ចំណេះដឹង និង បទពិសោធន៍
ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១ប្រភេទ
ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១ ប្រភេទ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយទិន្នន័យ និងផែនទីនៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្ទៃដីទាំង ២១ប្រភេទ រួមមាន ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យនៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជា ដែលនឹងមានសារៈប្រយោជន៍លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះ បានផ្តល់ជាព័ត៌មានផ្ទៃដីលម្អិតជាងមុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្ហាញពីកម្រិតនៃការប្រើប្រាស់ដីទូទាំងប្រទេស រាប់ចាប់ពី ការកំណត់ប្រភេទដំណាំ កម្រាស់ព្រៃ រហូតដល់ការគណនាទំហំផ្លូវផងដែរ។ ទិន្នន័យនេះ នឹងជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើការតាមដាន និងធ្វើការសម្រេចចិត្ត ជាពិសេសពាក់ព័ន្ធនឹងកិច្ចការនគរូបនីយកម្ម សាធារណៈការនិងដឹកជញ្ជូន និងជាពិសេសជួយគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងសន្តិសុខស្បៀងកម្ពុជាផងដែរ។
អានបន្ថែមក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ
ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ជាផ្លូវការហើយ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ វិច្ឆិកា ២០២២។ គម្រោងនេះត្រូវសាងសង់ជា២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ និង ទី២ ស្ថិតក្នុងខេត្តព្រះសីហនុ និងចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះទីតាំងនៅរាជធានីភ្នំពេញនឹងត្រូវសាងសង់ចំនួន ០២អគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។ មួយវិញទៀត សាលានេះនឹងមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ ១. ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ២. […]
អានបន្ថែមក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងនឹងបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែលជាកម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះបើតាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Boucher Sandrine នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីថ្ងៃទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) ក៏បានផ្តល់ជំនួយប្រមាណ ១,៥លានអឺរូ (ជាង ១,៥ លានដុល្លារអាមេរិក) ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។ ក្រៅពីការជួយសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។ បើតាមជំនួបនេះ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀតផងដែរ។
អានបន្ថែមសមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា
សមាគមអ្នកសាងសង់នៅកម្ពុជា ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុនចែករំលែកបទពិសោធន៍ និងជួយធ្វើទំនើបកម្មពង្រឹងគុណភាពស្ដង់ដាកិច្ចសន្យាគម្រោងសំណង់នានានៅកម្ពុជា ខណៈក៏ជំរុញឱ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងវិស័យសំណង់បន្ថែម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងសមាគមអ្នកសាងសង់នៅកម្ពុជា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ MUFG របស់ជប៉ុនកាលពីថ្ងៃ ១៧ តុលា ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនMUFG ចង់ស្វែកយល់ពីរបៀបវារៈនៃការទូទាត់ប្រាក់ ការធ្វើបូរេប្រទាន ការប្រគល់ទទួល ក៏ដូចជានីតិវិធី និងកិច្ចសន្យានានា សម្រាប់គម្រោងសំណង់ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។ តំណាងសមាគម បានពន្យល់ទៅកាន់ភាគីជប៉ុនពីនីតិវិធី លក្ខខណ្ឌផ្លូវច្បាប់ ក៏ដូចជាដំណើរការពាក់ព័ន្ធនានាក្នុងការដេញថ្លៃយកគម្រោងសំណង់ រហូតដល់ទៅដំណាក់កាលប្រគល់ទទួលគម្រោង។ លើសពីនេះ តំណាងសមាគមក៏បានបង្ហាញពីបញ្ហាប្រឈមនានាទាក់ទិននឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា ដោយបានស្នើឱ្យភាគីជប៉ុនជួយចែករំលែកបទពិសោធន៍ត្រឡប់មកវិញខ្លះៗផងដែរ ដើម្បីធ្វើឱ្យស្តង់ដាកិច្ចសន្យាសំណង់នៅកម្ពុជាមានភាពប្រសើរជាងមុន។
អានបន្ថែមសមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF ដើម្បីធ្វើរឿងសំខាន់១
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។ តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវឌ្ឍកំលាំងពលកម្ម ដែលមានគោលបំណងជួយកៀរគរធនធានមនុស្ស និងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ និងជាតម្រូវការរបស់ទីផ្សារ។ តំណាង CCA បានញ្ជាក់ថា សមាគមនឹងពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំជាមុនសិន ដើម្បីស្វែងរកវិស័យអាទិភាពបំផុត ដែលមានតម្រូវការវគ្គបណ្តុះបណ្តាលនេះ មុននឹងធ្វើការស្នើសុំថវិកាពី SDF ។ អ្នកនាងបានបន្ថែមទៀតថា SDF មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ទាំងសមាជិក និងសាធារណៈជន ដោយសារវគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មទាក់ទងនឹងសំណង់។ កំលាំងពលកម្មដែលមានជំនាញ និងគុណភាព នឹងជួយទាក់ទាញការវិនិយោគក្នុងវិស័យសំណង់កាន់តែច្រើនឡើងផងដែរ៕
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េចង់បើកសាកលវិទ្យាល័យជំនាញពន្ធដារ និង Fintech នៅកម្ពុជា
ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) នៅកម្ពុជានាពេលខាងមុខនេះ។ នេះយោងតាមជំនួប រវាងលោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២២។ លោក LEE JOONG KEUN បានទទួលស្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសផ្នែកពន្ធដារ បានដើរតួជាសរសរស្ដម្ភមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ, ដែលកម្ពុជាក៏ដូចជាសាធារណរដ្ឋកូរ៉េដែរ។ ដូច្នេះលោកបន្តថា លោកនឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន […]
អានបន្ថែមឥណ្ឌាសង់វិមានសាសនាខ្នាតយក្ស ដើម្បីប្រជែងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា
អង្គរការសាសនាអន្តរជាតិ ISKCON ប្រកាសថា នឹងបើកដំណើរការវិមានសាសនាដ៏ធំបំផុតលើពិភពលោក តម្លៃប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម The Economic Times ចុះថ្ងៃទី២៩ សីហា ២០២២។ វិមាននេះមានឈ្មោះថា Temple of Vedic Planetarium ដែលមានទីតាំងនៅ Mayapur បេងហ្គាល់ខាងលិចនៃប្រទេសឥណ្ឌា។ នៅពេលសាងសង់រួចរាល់ វិមាននឹងធំជាងវិហារ St. Paul’s ដែលមានទីតាំងនៅ Vatican ប្រាសាទ Taj Mahal ក្នុងទីក្រុង Agra និងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការសាងសង់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១០ ប៉ុន្តែការដ្ឋានត្រូវបានយឺតយាវដោយសារវិបត្តិកូវីដ។ អង្គការ International Society for Krishna Consciousness (ISKCON) បានបង្ហាញ ពីមហិច្ឆតារបស់ខ្លួនថា ខ្លួនសាងសង់វិមានសាសនានេះសម្រាប់ទុកជាអច្ឆរិយៈរបស់ប្រទេសឥណ្ឌា។ វិមានដ៏ធំអស្ចារ្យមួយនេះអាចផ្ទុកអ្នកកាន់សាសនាបានចំនួន ១០០០០នាក់ សម្រាប់ធ្វើការអធិដ្ឋាន ច្រៀង និងរាំ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់។ គួរម្លឹកដែរថា លោក […]
អានបន្ថែម៥ឆ្នាំចុងក្រោយនេះ រដ្ឋសម្រេចការចុះបញ្ជីដីបានជាង ១,៦ លានក្បាលដី
ចាប់ពីឆ្នាំ២០១៨ ដល់ពាក់កណ្តាលឆ្នាំ២០២២ នេះ ការចុះបញ្ជីដំបូងសម្រេចបានចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើនឹង ២៤,១៦%។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ក្នុងរយៈពេល ៥ឆ្នាំនេះ ការចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានចំនួន ១ ៦៧៩ ៥៥៨ ក្បាលដី និងចុះបញ្ជីលក្ខណៈដាច់ដោយដុំបានចំនួន ១១០ ៧៣១ ក្បាលដី។ មួយវិញទៀត ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ ក្រសួងបានចុះបញ្ជីក្បាលដីបានចំនួន ១៦៩ ២៦៧ ក្បាលដី។ ដោយឡែក បើគិតចាប់ពីពេលអនុវត្តរហូត មកដល់ពេលនេះវិញ ក្រសួងដែនដី បានចុះបញ្ជី និងការចេញប័ណ្ណសម្គាល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ សរុបបានចំនួន ៦ ៥៨៤ ៧៧៨ […]
អានបន្ថែមរដ្ឋបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន
រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។ «ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងនៅតាមព្រំដែន ដែលបានរំដោះនិងការពារទឹកដី រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដែលគិតមកទល់បច្ចុប្បន្ន ពលរដ្ឋដែលទទួលផលមានជិត ៤៨ម៊ឺនគ្រួសារ បើគិតជាផ្ទៃដីមានជិត ១លាន៤សែនហិកតា និង ផ្ទះមាន ៨០០០ខ្នង…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។ កន្លងមករដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមរដ្ឋជំរុញម្ចាស់កសិដ្ឋានដ៏ធំមួយឱ្យច្នៃលាមកជ្រូកផលិតជាអគ្គសនីប្រើប្រាស់
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយ ឱ្យកែច្នៃលាមកជ្រូក ដើម្បីផលិតជាអគ្គិសនីប្រើប្រាស់ ក្នុងការកាត់បន្ថយចំណាយថ្លៃដើម។ នេះបើតាម ឯកឧត្តម វេង សាខុន ក្នុងដំណើរចុះពិនិត្យលើវឌ្ឍនភាពកសិដ្ឋានស្ថិចិញ្ចឹមជ្រូក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ក្រៅពីកែច្នៃលាមកជ្រូក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាយោបល់បន្ថែមឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីផលិតជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម ម្ចាស់កសិដ្ឋាន គួរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។
អានបន្ថែម