Koh Kong Bridge
ក្រុមហ៊ុនកូរ៉េ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ស្ពានកោះកុងថ្មី តម្លៃ $ ១១៤លាន
ក្រុមហ៊ុនវិនិយោគធំៗមកពីកូរ៉េចំនួន០៥ បច្ចុប្បន្នកំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ស្ពាន កោះកុង និងការកែលម្អកំណាត់ផ្លូវជាតិលេខ៤៨ ដែលគ្រោងនឹងចំណាយថវិកាតម្លៃប្រមាណ ១១៤លានដុល្លារ ដើម្បីពង្រីកការតភ្ជាប់ពីក្រុងខេមរភូមិន្ទទៅព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនកូរ៉េជាមួយរដ្ឋបាលខេត្តកោះកុង និងស្ថាប័នមន្ទីរពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ យោងតាមសេចក្តីព្រាងផែនការបឋមនៃគម្រោងនេះ ស្ពានកោះកុងថ្មីដែលនឹងត្រូវសាងសង់ឡើងមានប្រវែង ១៧០០ម៉ែត្រ ជាពីរ ២គន្លង និងមានទទឹងប្រវែង ១០ម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីកែលម្អផ្លូវឆ្លងកាត់ព្រែកកោះប៉ោ។ បន្ថែមលើនេះ កំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសេសសល់ប្រវែង ៧,៨ គីឡូម៉ែត្រ តភ្ជាប់ពីគល់ស្ពានកោះកុងទៅដល់ព្រំដែនកម្ពុជាថៃ ក៏នឹងត្រូវកែលម្អទៅជាផ្លូវក្រាលបេតុង មាន ៤គន្លងផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រវែង ទំហំ និងទីតាំងជាក់លាក់នៃគម្រោងស្ពានកោះកុងថ្មីនេះ នៅមិនទាន់កំណត់ជាផ្លូវការនៅឡើយ ដោយសារគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា សមិទ្ធិលទ្ធភាពនៅឡើយ។ ប៉ុន្តែប្រភពពីលទ្ធផលនៃកិច្ចប្រជុំកន្លងទៅថ្មីៗនេះ បានបង្ហាញជម្រើស នៃការរចនាស្ពានថ្មីនេះ ចំនួនពីរ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ៖ (១) ការពង្រីកស្ពានកោះកុងចាស់ ជាមួយនឹងគន្លងថ្មីពីរ ឬ (២) រុះរើស្ពានចាស់បច្ចុប្បន្ន ហើយជំនួសវិញដោយស្ពានបួនគន្លង ដែលមានលក្ខណៈទំនើបតែម្តង។ លើសពីនេះ ការកែលម្អផ្លូវក្រាលកៅស៊ូ និងរចនាសម្ព័ន្ធគន្លងកំពុងត្រូវ […]
អានបន្ថែម