កំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ

រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទ​សារព័ត៌មានស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប្បកម្មថ្មបំបែកចំនួន ៣ទីតាំង សិប្បកម្មខ្សាច់បកចំនួន ៨ទីតាំង សិប្បកម្មជីករណ្តៅដីចំនួន ៧ទីតាំង និងអាជ្ញាបណ្ណសិប្បកម្មរ៉ែសម្រាប់អាជីវកម្មអាចម៌ដី រណ្តៅដីចល័តចំនួន ៥៦ទីតាំង។ ទន្ទឹមនឹងនេះ ការដ្ឋានស្តារទំនប់ទឹកមានចំនួន ២០ទីតាំង និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមាន ២ទីតាំង។

អាន​បន្ថែម

រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីជូនពលរដ្ឋបានជាង ១៣ម៉ឺនក្បាលដី

គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានប្រមាណ ១៣១.០៥៦ ក្បាលដី និងកំពុងបិទផ្សារជាសារធារណៈបានចំនួន ១១៤.០៩៥ ក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលបានចំនួន ៨២.៥០៣ប័ណ្ណ។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដីរដ្ឋដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធមាន ១.៣៦៨ក្បាលដី បានចេញប័ណ្ណចំនួន ៣៥២ ក្បាលដី និងកំពុងដំណើរការចុះបញ្ជីចំនួន ១៦ ក្បាលដី។ ដោយឡែក ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំវិញ រដ្ឋបាលខេត្តសម្រេចបាន ១៥២១ ក្បាលដី ខណៈចុះបញ្ជីដីរដ្ឋសម្រេចបាន ៩៨ ក្បាលដី។ ចំពោះការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ រដ្ឋបាលខេត្តសម្រេចបានចំនួន ៣ ក្បាលដីផងដែរ។ ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ១០១ ក្បាលដី ខណៈការអភិវឌ្ឍដីសម្រេចបាន ៧៥ គម្រោង។

អាន​បន្ថែម

រដ្ឋត្រៀមដីទំហំ២០២០ហិកតា ដើម្បីរៀបជាមជ្ឈមណ្ឌលអភិរក្សកេសកូលភ្នំគូលែន

ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយបែងចែកជាតំបន់អភិវឌ្ឍន៍១៦តំបន់ ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា «ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមក ក្រសួងបរិស្ថាន បានរៀបចំនូវផែនការមេចំនួន ១៦តំបន់»។ លោកស្រីបញ្ជាក់ថា ក្នុងចំណោមទាំង១៦តំបន់នេះ រួមមាន តំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ថែរក្សាពូជរុក្ខជាតិក្នុងស្រុក ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះនឹងក្លាយជាតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ដោយគ្រោងបង្កើតជាបណ្តាល័យសម្រាប់តាំងពិព័រណ៍ ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ពិសេសការបង្កើតជាធនាគារពូជរុក្ខជាតិ និងសត្វក្នុងស្រុករបស់កម្ពុជា ផងដែរ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលភ្នំគូលែន ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន និងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុប […]

អាន​បន្ថែម

ខេត្តក្រចេះ មានក្រុមហ៊ុន៤៨ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំជិត ២០​ម៉ឺនហិកតា

បច្ចុប្បន្ន នៅខេត្តក្រចេះ មានក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ខណៈមានក្រុមហ៊ុនសហគ្រាសជាង១០ទៀត កំពុងនិងគ្រោងសាងសង់ក្នុងខេត្តក្រចេះនេះជាបន្តបន្ទាប់ផងដែរ​។ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ លើកឡើងរបាយការណ៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦.៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣​.៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ក្រៅពីក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគ ចំនួន ៦ក្រុមហ៊ុន […]

អាន​បន្ថែម

ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ឱ្យអាជ្ញាធរមីន (CMAC) ក្នុងការ​បោសសម្អាតមីនលើផ្ទៃដីប្រមាណ  ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា នៅឆ្នាំ២០២៣ ខណៈផ្ទៃដីមានមីនប្រមា​ណ​ ៤១១គីឡូម៉ែត្រក្រឡា ត្រូវធ្វើការបោសសម្អាត។ បើតាមឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ទៅក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ អាជ្ញាធរមីន នឹងប្រើប្រាស់កញ្ចប់ថវិកានេះ ដោយបែងចែកទៅឱ្យអង្គភាពដូចខាងក្រោម៖ កងទ័ពជើងគោក បោសសម្អាតផ្ទៃដីសរុបចំនួន ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតផ្ទៃដីសរុបចំនួន ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង […]

អាន​បន្ថែម

សម្តេចតេជោចេញបញ្ជារឱ្យរើសាលាចំនួនពីរ ទៅដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី​ពីរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកចំនួនពីរ ស្ថិតក្នុងតំបន់អប្សរា ដែលត្រូវហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ទៅដាក់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី ដែលត្រូវបានបង្កើត សម្រាប់ប្រជាពលរដ្ឋ ទៅរស់នៅ។​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយ ស្រីផ្លាស់ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំណែកសាលាស្រុកអង្គរធំ ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ ទីតាំងចាស់នៃសាលាស្រុកទាំងពីរ នេះ គឺស្ថិតនៅក្នុងតំបន់ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកតាំងនៅក្នុង ភូមិរុនតាឯក, អីចឹងបងប្អូននៅភូមិរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់… សម្រាប់សាលាស្រុកអង្គរធំដែលស្ថិតនៅតំបន់១ដែរ ក៏ត្រូវលើទៅធ្វើនៅពាក់ស្នែងឯណោះ”។ សម្ដេចតេជោ បានបញ្ជារឱ្យត្រៀមដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។

អាន​បន្ថែម

ស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់ជាស្ពាន ២ មួយនឹងភ្ជាប់ផ្សាររាត្រី ទៅជ្រោយចង្វា និងមួយទៀតពីជ្រោយចង្វា ដល់អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋនឹងចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋដែលព្រមទទួលសំណងដោះដូរដីជាមួយ Union Development

រដ្ឋបាលខេត្តកោះកុង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលសំណងដោះដូរដីគោលនយោបាយរបស់ក្រុមហ៊ុន យូញៀន (Union Development Co Ltd) នៅក្នុងឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ជាម្ចាស់ក្បាលដី បានយល់ព្រមទទួលយកសំណង ដែលរងផលប៉ះពាល់ ជាមួយការវិនិយោគរបស់ក្រុមហ៊ុន Union Development Co Ltd និងអាចទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ​ចាប់ថ្ងៃទី០៩ ខែមិថុនា តទៅ។​ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ នឹងធ្វើឡើងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្ថិតនៅភូមិកៀនក្រលាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង រៀងរាល់ម៉ោងធ្វើការ។​ ក្រុមហ៊ុន Union Development Group (UDG) ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិននៅពីក្រោយគម្រោងទេសចរណ៍ តារាសាគរ តម្លៃ ៣,៨ ពាន់លានដុល្លាររបស់ខេត្តកោះកុង ដែលមានឈ្មោះថា តារាសាគរ។ ក្នុងគម្រោងវិនិយោគនេះ ក៏មានកសាងអាកាសយានដ្ឋានតារាសាគរអន្តរជាតិផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ប័ណ្ណកម្មសិទ្ធិដីធ្លីជាង១ពាន់ក្បាលដី បានប្រគល់ជូនពលរដ្ឋក្នុងស្រុកចំនួន២ នៅខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២ខាងលើនេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមមានភូមិដីទំនាប ចំនួន ១៤១ក្បាលដី ភូមិត្រពំាងរូង ចំនួន ៧៨ក្បាលដី ភូមិកោះកុងក្នុង ចំនួន ១០៩ក្បាលដី និងភូមិព្រែកអង្គុញ ចំនួន ១៧០ក្បាលដី ក្នុងស្រុកកោះកុង និងក្នុងភូមិកោះប៉ោ នៃស្រុកមណ្ឌលសីមា មានចំនួន ៦៣១ក្បាលដី។ ដោយឡែក សម្រាប់បណ្តាស្រុកផ្សេងៗ និងក្រុងខេមរភូមិន្ទ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំចែកជូនជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ឋិតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ការប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាកជាតិចុះជួយខេត្តកោះកុង និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី […]

អាន​បន្ថែម

អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥​

ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុម​ការងារ​ចុះអង្គេតអចលនទ្រព្យ​ នឹងចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមការ និងព័ត៌មានចាំបាច់ផ្សេងៗទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីបានត្រឹមត្រូវនៅក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងអចលនទ្រព្យ និងប្រថាប់ត្រារបស់​អគ្គនាយក​ដ្ឋាន​ព​ន្ធ​​ដារ។ ការងារអង្កេតអចលនទ្រព្យ មានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មាន ដើម្បីបម្រើសេវាជូនអ្នកជាប់ពន្ធតាម​រយៈ​ការ​បង់​ពន្ធតាមធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការ​បង់​ពន្ធអចលនទ្រព្យ ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធ​តាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ គួរបញ្ជាក់ថា ក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងខណ្ឌទាំង១៤ ក្នុង​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងកំពុងអនុវត្តការងារនេះ​នៅខេត្ត​សៀម​រាប​ផងដែរ។

អាន​បន្ថែម