ចំណេះដឹង និង បទពិសោធន៍
អាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង
អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពី បុរីប៉េង ហួត។ គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។ សិក្ខាសាលារយៈពេល ៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ ០៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានមានចីរភាព រួមមាន៖ ១. ការរៀបចំក្រុង តាមបែបសមាហរណកម្ម រួមមាន៖ ការជ្រើសរើសទីតាំង ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…) បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់ចម្រុះប្រកបដោយតុល្យភាព/ហេដ្ឋារចនាសម្ព័ន្ធសង្គម រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា ២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតង រួមមាន៖ ការរៀបចំក្រុងដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង ៣. […]
អានបន្ថែមត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ
គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្កាត់។ ដោយឡែក រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨-២០២២ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ១៦៥.២២០ប័ណ្ណ ខណៈក្រុមការងារបានចុះអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធសម្រេចបានភូមិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥ ។ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំនេះដែរ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានដំណើរការអនុវត្តក្នុងភូមិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥ ជាមួយគ្នានេះ ចំពោះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ រដ្ឋបាលខេត្តបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យបានចំនួន ២៧៥ក្បាលដី ហើយបើគិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣.៣២០ប័ណ្ណផងដែរ។
អានបន្ថែមអគារសិក្សាថ្មី២ខ្នងនៅសាលាតិចណូ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ
អគារសិក្សា២ខ្នងនៅសាលាតិចណូ ដែលបានសាងសង់ក្រោមកម្ចីរបស់ ADB ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារសិក្សាថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទាំងពីរខ្នងនេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ និងមាន៧៣ បន្ទប់ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ និងមាន២០បន្ទប់ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។ សម្តេចតេជោប្រសាសន៍ថា ការចំណាយថវិកាដើម្បីអភិវឌ្ឍន៍ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ជាការចូលរួមការអភិវឌ្ឍប្រទេស។ សម្ដេចតេជោបន្ត៖ «ការចំណាយលើការកសាងអគារសិក្សា ជាពិសេសក្នុងវិស័យអប់រំ យើងនឹងទទួលបានផលចំណេញច្រើនណាស់សម្រាប់ការអភិវឌ្ឍជាតិរបស់យើង”។
អានបន្ថែមបច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល
ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីការឆ្លើយតប មិនត្រឹមតែជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពអាសន្នចំពោះបម្រែបម្រួលអាកាសធាតុផងដែរ។ និន្នាការនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរមួយចំនួនដើម្បីធ្វើឱ្យខ្លួនគេក្លាយជាអ្នកប្រកួតប្រជែងដ៏លេចធ្លោមួយក្នុងឧស្សាហកម្ម AEC នេះ។ ជាមួយទស្សនៈវិស័យនេះ សូមក្រឡេកមើលពីនិន្នាការឧស្សាហកម្ម AEC ដែលអ្នកជំនាញបានរំពឹងទុកចំពោះថ្ងៃអនាគត ដូចខាងក្រោម៖ ទស្សនៈឆ្ពោះទៅរកសំណង់ដែលគ្មានកាបូន សព្វថ្ងៃនេះ ប្រហែល 56% នៃចំនួនប្រជាជនក្នុងពិភពលោក – 4.4 ពាន់លាននាក់ – រស់នៅក្នុងទីក្រុង។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តដោយចំនួនប្រជាជននៅទីក្រុងនឹងកើនឡើងទ្វេដងនៃចំនួនបច្ចុប្បន្ន នៅឆ្នាំ 2050។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងទាមទារឱ្យយើងអភិវឌ្ឍទីក្រុងថ្មីយ៉ាងឆាប់រហ័ស ដែលមានន័យថា ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ […]
អានបន្ថែមរយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីជូនពលរដ្ឋបានជាង ១៣ម៉ឺនក្បាលដី
គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានប្រមាណ ១៣១.០៥៦ ក្បាលដី និងកំពុងបិទផ្សារជាសារធារណៈបានចំនួន ១១៤.០៩៥ ក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលបានចំនួន ៨២.៥០៣ប័ណ្ណ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដីរដ្ឋដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធមាន ១.៣៦៨ក្បាលដី បានចេញប័ណ្ណចំនួន ៣៥២ ក្បាលដី និងកំពុងដំណើរការចុះបញ្ជីចំនួន ១៦ ក្បាលដី។ ដោយឡែក ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំវិញ រដ្ឋបាលខេត្តសម្រេចបាន ១៥២១ ក្បាលដី ខណៈចុះបញ្ជីដីរដ្ឋសម្រេចបាន ៩៨ ក្បាលដី។ ចំពោះការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ រដ្ឋបាលខេត្តសម្រេចបានចំនួន ៣ ក្បាលដីផងដែរ។ ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ១០១ ក្បាលដី ខណៈការអភិវឌ្ឍដីសម្រេចបាន ៧៥ គម្រោង។
អានបន្ថែមរដ្ឋគ្រោងសង់អគារអន្តេវាសិកនៅរាជធានី និងខេត្ត ឱ្យច្រើនបន្ថែមទៀតសម្រាប់និស្សិតស្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានគម្រោងសាងសង់អគារអន្តេវាសិកសម្រាប់និស្សិតស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងជំរុញនិសិ្សតស្រីទាំងអស់ បានស្នាក់នៅ និងបន្តការរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៦ ខែមករា ២០២៣។ នាឱកាសនោះ សម្ដេចបានលើកឡើងថា៖«ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ ហេតុនេះខ្ញុំកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ ហើយចង់ឱ្យធនធានមនុស្សជាស្រ្ដីមានច្រើននៅកម្រិតឧត្តមសិក្សា»។ សម្ដេចបានបន្ថែមថា អន្តេវាសិកដ្ឋាននេះ មិនមែនធ្វើតែនៅទីក្រុងភ្នំពេញនោះទេ។ សម្តេចក៏បានស្នើឱ្យតាមបណ្ដាខេត្តនានាដែលមានសាកលវិទ្យាល័យត្រូវតែរៀបចំឱ្យមានអន្តេវាសិកដ្ឋានផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ ស្រុក មានឱកាសស្នាក់នៅរៀនសូត្រ ជាពិសេស និស្សិតជាស្ត្រី។ គួរបញ្ជាក់បន្ថែមទៀតថា បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបានទេ ដើម្បីបំពេញនូវសេចក្តីត្រូវការលើការអភិវឌ្ឍ។ ហេតុនេះ ការជំរុញឱ្យមានកន្លែងស្នាក់នៅរបស់សិស្សនិស្សិត ដើម្បីស្នាក់នៅរៀនសូត្រ គឺជារឿងចាំបាច់សម្រាប់បង្កើនធនធានមនុស្សនៅកម្ពុជា៕
អានបន្ថែមគម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងសាងសង់ឡើងក្នុងតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។ ដោយមានកម្ពស់ ១០៨ម៉ែត្រ ពុទ្ធបដិមានេះ នឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន ដើម្បីបម្រើជាទីសក្ការៈបូជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ ទៅ ៤០លានដុល្លារអាមេរិក ដែលនឹងប្រើពេលកសាងរយៈពេល ៤ឆ្នាំ និងត្រូវបានផ្ដួចផ្ដើមគំនិតដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់។
អានបន្ថែមថៃបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីរៀបចំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា
ថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចុះទស្សនកិច្ចសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនៅប្រទេសថៃ ដើម្បីចាប់យកបទពិសោធន៍ល្អៗមករៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅប្រទេសកម្ពុជា។ នេះបើតាមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃរបស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ (NaSDeP) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយនាយកដ្ឋានភូមិន្ទស្រោចស្រពនៃប្រទេសថៃ [Royal Irrigation Department (RID)] ដែលជាស្ថាប័នមានបទពិសោធន៍នៅក្នុងការរៀបចំ និងការអនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រ។ មន្ត្រីជំនាញកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅ RID ដើម្បីផ្លាស់ប្តូរគំនិតយោបល់លើវិស័យធារាសាស្ត្រ និងដកស្រង់យកបទពិសោធន៍ បញ្ហា និងកត្តាប្រឈមនានាពី RID ទាក់ទងនឹងការរៀបចំ និងប្រើប្រាស់នូវស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងប្រព័ន្ធធារាសាស្ត្រ ដែលជាកន្លែងដែល RID អនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រផងដែរ។ ទន្ទឹមនឹងនេះ ការរៀបចំ និងការអនុវត្តស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រនឹងនាំមកនូវប្រព័ន្ធធារាសាស្ត្រដែលមានស្តង់ដារ និងគុណភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកាត់បន្ថយនូវបន្ទុករបស់កសិករក្នុងការចំណាយលើការថែទាំប្រព័ន្ធធារាសាស្ត្រ ដែលនាំមកនូវការកើនឡើងនូវចំនួន និងគុណភាពផលិតផលកសិកម្មនៅក្នុងប្រទេស។ គួរបញ្ជាក់ថា គម្រោង NaSDeP ត្រូវបានចាប់ផ្តើមឡើងកាលពីខែមីនា ឆ្នាំ២០២២ ដោយមានការសហការជ្រោមជ្រែងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA។ (អានបន្ថែម)
អានបន្ថែមឆ្នាំ២០២២ ក្រសួងចេញបណ្ណកម្មសិទ្ធិដីជាង ៣០ម៉ឺនបណ្ណ
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុប ៦.៦៦៣.៩៧៧បណ្ណ ស្មើនឹង៩៥,២% នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី។ ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៦.០៣៨.១២០បណ្ណ ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៥.៨៥៧បណ្ណ។ មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន ៥៤.០១៨បណ្ណ (រាជធានីភ្នំពេញចំនួន ៤៦.៥៩៥បណ្ណ ខេត្តព្រះសីហនុចំនួន ៧.៤១០បណ្ណ និងខេត្តសៀមរាបចំនួន ១៣បណ្ណ) និងចុះបញ្ជីផ្ទេរកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ១២.៧៥៣បណ្ណ (ខ្មែរចំនួន ៣.០៦០បណ្ណ ជនបរទេសចំនួន ៩.២៧៤បណ្ណ និងក្រុមហ៊ុនចំនួន ៤១៩បណ្ណ)។ ចំពោះវិស័យសំណង់វិញ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក លើការសាងសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ជប៉ុននឹងជួយសាងសង់អគារមេត្តយ្យសិក្សា១ខ្នង ២បន្ទប់ នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។ ក្នុងពិធីចុះហត្ថលេខា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។
អានបន្ថែម