្រងសមិទ្ធិផលទ្រព្យសម្បត្តិរួម Integrated […]
អានបន្ថែម«Quantity Surveying»ជាជំនាញដ៏សំខាន់មួយតែមិនទាន់សូវពេញនិយមនៅឡើយនៅកម្ពុជា
Quantity Surveyingឬ«ការស្ទង់មតិបរិមាណ»តាមពិតទៅគឺជាអាជីពក្នុងឧស្សាហកម្មសំណង់ដើម្បីគ្រប់គ្រងការចំណាយរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងនិងក្រុមហ៊ុនម៉ៅការសំណង់សម្រាប់កញ្ចប់ថវិកាជាក់លាក់មួយនៃគម្រោងសំណង។ ជាមួយគ្នានេះដែរ វិទ្យាស្ថាន Royal Chartered Academy Institute(RCA)គឺមានការបង្រៀននិងផ្តល់បរិញ្ញាប័ត្រជាន់ខ្ពស់សម្រាប់ការសិក្សារយៈពេល ១៦ ខែ ដែលផ្តោតលើមុខជំនាញការងារសំខាន់ៗចំនួនបួនរួមមាន៖ ១) ការវាស់វែង ២) លទ្ធកម្ម ៣) ការដេញថ្លៃ និង ៤) កិច្ចសន្យារដ្ឋបាល។
អានបន្ថែមវិធីសាស្រ្តសំខាន់ៗទាំង៤នៃការរៀបការ៉ូនៅទីតាំងដែលសើម
៤ ជំហានសម្រាប់ការរៀបឥដ្ឋការ៉ូយ៉ាងល្អឥតខ្ចោះនៅកន្លែងសើម បន្ទប់សើមគឺជាកន្លែងសំខាន់សម្រាប់មនុស្សនៅទូទាំងពិភពលោកដូចជា បន្ទប់ទឹកធំទំនើប ឬកន្លែងងូតទឹកតូចៗ ឬបង្គន់ ផ្ទះបាយ កន្លែងបោកគក់ រានហាល ឬរានហាលផ្ទាល់ដី ឬរានដំបូល។ Sika ផ្តល់ជូននូវរបៀបរៀបឥដ្ឋការ៉ូសម្រាប់ការងារសាងសង់ថ្មី និងការងារតុបតែងថ្មី ទៅតាមតម្រូវការជាក់លាក់នៅក្នុងបន្ទប់សើម ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោមប៉ុណ្ណោះ៖ 1. អ្នកអាចធ្វើឱ្យផ្ទៃឥដ្ឋការ៉ូខាងលើស្អាត និងរលោង ហើយស្រទាប់ខាងក្រោមត្រូវបានការពារជម្រាបទឹកដោយប្រើផលិតផល SikaTop® Seal -107 ។ វាជាបាយអរស៊ីម៉ង់ត៍ដែលមានភាពបត់បែន និងមានពីរសមាសភាគ។ ផលិតផលនេះបង្ហាញខ្លួនក្នុងឆ្នាំ១៩៨១ ហើយបាននាំមុខគេនៅទូទាំងពិភពលោកខាងផ្នែកការពារជម្រាបទឹកនៅក្នុងបន្ទប់សើម។ ដើម្បីប្រើវា អ្នកគ្រាន់តែលាយសមាសភាគ A និង B មុនពេលប្រើរយៈពេល ៣នាទី ហើយលាបវាដោយប្រើជក់ ឬ ស្លាបព្រាបាយអរ។ 2. នៅពេលបន្ទប់សើមរបស់អ្នកត្រូវបានលាបការពារជ្រាបទឹករួចហើយ គឺដល់ពេលត្រូវរៀបក្រាលឥដ្ឋការ៉ូ។ Sika សូមណែនាំនូវឥដ្ឋការ៉ូស៊ីម៉ង់ត៍សម្បូរសារធាតុ Ploymer ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអឺរ៉ុបនោះគឺ SikaCeram ® -188។ អ្នកគ្រាន់តែបន្ថែមទឹក ៦,៥ លីត្រសម្រាប់ផលិតផលមួយកំប៉ុង ហើយលាយវារយៈពេល ៣នាទី ទើបលាបលើជញ្ជាំង និងកម្រាល។ […]
អានបន្ថែមថ្នាំលាបពណ៌អឺរ៉ុបកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជាជាមួយនឹងការមកដល់ផលិតផលថ�
ផលិតផលថ្នាំលាបពណ៌ខាងក្រៅរបស់អឺរ៉ុបកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជាជាមួយនឹងការមកដល់ផលិតផលថ្មីបន្ថែមទៀតដែលបានភ្ជាប់ជាមួយនឹងគុណភាពទ្វេដង។ ក្រុមហ៊ុនផលិតថ្នាំលាបពណ៌អឺរ៉ុបដ៏ល្បីឈ្មោះថា JOTUN បានប្រកាសឲ្យដឹងពីសក្តានុពលទីផ្សាររបស់ផលិតផលខ្លួនដែលបានទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាពិសេសក្នុងប្រទេសកម្ពុជា។
អានបន្ថែម