land development and policy
អាជ្ញាធរចេញវិធាន៧ចំនុច ដើម្បីបង្ក្រាបបទល្មើសធនធម្មជាតិ នៅខេត្តមណ្ឌលគីរី
អាជ្ញាធរខេត្តមណ្ឌលគីរី បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ចំនុច ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩...
អានបន្ថែម២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីបានជិត ១ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់
ប្រតិបត្តិការក្តៅចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដឹកនាំដោយក្រុមការងារសមត្ថកិច្ចចម្រុះ បានចុះឃ្លុំដីបានជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ នៅខេត្តពោធិ៍សាត់។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមេសា បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដោយសម្រេចឃ្ល...
អានបន្ថែមរដ្ឋប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៣ពាន់ក្បាលដី ជូនពលរដ្ឋចំនួន៤ភូមិ ក្នុងខេត្តសៀមរាប
អាជ្ញាធរខេត្តសៀមរាប បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣.៤២៦ ក្បាលដី ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិគឺ ភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងមន្ទីអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ការប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រ...
អានបន្ថែមផ្លូវអន្ទង់អាំង ស្រុកវាលវែង ត្រូវបានកំណត់ជាតំបន់អភិរក្សធម្មជាតិ ដើម្បីទាក់ទាញទេសចរ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យសិក្សាដាក់តំបន់ជុំវិញ “ផ្លូវបុប្ផាលាក់ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្សធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ។ នេះបើតាមអនុសាសន៍របស់សម្តេច ក្នុងពិធីសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានស្នើដល់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រ...
អានបន្ថែមមន្ត្រីជំនាញរកឃើញហ្វូស៊ីលដើមឈើអាយុរាប់លានឆ្នាំ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
ក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ នេះបើតាមផេកហ្វេកប៊ុករបស់ក្រសួង ដែលបានផ្សាយឱ្យដឹង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវហ្វូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិក...
អានបន្ថែមរដ្ឋប្រកាសដាក់ព្រែកកំពង់ស្មាច់ ទំហំជាង ១ម៉ឺនហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចប្រកាសដាក់ព្រែកកំពង់ស្មាច់មានផ្ទៃដីសរុប ១០.៩២៣ហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ដើម្បីលើកស្ទួយប្រជាពលរដ្ឋ។ តំបន់នេះ បានប្រកាសដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ជលផល សមុទ្រព្រែកកំពង់ស្មាច់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២...
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេសចុះបង្រ្កាបការវាតយកដីរដ្ឋតាមបណ្តាខេត្ត១ចំនួននៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមសេចក្តីសម្រេចលេខ១៩ សសរ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិនេះ មានចំនួន ១៣រូប ដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ដែលមានតួនាទីភារកិច្ចសំខាន់ៗដូចខាងក្រោម៖ រៀ...
អានបន្ថែមរដ្ឋប្រើពេល៥ថ្ងៃ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិដោយឃ្លុំដីបានជិត ៤ពាន់ហិកតា នៅពោធិ៍សាត់
ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះចំនួន ១០ក្រុម ដឹកនាំដោយក្រសួងបរិស្ថាន បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងបានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា ក្រុមការងារ ១០ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ ដឹកនាំដោយឯកឧត្តម ចាយ សាមិ...
អានបន្ថែមSSCAស្នើអាជ្ញាធរពាក់ព័ន្ធត្រូវសហការនិងអាកាសចរស៊ីវិល មុនអនុញ្ញាតសង់អគារនៅតំបន់ជុំវិញព្រលានថ្មី
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងពីសំណើមួយនេះ ក្នុងពេលអមដំណើរ...
អានបន្ថែមជប៉ុនជួយជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធAI នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាល...
អានបន្ថែម
