រដ្ឋពង្រីកផ្ទៃដីដែនជម្រកសត្វព្រៃធំៗចំនួន២ ដើម្បីការពារសត្វព្រៃ និងធនធានធម្មជាតិ

រាជរដ្ឋាភិបាល​ បានសម្រេចកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃនៅព្រៃឡង់ ដោយពង្រីកទំហំផ្ទៃដីបន្ថែមទៀត ដើម្បីថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៨១ អនក្រ.បក និងលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣.៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨.១៧២ហិក​តា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣.៧៥០ ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ៤.៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ដោយឡែក រដ្ឋក៏បានសម្រេចកែប្រែដែនជម្រកសត្វព្រៃនៅព្រៃឡង់ ពីផ្ទៃដីទំហំ ៤៣១.៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩.៦៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ផ្ទៃដីដែនជម្រកសត្វព្រៃនៅព្រៃឡង់នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក […]

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៦ពាន់ហិកតា នៅឧទ្យានជាតិបទុមសាគរ ជួលឱ្យឯកជនវិនិយោគ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ៊ុន ដើម្បីវិនិយោគ។ បន្ថែមពីនេះ ការជួលដីនេះ ស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ​រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាសង់ផ្ទះជូនអតីតយុទ្ធជនបានជាង៥ពាន់ខ្នង

គិតត្រឹមឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារចំនួន ៥,១៥៤ខ្នង នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមបន្ត ការពលិកម្មប្រកបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម ដែលសំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះដែរ សមាគមអតីតយុទ្ធជន ក៏បានអំពាវនាវសប្បុរសជន វិស័យឯកជនបន្តចូលរួមឧបត្ថម្ភសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន យុទ្ធនារីរបស់យើង។

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៣០ហិកតា​នៅកែបឱ្យក្រុមហ៊ុនមីជាតិអភិវឌ្ឍ ខណៈក៏ធ្លាប់កាត់ឱ្យជាង៨០០ហិកតា នៅកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បី…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីក្នុងឧទ្យានជាតិកែបជិត ៣០ហិកតា ជួលឱ្យក្រុមហ៊ុន វ័នម័រ (One More, Ltd.) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍ ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព។ (អានបន្ថែម) រិឯក្រុមហ៊ុន One Fraternity Co., Ltd ក៏ធ្លាប់ទទួលបានដី ៦៤៩ហិកតា ដែលរដ្ឋាភិបាល​បានកាត់ជួលឱ្យក្រុមហ៊ុននេះ អភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (អានបន្ថែម) គួរបញ្ជាក់ថា ដីទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាម្ចាស់ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទាំងពីខាងលើ (One More, Ltd និង One Fraternity Co., Ltd) ។

អាន​បន្ថែម

អាជ្ញាធរអប្សរានិងឯកជនចុះអនុស្សារណៈអភិរក្សផ្លូវបុរាណក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈយោគយល់លើគម្រោងសិក្សារួមគ្នា ក្នុងការអភិរក្ស​ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះអនុស្សារណៈនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។ ។ ជាមួយគ្នានេះ អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជនផងដែរ។

អាន​បន្ថែម

កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន  ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបីផងដែរ។

អាន​បន្ថែម

ចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ

អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាល​ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចិននេះ គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល ក្នុងការអភិវឌ្ឍន៍​វិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីរ ព្រមទាំងបានជម្រុញឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិននេះ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិកតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប ហើយក្រៅផលិតផលកសិកម្ម ក្រុមហ៊ុនចិននឹងជួយរកទីផ្សារ និងទទួលទិញផលិតផល របស់កសិករទៅតាមតម្លៃទីផ្សារ។ បន្ថែមពីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវិនិយោគចិន […]

អាន​បន្ថែម

៥ឆ្នាំ ស្ទឹងត្រែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៣ម៉ឺនប័ណ្ណ និងចុះបញ្ជីដីសម្បទានសង្គមកិច្ចជាង ១១ម៉ឺនហិកតា

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចបានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣ម៉ឺនប័ណ្ណ និងដីសម្បទានសង្គមកិច្ចចំនួនជាង ១១ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរបស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជាដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចបានចំនួន ៣៥ភូមិ ដោយបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនសរុប ៣៤.១២៥ប័ណ្ណ។ ដោយឡែក រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសម្រេចនូវការចុះបញ្ជីក្បាលដី ក្នុងគម្រោងដីសម្បទានសង្គមកិច្ចបានចំនួន ១១ទីតាំង ឬស្មើនឹងចំនួន ១៥១ប័ណ្ណ ក្នុងទំហំសរុបចំនួន ១១៦.៣៦៨ហិកតា។ បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងបន្តវាស់វែងដីសម្បទានសង្គមកិច្ចចំនួន ២ទីតាំង មានទំហំសរុប ៩៤ហិកតាទៀត។ ឯកឧត្តមបានបន្តថា អាជ្ញាធរខេត្តនឹងបន្តពង្រឹងការគ្រប់គ្រងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន ៧ទីតាំង ដែលមានទំហំសរុបជាង ១៤.០០០ហិកតា។ រដ្ឋបាលខេត្តក៏ត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ២សហគមន៍ និងត្រៀមចេញប័ណ្ណដីធ្លីចំនួន ២សហគមន៍ នាពេលខាងមុខនេះ។

អាន​បន្ថែម

ខេត្តត្បូងឃ្មុំចុះបញ្ជីដីជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី

តាំងពីបំបែកខេត្តចេញពីខេត្តកំពង់ចាមឆ្នាំ ២០១៤មក អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន​ចំនួនជាង ៣៧ម៉ឺនក្បាលដី និងបានបិទផ្សាយបានចំនួន ៤៣២ភូមិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនប្រមាណជា ៣០ម៉ឺនប័ណ្ណផងដែរ។ បើតាមឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា ក្នុងទិសដៅការងារខាងមុខ ក្នុងឆ្នាំ២០២៥ ឬ២០២៧ ទើបខេត្តអាចបញ្ចប់ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះបានទាំងស្រុង។ ដោយឡែកចំពោះការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង អាជ្ញាធរខេត្ត ក៏បានបោះបង្គោលបានចប់សព្វគ្រប់ហើយ ជាមួយប្រទេសវៀតណាម ដែលមានប្រវែង ១៤៣គីឡូម៉ែត្រ។

អាន​បន្ថែម

រដ្ឋផ្តល់ដី ៣០០ហិកតា និងសង់ផ្ទះ១០០ខ្នង ជិតព្រំដែន​កម្ពុជា-វៀតណាម ជូនគ្រួសារយោធិន

រាជរដ្ឋាភិបាល បានរៀបចំដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិកតា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បីផ្តល់ជូនដល់គ្រួសារយោធិន​ និងអ្នកពាក់ព័ន្ធដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ដីសម្បទានសង្គមកិច្ចនេះ ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។ រាជរដ្ឋាភិបាល នឹង​រៀបចំសង់លំនៅឋានចំនួន ១០០ខ្នង លើដីសម្បទានសង្គមកិច្ចនេះ សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ។ ក្នុងដំណើរចុះពិនិត្យការរៀបចំទីតាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា​ ផ្លូវ​ ទឹក​ស្អាត អគ្គិសនីសម្រាប់ប្រើប្រាស់​ ក្នុងតំបន់នេះ​ ដោយធានាគុណភាពបច្ចេកទេស ជាពិសេសលំនៅដ្ឋានដែលគ្រោងនឹងសាងសង់។ គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលធ្លាប់បានផ្តល់ដីសម្បទាសង្គមកិច្ចសរុបជិត ១លាន ៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែនរួចមកហើយផងដែរ។ (អានបន្ថែម)

អាន​បន្ថែម