ចំណេះដឹង និង បទពិសោធន៍
អគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កម្ពស់៩ជាន់ មានតម្លៃជិត ២លានុដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ឧសភា ២០២៣។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារ ក្រោមការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។ បើតាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ គួរបញ្ជាក់ថា អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់ […]
អានបន្ថែមឆ្នាំ២០៣៣ NASA គ្រោងបញ្ជូនមនុស្សទៅនៅភពអង្គារជាលើកដំបូង ព្រោះតែ…
អ្នកជំនាញឱ្យដឹងថា NASA គួរបញ្ជូនមនុស្សទៅកាន់គន្លងភពអង្គារ ឬស្គាល់ថាភពMars ជាលើកដំបូងនៅឆ្នាំ ២០៣៣ ពីព្រោះពិភពលោក និងភពអង្គារ នៅទល់មុខគ្នា ដែលធ្វើឱ្យចំងាយធ្វើដំណើរខ្លី។ ការសិក្សាបានបង្ហាញថា នៅថ្ងៃទី ២៧ មិថុនា ២០៣៣ ផែនដីនឹងស្ថិតនៅត្រង់ចន្លោះភពអង្គារ និងព្រះអាទិត្យ។ ដូច្នេះ វាជាពេលដ៏ល្អបំផុតក្នុងការបញ្ជូនយានអវកាសទៅទីនោះ ព្រោះចំងាយធ្វើដំណើរគឺខ្លីខ្លាំង។ បេសកកម្មនៅឆ្នាំ ២០៣៣ នឹងប្រើពេលត្រឹមតែ ៥៧៩ ថ្ងៃប៉ុណ្ណោះ សម្រាប់ការហោះទៅមក ដែលខ្លីណាស់ បើប្រៀបធៀបទៅនឹងបេសកកម្មធម្មតាដែលនឹងចំណាយពេលពី ៨០០ ទៅ ១០០០ ថ្ងៃ ។ លោក Matt Duggan អ្នកគ្រប់គ្រងបេសកកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Boeing បានឱ្យដឹងថា៖ «វាជាពេលវេលាដ៏ល្អបំផុតដើម្បីទៅភពអង្គារ ព្រោះហេតុការណ៍នេះ នៅកើតឡើងម្ដងទៀតទៅ ២៥ ឆ្នាំខាងមុខ បើមិនហោះនៅឆ្នាំ ២០៣៣ នោះទេ»។ យោងតាមផែនការ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនឹងចំណាយពេល ២០០ថ្ងៃ។ បន្ទាប់ពីទៅដល់ភពព្រះអង្គារ ក្រុមអ្នកអវកាសនឹងចំណាយពេល ៣១ ថ្ងៃនៅក្នុងគន្លងភពអង្គារ។ […]
អានបន្ថែមមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការហើយ
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្ម ៤.០ ត្រូវបានដាក់ឱ្យដំណើរការហើយ។ ពិធីបើកដាក់ដំណើរការមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គម្រោងមជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីផ្តើមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI កាលពីថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជានៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្មនាយុគ្គសម័យឌីជីថល។ បន្ថែមពីនេះ ក្រុមហ៊ុន […]
អានបន្ថែមចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ ខណៈលោកបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងផ្តល់ឱកាសដល់ប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត។ ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺលោកជំទាវមានការគាំទ្រយ៉ាងពេញទំហំង ចំពោះគំនិតផ្តួចផ្តើមនេះ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានជម្រាបជូន ទៅកាន់គណៈប្រភិភូចិនត្រូវធ្វើសំណើរទៅកាន់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ តាមរយៈជំនួបខាងលើនោះដែរ ភាគីកម្ពុជា-ចិន ក៏បានបង្ហាញការប្តេជ្ញាជំរុញកិច្ចសហការរួមគ្នា ធ្វើឱ្យគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ […]
អានបន្ថែមអ្នកស្រាវជ្រាវរកឃើញសារធាតុម្យ៉ាង ធ្វើឱ្យសំណង់ប្រាសាទបូរាណរឹងមាំរាប់ពាន់ឆ្នាំ
អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក ស្វីស និងអ៊ីតាលី បានរកឃើញវត្ថុសម្ងាត់ដែលប្រើក្នុងបេតុងនៃប្រាសាទបូរាណនានានៃអាណាចក្ររូម៉ាំង ដែលធ្វើឱ្យសំណង់បុរាណទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំ។ បើយោងតាម Journal Science Advances ការស្រាវជ្រាវបានរកឃើញថាជនជាតិរ៉ូម៉ាំង បានប្រើប្រាស់ផេះភ្នំភ្លើងពីទីក្រុង Pozzuoli។ ផេះភ្នំទាំងនោះមានកំទេចកំបោរ ដែលអាចធ្វើសំណង់បេតុងជួសជុលស្នាមប្រេះដោយខ្លួនឯងបាន ហើយមិនងាយបាក់រលំ។ ជនជាតិរ៉ូមបានប្រើបច្ចេកទេសលាយបេតុងបែបក្តៅ ដែលធ្វើឱ្យគីមីនៃកំទេចកំបោរជ្រាបចូលទៅគ្រប់ផ្នែកនៃសំណង់។ ជាមួយនឹងបច្ចេកវិទ្យានេះ នៅពេលជញ្ជាំង ឬសំណង់ មានការ ប្រេះបែក វានឹងជួសជុលស្នាមប្រេះដោយខ្លួនឯងនៅពេលមានភ្លៀងធ្លាក់។ ទឹកនឹងធ្វើឱ្យកំបោរមានប្រតិកម្ម ហើយបញ្ចេញធាតុកាល់ស្យូមកាបូណាត ដែលបន្ទាប់មកក្លាយជាគ្រីស្តាល់ ហើយបំពេញស្នាមប្រេះ។ អ្នកស្រាវជ្រាវបានព្យាយាមចម្លងបច្ចេកទេសលាយបេតុងបែបក្តៅ ហើយលទ្ធផលបង្ហាញថាវាអាចជួសជុលស្នាមប្រេះដោយខ្លួនឯងបានពិតមែន។ ប៉ុន្តែ បើសាកដោយគ្មានកំទេសកំបោរ វាមិនអាចជួសជុលស្នាមប្រេះនោះបានទេ។ ក្រុមអ្នកស្រាវជ្រាវនេះ គឺជាអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឬMIT, សាកលវិទ្យាល័យ Harvard មជ្ឈមណ្ឌលស្រាវជ្រាវ Instituto Meccanica dei Materiali មកពីប្រទេសស្វីស និងសារមន្ទីរបុរាណវិទ្យា Priverno របស់ប្រទេសអ៊ីតាលី។
អានបន្ថែមគម្រោងសង់សាលាវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤
គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ អាចនឹងរួចរាល់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ និងជ្រើសរើសនិស្សិតចូលរៀននៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងទីតាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា វិស័យទេសចណ៍គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនិងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈវឌ្ឍនភាពនៃការសាងសង់អគារសាលានេះ ការងារសាងសង់អាចនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយរំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនបាន។ សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹងបណ្តុះបណ្តាលលើជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ម៉្យាងវិញទៀត ការបណ្តុះបណ្តាលជំនាញទាំងនេះ គឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ។ សាលាក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរ ដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។ គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ចំនួន ២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ […]
អានបន្ថែមកម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី
ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារសសរស្ដំទាំងបីផងដែរ។
អានបន្ថែមក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ
រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd បានសម្ពោធបើកដំណើរការផ្លូវការនូវរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ […]
អានបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ
សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Group ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីជំនាញជាច្រើនរូប។ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ នេះ បានបំពាក់នូវយន្តហោះ ប្រភេទ A320 តម្លៃ១០លានដុល្លារ សម្រាប់អនុវត្តជាក់ស្តែង។ ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ មានប្រសាសន៍ក្នុងពិធីបើកដំណើរការថា មជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនមេ -Lanmei Aviation Group សាកលវិទ្យាល័យ Lanmei កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍នៅកម្ពុជា”។ បើយោងតាមប្រធានក្រុមហ៊ុន Lanmei […]
អានបន្ថែមប្រាសាទអង្គរវត្តជាប់ជាកន្លែងមើលថ្ងៃរះស្អាតបំផុត លើពិភពលោកប្រចាំឆ្នាំ២០២៣
ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលអាចមើលទេសភាពថ្ងៃរះនាពេលព្រឹកស្អាតបំផុតនៅក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់គេហទំព័ររបស់ចក្រភពអង់គ្លេស Mornings.co.uk ដែលបានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor លើការស្វែងរកកន្លែងមើលថ្ងៃរះល្អដាច់គេនៅលើពិភពលោក។ ប្រាសាទអង្គរវត្តបានទទួលបានសំឡេងឆ្នោតចំនួន ១០.៤០៤សំឡេង ដោយទទួលបានសំឡេងឆ្នោតច្រើនទ្វេដងលើទីតាំង Haleakala Crater នៅសហរដ្ឋអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ និងទទួលបានសំឡេងត្រឹម ៣.៩៣៣តែប៉ុណ្ណោះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈមួយ ក្នុងចំណោមតំបន់អច្ឆរិយៈទាំងប្រាំពីរ ក្នុងពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងនោះក៏មាន ប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា ជាប់លេខ៣ ប្រាសាទ Borobudur នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៤ ថ្ម Uluru នៅប្រទេសអូស្រ្តាលី ជាប់លេខ៥ ហើយ ភ្នំ Sarangkot របស់ប្រទេសនេប៉ាល់ ជាប់លេខ៦ ប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៧, ភ្នំ Adam’s Peak របស់ប្រទេសស្រីលង្កា ជាប់លេខ៨ […]
អានបន្ថែម