Korean aid
អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ
អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ដែលមានតម្លៃជិត ១៧លានដុល្លាអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ ដោយក្រសួងសុខាភិបាល និងស្ថានទូតកូរ៉េ ប្រចាំកម្ពុជា កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ និងមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលជីវិតកុមារជាច្រើននឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្សជាច្រើននឹងត្រូវបានបង្កើតឡើង។ ជាមួយគ្នានេះ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាន ឱ្យដឹងថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ចំណាយថវិកា ចំនួន ១៦,៩៩ លានដុល្លាសហរដ្ឋអាម៉េរិក ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា។ សូមបញ្ជាក់ថា អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ […]
អានបន្ថែម
English