ឆ្នាំនេះ កម្ពុជារំពឹងថានឹងទទួលបានថវិកា $៣៥០លាន ពីរដ្ឋាភិបាលកូរ៉េ សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ

ឆ្នាំ២០២៥នេះ កម្ពុជារំពឹងថានឹងទទួលបានថវិកាចំនួន ៣៥០លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េ សម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាតំណាងក្រុមប្រតិភូកូរ៉េ ខណៈភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។ កិច្ចប្រជុំនេះ បានពិភាក្សា និងចែករំលែកផែនការជំនួយឥតសំណងរបស់កូរ៉េសម្រាប់កម្ពុជានៅឆ្នាំ២០២៥ និងទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ជាលទ្ធផល រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារ ដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។ ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន ២៧គម្រោង ក្នុងនោះក៏មានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន ៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។ ក្រៅពីជំនួយខាងលើ នៅប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តមានក្រុមហ៊ុនកូរ៉េប្រមាណ ២០០ក្រុមហ៊ុន […]

អាន​បន្ថែម